ល្ងាច​មិញ​ខ្ញុំ​ទៅ​មុខ​ព្រះបរមរាជវាំង…..


ចាប់​តាំង​ពី​ថ្ងៃ​ដែល​ព្រះ​វររាជបិតា​ជាតិ​ខ្មែរ សម្ដេច​ព្រះ​បាទ​នរោត្តម​សីហនុ ទ្រង់​សោយ​ទិវង្គត​មក ខ្ញុំ​ពុំ​ទាន់​បាន​ទៅ​មុខ​វាំង​ម្ដង​ឡើយ។ ស្រាប់​តែ​ល្ងាច​មិញ​ស្រាប់​តែ​បងៗ​គាត់​ហៅ​ភ្លាមៗ (អត់​បាន​ដឹង​មុន) ចឹង​ទោះ​រវល់​ម៉េច​ក៏​ទុក​សិន​ដែរ រួច​ទៅ​ជាមួយ​ពួក​គាត់។

ម៉ោង​ប្រហែល​៦​កន្លះ​បាន​ទៅ​ដល់​កន្លែង​ផ្ញើម៉ូតូ ដោយ​ហេតុ​ពុំ​ដឹង​ទីតាំង​ភូមិសាស្ត្រ​ច្បាស់​លាស់ (មិន​ដឹង​ថា​មាន​កន្លែង​ណា​អាច​ផ្ញើ​បាន​ក្បែរ​បំផុត) ក៏​ផ្ញើ​នៅ​ឯ Dream Land ។ ខ្ញុំ​បាន​បន្ត​ដំណើរ​ទៅ​កាន់​ព្រះ​បរមរាជវាំង….. ពិសេស​ណាស់! មនុស្ស​ច្រើន​មែន​ទែន…..

យើង​ខ្ញុំ​ក៏​បាន​ជួប​ជុំ​គ្នា​នៅ​ក្បែរ​កន្លែង​ព្រះ​អង្គ​ដងកើ បន្ទាប់​មក​ក៏​ទៅ​មុខ​ប​ន្តិច​ទៀត​ឲ្យ​ដល់​មុខ​ព្រះ​បរមរាជវាំង​តែ​ម្ដង។ ស្ទើរ​តែ​រក​កន្លែង​អង្គុយ​មិន​បាន….. យើង​មាន​តែ​ផ្កា ហើយ​ផ្កា​នោះ​យើង​បាន​ប្រគល់​ដល់​លោក​អ៊ំនិង​លោកយាយ​លោកតា​ដែល​គាត់​កំពុង​អង្គុយ​សូត្រធម៌​នៅ​ទីនោះ បន្ទាប់​មក​ពួក​ខ្ញុំ​ក៏​បាន​អង្គុយ​ស្មឹងស្មាធ​មួយ​សំទុះ​ដើម្បី​គោរព​និង​រំឭក​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​អង្គ។

ដោយ​សារ​តែ​ពេល​វេលា​មាន​កំណត់ ពួក​ខ្ញុំ​ក៏​បែក​ផ្លូវ​គ្នា​មក​ផ្ទះ​រៀងៗ​ខ្លួន ទោះ​ពុំ​បាន​នៅ​យូរ​តែ​បានធ្វើ​ត្រឹម​ប៉ុណ្ណេះ​ក៏​អស់​ចិត្ត​ដែរ។ សប្បាយ​ចិត្ត​ពេល​ឃើញ​មនុស្ស​ច្រើន… សប្បាយ​ចិត្ត​ពេល​ឃើញ​ការ​សាមគ្គី​គ្នា… សប្បាយ​ចិត្ត​ពេល​ឃើញ​សប្បុរសធម៌… សប្បាយ​ចិត្ត​ដែល​ខ្ញុំ​បាន​កើត​ជា​ខ្មែរ!!!!!!

នៅ​ពេល​ដែល​ព្រះ​បរមរាជវាំង​អនុញ្ញាត​ឲ្យ​រាស្ត្រ​ចូល​ទៅ​គោរព​ព្រះ​បរមសព​ព្រះ​អង្គ ខ្ញុំ​នឹង​ទៅ​ទៀត!

Advertisements

2 thoughts on “ល្ងាច​មិញ​ខ្ញុំ​ទៅ​មុខ​ព្រះបរមរាជវាំង…..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s