និស្ស័យ​ជាមួយ​នឹង​ឧបករណ៍​តន្ត្រី​ខ្មែរ


ពីមុន​ខ្ញុំ​ចូល​ចិត្ត​ស្ដាប់​តែ​តន្ត្រី​និង​ចម្រៀង​ប៉ុណ្ណោះ មិន​សូវ​មាន​ចំណាប់​អារម្មណ៍​លេង​វា​ឡើយ។ ស្រាប់​តែ​ពេល​នេះ​ខ្ញុំ​ចាប់​ផ្ដើម​ភ្ជាប់​និស្ស័យ​ជាមួយ​នឹង​តន្ត្រី​កាន់​តែ​ច្រើន​ឡើង នេះ​អាច​និយាយ​បាន​ថា​មក​ពី​មជ្ឈដ្ឋាន​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ​បាន​ផ្ដល់​នូវ​ទិដ្ឋភាព​មួយ​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​ចូល​ចិត្ត​តន្ត្រី​និង​ចង់​លេង​តន្ត្រី។

នៅ​កន្លែង​ធ្វើ​ការ (មិន​ជា​កន្លែង​ធ្វើ​ការ​ធំដុំទេ ទីនោះ​គេ​ហៅ​ថា Collaborative Workspace មាន​ឈ្មោះ​ថា SmallWorld) ជា​ទីកន្លែង​ធ្វើ​ការ​ជុំ​គ្នា មាន​សព្វ​គ្រប់​ជំនាញ។ នៅ​ទីនោះ​មាន​បងៗ​គាត់​ចេះ​លេង​ហ្គីតា ខ្ញុំ​ស្ដាប់​គាត់​យូរៗ​ទៅ ក៏​ចិត្ត​ចង់​លេង​ដែរ តែ​ដោយ​ហេតុ​តាំង​ពី​ដើម​មក​ខ្ញុំ​ចូល​ចិត្ត​អ្វី​ដែល​ជា​របស់​ខ្មែរ (មុនគេ) បន្ទាប់​មក​ទើប​ខ្ញុំ​រៀន​របស់​បរទេស។ រហូត​ដល់​ថ្ងៃ​មួយ​ខ្ញុំ​ស្គាល់​បង​ប្រុស​ម្នាក់​ឈ្មោះ អាចារ្យទុយ ខ្ញុំ​បាន​ស្នើ​សុំ​គាត់​ឲ្យ​ជួយ​បង្រៀន​ឧបករណ៍​ភ្លេង ហើយ​គាត់​ចេះ​ខ្លុយ ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​រៀនខ្លុយ។😀

ខ្លុយ​មួយ​ដើម ១០ដុល្លារ​សហរដ្ឋអាមេរិក ទិញ​បាន​នៅ​ដើម​ខែ៩។ គិត​ទៅ​តាំង​ពី​ថ្ងៃនោះ​មក​ដល់​បច្ចុប្បន្ន​ខ្ញុំ​រៀន​ជាមួយ​គាត់​បាន​ប្រហែល​តែ ៤ទៅ៥ម៉ោង​ប៉ុណ្ណោះ តែ​ខ្ញុំ​ព្យាយាម​រៀន​ខ្លួន​ឯង​និង​ថត​វីដេអូ​គាត់​បី​បួន​បទ​មក​មើល ហើយ​មក​ដល់​ឥឡូវ​នេះ​ខ្ញុំ​អាច​លេង​បទ​ផ្សេងៗ​បាន​ដោយ​ខ្លួន​ឯង (រាវយក ព្រោះ​មិន​ទាន់​ចេះ​មើល​ណោត​ភ្លេង) ។ បច្ចុប្បន្ន​នេះ​ខ្ញុំ​ចេះ​ប្រហែល​ជា ១០ បទ​ហើយ តែ​ពុំ​មែន​ចេះ​ច្បាស់​យក​តែ​មែន​ទែន​នោះ​ឡើយ។

ដោយ​ហេតុ​តែ​ការ​ស្រលាញ់​ចូល​ចិត្ត​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​អាចចាប់​បាន​លឿន តែ​បើ​និយាយ​ពី​ការ​រៀន​ខ្លុយ​នេះ​ខ្ញុំ​ពុំ​ទាន់​ចេះ​ច្បាស់​ទេ ពិសេស​នោះ​គឺ​ត្រង់​ដង្ហើម។ ខ្ញុំ​ពុំ​ទាន់​ចេះ​ដក​ដង្ហើមចូល​នៅ​ពេល​កំពុង​ផ្លុំ​នោះ​ទេ ប្រសិន​បើ​ខ្ញុំ​ចេះ​វិធីនេះ​មួយ​ទៀត​ខ្ញុំ​អាច​ផ្លុំ​បទ​ផ្សេងៗ​បាន​ល្អ​និង​ច្រើន​ទៅ​ទៀត។

ដល់​ល្ងាច​មិញ​បាន​ជួប​នឹង​បង​ប្រុស​ម្នាក់ ដែល​គាត់​ជា​អ្នក​រៀន​ចាប៉ីផ្នែក​សិល្បៈ​នៅ​ឯ​មហាវិទ្យាល័យ ហើយ​ក៏​ជា​គ្រូ​បង្រៀន​ឧបករណ៍ខ្សែ (ចាប៉ី) នៅ CLA (សិល្បៈ​ខ្មែរ​អមតៈ) ឃើញ​គាត់​លេង​ចាប៉ី​ទំនង​ដល់​ហើយ ហាហាហា ខ្ញុំ​បាន​សាក​ដេញ​បន្តិច​ដែរ តែ​មិន​សូវ​ចូល​ចិត្ត​លេង​ចាប៉ី។

បែប​ខ្ញុំ​និយាយ​ច្រើន​ពេក​ហើយ​មើល​ទៅ តែ​នេះ​គ្រាន់​តែ​ចង់​សរសេរ​ចេញ​ពី​ចិត្ត​របស់​ខ្ញុំ​ប៉ុណ្ណោះ ដោយ​ហេតុ​តែ​ការ​ស្រលាញ់​របស់​ខ្មែរ វប្បធម៌​ខ្មែរ​និង​ភ្លេង​ខ្មែរ ទើប​ខ្ញុំ​ចង់​ចេះ​របស់​ទាំង​នោះ។ ទៅ​ថ្ងៃ​អនាគត​ខ្ញុំ​គិត​នឹង​រៀន​ទ្រ​មួយ​ថែម​ទៀត ចេះ​តែ​ពីរ​ហ្នឹង​ដឹង​តែ​រក​ស៊ី​បាន​ហ្មង🙂 ។

សុំ​បញ្ចប់! ^_^

One thought on “និស្ស័យ​ជាមួយ​នឹង​ឧបករណ៍​តន្ត្រី​ខ្មែរ

  1. Cheang

    តើអាចប្រាប់វីធីការផ្លុំខ្លុយហើយថតជាវីឌីអូ ដាក់ក្នុង YouTube ដើម្បីចែករំលែកចំណេះដឹងដែលទាក់ទងជាមួយខ្លុយឬឧប្បករណ៍តន្ត្រីផ្សេងៗទៀត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s