និទាន​ពី៖ ក្មេង​ប្រុស​ចង់​ទិញ​ស្បែក​ជើង​ថ្មី


ក្មេង​ប្រុស​ម្នាក់​បាន​ចូល​ទៅ​ផ្ទះ​បាយ ដើម្បី​សួរ​ម្ដាយ​របស់​គេ។

កូន៖ ម៉ាក់! ខ្ញុំ​ចង់​បាន​ស្បែក​ជើង​ថ្មី។
ម៉ាក់៖ ទើប​តែ​ទិញ​ឲ្យ​ថ្ងៃ​មុន​អស់​បួន​ដប់​ដុល្លារ​ហើយ ពាក់​មិន​ទាន់​បាន​ប៉ុន្មាន​ផង​រក​ទិញ​ថ្មី​ទៀត​ហើយ។
កូន៖ ចុះ​បើ​វា​ដាច់​ចង់​អស់​ហើយ។
ម៉ាក់៖ យក​ទៅ​ឲ្យ​គេ​ដេរ​ឲ្យ​ទៅ។

បន្ទាប់​មក​ក្មេង​ប្រុស​ម្នាក់​នោះ​ក៏​ញញឹម ហើយ​ដើរ​ចេញ​ពី​ផ្ទះ​បាយ​ហើយ​គេ​ក៏​លែង​សួរ​ម្ដាយ​គេ​ដើម្បី​ទិញ​ស្បែក​ជើង​ថ្មី​ទៀត។
—–

គំនិតអប់រំ៖

  • កុំ​ខឹង​នឹង​ឪពុក​ម្ដាយ ប្រសិន​បើ​គាត់​បដិសេធ​នូវ​អ្វី​ដែល​យើង​ចង់​បាន ព្រោះ​គាត់​បាន​ផ្ដល់​ឲ្យ​យើង​ច្រើន​មក​ហើយ ដោយ​យើង​ស្ទើរ​តែ​មិន​ដឹង​ខ្លួន។
  • បើ​ដូច្នេះ​ហើយ ឈប់​សួរ​គាត់ តែ​បក​មក​សួរ​ខ្លួន​ឯង​ថា “តើ​អាត្មា​អញ​ត្រូវ​ធ្វើ​ម៉េច​ទើប​បាន​របស់​នោះ?” ។ កុំ​គិត​ចង់​បាន​វា​ឆាប់ ប្រសិន​បើ​យើង​ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់ តែ​ត្រូវ​គិត​វា​ឲ្យ​យូរ​ហើយ​រក្សា​វា​ក្នុង​គំនិត​និង​គម្រោង​អនាគត។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s