ប្រឡង​បាក់ឌុប​ជាប់​ហើយ!


ទីបំផុត ការ​សិក្សា​ចំណេះ​ដឹង​ទូទៅ​រយៈ​ពេល​១២​ឆ្នាំ​របស់​ខ្ញុំ បាន​បញ្ចប់​ហើយ ហើយ​ក៏​បានប្រឡង​ជាប់​បាក់ឌុប​ដែរ។ វា​ជា​រឿង​មួយ​គួរ​ឲ្យ​សប្បាយ​ចិត្ត​សម្រាប់​ខ្ញុំ ដែល​ពេល​នេះ​ខ្ញុំ​អាច​បន្ត​ទៅ​សិក្សា​ជំនាញ​ដែល​ខ្ញុំ​ពេញ​ចិត្ត​នៅ​ក្នុង​មហា​វិទ្យាល័យ​ដែរ។

ការ​ប្រកាស​លទ្ធផល​ថ្ងៃ​មិញ​នេះ ក្រោមដំណក់​ភ្លៀង​ធ្លាក់​ស្រិចៗ ម្នាក់ៗ​អង្គុយ​ផង ឈរ​ផង រង់​ចាំ​ស្ដាប់​លទ្ធផល​យ៉ាង​អន្ទះសារ​ជា​ទី​បំផុត រួម​ទាំង​ខ្ញុំ​ដែរ។ ចំពោះ​ខ្ញុំ ខ្ញុំ​បាន​ត្រៀម​ចិត្ត​រួច​មក​ហើយ​ថា ខ្ញុំ​ដឹង​ថា​ខ្លួន​ខ្ញុំ​ប្រឡង​ជាប់​ច្បាស់​ណាស់ តែ​លទ្ធផល​និទ្ទេស​បាន​មួយ​ណា​ក៏​ខ្ញុំ​ពេញ​ចិត្ត​នឹង​ទទួល​ដែរ ហើយ​លទ្ធផល​ដែល​ខ្ញុំ​ទទួល​បាន​គឺ​និទ្ទេស B ។

និទ្ទេស​ដែល​បាន​នៅ​ពេល​នេះ វា​មិន​ទាន់​អាច​កំណត់​ពី​សមត្ថភាព និង​អនាគត​របស់​ខ្ញុំ​បាន​នោះ​ទេ ព្រោះ​ខ្ញុំ​នៅ​សល់​ការ​សិក្សា​ជា​ច្រើន​ទៀត ជា​ពិសេស​ជំនាញ​ដែល​ខ្ញុំ​ស្រលាញ់។ ខ្ញុំ​មាន​ការ​សោក​ស្ដាយ និង​អាណិត​ចំពោះ​មិត្ត​ភក្ដិ​ពុំ​បាន​និទ្ទេស​ដែល​ខ្លួន​ពេញ​ចិត្ត តែ​ទោះ​ជា​យ៉ាង​ណា អនាគត​របស់​យើង​នៅ​វែង​ឆ្ងាយ​ទៀត សូម​កុំ​អាល​អស់​សង្ឃឹម។ ខ្ញុំ​ពុំ​មាន​អ្វី​អាច​ជួយ​អ្នក​រាល់​គ្នា​បាន​ទេ តែ​មាន​សម្ដី​លើក​ទឹក​ចិត្ត។ សូម​ខំ​ប្រឹង​តស៊ូ​លើ​ជំនាញ​ដែល​យើង​ស្រលាញ់ ហើយ​ព្យាយាម​ឲ្យ​ខ្លាំង នោះ​ហើយ​ជា​សមត្ថភាព​របស់​យើង។🙂

6 thoughts on “ប្រឡង​បាក់ឌុប​ជាប់​ហើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s