ព្រឹត្តិការណ៍ បារខែម​កំពង់ចាម ឆ្នាំ២០១៣


រូបថត៖ ទែន ចិត្រា

រូបថត៖ ទែន ចិត្រា

កាល​ពី​សប្ដាហ៍​មុន​នេះ ខ្ញុំ​បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍ បារខែម​កំពង់ចាម ចាប់​ពី​ថ្ងៃ​ទី២៤ ដល់ ២៥ ខែ​សីហា​ឆ្នាំ២០១៣ នៅ​សាកលវិទ្យាល័យ​ជាស៊ីម កំចាយមារ ខេត្ត​កំពង់ចាម។ សរុបរយៈ​ពេល​ពីរ​ថ្ងៃ​នេះ មាន​ប្រធាន​បទ​ច្រើន​ជាង​៥០ បាន​ដាក់ឲ្យ​ចូលរួម និង​មាន​អ្នក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទាំង​មូល​ជាង ៦០០ នាក់។

ប្រធាន​បទ​ទាំង​នោះ​សុទ្ធ​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដូច​ជា ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង, របៀប​ថត​រូប, ចំណេះ​ដឹង​បច្ចេកវិទ្យា​ថ្មីៗ និង​ប្រធាន​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​មិន​អាច​ចាំ​បាន។ ក្រៅ​ពីនេះ ខ្ញុំ​ក៏​បាន​ចូលរួម​ចែក​រំលែក​បាន​ពីរ​ប្រធាន​បទ​ដែរ​គឺ

  1. វិគីភីឌា​ខ្មែរ និង ចលនា​ចំណេះ​ដឹង​សេរី (ធ្វើ​ជាមួយ​បង វណ្ណថារិទ្ធិ)
  2. គន្លឹះ​ក្នុង​ការ​បង្កើត​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ
barcamp-photo-1

បងវណ្ណៈ បងសាម៉ន និង ខ្ញុំ ។ រូបថត៖ Anirudh

ក្នុង​ថ្ងៃ​ទីមួយ​មាន​មនុស្ស​ច្រើន តែ​ថ្ងៃ​ទីពីរ​ហាក់​ខ្សត់​មនុស្ស​បន្តិច ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ល្អ។ ព្រឹត្តិការណ៍​នេះ​បាន​បញ្ចប់​នៅ​ថ្ងៃទី២ ម៉ោង​១២ថ្ងៃត្រង់ ហើយ​អ្នក​ចូលរួម​ទាំង​អស់ ជា​ពិសេស​អ្នក​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ផ្សេងៗ បាន​បែក​ផ្លូវ​ទៅផ្ទះរៀងៗ​ខ្លួន។ ខ្ញុំ​វិញ ពេល​ទៅ​ជិះ​ឡាន​ក្រុង​ទិញសំបុត្រ, ដល់​ទៅ​វិញ សុំ​តោង​ឡាន​ក្រុង​គេ​មក​វិញ (ឡាន​ដែល​គេ​ជួល​សម្រាប់​ទៅចូលរួម​កម្មវិធី)😆 ។

ក្នុង​ឆ្នាំ​នេះ ព្រឹត្តិការណ៍​បារខែម​នៅ​ប្រទេស​កម្ពុជា​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ខាង USAID ដូច្នេះ​គេ​បាន​រៀប​ចំ​នៅ​តាម​បណ្ដាល​ខេត្ត​ក្រុង​មួយ​ចំនួន៖

  1. ខេត្តសៀមរាប : បារខែម​អង្គរ (លើកទី២), ចាប់​ពី​ថ្ងៃ​ទី២៣ – ២៤ ខែ​កុម្ភៈ ឆ្នាំ២០១៣ នៅ​សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (University of Southeast Asia) ។
  2. ខេត្ត​បាត់ដំបង  : ចាប់​ពីថ្ងៃ​ទី​២៥ – ២៦ ខែ​ឧសភា ឆ្នាំ២០១៣ នៅ​សាកលវិទ្យាល័យ​បៀលប្រាយ ខេត្ត​បាត់ដំបង
  3. ខេត្ត​កំពង់ចាម  : ចាប់​ពីថ្ងៃ​ទី​២៤ – ២៥ ខែ​សីហា ឆ្នាំ២០១៣ នៅ​សាកលវិទ្យាល័យ​ជាស៊ីម កំចាយមារ ខេត្ត​កំពង់ចាម
  4. ក្រុង​ភ្នំពេញ  : ចាប់​ពីថ្ងៃ​ទី១៩ – ២០ ខែ​តុលា ឆ្នាំ២០១៣ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (តិចណូ) ។
  5. ខេត្ត​ព្រះសីហនុ : ចាប់​ពី​ថ្ងៃ​ទី៧ – ៨ ខែ​ធ្នូ ឆ្នាំ២០១៣ (ទីតាំង​មិន​ទាន់​មាន)។

នៅ​ខែ​តុលា​នេះ គឺ​គេ​នឹង​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​បរិវេណ​សាលា​តិចណូ ដូច្នេះ​សូម​ចូលរួម​ឲ្យ​បាន​ច្រើន ដើម្បី​ទទួល​យក​និង​ចែក​រំលែក​ចំណេះ​ដឹង​ដែល​អ្នក​មាន​ទៅ​កាន់​មនុស្ស​ទាំង​ឡាយ ព្រម​ទាំង​បង្កើន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក។ ខ្ញុំ​បាន​សម្រេច​ថា​នឹង​ចូលរួម​ធ្វើ​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ព្រឹត្តិការណ៍​បារខែម​ភ្នំពេញ ឆ្នាំ២០១៣ នេះ​ហើយ។🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s