ក្រោយ​ប្រលង​ឆមាស​ទី១


380502_475318539184517_2036832685_n
បី​ថ្ងៃ​កន្លង​ផុត​ទៅ​យ៉ាង​រហ័ស ការ​ប្រលង​ឆមាស​ទី១​នៃ​ថ្នាក់​ទី១២​បាន​បញ្ចប់​ទៅ។ អារម្មណ៍​មុន​ប្រលង​និង​ក្រោយ​ប្រលង​ពិត​ជា​ខុស​គ្នា​មែន ហេហេហេ កាល​មុន​ប្រលង ទៅ​នេះ​ទៅ​នោះ​រក​អី​ទុក​មើល តែ​ក្រោយ​ប្រលង​វិញ​និយាយ​ថា​ពី​អស់​កម្លាំង​យក៍​តែ​មែន​ទែន។ មក​ដល់​ផ្ទះ​វិញ​គេ​បបួល​ទៅ​ណា គេ​ហៅ​ទៅណា​ក៏​ទៅ​មិន​រួច ដេក​តាំង​ពី​ម៉ោង​ជាង​១ ដល់​ម៉ោង​៥កន្លះ​ល្ងាច​ទើប​ងើប តែ​ណា​មួយ​មិន​សូវ​មាន​គេ​នឹក​ឃើញ​ហៅ​ផង។ ម៉ោង​៦​ក៏​ជិះ​ទៅ​រក​អី​ហូប​នៅ​មុខ​វត្ត​បុទុម​ម្នាក់​ឯង តែ​ចេះ​បាន​ជួប​មិត្ត​ភក្ដិ​បួន​ដប់​នាក់​ដែរ ហូប​រួច​គេ​ទៅ​កោះពេជ្រ​ទៅ ខ្ញុំ​ជិះកង់​បក​មក​ផ្ទះ​វិញ។

តាំង​ពី​ថ្ងៃ​ទី​មួយ​មក សរសេរ​បាន​ពេញៗ​តែ​រហូត តែ​មាន​សង្ឃឹម​បាន​ពិន្ទុ​ច្រើន តែ​ដល់​ថ្ងៃ​ចុង​ក្រោយ (ព្រឹក​មិញ​នេះ) ខ្ញុំ​មិន​សូវ​សង្ឃឹម​ប៉ុន្មាន​ទេ ព្រោះ​មុខ​វិជ្ជា​គណិត​ខ្ញុំ​សរសេរ​ពេញ ក៏​ប៉ុន្តែ​ឃើញ​ថា​ខុស​គួរ​សម​ដែរ។ តែ​វា​កន្លង​ហួស​ទៅ​ហើយ ស្ដាយ​ក៏​ឥត​ន័យ គឺ​មាន​តែ​ចាំ​ទទួល​លទ្ធផល​ដែល​នឹង​ចេញ​នៅ​ពេល​ឆាប់ៗ​នេះ។

ពេល​នេះ​នៅសល់​ពេល​ពីរ​ខែ​ទៀត​ដើម្បី​ត្រៀមខ្លួន​ក្នុង​ការ​ប្រលង​ឆមាស​ទីពីរ ដែល​នឹង​មក​ដល់​ក្នុង​ខែ​៦​ខាង​មុខ​នេះ។

2 thoughts on “ក្រោយ​ប្រលង​ឆមាស​ទី១

  1. lavorn (ឡាវ័ន​)

    ម៉េច​បាន​ទៅ​អស់​កម្លាំង​វិញ? វិនាទី​ដែល​យក​ក្រដាស​ប្រលង​ឲ្យ​គ្រូ​នៅ​ថ្ងៃ​ចុង​បញ្ចប់​ ប្រៀប​ដូច​ជា​បាន​ដក​បន្លា​ចេញ​ពី​ទ្រូង​ ឬ​ដូច​មាន​សេរី​ភាព​ចេញ​ពី​គុក​ដែល​បាន​ជាប់​រាប់​ឆ្នាំ​ចឹង!^^ បង​វិញ ប្រលង​ចប់​ភ្លាម​ មាន​កម្លាំង​ពេញ​បិប ចង់​តែ​ស្រែក​ច្រៀង​​អាលេអាឡូ​តាម​ផ្លូវ​ទេ ព្រោះ​ថា​មាន​សេរីភាព​និង​មិន​ចាំ​បាច់​កាន់​សៀវភៅ​មើល​ទៀត​ទេ​។ ប្រលង​ចប់​ភ្លាម​នៅ​មិន​សុខ​ទេ យ៉ាង​ហោច​ណាស់​ក៏​បាន​ចេញ​ទៅ​ញ៉ាំ​អី​ជាមួយ​មិត្ត​ភក្តិ​សើច​សប្បាយ​រីករាយ​ដែរ​ ហិ​ៗៗៗ

    1. វិចូច អ្នក​សរសេរ​ប្រកាស

      សប្បាយ​ចិត្ត​នោះ​គឺ​សប្បាយ​ហើយ​បង ហាហាហាហា តែ​កម្លាំង​ក៏​អស់​ដែរ បើ​ភ្ញាក់​ម៉ោង​៤កន្លះ​ព្រឹក​រហូត (មិន​ដែល​ងើប​ចឹង😀 ) ឥឡូវ​ក្រោយ​ពី​ដេក​ច្រើន​ម៉ោង​មក ឃើញ​ថា​មាន​កម្លាំង​បន្តិច​ហើយ ង៉េសៗៗៗៗ😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s