ថ្ងៃ​ដែល​ប្រកប​ទៅ​ដោយ​ពណ៌​សនិង​ពណ៌​ខ្មៅ


វេលា​ម៉ោង ១២៖១៥នាទី ខ្ញុំ​បាន​រៀប​ចំ​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទៅ​គោរព​ពិធី​ដង្ហែ​ព្រះ​បរមសព​នៃ​អង្គ​សម្ដេច​តា សម្ដេច​ព្រះ​នរោត្តម​សីហនុ ។ ១៥នាទី​ក្រោយ​មក​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​សាលា ដើម្បី​បាន​ជួប​ជុំ​មិត្តភក្ដិ ពួក​យើង​បាន​ស្លៀក​ពាក់​ខោសំពត់​ខ្មៅ និង​អាវ​ពណ៌​ស ដោយ​មាន​ខ្ទាស់​ក្រណាត់​ខ្មៅ​សញ្ញា​នៃ​ការ​កាន់ទុក្ខ។ ប្រហែល​ម៉ោង​១កន្លះ ពួក​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជា​ជួរ​ទៅ​ខាង​លិច​ស្ពាន​អាកាស​ពេទ្យ​លោក​សង្ឃ។ ខ្ញុំ​ពុំ​មាន​អារម្មណ៍​នឹង​ញញឹម និង​លេង​សើច​ឡើយ ខ្ញុំ​បាន​ដើរ​រយៈ​ពេល​ជិត ២០នាទី ទើប​ទៅ​ដល់​ទីតាំង​ដែល​ត្រូវ​ឈរ។

មនុស្ស​ពិត​ជា​ច្រើន​ណាស់….. ប្រជាជន​ទាំង​អស់ មាន​ខ្លះ​ឈរ ខ្លះ​អង្គុយ ដើម្បី​រង់​ចាំ​ពិធី​ក្បួន​ដែល​នឹង​ហែរ​មក​ដល់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ខាង​មុខ​ទៀត។ ពេល​ខ្ញុំ​ទៅ​ដល់​ទីតាំង​នោះ គឺ​ម៉ោង​ជាង២ ទៅ​ហើយ។ ពួក​ខ្ញុំ និង​ប្រជាជន​ទាំង​អស់​បាន​រង់​ចាំ​រយៈ​ពេល​ជាង​២ម៉ោង​ទៀត ទើប​ក្បួន​មក​ដល់។ ខ្ញុំ​ចាំ​បាន​ថា ពេល​ក្បួន​មក​ដល់​កន្លែង​ខ្ញុំ គឺ​ម៉ោង ៤៖៤៥ ល្ងាច។

ប្រជាជន​ទាំង​អស់​ចាប់​ផ្ដើម​លត់​ជង្គង់ លើក​ដៃ​ប្រណម្យ បន់​ស្រន់​និង​ឧទ្ទិស​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​អង្គ។ ទឹក​មុខ​ម្នាក់ៗ​ប្រកប​ទៅ​ដោយ​ភាព​ស្រងូត​ស្រងាត់​និង​ស្រងេះស្រងោច​ជា​ពន់ពេក។ ខ្ញុំ​ស្ទើរ​តែ​មិន​ហ៊ាន​ងើប​មុខ​មើល​ទៅ​ព្រះ​ម្ឈូស….😦

នេះ​គឺ​ជា​ការ​បាត់​បង់​ដ៏​ធំ​ធេង​របស់​ប្រជាជន​កម្ពុជា និង​ប្រទេស​កម្ពុជា។ ព្រះ​អង្គ​គឺ​ជា​វិរក្សត្រ​ដែល​ប្រជាជន​ទាំង​ឡាយ ស្រលាញ់​និង​គោរព​ខ្លាំង​ណាស់។

ខ្ញុំ​សូម​បួង​សួង​ដល់​បុព្វបុរស​ខ្មែរ និង​អស់​ទេវតា​គ្រប់​ឋាន មេត្តា​តាម​ថែ​រក្សា​ព្រះ​វិញ្ញាណក្ខន្ធ​នៃ​ព្រះ​អង្គ ឲ្យ​បាន​ដល់​ឋាន​សុគតិភព។

One thought on “ថ្ងៃ​ដែល​ប្រកប​ទៅ​ដោយ​ពណ៌​សនិង​ពណ៌​ខ្មៅ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s