កំណាព្យ៖ «រាត្រី… ឆ្កែ… ហូប… ទឹក…»


រាត្រី​ងងឹត​តែងឥត​ពន្លឺ ឆ្កែ​ព្រូស​ឮៗ​តែងដេក​មិន​លក់
ហូប​មិន​ទំពារ​វា​តែង​តែឈ្លក់ ទឹក​គ្រឿង​អន្លក់​វា​តែង​តែឆ្ងាញ់។

ប្រុសៗ​សង្ហា​ស្រី​តែង​ចូល​ចិត្ត ស្រីៗ​ស្គម​ល្អិត​តែង​មាន​ប្ដី​ខ្លាញ់
ស្រី​ស្រស់​ស្អាត​ល្អ​តែង​​គេ​ស្រលាញ់ អាយុ​មិន​ចាញ់​នឹង​ចិត្ត​ស្នេហា។

តាៗ​ចាស់​ខ្លះតែង​មាន​លុយ​ច្រើន តា​អាយុ​ច្រើន​តែង​មាន​កញ្ញា
នៅ​ថ្នាក់​ថ្នម​កាយ​តែង​ចាយ​ដុល្លារ កញ្ញា​នោះ​ណា​ដេក​ស៊ី​រំភើយ។

កំលោះ​ៗចង់​បាន​ប្រពន្ធ ខ្លះ​សែន​ស៊យស៊ុន​ផុត​ចុង​ផុត​ត្រើយ
ប៉ះ​ម៉ែ​ប្រពន្ធ​កាច​គ្មាន​សោះ​ស្បើយ ឱ​ណា​អ្នក​អើយ​ទ្រាំ​ទៅ​កម្ម​យើង។

កំលោះ​ខ្លះ​ទៀត​តែង​មាន​សំណាង បែប​បុណ្យ​បាន​សាង​នាំ​ហេតុ​ឲ្យ​ឡើង
ជួប​ក្រមុំ​ល្អ​ស្រស់​ស្អាត​គួរ​ថ្កើង ធ្វើ​បុណ្យច្រើន​ឡើង​តែង​ជួប​រឿង​ល្អ។

ក្រមុំ​ស្រុក​យើង​មិន​មែន​អន់​ទេ កម្លោះ​គ្នាន់​គ្នេរ​ស្រវា​ជាន់​ក
ចង់​បាន​រូប​នាង​ស្រស់​សែន​បវរ ជា​គូ​កំដរ​ជីវិត​លុះ​ក្ស័យ។

ពេល​នេះ​ទំនេរ​ចង់​តែង​កាព្យ​ល្បែង គ្រាន់​បាន​បន្លែង​ដួង​ចិត្ត​និស្ស័យ
ឲ្យ​ផុត​ក្ដី​ទុក្ខ​អស់​ព្រួយ​អស់​ភ័យ តែង​ស្រប​តាម​វ័យ​សម័យ​ថ្មី​នេះ។

អស់​អី​និយាយ​ហើយ 😀

ភ្នំពេញ ថ្ងៃទី១៧ ខែ​មីនា ឆ្នាំ២០១៣, ម៉ោង១៧:២៧

One thought on “កំណាព្យ៖ «រាត្រី… ឆ្កែ… ហូប… ទឹក…»

  1. បើបន្តប្រើពាក្យ “តែង” ក្នុងព្យាង្គទី6 គ្រប់ឃ្លាគឺកាន់តែអែម

Leave a comment