ទៅចូលរួម​កម្មវិធី ការ​ប្រគុំតន្ត្រី​សប្បុរសធម៌ រៀប​ចំ​ដោយ​ក្រុម យើ់ង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា


ថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​២០១២ ជា​វេលា​ដ៏​ពិសេស​សម្រាប់​ក្រុម «យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា» ដែល​បាន​រៀប​ចំ​ការ​ប្រគុំ​តន្ត្រី​សប្បុរសធម៌​ឡើង ក្នុង​គោល​បំណង​ប្រមូល​ថវិកា​ចូល​ជា​ជំនួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ឯ​ឃុំ​ព្រែកឡុង សង្កាត់​តាក្ដុល ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ ការ​ប្រគុំ​តន្ត្រី​នេះ​ត្រូវ​បាន​ផ្ដួច​ផ្ដើម​គំនិត​ឡើង​ដោយ​លោក ភក្ដី ដែល​ជា​មនុស្ស​ម្នាក់​សំខាន់​ក្នុង​ក្រុម​តន្ត្រី Mon Amour ។ កម្មវិធី​នេះ​អាច​សម្រេច​ដោយ​ជោគជ័យ​ទៅ​បាន​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​អ្នក​ភូមិ​អ្នក​ស្រុក​នៅ​ទីនោះ ព្រម​ទាំង​ក្រុម​តន្ត្រីករ​និង​សមាជិក​ក្រុម យើង​រួមគ្នា​ដើម្បី​គន្ធបុប្ផា ទាំង​អស់។ ប្រាក់​ដែល​ទទួល​បាន​ក្នុង​ការ​ប្រគុំ​តន្ត្រី​នេះ (ទិន្នន័យ​មិន​ទាន់​ច្បាស់​លាស់) ទទួល​បាន​ប្រមាណ​ជាង ១,០០០ដុល្លារ​សហរដ្ឋអាមេរិក។ អូ៎! ម្យ៉ាង​ទៀត​នោះ ក៏​សូម​អរគុណ​ដល់​ខាង​អាជ្ញាធរ និង​ខាង​សង្កាត់​ដែល​បាន​ផ្ដល់​ច្បាប់​ដល់​ក្រុម​យើង​ខ្ញុំ​បាន​រៀប​ចំ​កម្មវិធី​នេះ​ឡើង តាំង​ពីដើម​រហូត​ដល់​ចប់​ផង​ដែរ។

កំណត់​ហេតុ​ពិស្ដារ​នឹង​សរសេរ​នៅ​ថ្ងៃ​ស្អែក 🙂

Advertisements

4 thoughts on “ទៅចូលរួម​កម្មវិធី ការ​ប្រគុំតន្ត្រី​សប្បុរសធម៌ រៀប​ចំ​ដោយ​ក្រុម យើ់ង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s