ថ្ងៃ​ណា​មួយ​នឹង​ជិះ​កង់​ឲ្យ​បាន​ឆ្ងាយ


អត់​ម៉ូតូជិះ! មិន​ទាន់​ចង់​បាន​ម៉ូតូ! សាំង​ថ្លៃ​ពេក! ច្នេះ​ហើយ​សម្រេច​ចិត្ត​ថា​ជិះ​កង់​ពីរ​បី​ឆ្នាំ​ថែម​ទៀត​សិន 😀

យូរៗ​ទៅ​ការ​ជិះកង់​ធ្វើ​ឲ្យ​ខ្ញុំ​ជក់​ចិត្ត​ពេក​ក្រៃ ហើយ​ចង់​តែ​ជិះ​ទៅ​ឲ្យ​បាន​ឆ្ងាយៗ យ៉ាង​ហោច​ណាស់ ៣០គីឡូម៉ែត ទៅ ៥០គីឡូម៉ែត ហើយ​បើអាច​នោះ​នឹង​ជិះ​ទៅ​ខេត្ត​ឆ្ងាយៗ​ថែម​ទៀត​ផង តែ​មិន​ទាន់​ដល់​ពេល​ឡើយ។

ការ​ជិះកង់​ធ្វើ​ឲ្យ​ខ្ញុំ​ស្រួល​ខ្លួន​ច្រើន​ដែរ បាន​បែក​ញើស​ផង បញ្ចេញ​ជាតិ​ពុល​ផង ធ្វើ​ឲ្យ​ឡើង​កម្លាំង​ជើង​ផង ចឹង​ក៏​ផ្ដល់​សារប្រយោជន៍​មួយ​ចំនួន​ដែរ តែ​ក៏​មាន​ផល​វិបាក​ខ្លះ​ដែរ បែក​ញើស​ស្អុយ​ខ្លួន, មិន​អាច​ជិះ​ទៅ​ចូលរួម​កម្មវិធី​អី​ធំដុំ​ផង ហាហាហា ពេល​ខ្លះ​ត្រូវ​ពឹង​មិត្តភក្តិ ឬ បងៗ​ឲ្យ​ជូន​ទៅ ហើយ​ក៏​រអៀស​ខ្លួន​ខ្លះៗ​ដែរ​ហ្នឹង។

ដោយ​បាន​ស្ដាប់​រឿង​រ៉ាវ​របស់​បង ថុល រិទ្ធី (អ្នក​ខ្លាំង​រត់​ពី​សៀមរាប​មក​ភ្នំពេញ ក្រៅ​ពីរត់​គាត់​ក៏​បាន​ជិះកង់​ទៅ​ឆ្ងាយៗ​ដែរ) ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​កាន់​តែ​ចង់​ជិះ​ទៅ​ឆ្ងាយៗ តែ​មិន​ទាន់​ហ៊ាន​នៅ​ឡើយ​ទេ ព្រោះ​បើ​ទៅ​ទីនោះ​ត្រូវ​ស្វែង​យល់​បន្តិច​អំពី​តំបន់​នោះ​សិន ចឹង​ប្រហែល​ចប់​វិទ្យាល័យ​ខ្ញុំ​នឹង​ចេញ​ប្រតិបត្តិការណ៍​ហើយ 😀

កាល​ពី​ខែ​មុន ទៅ​បង្រៀន​គេ​ពីរ​ថ្ងៃ ទិញ​បាន​កង់​ថ្មី​មួយ​ដែរ (ឡើង​ម៉ូដ​កង់​ម្ដង​សិន) តែ​មួយ​ទឹក​ទេ។ ត្រូវ​យក​ឲ្យ​គេ​ធ្វើ​បន្តិច​ដូច​ជា​ដូរ​ស្បែក​ហ្វ្រាំង​ជាដើម។

Advertisements

8 thoughts on “ថ្ងៃ​ណា​មួយ​នឹង​ជិះ​កង់​ឲ្យ​បាន​ឆ្ងាយ

    • ទាន់​មាន​ឱកាស ចេះ​តែ​ចាប់​យក​ទៅ​បង ដល់​ខែ​ក្រោយៗ​លែង​មាន​ពេល​ចាប់​ឱកាស​ទៀត​ហើយ។

    • ដោយ​សារ​តែ​ឃើញ​ថាសម​ហ្នឹង​ហើយ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ទិញ​កង់​ហ្នឹង។

  1. ខ្ញុំ​ជិះ​កង់​មក​ធ្វើការ​រាល់ថ្ងៃ​ដែរ ។ ពេល​ណា​មាន​គម្រោង​ជិះ​ទៅ​ណា​ឆ្ងាយៗ ប្រាប់​ខ្ញុំ​ផង ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s