និស្សិត​កម្ពុជា​បង្កើត​គ្រឿង​យន្ត ដែល​បញ្ជា​ដោយ​ទូរស័ព្ទ


ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ BarCamp 2012 ដែល​បាន​ប្រព្រឹត្តិ​ទៅកាល​ពី​ថ្ងៃ​ទី២២ និង ២៣ ខែ​កញ្ញា ឆ្នាំ២០១២ នេះ ប្រាកដ​ជា​មួយ​ចំនួន​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ពិព័រណ៌​របស់ SmallWorld ។ ក្នុង​នោះ​អ្នក​នឹង​ឃើញ​អ្វីៗ​ជា​ច្រើន ដែល​ប្លែក តែ​អ្វី​ដែល​ប្លែកពិសេស​ជាងគេ​នោះ គឺ​ជា​ការ​បង្ហាញ​របស់​ក្រុម ArrowDot ពួក​គាត់​បាន​ដាក់​ប​ង្ហាញ​នូវ​គ្រឿង​យន្ត (តុក្កតាយន្ត, និង បញ្ជា​បិទ​បើក​ភ្លើង​ផ្ទះ​ដោយ​ប្រើ​ទូរស័ព្ទ, និង​គ្រឿងយន្ត​មួយ​ទៀត​ដែល​ដើរ​ដោយ Chip ពណ៌) ។

គំនិត​ឆ្នៃ​ប្រឌិត​របស់​ពួក​គាត់ ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន​អំពី​សំណាក់​អ្នក​ចូលរួម​ព្រឹត្តិការណ៍ BarCamp និង​ខាង​សារព័ត៌មាន។ បងៗ​ក្នុង​ក្រុម ArrowDot ជានិស្សិត​រៀន​នៅ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ហៅកាត់ តិចណូ) ។ គ្រឿង​យន្ត​នោះ​ត្រូវ​បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ Bluetooth ដើម្បី​បញ្ជា។

[youtube http://www.youtube.com/watch?v=VmjvHWGx480 ]

ខ្ញុំ​សង្ឃឹម​ថា​រាល់​គំនិត​របស់​ពួក​គាត់ នឹង​ត្រូវ​បាន​ទទួល​ស្គាល់​និង​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​រដ្ឋ​និង​ឯកជន។

យឹម ប៊ុនឆាត [ប្រធាន​ក្រុម]៖ «កាល​ណា​ប្រទេស​យើង​អត់​មាន​បច្ចេកវិទ្យា​អី​សោះ យើង​ដូច​ជា​រស់​នៅ​ក្នុង​សម័យ​កាល​មួយ​ដែល​មនុស្ស​អត់​ទាន់​ចេះ​អី​សោះ និង​រក​ភ្លើង​ប្រើ​មិន​បាន ចឹង​ម៉េច​នឹង​យើង​អាច​ទៅ​តាម​ទាន់​គេ ដែល​គេ​ដល់​មេឃ​ដល់​ផ្កាយដល់​ភព​ព្រះចន្ទ ចឹង​យើង​គិត​ថា​តិចណូឡូជីហ្នឹង​ក៏​អាចជួយ​ពង្រឹង​ប្រទេស​យើង អាច​នាំ​មុខ​មាត់​ជូន​ប្រទេស​យើង… »

អត្ថបទ​មួយ​ទៀត​នៅ​ក្នុង​គេហទំព័រ ភ្នំពេញប៉ុស្តិ៍ (ភាសា​អង់គ្លេស) : Wired to be wireless

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s