ឯកសារ​កំណាព្យ​នេះ​ខ្ញុំ​បាន​ទទួល​អំពី​លោក ជ័យ មង្គល ប្រធាន​សមាគម​ខ្មែរ​ស្រិន្ទ្រ (សុរិន្ទ) កាល​ពី​ថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ​២០១១។ លោក​បាន​ចែក​ជូន​ដល់​សិក្ខាកាម​ទាំង​អស់​ក្នុង​សិក្ខាសាលា​ស្ដី​អំពី ធម្មជាតិ​កវីនិពន្ធ កាល​ពី​ថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ២០១១។
ដោយ​សារ​តែ​ឯកសារ​ទាំង​នេះ​ល្អ​និង​កម្រ​រក​បាន ទើប​ខ្ញុំ​ព្យាយាម​សរសេរ​ជា​ឯកសារ​អេឡិចត្រូនិក​ងាយ​ស្រួល​ក្នុង​ការ​ចែក​ជូន​ដល់​បង​ប្អូន​ខ្មែរ​យើង​ទាំង​អស់។ តាម​ខ្ញុំ​ចាំ ក្នុង​ឯកសារ​ទាំង​នេះ​មាន​កំហុស​បន្តិច​បន្តួច តែ​ខ្ញុំ​បាន​បាត់​ឯកសារ​ដើម​ទៅ​ហើយ សង្ឃឹម​ថា​ខ្ញុំរ​ក​ឃើញ​វិញ និង​កែ​ឲ្យ​បាន​ត្រូវ។🙂

ទេព សុវិចិត្រ

កាល​ពី​ថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ​២០១១ នេះ ខ្ញុំ​បាន​ចូលរួម​ក្នុង​កម្មវិធី​សិក្ខាសាលា​ស្ដី​អំពី ធម្មជាតិ​កវីនិព្ធ ដែល​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​អ្នក​កវីនិពន្ធ​នានា ទាំង​ជើង​ចាស់ ជើង​ថ្មី ជាដើម ព្រម​ទាំង​បងៗ សិស្សានុសិស្ស​ផ្សេងៗ​ដែល​បាន​ចូលរួម​ជា​សិក្ខាកាម។ ក្នុង​នោះ​យើង​ក៏​មាន​បង​ប្អូន​ខ្មែរ​សុរិន្ទ​ចូលរួម​ផង​ដែរ។

លោក ជ័យ មង្គល គឺ​ជា​ប្រធាន​សមាគម​ខ្មែរ​ស្រិន្ទ្រ (សុរិន្ទ) បាន​ចូលរួម​ធ្វើ​ជា​វាគ្មិន ហើយ​លោក​បាន​លើក​លើក​ឡើង​អំពី វប្បធម៌​ខ្មែរ​នៅ​ឯ​សុរិន្ទ។ ក្រៅ​ពី​លោក ក៏​មាន​លោក​តា ជុំ សែន​ចាន់ ដែល​ជា​អ្នក​ចម្រៀង​ចាប៉ី នៅ​ឯ ស៊ីសាកេត (ស្រ៊ីសះកេត) ឡើង​មក​បរិយាយ​ទឹក​ដម​សំនៀង​របស់​គាត់។ បន្ទាប់​មក​ទៀត​លោក ជ័យ មង្គល ក៏​បាន​លើក​ឡើង​ពី​លោក​គ្រូ​ម្នាក់​ឈ្មោះ មកុដ កែន​ឌៀវ (ពេជ្រ ម្កុដ) ដែល​ជា​អ្នក​ខ្មែរ​សុរិន្ទ ហើយ​គាត់​គឺ​ជា​មិត្ត​សម្លាញ់​របស់​លោក​គ្រូ មីហ្សែល ត្រាណេ ។ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ គាត់​បាន​ធ្វើ​អត្តឃាត​កាល​ពី​ឆ្នាំ ២០០៦(?) ។ គាត់​បាន​ធ្វើ​ការ​ងារ​ខាង​អក្សរ​សាស្ត្រ​ខ្មែរ ជាមួយ​លោក​គ្រូ​មីហ្សែល ហើយ​បាន​បង្កើត​ស្នាដៃ​ជា​ច្រើន ជា​ពិសេស​គម្ពីរ​សាត្រា​រឿង​ទុំទាវ ដែល​អ្នក​សុរិន្ទ​តែង​តែ​ស្គាល់​យ៉ាង​ច្បាស់។

បើ​និយាយ​អំពី​អត្ថបទ​កាព្យ​ដែល​គាត់ (លោក ពេជ្រ ម្កុដ) បាន​និពន្ធ​ឡើង មាន​ដូច​ជា៖

  1. ថ្លៃ​បង
  • ទាញ​យក​ជា PDF
  • ស្នេហា ក ខ
    • ទាញ​យក​ជា PDF
  • ខេមរភាសា
    • ទាញ​យក​ជា PDF
  • នមោ​ស្នេហា
    • ទាញ​យក​ជា PDF
  • មនសិការ​ទិវា​ឯករាជ្យ​ជាតិ
    • ទាញ​យក​ជា PDF

    ជា​ចុង​ក្រោយ​ខ្ញុំ​សូម​អរគុណ​ទៅ​លោក ជ័យ មង្គល ដែល​បាន​លើក​ឡើង​ពី​សមាគមន៍​ខ្មែរ​ស្រិន្ទ្រ និង​អំពី​លោក ពេជ្រ ម្កុដ ដែល​ជា​អ្នក​ស្នេហា​អក្សរ​សាស្ត្រ​ខ្មែរ​មួយ​រូបនៅ​សុរិន្ទ។ សូម​អរគុណ​លោក ជ័យ មង្គល ដែល​បាន​ចែក​ឯកសារ​នេះ​ទៅ​កាន់​សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ស្ដី​អំពី ធម្មជាតិ​កវីនិពន្ធ។

    វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើង​ថ្កាន!

    View original post

    One thought on “

    ឆ្លើយ​តប

    Fill in your details below or click an icon to log in:

    ឡូហ្កូ WordPress.com

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    រូប Twitter

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    រូបថត Facebook

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    Google+ photo

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    កំពុង​ភ្ជាប់​ទៅ​កាន់ %s