អំពី​ក្រុម «យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា»


«យើងរួមគ្នាដើម្បីគន្ធបុប្ជា» រួមចំណែកថែទាំសុខភាពកុមារ

ក្រុម «យើងរួមគ្នាដើម្បីគន្ធបុប្ជា» ជា​ស្ពាន​ថ្មី​មួយ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត ដែល​អាច​ជួយ​ចម្លង​នូវ​ទឹក​ចិត្ត​សប្បុរស​របស់​លោក​អ្នក​ទៅ​កាន់​មន្ទីរ​ពេទ្យ​គន្ធបុប្ជា ជាទី​ស្ថាន​សក្តិ​សិទ្ធិ​ជួយ​ប្រោស​ប្រស់ អាយុ​ជីវិត​កុមារ​នៅ​កម្ពុជា ដែល​កំពុង​ប្រឈម​មុខនឹង​ជំងឺ​ដង្កាត់​នានា ឲ្យ​បាន​ជា​សះស្បើយ មាន​សុខ​ភាព​ល្អ​ព្រម​ទាំង​មាន​ក្តីសង្ឃឹម។

គោល​បំណង (បឋម) របស់​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ជា ៖- បរិច្ចាគ ជា​ប្រាក់​វិភាគ​ទាន​ផ្ទាល់​ខ្លួន ដើម្បី​ជួយ​ទ្រទ្រង់ មន្ទីរ​ពេទ្យ​គន្ធបុប្ជា។

– លើក​ទឹក​ចិត្ត​កៀងគរ​និង​ជួយ​សម្រួល ប្រមែ​ប្រមូល​ថវិកា​ពី​មិត្តភក្តិ​រួម​ក្រុម​និង​សប្បុស​ជន ដែល​មាន​លទ្ធភាព និង​មាន​ឆន្ទៈ ចង់​ចូល​រួម អំពើ​ជាកុសល តែ​គ្មាន​ពេល​គ្រប់​គ្រាន់ ទៅ​ដោយ​ផ្ទាល់​ខ្លួន​បាន ដើម្បី​ឲ្យ​ពួក​គាត់​អាច​បរិច្ចាគ​តាម​រយៈ​ក្រុម​យើង​ខ្ញុំ ដែល​មានអ្នក​ស្ម័គ្រ​ចិត្ត ជួយ​ការងារ​ដោយ​មិន​គិត​កម្រៃ មិន​ឆ្លៀត​ឱកាស យក​មុខ​យក​មាត់ កេង​ប្រវញ្ចន៍ ឬ​ស្វែង​រក​ផល​ប្រយោជន៍។

– ផ្សព្វ​ផ្សាយ​ពី​ភាព​ចាំ​បាច់ កត្តា​ប្រឈម​និង​តម្រូវ​ការ នៃ​មន្ទីរ​ពេទ្យ​គន្ធបុប្ជា លើក​ទឹក​ចិត្ត ចំពោះ​មិត្ត​ភក្តិ​រួម​ក្រុម​និង​សប្បុរស​ជន ដែល​មាន​លទ្ធភាព​និង​មាន​ឆន្ទៈ ចង់​ចូល​រួម​អំពើ​ជា​កុសល អាច​អញ្ជើញ​ទៅ​កាន់ មន្ទីរ​ពេទ្យ​គន្ធបុប្ជា ដើម្បី​ផ្តល់​ការ​ឧបត្ថម្ភ របស់​ខ្លួន​ដោយ​ផ្ទាល់ ដោយ​មិន​ចាំ​បាច់​តាម​រយៈ​ក្រុម។

សូម​មេត្តា​ចែក​រំលែក សេចក្តី​សុខ​របស់​លោក​អ្នក ជូន​មាតា​បិតា​និង​កុមារ ដោយ​ជួយ​ផ្តល់​ប្រាក់​វិភាគ​ទាន តាម​សទ្ធា​ប្រចាំ​ខែ ឬ ម្តង​ម្កាល ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ជា​តាម​រយៈ «ស្ពាន​នៃ​មេត្តាធម៌» នេះ។ យើង​ខ្ញុំ​ធានា នូវ​តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធភាព នៃ​ការ​បញ្ជូន​ជំនួយ​សប្បុរស របស់​លោក​អ្នក ទៅ​កាន់​មន្ទីរពេទ្យ ហើយ​ប្រគល់​ជូន លោក​វេជ្ជបណ្ឌិត បេអាត រីច្ឆន័រ (Beat Richner) មិន​ឲ្យ​បាត់​សូម្បី​មួយ​កាក់​មួយ​សេន​ណា​ឡើយ។ ឈ្មោះ​សប្បុរស​ជន ចំនួន​ទឹក​ប្រាក់​បរិច្ចាគ (ជា​ប្រចាំ​ថ្ងៃ​ឬ​ខែ) និង​ឯកសារ​ប្រគល់-ទទួល (ជូន​មន្ទីរពេទ្យ​ជា​ប្រចាំខែ) យើង​ខ្ញុំ​នឹង​ផ្សព្វផ្សាយ​ជូន​ជា​សាធារណៈ នៅ​ក្នុង​ទំព័រ​ក្រុម​នេះ (យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា) ឬតាមគណនីហ្វេសប៊ុក។

លោក​អ្នក​អាច​ចូល​រួម​បរិច្ចាគ តាមរយៈ ៖

I- លោក អ៊ាង គារវៈ (ទី​លំនៅ ៖ ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម)
ប្រធាន​ក្រុម​អ្នក​ស្ម័គ្រចិត្ត «យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ជា»
លេខ​ទូរស័ព្ទ (០៩៧) ៥៥៧ ៩១ ៦៧ , (០៦៩) ២៨ ៨០ ៣៩
១/. អាច​ទទួល​ការ​បរិច្ចាគ ជា​សាច់​ប្រាក់​សុទ្ធ (ផ្ទាល់​ដៃ)
២/. អាច​ផ្ទេរ​ប្រាក់​បរិច្ចាគ តាម​សេវា​ធនាគារ ANZ ROYAL
– ឈ្មោះ​អ្នក​ទទួល ៖ Eang Kearavak
– លេខ​គណនី ៖ 2351117
៣/. អាច​ផ្ទេរ​ប្រាក់​បរិច្ចាគ តាម​សេវា CELLCARD CASH (នឹងរៀបចំ)II- កញ្ញា ទៀង សោភា (ទី​លំនៅ ៖ រាជ​ធានី​ភ្នំពេញ)
លេខ​ទូរស័ព្ទ (០១៧) ៦១ ៩៣ ៨០
១/. អាច​ទទួល​ការ​បរិច្ចាគ ជា​សាច់​ប្រាក់​សុទ្ធ (ផ្ទាល់​ដៃ)
២/. អាច​ផ្ទេរ​ប្រាក់​បរិច្ចាគ តាម​សេវា​ធនាគារ ACLEDA
– ឈ្មោះ​អ្នក​ទទួល ៖ Tieng Sophea
– លេខ​គណនី ៖ 2900-00-329870-37
៣/. សប្បុរស​ជន​រស់​នៅ​បរទេស អាច​ផ្ទេរ​ប្រាក់​បរិច្ចាគ របស់​លោក​អ្នក​តាម​រយៈ​សេវាកម្ម WESTERN UNION នៃ​ធនាគារ ACLEDA
– Receiver Name : Miss Tieng Sophea
– Identify Card No. : 050466449
– Hand Phone No. : (+855)17 61 93 80

III- លោក សេក សុវណ្ណដារ៉ា (ទី​លំនៅ ៖ រាជ​ធានី​ភ្នំពេញ)
លេខ​ទូរស័ព្ទ (០១០) ៩០ ៥១ ០០
១/. អាច​ទទួល​ការ​បរិច្ចាគ ជា​សាច់​ប្រាក់​សុទ្ធ (ផ្ទាល់ដៃ)
២/. អាចផ្ទេរប្រាក់បរិច្ចាគ តាមសេវាកម្មផ្ទេរប្រាក់ WING
– ឈ្មោះអ្នកទទួល ៖ Sek Sovanndara
– លេខគណនីប្រាក់រៀល (ខ្មែរ) ៖ 00279355
– លេខគណនីប្រាក់ដុល្លារអាមេរិក ៖ 00279356

IV- យុវជន ទិត្យ អានច័ន្ទគ្រឹះស្នា (ទីលំនៅ ៖ រាជធានីភ្នំពេញ)
លេខទូរស័ព្ទ (097) 748 808 1
១/. អាចទទួលការបរិច្ចាគ ជាសាច់ប្រាក់សុទ្ធ (ផ្ទាល់ដៃ) នៅតាម​វិទ្យាល័យ មហា​វិទ្យាល័យ ក្នុង​ខណ្ឌ​ដូនពេញ និង​ខណ្ឌ​ចំការមន។

V- លោក សុរិយ វង្ស ទេវ័ន្ត (Surya Wong Devorn)
អាសយដ្ឋាន​សារអេឡិចត្រូនិក suryawongdevorn@yahoo.com អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់ និង​ត្រួត​ពិនិត្យ (មិន​ពាក់​ព័ន្ធ​នឹង​ប្រាក់បរិច្ចាគ)

បញ្ជាក់ ៖
– បញ្ជី​ឈ្មោះ​សប្បុរស​ជន និង​ទឹក​ប្រាក់​បរិច្ចាគ​នឹង​ប្រកាស​ជា​រៀង​រាល់​ថ្ងៃ
– រាល់​ការ​ផ្លាស់​ប្តូរ​ចាំ​បាច់​ណា​មួយ​នឹង​ជូន​ដំណឹង​ជា​បន្ត​បន្ទាប់​ទៀត

ដោយក្តីរាប់អានដ៏ស្មោះ ពីក្រុម «យើងរួមគ្នាដើម្បីគន្ធបុប្ជា»

———-
អត្ថបទ​ទាក់​ទង៖

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s