សុខៗ​កើត​រោគ​ពពែ​ចក្ខុ


ជា​លើក​ដំបូង​នៃ​ជីវិត​ដែល​កើត​រោគ​ពពែ​ចក្ខុ (ហៅ​ឲ្យ​ងាយ​ស្ដាប់ ពពែ​ឆ្កែ ឬ ពពែ​ភ្នែក, តែ​បើ​ហៅ ពពែ​ឆ្កែ ដូច​ជា​ពិបាក​ស្ដាប់ ព្រោះ​រោគ​នេះ​កើត​លើ​ភ្នែក​មនុស្ស មិន​មែន​ភ្នែក​ឆ្កែ​ផង) មាន​សភាព​ធ្ងន់​ខ្លាំង -_- រាល់​ដង​ដូច​ជា​មិន​សូវ​ធំដុំ​ទេ ស្រាប់​តែ​លើក​នេះ​លេង​ហើម​ត្របក​ភ្នែក​ឈឺ​ជិត​ពីរ​ថ្ងៃ!!!!

កាល​ពី​ម្សិល​មិញ​អង្គុយ​ត្អូញ​ឈឺ​មួយ​ថ្ងៃ ដល់​ពេល​ងើប​ព្រឹក​មិញ​ទៅ​ឆ្លុះ​កញ្ចក់ ស្រាប់​តែ​ឃើញ​ហើម​ត្របក​ភ្នែក ភ្នែក​ឡើង​រួម​តូច​ដូច​កូន​ចិន​សុទ្ធ​ចឹង 😀 តែ​ល្ងាច​មិញ​បាន​ទៅ​ទិញ​ថ្នាំ​លេប​ហើយ សង្ឃឹម​ថា​វា​ជា​ឲ្យ​ឆាប់ៗ​ទៅ​ចុះ ….. ដល់​កើត​រោគ​ហ្នឹង​ចឹង​ទៅ មិន​ហ៊ាន​មើល​មុខ​គេ​ដទៃ​ទេ ជា​ពិសេស​មុខ​ស្រី​ស្អាត​ហ្មង ខ្លាច​គេ​រត់​ផ្អើល​ទឹក​ផ្អើល​ដី ស្មាន​តែ​សត្វ​ចម្លែក​មក​ពីណា ហើម​ភ្នែក​ម្ខាង ហាសហាសហាសហាសហាស

One thought on “សុខៗ​កើត​រោគ​ពពែ​ចក្ខុ

  1. ពពែឆ្កែ អបអរសាទរ ទាល់តែជប់លៀងទើបបាន លើកទី១ក្នុងជីវិតផង មិនងាយទេ 😛

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s