ខូច​កុំព្យូទ័រ​រហូត!


មិន​ដឹង​ជា​យ៉ាង​ម៉េច​ទេ​ខ្ញុំ! បែប​ដៃភ្លើង ជើង​មាន់​ហើយ! កុំព្យូទ័រ​បើ​រាប់​តាំង​ពី​ឆ្នាំ ២០០៩ មក​ខ្ញុំ​ប្រើ​កុំព្យូទ័រ​ខូច​អស់ ៣ ហើយ😦 ដល់​ចឹង​ទៅ​អត់​មាន​អី​ប្រើ។ អាទី១ ខូច​យូរ​ហើយ​ខ្ជិល​រំលឹក​វា​អី ព្រោះ​កាល​នោះ​ធ្វើ​បាប​វា​យ៉ាង​ព្រៃផ្សៃ​បំផុត ហេសហេស ។ ដល់​អាទី២​ វិញ​ទើប​តែ​ខូច​តាំង​ពី​មុន​ចូល​ឆ្នាំ​ខ្មែរ​ទៅទៀត (ពាក់​កណ្ដាល​ខែ៣) បន្ទាប់​ពី​ខូច​មក ក៏​បាន​យក​ឲ្យ​គេ​ពិនិត្យ។ អស់​រយៈ​ពេល​ជិត ៣ខែ​ហើយ នៅ​តែ​ធ្វើ​ពុំទាន់​រួច​ទៀត។ ក្នុង​ខណៈ​ពេល​យក​អាទី២ ទៅ​ឲ្យ​គេ​ធ្វើ ខ្ញុំ​ក៏​ឆ្លៀត​យក​អាទី៣ មក​ប្រើ​ទៀត (បង​ស្រី​ខ្ញុំ​ប្រើ​តិចៗ​ដែរ​ពេល​ខ្លះ) ប្រើ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​ពេល​កំពុង​ធ្វើ​ការ​សុខៗ​រលត់​ឈឹង​បើក​លែង​ចេញ😥 ។ តែ​មិន​អីទេ កុំព្យូទ័រ​ទី៤ ជិត​បាន​មក​ហើយ តែ​លើក​នេះ​ប្រើ​កុំព្យូទ័រ​មួយ​ទឹក​ម្ដង ណាមួយ​ថោក ណាមួយ​ក៏​វា​មិន​អន់​ដែរ។ សង្ឃឹម​ថា​កុំព្យូទ័រ​ទី៤​នេះ វា​មិនអីទៅ​ចុះ។

បើ​ស្ដី​ឲ្យ​ថា​កុំព្យូទ័រ​ដូច​ជា​មិន​ត្រូវ​ប៉ុន្មាន​ទេ ព្រោះ​មក​ពី​ខ្ញុំ​ដែរ​តើ ប្រើ​នោះ​ប្រើ ប្រើ​មិនឈប់! ថ្ងៃ​ខ្លះ​ប្រើ​ស្ទើរ​តែ ១៨ម៉ោង​ក៏​ថា​បាន ហាហាហា ហើយ​មិន​ដែល​បិទ​សោះ ចឹង​ហើយ​ថា​មិន​ខូច​ម៉េច​ទៀត? កុំព្យូទ័រ​លើក​ក្រោយ​នេះខ្ញុំ​ត្រូវ​តែ​ប្រើ​ថែ​ជា​ទីបំផុត យ៉ាង​ហោច​ក៏​បាន​បិទ​ឲ្យ​វា​ត្រជាក់​ចិត្ត​ ត្រជាក់​បេះដូង​បន្តិច​ដែរ។😆

អត្ថបទ​នេះ​សរសេរ​បាន ដោយ​ខ្ចី​កុំព្យូទ័រ​បង​ខ្ញុំ​ប្រើ​ទេ😀

10 thoughts on “ខូច​កុំព្យូទ័រ​រហូត!

    1. វិចូច អ្នក​សរសេរ​ប្រកាស

      ហាសហាសហាស! វា​ចូល​កត្តា​មួយ​ចំនួន​ទៀត ដោយ​សារ​តែ​ខ្ញុំ​មិន​មែន​ប្រើ Windows ហើយ​ទាក់​ទង​នឹង​កម្ដៅ​នៃ​ម៉ាស៊ីន​ផង ជា​ហេតុ​ធ្វើ​ឲ្យ​វា​ឆេះ​បន្ទះ​មេ។

    1. វិចូច អ្នក​សរសេរ​ប្រកាស

      គឺ​មក​ពី​កុំព្យូទ័រ​យើង​ថ្លៃ ហើយ​ខ្លាំង​ផង ចំណែក​កុំព្យូទ័រ​ខ្ញុំ​ជា​កុំព្យូទ័រ​ដែលតែង​តែ​ប្រើ​សំណល់​ពីគេ​មក​ហ្នឹង😀 ណាមួយ​មិន​មែន​កុំព្យូទ័រ​ថ្លៃៗ​ថែម​ទៀត។

  1. រាត្រីកំសត់

    បើនិយាយពីអាណិត គ្មានកុំព្យូទ័រណាអាណិតដូចកុំព្យូទ័រកន្លែងខ្ញុំធ្វើការទេ (Desktop) បើក ២៤/២៤ម៉ោង ១អាទិត្យ/១ខែ មិនដែលបិទទេ គ្រាន់តែមានម៉ាស៊ីនត្រជាក់ជួយខ្លះៗ កុំអីហ្នឹងផ្ទុះផងក៏មិនដឹង😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s