ខ្ញុំ​បរិច្ចាគ​ឈាម​លើក​ទី​មួយ…..


រួចរាល់​ជាស្ថាបពរ

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​បាន​បរិច្ចាគ​ឈាម។ ការ​បរិច្ចាគ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី៤ (ស្ថិត​នៅ​ខាង​ជើង​វត្តភ្នំ) ហើយ​ទៅ​ជា​ក្រុម។ គ្រាន់​តែ​ឃើញ​ដំបូង​គួរ​ឲ្យ​ខ្លាច​ណាស់ តែ​ដល់​ពេល​វេន​ខ្ញុំ​ម្ដង គឺ​ថា​ឥត​ឈឺ​អ្វី​ច្រើន​នោះ​ទេ ហេហេហេ ។ តែ​រមួល​ពេញ​គ្រែ​ពេល​ដក​ម្ជុល​វិញ😀 ក្រោយ​ពី​ចប់​សព្វ​គ្រប់​ហើយ គ្រូពេទ្យ​បាន​ឲ្យ​ទៅ​អង្គុយ​ថត​រូប​ដាក់​ចូល​កាត ខ្ញុំ​សើច​ឡើង​ដូច​គ្រាន់​បើ​ណាស់​អ៊ីចឹង តែ​មាន​អី​ដល់​ពេល​បាយ​ថ្ងៃ​ត្រង់​ចាប់​ផ្ដើម​មាន​សញ្ញា​បណ្ដើរៗ​ហើយ (ខ្សោះ​កម្លាំង ណា​មួយ​ជិះ​ហាល​ថ្ងៃ​ផង​នាំ​ឲ្យ​កើត​ខ្យល់​បន្តិច​បន្តួច ហើយ​ណា​មួយ​មិន​ស្រួល​ពោះ​តាំង​ពី​ព្រឹក) ។

ការ​បរិច្ចាគ​នេះ​គឺ​ក្នុង​គោល​បំណង​ជួយ​ដល់​កុមារ​ដែល​ទទួល​រង​គ្រោះ​ហើយ​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់​នៅក្នុង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​បាន​បរិច្ចាគ​បែប​នេះ ណា​មួយ​បាន​ដឹង​អំពី​លទ្ធផល​ពិនិត្យ​ឈាម ប្រភេទ​ឈាម​និង​បញ្ចេញ​ឈាម​ខ្លះ​ចេញ​ពី​ខ្លួន​ក្រែង​លោ​បាន​ស្គម​ខ្លះ​ដែរ ហេហេហេ តែ​ឥឡូវ​នៅ​មាន​អារម្មណ៍​ខ្សោះ​កម្លាំង​បន្តិច​បន្តួច​ដែរ។

សរសេរ​ទាំង​នៅ​ខ្សោះ​កម្លាំង~~

One thought on “ខ្ញុំ​បរិច្ចាគ​ឈាម​លើក​ទី​មួយ…..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s