ពាក្យ​ដែល​មាន​ប្រើលេខ​អស្ដា​និង​ទណ្ឌឃាដ


asda-dontakhat

ខ្ញុំ​សង្កេត​ឃើញ​ការ​ប្រើ​លេខ​អស្ដា (៏) និង​ទណ្ឌឃាដ (៍) នៅ​មាន​ការ​យល់​ច្រឡំ​គួរសម​ដែរ។ ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​ថា​ប្រមូល​រាល់​ពាក្យ​ដែល​ប្រើអស្ដា​និង​ទណ្ឌឃាដ​ទុក​ចែក​រំលែក​ទៅ​កាន់​មនុស្ស​គ្រប់ៗ​គ្នា។

លេខអស្ដា ( ន. ) [ជើង ដ, ល៉េក-អ័ស-ស្ដា]   ( សំ. )  (លេខ + អឞ្ដ) លេខ ៨ ។ ខ្មែរ​ប្រើ​ជា​វណ្ណយុត្ត​សម្រាប់​ដាក់​លើ​អក្សរ​ទោល កញ្ឆក់​សំឡេង​ឲ្យ​ខ្លី​រហ័ស, ដូច​ជា :ក៏​បាន, ក៏​ដោយ, ដ៏​ប្រសើរ, ព្ធដ៏​អាកាស; ហ៏ !, ហ៏​យក​ចុះ !; នុ៎ះ​ន៏; អុញ​ន៏ ! ជាដើម ។

ទណ្ឌឃាដ ( ន. ) [ទ័នឌៈ-ឃាត ]   ( បា. ) ការ​ពិឃាត​ដោយ​អាជ្ញា, ដោយ​ដំបង, កំណាត់​ឈើ ជា​គ្រឿង​ពិឃាត ។ ខ្មែរ​យើង​ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​វណ្ណយុត្ត​ម្យ៉ាង​មាន​សណ្ឋាន​លំនាំ​កន្ទុយ​កំប្រុក (៍) សម្រាប់​ដាក់​ឃាត់​អក្សរ​មិន​ឲ្យ​មាន​សំឡេង​ដូច​ជា ប្រយោជន៍, យោជន៍, ខ្លឹម​ច័ន្ទន៍ ជាដើម; វណ្ណយុត្ត នេះ​បើ​ហៅ​ថា បដិសេធ ក៏​បាន ចំពោះ​ភាសា​សំស្រ្កឹត​ដែល​សរសេរ​ជា​អក្សរ​ទេវនាគរី, ទណ្ឌឃាត​នេះ ហៅ​ថា វិរាម មាន​រូប​ដូច្នេះ (^) សម្រាប់​ប្រើ​ដាក់​ពី​ក្រោម​តួ​អក្សរ​ក្រោយ​បង្អស់ ដែល​ទុក​គ្រាន់​តែ​ជា​តួ​ប្រកប​ប៉ុណ្ណោះ​មិន​ឲ្យ​ចេញ​សំឡេង ដូច​ជា​ពាក្យ​ថា កម៌ន, តបស, តេជស, អាត្មន, ជាដើម ។ ប៉ុន្តែ​ចំពោះ​ភាសា​សំស្ក្រឹត​ដែល​សរសេរ​ជា​អក្សរ​ខ្មែរ, យើង​សន្មត​សញ្ញា​ទណ្ឌឃាត​នេះ​ដូច្នេះ​វិញ (៑) សម្រាប់​ដាក់​ពី​លើ​តួ​អក្សរ​ក្រោយ​បង្អស់​នោះ​ៗ ដែល​គ្រាន់​តែ​ជា​តួ​ប្រកប​មិន​ឲ្យ​ចេញ​សំឡេង​ដូច​គ្នា​ដែរ​ដូច​ជា កម៌ន៑, តបស៑, តេជស៑, អាត្មន៑ (អ. ថ. ករ័ន្ម, តៈប៉័ស, តេជ័ស, អាត្ម័ន) ។

អត្ថន័យ​នៃ​ពាក្យ​ពាក្យ​ទាំង​ពីរ​ខាង​លើ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ​ជួនណាត

*ចំណាំ៖ ខ្ញុំ​បាន​ប្រើ​ប្រព័ន្ធ​ស្វែង​រក​ក្នុង​គេហទំព័រ Dictionary.Tovnah.com ដើម្បី​ប្រមូល។

ពាក្យ​ដែល​ប្រើ «លេខ​អស្ដា (៏)»

1. ក៏ 2. ដ៏ 3. ដ៏ហើយ 4. ដ៏ឡុង
5. ទៅ៏ ! 6. ន៏ 7. ម៏ 8. ហេៈហ៏
9. ហែៈហ៏ 10. ឰដ៏

ពាក្យ​ដែល​ប្រើ «ទណ្ឌឃាដ (៍)»

1. កង្កែប​អាចម៍​គោ 2. កវីនិពន្ធន៍ 3. កឡោបិ៍ 4. កាប៊ីណេត៍
5. ការណ៍ 6. កិត​អាចម៍ 7. កិរិយាវិសេសន៍ 8. កិរ្តិ៍
9. កុង្សីយ៍ 10. កុង្សីយ៍​សេនាបតី 11. កុលាលភាជន៍ 12. កេរ្តិ៍
13. ដកចន្ទន៍ 14. តែនតិ៍ 15. ទសវត្សរ៍ 16. ទិដ្ឋធម្មិកប្រយោជន៍
17. ទិនានុលេខន៍ 18. ទីបេតិ៍ 19. ទុរាគមន៍ 20. ទូរគមនាគមន៍
21. ទូរទស្សន៍ 22. ទេសចរណ៍ 23. ទេសន៍ 24. ទោណ​ព្រាហ្មណ៍
25. ទោស​ការណ៍ 26. ទោស​ពៃរ៍ 27. ទ្វាទសវត្សរ៍ 28. ធ្វើ​ធ្មេញ​លេញ​ល័ក្ខក្ខណ៍
29. នភកេតន៍ 30. នរពិស្វណ៍ 31. នារាយណ៍ 32. នាវូបករណ៍
33. នាំអាទិ៍ 34. និទស្សន៍ 35. និមន្តន៍ 36. និវត្តន៍
37. និវេសន៍ 38. នេសាទុបករណ៍ 39. គជសីហ៍ 40. គន្លាក់អាចម៍
41. គមនាគមន៍ 42. គេហ៍ 43. គោលការណ៍ 44. គោ​ឃាតក៍
45. គ្រាហ៍ 46. បច្ឆិមសាសន៍ 47. បដិវត្តន៍ 48. បរិបូរណ៍
49. បរិភាសន៍ 50. បាដិហារិយ៍ 51. បាទចរណ៍ 52. បាយសិង្ឃាដក៍
53. បារាយណ៍ 54. បារាយណ៍ទឹកថ្លា 55. បូជនីយេសក៍ 56. ប៉ុស្តិ៍
57. ប៊ិស្គ្វីត៍ 58. ប្រឋម​ក្សត្រិយ៍ 59. ប្រណិប័តន៍ 60. ប្រតិវេទន៍
61. ប្រយោជន៍ 62. ប្រវ័ញ្ចន៍ 63. ប្រសាសន៍ 64. ប្រសិទ្ធិ៍
65. ប្រាង្គណ៍ 66. ប្រៃសណីយ៍ 67. ផោដ្ឋព្វារម្មណ៍ 68. ផ្កា​ចន្ទន៍
69. ពិពាហ៍ 70. ពិព័រណ៍ 71. ពិភេក្សណ៍ 72. ពិភេទក៍
73. ពិរោធន៍ 74. ពិសោធន៍ 75. ពេចន៍ 76. ពៃរ៍
77. ពៃស្រពណ៍ 78. ពោធិ៍ 79. ពោធិ៍ធំ 80. ពោធិ៍ធ្លេ
81. ពោធិ៍បាយ 82. ពោធិ៍សាត់ 83. ព័ចន៍ 84. ព្យសន៍
85. ព្យាករណ៍ 86. ព្យាធិ៍ 87. ព្យូហ៍ 88. ព្រហស្បតិ៍
89. ព្រាហ្មណ៍ 90. ព្រាហ្មណ៍ 91. ព្រឹត្តិការណ៍ 92. ព្រះជីវ៍
93. ភាសា​បរិវត្តន៍ 94. មគ្គទេសក៍ 95. មជ្ឈត្តារម្មណ៍ 96. មាណពក៍
97. មិគព័ន្ធន៍ 98. មោហ៍ 99. ម្រ័ក្សណ៍ 100. យក៍
101. យានូបករណ៍ 102. យុទ្ធុបករណ៍ 103. យុទ្ធោបករណ៍ 104. យោជន៍
105. យៅវ៍ 106. រក៍ 107. រជ្ជូបករណ៍ 108. រថូបករណ៍
109. រាជូបករណ៍ 110. រាជោបករណ៍ 111. រាធន៍ 112. រាពណ៍
113. រាមកិរ្តិ៍ 114. រាហុ៍ 115. រុងរោចន៍ 116. រេហ៍ពល
117. រោទ៍ 118. រំគងកែវស្នេហ៍ 119. លក្ខណ៍ 120. លក្សណ៍
121. លាយលក្ខណ៍ 122. លោកីយ៍ 123. ល័ក្ខណ៍ 124. ល្ងៀងជូតអាចម៍កូន
125. វត្សរ៍ 126. វនរ័តន៍ 127. វន្ទីយ៍ 128. វាទអាទិ៍
129. វិចារណ៍ 130. វេយ្យាករណ៍ 131. វៃយរាពណ៍ 132. វៃយាករណ៍
133. សកវាទិ៍ 134. សកវាទ៍ 135. សង្ហរណ៍ 136. សត្តប្បករណ៍
137. សន្និពន្ធន៍ 138. សប្តប្រករណ៍ 139. សមិន្ធន៍ 140. សមុហ៍
141. សម្បរិវត្តន៍ 142. សម្បូរណ៍ 143. សម្ភាពន៍ 144. សយ្យាសន៍
145. សវនីយ៍ 146. សាសន៍ 147. សាស្ត្រាទេសន៍ 148. សិតការណ៍
149. សិន្ធៅវ៍ 150. សិរស៍ 151. សុចនីយ៍ 152. សុន្ទរ៍ទាន
153. សួស្តិ៍ 154. សេនីយ៍ 155. សេយ្យាសន៍ 156. សៃយាសន៍
157. សៅរ៍ 158. សៅវនីយ៍ 159. សៅវលក្សណ៍ 160. ស៊ីម៉ងត៍
161. ស៊ីរ៉ូប៍ 162. ស្នេហ៍ 163. ស្នេហ៍ 164. ស្នេហ៍ហឺត
165. ស្នេហ៍ហៃ 166. ស្មាធិ៍ 167. ស្រាពក៍ 168. ស្រាពណ៍
169. ស្លឹកពោធិ៍ 170. ស្វាគមន៍ 171. ស្វាធ្យាយន៍ 172. ស្វីករណ៍
173. ហេតុការណ៍ 174. ឡូត៍ 175. អករ៍ 176. អង្គីករណ៍
177. អចិន្ត្រៃយ៍ 178. អនិដ្ឋារម្មណ៍ 179. អនិមន្តន៍ 180. អនីកទស្សន៍
181. អន្តរាគមន៍ 182. អបលក្ខណ៍ 183. អបាករណ៍ 184. អភិនិស្រ្កមណ៍
185. អភិនេស្ក្រមណ៍ 186. អភិនេស្ក្រម៍ 187. អភិប្រណិប័តន៍ 188. អភិមង្គល៍
189. អភិរូហ៍ 190. អភិវន្ទន៍ 191. អភិវុឌ្ឍករណ៍ 192. អភិសោធន៍
193. អភ្យាគមនាគមន៍ 194. អលង្ករណ៍ 195. អវគមន៍ 196. អស្ដង្គមន៍
197. អស្សុពាហ៍ 198. អាគ្នេយ៍ 199. អាចម៍ 200. អាចម៍កន្លង់
201. អាចម៍កុក 202. អាចម៍ក្រចក 203. អាចម៍ក្រពើ 204. អាចម៍គោ
205. អាចម៍ច្រមុះ 206. អាចម៍ឆ្កែ 207. អាចម៍ឆ្ពឹស 208. អាចម៍ឆ្មា
209. អាចម៍ដី 210. អាចម៍ដែក 211. អាចម៍ដំរី 212. អាចម៍ត្រចៀក
213. អាចម៍ធ្មេញ 214. អាចម៍បន្ទោះ 215. អាចម៍បំណះ 216. អាចម៍ផ្កាយ
217. អាចម៍ផ្ចិត 218. អាចម៍មាន់ 219. អាចម៍រមាំង 220. អាចម៍រុយ
221. អាចម៍ល័ក្ត 222. អាចម៍សត្វ 223. អាចម៍សេះ 224. អាចម៍អណ្ដើក
225. អាពាហ៍ពិពាហ៍ 226. អារម្មណ៍ 227. អាល័ក្ខណ៍ 228. អាល័ក្សណ៍
229. អាវ៉ូកាត៍ 230. អ្នកសិល្ប៍ 231. ឥដ្ឋារម្មណ៍ 232. ឧទាហរណ៍
233. ឧទ្ធរណ៍ 234. ឧបករណ៍ 235. ឧបនិមន្តន៍ 236. ឧបវេសន៍
237. ឧបាទវ៍ 238. ឱច្ចាសន៍ 239. ឱសាហ៍ 240. ចន្ទន៍
241. ចររាចរណ៍ 242. ចារុ៍ 243. ឆាយាល័ក្ខណ៍ 244. ជាតូបករណ៍
245. ជីវ៍ 246. ជូតការក៍ 247. ជើងស្រាពក៍ 248. ជើងឧបោសថ៍

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s