សេរីភាព​បញ្ចេញ​មតិ​នៅ​ប្រទេស​កម្ពុជា?


ព្រឹក​មិញ​ខ្ញុំ​បាន​អាន​ព័ត៌មាន​មួយ​នៅ​ក្នុង​សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ មាន​ចំណង​ជើង​ថា «​ហាណូយ​ចេញ​ច្បាប់​​​អ៊ីនធឺណិត​ហាម​បង្ហោះ​ដំណឹង​នយោបាយ» ។ គ្រាន់​តែ​អាន​ហើយ​ភ្លាម ខ្ញុំ​ចាប់​ផ្ដើម​នឹក​ឃើញ​អំពី​បញ្ហា​ទាក់ទង​នឹង​ការ​បញ្ចេញ​មតិ​ទាំង​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រទេស​វៀតណាម ជា​ប្រទេស​កុម្មុនិស្ត ចំណែក​ប្រទេស​កម្ពុជា ជា​ប្រទេស​ប្រជាធិបតេយ្យ ដូច្នេះ​ខ្ញុំ​មិន​យក​ប្រទេស​ទាំង​ពីរ​នេះ​មក​ធ្វើ​ការ​ប្រៀបធៀប​ឡើយ ព្រោះ​របប​មិន​ដូច​គ្នា។

អ្វី​ដែល​ខ្ញុំ​នឹក​ឃើញ​នោះ គឺ​ទាក់​ទង​ទៅនឹង​សេចក្ដី​ព្រាង​ច្បាប់ និង​សរាចរណ៍​មួយ​ចំនួន​ដែល​ធ្លាប់​ឃើញ​ចេញ​ផ្សាយ​នា​ពេល​កន្លង​មក ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ។ ក្នុង​នោះ​មាន​ដូច​ជា៖

  1. ការ​បិទ​ហាង​អ៊ីនធឺណិត​ដែល​ស្ថិត​ក្នុង​រយៈ​ចម្ងាយ ៥០០ ម៉ែត្រ ពី​សាលារៀន
  2. សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​អ៊ីនធឺណិត

សរាចរណ៍​ដែល​ចេញ​ឲ្យ​បិទ​ហាង​អ៊ីនធឺណិត​នោះ ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រជាជន​សម្ដែង​ការ​មិន​គាំទ្រ​ចំពោះ​សរាចរណ៍​មួយ​នោះ​ឡើយ។ ចំណែក​សេចក្ដី​ព្រាង​ច្បាប់​នោះ​វិញ ខ្ញុំ​បាន​ឮ​ថា​គេ​ចេញ​មក​ដើម្បី​គ្រប់​គ្រង និង​ការ​ពារ​កុំ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត។ តែ​ទោះ​បី​ជា​យ៉ាង​ណា យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា សេចក្ដី​ព្រាង​ច្បាប់​នោះ​នឹង​ចេញ​មក​ក្នុង​ទ្រង់​បែប​ណា​នោះ​ទេ។

យើង​ដឹង​ហើយ​ថា សិទ្ធិ​សេរីភាព តែង​ស្ថិត​នៅ​ក្រោម ច្បាប់ ។ ប្រសិន​បើ​យើង​ប្រើ​សិទ្ធិ​សេរីភាព​ហួស​ព្រំដែន នោះ​ច្បាប់​នឹង​ចាត់​វិធានការណ៍​លើ​រូប​យើង ក៏​ប៉ុន្តែ​បើ​ច្បាប់​ចេញ​មក​គ្រប់​គ្រង ហើយ​គាប​សង្កត់​លើ​សិទ្ធិ​សេរីភាព​របស់​យើង​វិញ នោះ​យើង​ក៏​អាច​បញ្ចេញ​មតិ​មិន​គាំទ្រ​លើ​ច្បាប់​នោះ​ផង​ដែរ។

សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ត្រូវបាន​ការពារ​ដោយ​ច្បាប់​កម្ពុជា។

មាត្រា៤១ នៃ​រដ្ឋ​ធម្មនុញ្ញ​​ចែង​ពី​ “សេរីភាព​​ក្នុង​ការ​​បញ្ចេញ​​មតិ ​សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះ​ពុម្ពផ្សាយ និង​សេរីភាព​​ក្នុង​ការ​ជួបប្រជុំ​”​ ចំណែក​មាត្រា​៣៥ ចែង​ថា​ “​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​​​​​នយោបាយ​របស់​ប្រទេស​ជាតិ​” ។

​មាត្រា​៣១ ចែង​ថា​​​កម្ពុជា​ត្រូវ​ទទួល​ស្គាល់ និង​គោរព​​សេចក្ដីប្រកាស​ជា​សាកល​ស្ដី​ពី​សិទ្ធិ​មនុស្ស (ស.ស.ប.ស)​ និង​​​រាល់​អនុសញ្ញា ឬ​កតិកា​សញ្ញា​ទាំង​ឡាយ​ណា​​ពាក់​ព័ន្ធ​នឹង​​សិទ្ធិ​មនុស្ស​ដែល​កម្ពុជា​ជា​ភាគី​ទទួល​ស្គាល់​។ ដូច្នេះ​ទើប​ រដ្ឋ​ធម្មនុញ្ញ​​បាន​​បញ្ចូល ស.ស.ប.ស និង​​កតិកា​សញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​​ (ក.ស.អ.ព.ន)​ ចូល​ទៅ​ក្នុង​ច្បាប់​ជាតិ។

មាត្រា​១៩ នៃ​​ ស.ស.ប.ស និង​​ ក.ស.អ.ព.ន ទាំងពីរ​បាន​​​ធានា​នូវ​សិទ្ធិ​ជាសាកល​ស្ដី​ពី​សេរីភាព​បញ្ចេញ​មតិ ហើយ​​ឆ្នាំ​១៩៩២ កម្ពុជា​បាន​​ទទួល​ស្គាល់​ ក.ស.អ.ព.ន​ ដូច្នេះបាន​បញ្ចូល​កតិកា​សញ្ញា​នេះ​ទៅ​ក្នុង​ច្បាប់​ជាតិ។ មាត្រា​១៩ នៃ​លិខិតុបករណ៍​​អន្តរជាតិ​ទាំង​ពីរ​នេះ​បាន​បញ្ជាក់​ថា​​ មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​បញ្ចេញ​មតិ​​ និងការ​សម្តែង​មតិ​ ទោះបី​ជា​​តាមរយ:មធ្យោបាយ​​សម្តែង​មតិ​ណា​​មួយ​ក៏​ដោយ។​

ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ចេញ​ច្បាប់​ដែល​សម​ស្រប​សម្រាប់​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា ប្រជាពលរដ្ឋ​បាន​ប្រើ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​មិន​ហួស​ដែន​កំណត់ ដែល​បង្ក​ទៅជា​ភាព​មិន​ប្រក្រតី។ ដូច្នេះ​ប្រជាពលរដ្ឋ និង រដ្ឋាភិបាល ត្រូវ​តែ​យោង​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​សង្គម​មួយ​នេះ​មាន​សុខ​សន្តិភាព និង​ប្រកប​ទៅ​ដោយ​ភាតរភាព​ទៅ​វិញ​ទៅ​មក​រវាង រដ្ឋ និង រាស្ត្រ។

2 thoughts on “សេរីភាព​បញ្ចេញ​មតិ​នៅ​ប្រទេស​កម្ពុជា?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s