ខ្ញុំ​រៀន​ផ្លុំ​ខ្លុយ


និយាយ​លេង​សើច​អី! មួយ​ថ្ងៃ​ហ្នឹង​ខ្ញុំ​និយាយ​តែ​រឿង​ខ្លុយ ខ្ញុំ​អង្គុយ​ផ្លុំ​តែ​ខ្លុយ ឡើង​គេ​ស្ដី​ឲ្យ​ពេញ​ហ្នឹង។ នៅផ្ទះ​ម៉ាក់​ស្រែក នៅ​កន្លែង​គេ​ស្រែក ហាហាហាហា ទៅ​ជា​ចឹង​ទៅណា៎!

មិន​ដឹង​ជា​និស្ស័យ​អី​កើត​មក ធ្វើ​ឲ្យ​ខ្ញុំ​ពេញ​ចិត្ត​នឹក​រៀន​ខ្លុយ​ជា​អនេក។ ទើប​តែ​បាន​កាន់​ពីរ​ថ្ងៃ​ទេ ហើយ​ដោយ​ស្ថិត​នៅ​ក្រោម​ការ​បង្រៀន​របស់​បង​ប្រុស​ឈ្មោះ​ក្រៅ​ថា ទុយ គាត់​បាន​ណែនាំ​តិច​តួច​ចឹង​ទៅ ខ្ញុំ​មក​ដល់​ផ្ទះ​អង្គុយ​គិត​តែ​ពី​ផ្លុំ​នោះ​ផ្លុំ សង្ស័យ​តែ​នឹង​កាឡទែន​ទេ​ទៅ​ថ្ងៃ​មុខ។ គាត់​ឲ្យ​រៀន​ផ្លុំ​បទ ឱ! ផ្ទៃ​ស្រុក​ខ្មែរ ខ្ញុំ​ផ្លុំ​ពីរ​ថ្ងៃ​ហើយ​មិន​ទាន់​ត្រូវ​ល្អ​ទេ ហើយ​ក៏​កំពុង​រៀន​ខ្លួន​ឯង​ឲ្យ​ចេះ​ថែម​ទៀត​ដែរ។

តាម​ពិត​ទៅ​ខ្ញុំ​មាន​ចិត្ត​ស្រលាញ់​ភ្លេង​បុរាណ​ខ្មែរ ឧបករណ៍​ភ្លេង​ខ្មែរ​ជា​យូរ​មក​ហើយ​តែ​ពុំ​ដឹង​ថា​ត្រូវ​ទិញ​នៅ​កន្លែង​ណា រក​អ្នក​បង្រៀន​នៅ​កន្លេង​ណា ដល់​ពេល​បាន​ស្គាល់​បង​ទុយ ខ្ញុំ​ក៏​សុំ​ឲ្យ​គាត់​ធ្វើ​គ្រូ​បង្រៀន ហើយ​គាត់​ក៏​បាន​ជូន​ទៅ​កន្លែង​ទិញ​ខ្លុយ​បាន​សម្រេច។ ឥឡូវ​បាន​ខ្លុយ​មក​ហើយ ដូច្នេះ​ត្រូវ​ព្យាយាម​រៀន​វា​ទាន់​ទំនេរ ត្បិត​អី​ខែ​ក្រោយ​ចូល​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១២-២០១៣ ថ្នាក់​ទី១២​ហើយ។

ចាំ​មើល​ពេល​ខ្ញុំ​ចេះ​ហើយ នឹង​ផ្លុំ​យក​មក​អួត​អ្នក​ស្រុក វើដ​ប៉ារ៉ែស ម្ដង​ឲ្យ​ផ្អើល😀 ប្រហែល​កន្លះឆ្នាំ​ទៀត​ហ្នឹង​មិន​ដឹង​ម៉េច​ផង😀

2 thoughts on “ខ្ញុំ​រៀន​ផ្លុំ​ខ្លុយ

  1. phoung puthy

    បងអាចប្រាប់ខ្ញុំផងបានទេថា ចង់ទិញខ្លុយដែលមានសម្លេងត្រឹមត្រូវតាមក្បួនខ្នាត តើទៅទិញឯណាទៅបង?​ នៅហាងណាមាន? នៅកន្លែងណាមាន?​ ខ្ញុំចង់ចេះណាស់តែមិនដឹងទិញខ្លុយពីកន្លែងណាដែលមានសម្លេងល្អ!!! អរគុណច្រើនបងប្រុស!!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s