មហោស្រព​សិល្បៈ​យុវជន​ខ្មែរ កាល​ពី​ល្ងាច​មិញ


សែន​សប្បាយ​អើយ​សែន​សប្បាយ ចិត្ត​ឥត​ខ្វល់ខ្វាយ​រីករាយ​ណាស់ ប្រជា​ប្រុស​ស្រី​ទាំង​ក្មេង​ចាស់ អ៊ូអរ​ក្រៃ​ណាស់​មើល​សិល្បៈ…..

ល្ងាច​មិញ​នេះ​គឺ​ជា​ថ្ងៃ​ទី៣ នៃ​មហោស្រព​សិល្បៈ​យុវជន​ខ្មែរ ឆ្នាំ​២០១២ ហើយ​ថ្ងៃ​នេះ​មាន​ការ​បង្ហាញ​នៅ​ក្រៅ​រោង (មើល​ដោយ​សេរី) ដែល​មាន​ដូច​ជា៖ របាំ​បេះក្រវាញ, របាំ​នេសាទ (របាំ​ដែល​ខ្ញុំ​ចូលចិត្ត), របាំ​សហសម័យ​និង​ចម្រៀង​ផ្សេងៗ​ទៀត។ ម្យ៉ាង​វិញ​ទៀត​នោះ ក៏​មាន​ការ​សម្ដែង​ល្ខោនយីកេ រឿង​ម៉ាក់ថឺង (លក់​សំបុត្រ) ហើយ​ថ្ងៃ​នេះ​គេ​ប្រារព្ធ​នៅ​ឯ​មហោស្រព​ចេនឡាន។

ការ​សម្ដែង​ក្រៅរោង​ក៏​ល្អ​មើល ការ​សម្ដែង​ក្នុង​រោង​មហោស្រព​ក៏​ល្អ​មើល សិល្បៈ​ខ្មែរ​យើង​ពិត​ជា​ល្អ​ណាស់។ ខ្ញុំ​មើល​យ៉ាង​ជក់​ចិត្ត​ជា​ទីបំផុត ព្រោះ​ណា​មួយ​អ្នក​របាំ​​នារី​ៗ​មួយ​ចំនួន​ស្អាតៗ​ដល់​ហើយ😀 ។ ប៉ុន្តែ​អត់​មាន​រូប​ថត​ទេ ព្រោះ​អត់​បាន​យក​ម៉ាស៊ីន​ថត​ទៅ ណា​មួយ​ទូរស័ព្ទ​ម៉ាស៊ីន​ថត​អត់​ល្អ។

ការ​ចូល​រួម​ទស្សនា​សិល្បៈ​ទាំង​នេះ​គឺ​ជា​ការ​ចូលរួម​ចំណែក​លើក​កម្ពស់​សិល្បៈ​ខ្មែរ ហើយ​ជួយ​ឲ្យ​សិល្បករ​ទាំង​ឡាយ​កាន់​តែ​មាន​ទឹក​ចិត្ត​និង​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​ក្នុង​ការ​ថែ​រក្សា​មត៌កទាំង​នេះ។ ខ្ញុំ​មិន​ចេះ​សម្ដែង​អីទេ តែ​ខ្ញុំ​ចូល​ចិត្ត​មើល​និង​គាំទ្រ​ជា​និច្ច។

ថ្ងៃ​ស្អែក​នេះ​ខ្ញុំ​ប្រហែល​ជា​ទៅ​មើល​ទៀត​ហើយ ^_^

សូម​បញ្ជាក់​ឡើង​វិញ​ដែរ​ថា មហោស្រព​នេះ​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​មួយ​សប្ដាហ៍ ចាប់​ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១២។ ព័ត៌មានបន្ថែមអំពី​កាល​វិភាគ​កម្មវិធី៖ http://cambodianartsfestival.org/program/performance

One thought on “មហោស្រព​សិល្បៈ​យុវជន​ខ្មែរ កាល​ពី​ល្ងាច​មិញ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s