កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌ រៀប​ចំ​ដោយ​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា


កាល​ពី​លើក​មុន​នោះ​ក្រុម​យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប​ដើម្បី​ប្រគល់​ថវិកា​បរិច្ចាគ​ជិត ៤០០០ដុល្លារ​សហរដ្ឋអាមេរិក ទៅ​កាន់​លោកវេជ្ជបណ្ឌិត Beat Richner។ ហើយ​គម្រោង​ធ្វើ​ដំណើរ​នោះ​ទទួល​បាន​ជោគជ័យ​គួរ​ជា​ទីពេញ​ចិត្ត ព្រម​ទាំង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សប្បុរសជន​នានា។ ក្រោយ​ពី​ពេល​នោះ​មក​ក៏​មាន​សប្បុរសជន​ម្នាក់ ហើយ​ក៏​ជា​អ្នក​ចេះ​លេង​ភ្លេង​ដែរ បាន​ឲ្យ​យោបល់​ក្នុង​ការ​បង្កើត​កម្មវិធី​ប្រគុំ​តន្ត្រីសប្បុរសធម៌ នោះ​គឺ​លោកភក្ដី។ គំនិត​របស់​លោក​បាន​ធ្វើ​ឲ្យ​អភិបាល​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា សម្រេច​ចិត្ត​រៀប​ចំ​កម្មវិធី​នេះ​ឡើយ ហើយ​មាន​ក្រុម​តន្ត្រី​របស់​លោក​ភក្ដី​ជា​អ្នក​លេង​ភ្លេង (ក្រុម​ឈ្មោះ Mon Amour) ។

ការ​ប្រគុំ​តន្ត្រី​មួយ​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃអាទិត្យ ទី០២ ខែ​កញ្ញា ឆ្នាំ​២០១២ វេលា​ម៉ោង​៣ល្ងាច នៅ​ភូមិ​ព្រែក​ឡុង សង្កាត់​តាក្ដុល ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ ដោយ​ហេតុ​កន្លែង​ប្រគុំ​តន្ត្រី​នៅ​ជ្រៅ​ដែរ​នោះ ទើប​មិន​សូវ​មាន​មនុស្ស​ចូលរួម​ច្រើន​កុះករ​ឡើយ។

កម្មវិធី​ចាប់​ផ្ដើម​ឡើង​ដោយ​មាន​ការ​ណែនាំ​អំពី​ការ​រៀប​ចំ​ក្រុម និង​ការ​បង្កើត​ក្រុម​ដោយ​មាន​លោក​ពូ​សុរិយវង្ស ទេវ័ន្ត និង​បង​អ៊ាង​គារវៈ ជា​អ្នក​រៀប​ចំ​បើក ហើយ​មាន​បង​កណ្ដូប (ណារិទ្ធិ) និង​បង​ស្រី​សុលីនណា ជា​ពិធីករ។ ការ​ប្រគុំ​តន្ត្រី​បាន​ប្រព្រឹត្តិ​ទៅ​ជា​បន្តបន្ទាប់​ដោយ​មាន​ចម្រៀង​ជា​លំដាប់ ក្រៅ​ពីនោះ​ក៏​មាន​វគ្គ​និយាយ​អំពី​រឿង​រ៉ាវ​ដែល​ខ្លួន​បាន​ជួប​ប្រទះ​និង​ឆ្លងកាត់​ជាមួយ​នឹង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

ការ​ប្រគុំតន្ត្រី​សប្បុរសធម៌​មួយ​នេះ ត្រូវ​បាន​ខាង​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី (RFA) ចុះ​មក​ថត​យក​ព័ត៌មានផ្សាយ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ផង​ដែរ (ចុច​អាន​ទីនេះ) និង ខាង​ទស្សនាវដ្ដី CM (ចុច​អានទីនេះ) ។ កម្មវិធី​នេះ​ពុំ​មែន​ជា​កម្មវិធី​ធំ​ណាស់​ណា​ឡើយ តែ​ជា​លើក​ដំបូង​ដែល​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា បាន​សម្រេច​រៀប​ចំ​វា​ឡើង។ នៅ​ក្នុង​ថ្ងៃ​ប្រគុំ​តន្ត្រី​នោះ​ខាង​ក្រុម​បាន​ទទួល​ថវិកា​បរិច្ចាគ​សរុប៖

  1. ពី​ការ​ប្រគុំ​តន្ត្រី៖ ២,២៦១,៦០០.០០៛ + ៨៨៧.០០$
  2. ប្រាក់​ចំណេញ​ពី​ការ​លក់​អាវ៖ ៣៨៤,០០០.០០៛
  3. ប្រាក់​ចំណេញ​ពី​លក់​ភេសជ្ជៈ៖ ១០០,០០០.០០៛

ប្រាក់​សរុប​គឺ៖  ២,៧៤៥,៦០០.០០៛ + ៨៨៧.០០$ (ជាអក្សរ ៖ ពីរលាន ប្រាំពីររយ សែសិប ប្រាំពាន់ ប្រាំមួយរយរៀល និង ប្រាំបីរយ ប៉ែតសិប ប្រាំពីរដុល្លារគត់ ) ។ ដូច្នេះ​យើង​សង្កេត​ឃើញ​ថា​ក្នុង​ការ​ប្រគុំ​តន្ត្រី​មួយ​នេះ ក្រុម​ប្រមូល​បាន​ប្រហែល ១៥០០ដុល្លារ​សហរដ្ឋអាមេរិក។

លោក​ភក្ដី មាន​គំនិត​ថា​នឹង​បង្កើត​ការ​ប្រគុំ​តន្ត្រី​បែប​នេះ​ជា​ថ្មី​ម្ដង​ទៀត ហើយ​គួប​ផ្សំ​នឹង​គំនិត​របស់​លោក​ពូ​វីភី គឺ​អាច​នឹង​ធ្វើ​នៅ​តាម​មហាវិទ្យាល័យ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ណាស់​នៅ​ពេល​ដែល​ការ​ងារ​ដែល​ក្រុម​យើង​ខ្ញុំ​បាន​រៀប​ចំ​ទាំង​ប៉ុន្មាន​បាន​សម្រេច​ដោយ​លទ្ធផល​ល្អ​ជា​ទី​គាប់​ចិត្ត និង​បាន​ជួយ​ដល់​ជីវិត​កុមារ​កម្ពុជា​ជា​ច្រើន​នាក់​ថែម​ទៀត។

មុន​នឹង​បញ្ចប់​អត្ថបទ​ខ្ញុំ​សុំ​ជូន​ជា​ខ្សែ​វីដេអូ​មួយ​ដែល​គួរ​ឲ្យ​រំជើប​រំជួល​ចិត្ត​ពេក​ក្រៃ ព្រោះ​យើង​ស្ទើរ​តែ​មិន​នឹក​ស្មាន​ថា​លោក​ភក្ដី បាន​ច្រៀង​ចម្រៀង​មួយ​បទ​​ដែល​មាន​ចំណង​ជើង​ថា “សុំ​មួយ​រយ” ដែល​បាន​អង្រួន​ចិត្ត​ទស្សនិកជន​នា​ថ្ងៃ​នោះ​យ៉ាង​ខ្លាំង ហើយ​លោក​ខ្លួន​ឯង​ស្ទើរ​តែ​មិន​​ជឿ​ថា​ចិត្ត​របស់​គាត់​ទន់​រហូត​ដល់​ថ្នាក់​ហូរ​ទឹក​ភ្នែក​លាយ​ឡំ​ជាមួយ​នឹង​ទឹកចិត្ត​មនុស្សធម៌​យ៉ាង​ពិសេស​កាត់​ថ្លៃ​ពុំបាន។

[youtube http://www.youtube.com/watch?v=mRuvjL3av34&feature=plcp ]

ព្រម​ទាំង​វីដេអូ​និង​រូប​ភាព​ផ្សេងៗ​ទៀត៖

[youtube http://www.youtube.com/watch?v=-Ab2kBNJ6BA&feature=plcp ]
បទ​ពង្សាវតាខ្មែរ ច្រៀង​ជា​ពួក ប្រគុំ​ភ្លេង​ដោយ​ខ្លុយ

One thought on “កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌ រៀប​ចំ​ដោយ​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា

  1. Pingback: អំពី​ក្រុម «យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា» « ក្មេង​ប្រុស​ខ្មែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s