យុវជន​ខ្មែរ​និង​ហ្វេសប៊ុក


ថ្ងៃ​នេះ​ខ្ញុំ​ចង់​និយាយ​បន្តិច​អំពី​រឿង​រ៉ាវ​កើត​ឡើង​នៅ​ក្នុង​បណ្ដាញ​ហ្វេសប៊ុក។ បច្ចុប្បន្ន​នេះ​ការ​ប្រើ​ប្រាស់​កំពុង​តែ​កើន​ឡើង​យ៉ាង​សន្ធឹក ជា​ពិសេស​គឺ​យុវជន​ជា​អ្នក​សកម្មជាង​គេ​នៅ​ក្នុង​បណ្ដាញ​សង្គម​មួយ​នេះ។ វា​ជា​រឿង​ប្រសើរ​ដែល​មាន​យុវជន (និង​ប្រជាជន​ខ្មែរ) ជា​ច្រើន​ដែល​បាន​ប្រើ​បណ្ដាញ​មួយ​នេះ ក៏​ប៉ុន្តែ​សំណួរ​មួយ​ត្រូវ​បាន​ចោទ​ឡើង​ថា «តើ​គេ​ប្រើ​ក្នុង​គោល​បំណង​អ្វី?»

ទំព័រ Troll ជា​ច្រើន​ត្រូវ​បាន​រីក​ដុះដាល​ដូច​ផ្សិត, ការ​និយម​ថត​វីដេអូ​និយាយ​នេះ​និយាយ​នោះ កំពុង​កើត​ឡើង​ជា​បន្ត​បន្ទាប់​ដែរ។ អ្នក​ខ្លះ​តាម​ខ្ញុំ​មើល​ទៅ​ចំណាយ​ពេល​ជា​ច្រើន​ក្នុង​ការ​ធ្វើ​សកម្មភាព​ទាំង​នោះ ដោយ​មាន​ពេល​ខ្លះ​វា​ហាក់​ដូច​ជា​ជ្រុល​ហួស​យ៉ាង​ខ្លាំង ជា​ពិសេស​គឺ​ទំព័រ Troll ។ វា​ជា​ការ​ប្រសើរ​ដែល​​គេ​បាន​បញ្ចេញ​មតិ​រិះគន់​លើ​សកម្មភាព​ណា​មួយ​មិន​ត្រឹម​ត្រូវ មិន​សមរម្យ ក៏​ប៉ុន្តែ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ​មាន​ពេល​ខ្លះ​ជ្រុល​ហួស​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​អ្នក​ដទៃ និង​បង្ក​ជា​បញ្ហា​មួយ​ចំនួន​កើត​ឡើង។ ដោយ​ឡែក​ការ​ថត​វីដេអូ​និយាយ​ពី​នេះ​ពីនោះ ឌឺដង​គ្នា​ទៅ​វិញ​មក​ដែល​កំពុង​តែ​មាន​នៅ​ពេល​ឥឡូវៗ​នេះ​ឃើញ​ថា​កំពុង​តែ​កើត​មាន​ដែរ​រវាង Peypey Ly និង Peypey Dy ។ ខ្ញុំ​ដឹង​ថា​នេះ​ជា​ការ​លេង​ដើម្បី​ឲ្យ​អ្នក​ដែល​នៅ​ក្នុង​ហ្វេសប៊ុក​ទទួល​បាន​ភាព​ប្លែក ចម្លែក​អារម្មណ៍​និង​កម្សាន្ត​អារម្មណ៍ ខ្ញុំ​ក៏​បាន​មើល​ហើយ​ក៏​បាន​សើច​ដែរ ប៉ុន្តែ​សកម្មភាព​មួយ​នេះ​ពុំ​បាន​ផ្ដល់​អ្វី​ជា​ដុំកំភួន​ច្រើន​នោះ​ទេ។ ដោយឡែក​បែរ​ជា​មាន​អ្នក​ដាក់​មតិ (comment) ជេរ​គ្នា​ទៅ​វិញ​ដោយ​ប្រើ​ពាក្យ​អសុរស​នានា តើមាន​ប្រយោជន៍​អ្វី​ខ្លះ​ដល់​ខ្លួន​និង​សង្គម?

ក៏​ប៉ុន្តែ​ក្រៅ​ពី​នេះ​ក៏​ឃើញ​មាន​ប្រជាជន​ខ្មែរ​ជា​ពិសេស​គឺ​យុវជន​ខ្មែរ បាន​ផ្សព្វផ្សាយ​អំពី​សមត្ថភាព​របស់​ខ្លួន​ទៅ​វិញ ដែល​វា​ជា​ការ​បង្ហាញ​មួយ​រឹត​តែ​ប្រសើរ​ដល់​កម្ពុជា​ក្នុង​ស្ថានភាព​មួយ​ដែល​មនុស្ស​មាន​ការ​ច្នៃ​ប្រឌិត​និង​ព្យាយាម​តាម​ឲ្យ​ទាន់​ភាព​ទាន់​សម័យ​របស់​ពិភព​លោក ក្នុង​នោះ​រួម​មាន៖ Cambodia Beatboxer, Osja Studio (បង្ហាញ​សម្ថភាព​ខ្លួន​តាម​រយៈការ​បង្កើត​ហ្គេម), ការ​ចែក​រំលែក​ឯកសារ​មាន​សារប្រយោជន៍​ដល់​សាធារណៈ, ការ​បង្កើត​ជា​សកម្មភាព​សប្បុរសធម៌, មាន​បង្កើត​ជា​កម្មវិធី​ចែក​រំលែក​ចំណេះ​ដឹង និង​សកម្មភាព​ជា​ច្រើន​ទៀត​ដែល​យើង​អាច​មើល​ឃើញ​បាន។

អ្វីៗ​កាន់​តែ​សំបូរ​បែប មនុស្ស​កាន់​តែ​មាន​គំនិត​ច្រើន ប៉ុន្តែ​ចូរ​ឲ្យ​កើត​ជា​គំនិត​មាន​ប្រយោជន៍​ច្រើន​ជាង​គ្មាន​ប្រយោជន៍។ ម្យ៉ាង​វិញ​ទៀត​បើ​ចេះ​អ្វី​ហើយ កុំ​ចេះ​វា​ជ្រុល​ពេក គឺ​ត្រូវ​ប្រកាន់​ជំហរ​កណ្ដាល​ហើយ​ពិចារណា​ឲ្យ​បាន​ច្រើន​ផង​ដែរ។

Advertisements

2 thoughts on “យុវជន​ខ្មែរ​និង​ហ្វេសប៊ុក

  1. ខ្ញុំអត់ខ្វល់ខ្វាយស្អីរ៉េ ចង់ឌឺ ចង់ថតវីដេអូ ចង់ថតស្រាតស្អីក៏ដោយ!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s