អារម្មណ៍​ពិត​ប្រចាំ​ថ្ងៃ


ខ្ញុំ​កំពុង​តែ​ឈាន​ជើង​ចូល​ក្នុង​ការងារ​ជា​ក្រុម ខណៈ​ពេល​កំពុង​សិក្សា​នៅ​វិទ្យាល័យ។ ខ្ញុំ​សល់តែ​រយៈ​ពេល​មួយ​ខែ​នេះ​ទៀត​ទេ នឹង​លា​លែង​ខ្លួន​ពី​ការងារ និង​កិច្ច​ការ​រវល់​នានា​ដែល​ធ្លាប់​ធ្វើ​កន្លង​មក តែ​ក៏​ឆ្លៀត​ពេល​ខ្លះៗ​ដែរ។ មាន​រឿង​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​និង​ឆ្លងកាត់។

ការ​ដឹកនាំ, ពាក្យ​នេះ​ហាក់​ដូច​ជា​សាមញ្ញ​នឹង​ងាយ​ស្ដាប់ តែ​ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិត​ពាក្យ​នេះ​ពិត​ជា​ពិបាក​យល់​និង​ពិបាក​មើល​ធ្លុះ​ខ្លាំង​ណាស់។ ការ​ដឹកនាំ ត្រូវ​បាន​ប្រមូល​ផ្ដុំ​ដោយ​សកម្មភាព​ជា​ច្រើន។ ការ​បញ្ជា​មនុស្ស និង គ្រប់​គ្រង​មនុស្ស​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​ដឹកនាំ។ ពេល​ខ្លះ​យើង​ត្រូវ​បាន​គេ​គ្រប់គ្រង​ស៊ប់​ហើយ យើង​នឹង​ភ្លេច​ខ្លួន ហើយ​ធ្វើ​តាម​គេ​រហូត​ដល់​ពេល​ណា​មួយ​ទើប​យើង​ភ្ញាក់​ខ្លួន​ថា៖ ចុម​«កាដុម​ឆែប! ខ្ញុំ​កំពុង​តែ​ត្រូវ​បាន​គេ​គ្រប់​គ្រង​ពេញ​ទី​ហើយ​តើ!» ។

ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ស្រងាក​ចិត្ត​ដែរ តែ​គិត​ចុះ​ឡើង​ទៅ​គេ​គ្មាន​ខុស​ឯណា គឺ​យើង​អ្នក​ខុស​ទេ​ដែល​ធ្វើ​ខ្លួន​ឲ្យ​គេ​គ្រប់​គ្រង​បាន ហាហាហា ។ ពេល​គិត​អ៊ីចឹង​ហើយ​ខ្ញុំ​សើច​នឹង​ខ្លួន​ឯង ហើយ​អរគុណ​ទៅ​គេ​ដែល​បង្ហាញ​ឲ្យ​ឃើញ​អំពី​ចំណុច​ខ្សោយ​របស់​ខ្ញុំ។

៚៚ចប់៚៚

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s