នឹង​លែង​មាន​ហាង​អ៊ីនធឺណិត​នៅ​កណ្ដាល​ក្រុង


ថ្មីៗនេះ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍បាន​ចេញ​សរាចរណ៍​ថ្មី​មួយ​ស្ដី​អំពី​ការ​បិទ​ហាង​អ៊ីនធឺណិត​កាហ្វេ​ទាំង​ឡាយ​ណា​ដែល​ស្ថិត​ក្នុង​រយៈ​ចម្ងាយ ៥០០ម ពី​សាលារៀន។ សរាចរណ៍​មួយ​នេះ​ត្រូវ​បាន​ខាង​សង្គមស៊ីវិល​និង​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​មួយ​ចំនួន​មិន​បាន​គាំទ្រ​ឡើយ។ សរាចរណ៍​បាន​ផ្ដោត​ចំបង​លើ​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត ព្រម​ទាំង​បង្ការ​សិស្ស​គេច​សាលា​មិន​ចូលរៀន​បែរ​ជា​ទៅ​លេង​ហ្គេម​និង​មើល​វីដេអូ​អាសអាភាស​ផ្សេងៗ។

ឯកសារ​សរាចរណ៍​ណែ​នាំ​ជា​ទម្រង់ PDF: http://licadho-cambodia.org/press/files/MoPT-Circular1815-InternetCafe.pdf

ចំពោះ​គំនិត​របស់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គាំទ្រ​តិច​តួច​ណាស់ ព្រោះ​ថា​មិន​ប្រាកដ​ហាង​ទាំង​អស់ សុទ្ធ​តែ​បើក​ជា​កន្លែង​ហ្គេម​ទាំង​អស់​នោះ​ឡើយ ហើយ​ម្យ៉ាង​វិញ​ទៀត​ការ​ធ្វើ​ឧក្រិដ្ឋកម្ម​គេ​មិន​ងាយ​នឹង​ប្រើ​ហាង​អ៊ីនធឺណិត​សាធារណៈ​បែប​នេះ​ក្នុង​ការ​ប្រព្រឹត្តិ​ឡើយ។ ដោយឡែក រាល់​ហាង​ទាំង​អស់​ក៏​មិន​សុទ្ធ​តែ​សិស្ស​សាលា​ដែល​ត្រូវ​តែ​ចូល​លេង​ហ្គេម​ដែរ អាច​មាន​ជា​សិស្ស​និស្សិត​ឬ​មនុស្ស​គ្រប់​វ័យដែល​ចង់​សិក្សា​ស្រាវជ្រាវ​លើ​កិច្ចការ​និង​ការ​ងារ​របស់​ខ្លួន, ស្វែង​យល់​អំពី​ចំណេះ​ដឹង​ផ្សេងៗ​ដែល​ខ្លួន​ចង់​បាន, ទទួល​យក​ព័ត៌មាន​ពី​គ្រប់​មជ្ឈដ្ឋាន។  ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ធ្វើ​បែប​នេះ​ក៏​បាន​កាត់​បន្ថយ​ចំនួន​សិស្ស​គេច​សាលា​បាន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ព្រោះ​នៅ​មាន​បារ, ក្លឹប, មជ្ឈមណ្ឌល​កម្សាន្ត​នានា​ដែល​កំពុង​បម្រើ​នា​ពេល​បច្ចុប្បន្ន។ ដើម្បី​បង្ក្រាប​ការ​គេច​សាលា​ទាំង​នេះ តាម​ទស្សនៈ​ផ្ទាល់​របស់​ខ្ញុំ អាជ្ញាធរ​គួរ​តែ​ដាក់​វិធានការណ៍​ទៅ​លើ​ហាង​អ៊ីនធឺណិត​ដែល​សង្ស័យ​ថា​មាន​បម្រើ​សេវាកម្ម​ហ្គេម ព្រម​ទាំង​អភិវឌ្ឍ​បន្ថែម​ទៅ​លើ​វិន័យ​និង​ការ​អប់រំ​នៅ​ឯ​សាលា​រៀន​និមួយៗ ក្រៅ​ពីនេះ​ក៏​គិត​ពិចារណា​ទៅ​លើ​ផ្នែក​ផ្ដល់​សេវាកម្ម​នានា​ដែល​ប៉ះពាល់​ដល់​សិស្សានុសិស្ស ព្រម​ទាំង​គេហទំព័រ​ដែល​ផ្ដល់​វប្បធម៌​មិន​ល្អ​សម្រាប់​ពួក​គេ។

រង្វង់​ក្រហម​គឺ​ជា​តំបន់​ដែល​ពុំ​ត្រូវ​មាន​ហាង​អ៊ីនធឺណិត។

រង្វង់​ក្រហម​គឺ​ជា​តំបន់​ដែល​ពុំ​ត្រូវ​មាន​ហាង​អ៊ីនធឺណិត។

អត្ថបទ​នៅ​ប្លក់​ដទៃ​ទៀត៖

Advertisements

11 thoughts on “នឹង​លែង​មាន​ហាង​អ៊ីនធឺណិត​នៅ​កណ្ដាល​ក្រុង

    • ព្រោះ​តែ​បង​មាន​អ្វី​គ្រប់​បែប​យ៉ាង​ហើយ តែ​មនុស្ស​មួយ​ចំនួន​ធំ​ពុំ​មាន​ដូច​បង​ទេ អ្នក​ខ្លះ​គ្មាន​ទាំង​អ៊ីនធឺណិត​នៅ​ផ្ទះ​និង​ក្នុង​ទូរស័ព្ទ។

      • 😆 នេះជាសារាចរណ៍ណែនាំប៉ុណ្ណោះ ហើយនេះក៏ជាការល្អម៉្យាងដែរ ប្រិសនជាគ្មានអ៊ីនធើនេត ព្រោះគោលដៅគេ គឺសំរាប់ទប់ស្កាត់សិស្សសាលា ចំពោះបារ ក្លិបកំម្សាន្តនានា នឹងចាត់ការនៅពេលបន្ទាប់ទឹក។
        ត្រូវយល់ថាពេលជិតបោះឆ្នោត គឺយ៉ាងដូច្នោះហើយ ហេតុការណ៍ ១៩៩៣ ​១៩៩៧ ១៩៩៨ ២០០៣ និង២០០៨ ហើយចុងក្រោយនេះគឺ២០១៣។ នេះជាទំលាប់មួយនៅពេលជិតឈានចូលការបោះឆ្នោត។

  1. Pingback: My reflection on circular to shut down Internet Cafes in Cambodia

  2. Pingback: Internet Cafe Ban Worries Bloggers « Musings on Cambodia

  3. ខ្ញុំ​យល់​ថា​ អ្នក​ប្រកាស​សារាចរណ៍​នឹង​ជា​មនុស្ស​អាត្មា​និយម​និង​អសមត្ថភាព​បំផុត។ ព្រោះ​តែ​ហេតុផល​ផ្ទាល់​ខ្លួន​មិន​គិត​ដល់​អនាគត​សិស្ស​ និស្សិត​ និង​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស។ ចង់​ឲ្យ​សិស្ស​ និស្សិត​ និង​ប្រជាជន​ខ្មែរ​នៅ​មោគ​ៗ​ គ្មាន​ឯកសារ​ស្រាវជ្រាវ​គ្រប់​គ្រាន់​ចឹង​ទៅ សែន​យ៉ាប់​រក​ពាក្យ​និយាយ​មិន​ចេញ។

  4. អ្វីក៏ដោយ មានចំនុចល្អ ចំនុចអាក្រក់ តែយើងគួរ​តែសិក្សា​ថា​ចំនុច​ណា​មាន​ច្រើនជាងចំនុច​ណា៎? ត្រូវណាស់ សិស្សមួយចំនួនពិត​ជាមិន​ចូល​រៀនព្រោះតែ​វក់នឹងហ្វេកបបុក និងហ្គេមមែន តែ​បើ​បិទ​អ៊ីនធើណេតមិនប្រាកដ​ថា​បញ្ឍប់​ក្មេងកិច្ច​សាលាបានទេ ព្រោះ​បិទបានតែ​អ្នកអត់ខ្នង ឯងអ្នកមានខ្នង ធ្វើអីកយ 🙂

  5. Pingback: | Welcome to Mr. Pich Sopheak's Page

  6. Pingback: កិច្ច​ពិភាក្សា​តុមូល​ស្ដី​អំពី “សេរីភាព​បញ្ចេញ​មតិ លើ​ប្រព័ន្ធ​អ៊ីនធើណេត” | ក្មេង​ប្រ

  7. Pingback: My reflection on circular to shut down Internet Cafes in Cambodia

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s