ភាពយន្ត​ឯកសារ «Where I Go»


កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ ខ្ញុំ​បាន​ទៅ​មើល​ភាពយន្ត​ឯកសារ​មួយ​មាន​ចំណង​ជើង​ថា «Where I Go» នៅ​​ឯ​រោងកុន ផ្លាទីណឹម ស៊ីណេផ្លិច ។ រឿង​នេះ​ស្ដី​អំពី​ដំណើរ​តស៊ូ​របស់​យុវជន San Pattica ជា​កូន​កាត់​ខ្មែរ-កាម៉ារូន អាយុ​១៨​ឆ្នាំ ជួប​នូវ​រឿង​សោកសៅ ការ​មាក់​ងាយ រើសអើង​ពី​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​របស់​គេ ដោយ​សារ​តែ​រូប​គេ​មាន​សម្បុរ​ពណ៌​ខ្មៅ និង​រស់​នៅ​ក្នុង​គ្រួសារ​ក្រីក្រ។

ឪពុក​របស់ Pattica ជា​មេទ័ព​ដែល​មក​បំពេញ​បេសកកម្ម​ក្នុង​ក្រប​ខណ្ឌ អង្គការ​សហប្រជាជាតិ (សម័យ​អ៊ុនតាក់)។ ក៏​ប៉ុន្តែ​ក្រោយ​ចប់​បេសកកម្ម​នេះ ឪពុក​របស់​គេ​បាន​ចាក​ចេញ​ទៅ​វិញ ហើយ​ចាប់​ពីពេល​នោះ​មក គេ​ក៏​ពុំ​ទទួល​បាន​ដំណឹង​អ្វី​សោះ​ពី​ឪពុក​របស់​ខ្លួន។ Pattica បាន​ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​ស្វែង​រក​ពី​ដើម​កំណើត​របស់​ខ្លួន និង​ឪពុក​របស់​គេ​ដែរ។ Pattica មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ Nana តែ​ឪពុក​ទីទៃ​ពី​គ្នា​ប៉ុណ្ណោះ ដោយ​ឪពុក​របស់ Nana មក​ពី​ប្រទេស ហ្កាណា ។ ហើយ​ក្រោយ​មក​ទៀតម្ដាយ Pattica ក៏​មាន​ប្ដី​មួយ​ទៀត។

San Patticaទិដ្ឋភាព​ដែល Pattica បាន​ជួប​ប្រទះ​នៅ​តែ​ញាំញី​គេ​រាល់ថ្ងៃ ជា​ពិសេស​នៅ​ពេល​គេ​ចេញ​ទៅ​ក្រៅ មាន​មនុស្ស​មួយ​ចំនួន​បាន​សួរ​តាម​លក្ខណៈ​ឌឺដង ឬ​ក៏មាក់​ងាយ តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​បាន​អាណិត​អាសូរ​ដល់​រូប​គេ​ដែរ។ ក៏​ប៉ុន្តែ​គេ​នៅ​តែ​តស៊ូ មិន​ស្ដាប់ មិន​ដឹង មិន​ឮ នូវ​សម្ដី​ទាំង​ឡាយ​នោះ។

Pattica ក៏​បាន​ស្វែង​រក​ស្ថាប័ន​នានា​ដែល​ជា​គម្រោង​របស់ UN ដើម្បី​ឲ្យ​គេ​ជួយ​ស្វែង​រក​ដំណឹង​ឪពុក​របស់​គេ ក៏​ប៉ុន្តែ​នៅ​តែ​ពុំ​ទទួល​បាន​លទ្ធផល​អ្វី​សោះ​ឡើយ។

បច្ចុប្បន្ន​នេះ Pattica រស់​នៅ​ក្នុអ​ង្គការ​មួយ ដែល​ទទួល​ថែរក្សា ហើយ​ផ្ដល់​ឱកាស​សិក្សា​ជា​ច្រើន​ដល់​រូប​គេ​ដូច​ជា​ចំណេះ​ដឹង​ទូទៅ ព្រម​ទាំង​សិល្បៈ​ថែម​ទៀត។

neang_kavich

លោក Neang Kavich

ភាពយន្ត​ឯកសារ​នេះ​ត្រូវ​បាន​ថត​ដោយ​លោក Neang Kavich ។ លោក​បាន​ចាប់​ផ្ដើម​គម្រោង​នេះ​តាំង​ពី​ឆ្នាំ២០១១ មក​ម្ល៉េះ តែ​ទើប​តែ​បញ្ចប់​នៅ​វាង​ខែ​កុម្ភៈ​ឆ្នាំ​២០១៣​នេះ​ទេ។ ការ​ថត​ភាពយន្ត​ឯកសារ​នេះ លោក Kavich មិន​បាន​សង្កត់​ធ្ងន់​តែ​លើ​រឿង​របស់ Pattica នោះ​ឡើយ តែ​លោក​ចង់​បញ្ជាក់​ជា​សាកល​អំពី​បញ្ហា​នៃ​ការ​រើស​អើង​ដែល​មាន​ស្ទើរ​គ្រប់​ជាតិ​សាសន៍​ទាំង​អស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បាត់​បង់​តម្លៃ​មនុស្ស និង​អ្នក​ដែល​រង​គ្រោះ​បាត់​បង់​សិទ្ធិ​មួយ​ចំនួន​របស់​ខ្លួន។

Trailer

បទ​ចម្រៀង​ប្រើ​ក្នុងភាពយន្ត​ឯកសារ «Where I Go»

2 thoughts on “ភាពយន្ត​ឯកសារ «Where I Go»

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s