មហោស្រព​សិល្បៈ​យុវជន​ខ្មែរ ឆ្នាំ​២០១២ ថ្ងៃ​ទី៤


ម៉ោង​៥​ល្ងាចជាង​ទៅ​ហើយ ម្ហូប​ក៏​ឆ្អិន​ល្មម​ស្រេច​ដែរ ខ្ញុំ​ក៏​បាន​ញ៉ាំ​ត្រឹម​មួយ​ចម្អែត​ល្មម​កុំ​ឲ្យ​ក្រពះ​ស្រែក​ពេល​ទស្សនា​ការ​សម្ដែង​សិល្បៈ។ ដល់​ម៉ោង​៦​ខ្ញុំ​បាន​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព ដែល​មាន​ទីតាំង​នៅ​ផ្លូវ១៧៣ (ក្បែរ​ម្លប់​ស្វាយ៩៩)។

ទៅ​ដល់​ម៉ោង​៦​ជិត​កន្លះ​ទៅ​ហើយ… ការ​សម្ដែង​ក៏​ជិត​ចាប់​ផ្ដើមដែរ… ឈរ​មួយ​ភ្លែត​ខាង​អ្នក​រៀបចំ​កម្មវិធី​ក៏​អនុញ្ញាត​ឲ្យ​យើង​ចូលទៅ​ក្នុង​សាល។ ល្ងាច​នេះ​ខ្ញុំ​បាន​ជួប​បងៗ (អ្នក​ស្គាល់​គ្នា) បីបួន​នាក់​ដែរ 🙂 ។ ការ​សម្ដែង​នៅ​ថ្ងៃ​នេះ​ឯ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព មាន​ដូច​ជា៖

  • ចម្រៀង​និងការ​ប្រគុំ​ភ្លេង​ដោយ​ប្រើ​ឧបករណ៍​ច្នៃប្រឌិត (តាខេ​កូដខ្សែ, តាខេ​អាក្រូមិក, តាខេ​ភ្លោះ ដែល​មាន​សំឡេង​ស្រដៀង​ហ្គីតា, ឃឹម​ភ្លោះនិង​ស្គរ​ដៃ​ធម្មតា)
  • ល្ខោន​ឥត​ព្រាងទុក

ឧបករណ៍​កែ​ច្នៃ​ទាំង​នោះ​អាច​លេង​បទ​សម័យ​ក៏​បាន បទ​បុរាណ​ក៏​បាន​ហើយ​ពីរោះ​ម្យ៉ាង​ដែរ។ គេ​បាន​ប្រើ​ឧបករណ៍​ទាំង​នោះ​លេង​បាន៩បទ ហើយ​បទ​មួយ​គួរ​ឲ្យ​អស់​សំណើច​ជាង​គេ​គឺ​បទ The Lazy Song 😆 ពួកគាត់​អាច​លេង​បាន​យ៉ាង​ល្អ។ ចំណែក​ឯ​ល្ខោន​ឥត​ព្រាង​ទុក​វិញ ជា​ការ​សម្ដែង​មួយ​ធ្វើ​ឲ្យ​ទស្សនិកជន​ទាំង​ឡាយ​ផ្ទុះ​សំណើច​ចុកពោះ​ពេញ​ទាំង​សាល។ ខ្ញុំ​វិញសើច​ឡើង​ស្ងួត​បំពង់​ក​ថែម​ទៀត​ផង។ ការ​សម្ដែង​ល្ខោន​បែប​នេះ គឺ​ពុំ​មាន​ការ​ហាត់​សម​អ្វី​ជា​ច្រើន​នោះ​ឡើយ តែ​គេ​សម្ដែង​តាម​ការ​ចង់​បាន​របស់​ទស្សនិកជន។ នៅ​ពេល​ចូល​ទៅ​ក្នុង​សាល គេ​បាន​ចែក​ក្រដាស​ឲ្យ​យើង​សរសេរ​អំពី​ពាក្យ​ឬ​ចំណង​ជើង​រឿង​ណា​មួយ​ដែល​យើង​ចង់​ឲ្យ​ពួក​គាត់​សម្ដែង។ រឿង​និមួយៗ​មាន​ពេលវេលា​អតិបរមា​ត្រឹម​តែ៣នាទី​ប៉ុណ្ណោះ ហើយ​ពួក​គាត់​សម្ដែង​បាន​ជាង​១០រឿង​ដែរ។

បទ​ចម្រៀង​និង​ភ្លេង​ដែល​បាន​លេង​មាន​ចំនួន៩ តែ​ក្នុង​វីដេអូ​នេះ​មាន​តែ​ពីរ​ប៉ុណ្ណោះ។
១. បទ៖ ភ្នំពេញ
២. ភ្លេង៖ The Lazy Song

ការ​សម្ដែង​ទាំង​ពីរ​នេះ​ពិត​ជា​ប្លែក​មែន ព្រោះ​ខ្ញុំ​ពុំ​ធ្លាប់​បាន​ទស្សនា​ពី​មុន​មក​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​ទស្សនា​សិល្បៈ​បែប​នេះ​និង​សិល្បៈ​ថ្មីៗ​ទៀត​នៅ​ក្នុង មហោស្រព​សិល្បៈយុវជនខ្មែរ លើក​ក្រោយ។

មហោស្រព​នេះ​នៅ​សល់​តែ​រយៈ​ពេល​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ (១៤-១៥-១៦) ដែល​មាន​កាលវិភាគ​ដូច​នៅ​ក្នុង​ទំព័រ​មួយ​នេះ៖ http://cambodianartsfestival.org/program/performance

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s