[រំឭក​អតីតកាល] បទ៖ កាល​ពី​ខ្ញុំ​នៅ​ក្មេង


បទ​នេះ ពេល​ខ្ញុំ​ស្ដាប់​កាល​ណា ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​រឿង​រ៉ាវ​ផ្សេងៗ​កាល​ពី​នៅ​ក្មេង ទោះ​បទ​ចម្រៀង​នេះ​មិន​បាន​បក​ស្រាយ​យ៉ាង​ណា​ក្ដី។ ម្យ៉ាង​ទៀត មាន​អារម្មណ៍​ដ៏​ចម្លែក​មួយ​បាន​កើត​ក្នុង​ចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​និយាយបក​ស្រាយ​វា​មក​ក្រៅ​មិន​កើត​សោះ តែ​អាច​ដឹង​ថា​​ជា​អារម្មណ៍​សប្បាយ កម្សត់ ដែល​កើត​ឡើង​ចំពោះ​ខ្ញុំ​ក្នុង​សង្គម​គ្រួសារ មិត្តភក្តិ។ ស្រណោះ​ណាស់! ស្រណោះ​អតីតកាល តែ​មិន​អាច​ត្រឡប់​ក្រោយ​បាន​ឡើយ ទោះ​យ៉ាង​ណា​ក៏​ត្រូវ​តែ​ខំ​ប្រឹង​ដើម្បី​អនាគត​ដែរ។🙂

សូម​អរគុណ​ចំពោះ​បងទាំង​បី​នាក់ (Sun LaySkit, Kimik Samiko, Seyha Ha) ដែល​បាន​និពន្ធ​បទ​ចម្រៀង​នេះ​ឡើង ដោយ​ប្រើ​ពេល​អស់ ៦ម៉ោង និង ១៥នាទី។ ខ្ញុំ​ចូល​ចិត្ត​បទ​នេះ​ណាស់!

ទំនុក​ច្រៀង

I. កាលដែលពីខ្ញុំនៅក្មេង ខ្ញុំរត់លេងទាំងទទេកាយា កាលពេលណុងមិនចេះខ្មាសនរណា បើសិនជាឥឡូវ អូយខ្មាស់គេងាប់អ្ហើយ ។
ពេលមានភ្លៀងធ្លាក់ម្តងៗ មិនរំលងខ្ញុំតែងតែរត់លេង អត់ស្លៀកខោរត់តែពេញហ្នឹងឯង មិនដែលក្រែងពីចិត្តអ្នកណា ។
II. ពេលចូលបឋមសិក្សាមានសង្សារតាំងពីថ្នាក់ទី១ កាលពេលណុងគឺមិនដែលចេះព្រួយ ព្រោះមិនស្គាល់អ្វីថាស្រលាញ់
កាលដែលពីខ្ញុំនៅក្មេងស្អីក៏លេងមិនដែលចេះកំណាញ់ ឈូសស៊ីរូប លោតកៅស៊ូ ឃ្លីក៏បាញ់ លេងចូលទាំងអស់ទាំងប្រុសទាំងស្រី។
III. រឿងដែលចូលចិត្តទស្សនាគឺតុក្កតានិង PowerRanger ពេលធំឡើងមើល Cartoon Network មើលឡើងម៉ែថា យីអានេះមើលរឿងដូចតាក្មេង!
* ទោះខ្ញុំលេងច្រើន តែមិនដែលភ្លេចការសិក្សា ទោះយ៉ាងណាក៏ខំស្វាធ្យាយជានិច្ច ទោះខ្ញុំលេងច្រើន តែជួយពុកម៉ែជានិច្ច ជួយគ្រប់ភារកិច្ច អោយតែលោកចង់ប្រើ។
R. កាលនៅក្មេងខ្ញុំរត់លេងសប្បាយអស្ចារ្យ មិនដែលស្គាល់ទុក្ខា មិនដែលស្គាល់ស្នេហា បើយំគឺម៉ែវ៉ៃ កាលនៅក្មេងខ្ញុំរត់លេងមិនខ្វល់ពីអ្វី គិតៗទៅរាល់ថ្ងៃបើត្រឡប់ក្មេងវ័យក៏វាល្អម្យ៉ាងដែរ។

One thought on “[រំឭក​អតីតកាល] បទ៖ កាល​ពី​ខ្ញុំ​នៅ​ក្មេង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s