ព្រឹត្តិការណ៍​បរិច្ចាគឈាម ដល់ មន្ទីរ​ពេទ្យ​គន្ធបុប្ផា លើក​ទី​៤


ព្រឹត្តិការណ៍​បរិច្ចាគ​ឈាម​មួយ ដែល​រៀប​ចំ​ដោយ​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ វេលា​ម៉ោង ៨ ព្រឹក ដល់ ១០:៣០ ព្រឹក នៅ​ឯ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទី​៤ ខាង​ជើង​វត្តភ្នំ រាជធានី​ភ្នំពេញ។ នេះ​គឺ​ជា​លើក​ទី​៤ សម្រាប់​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​បរិច្ចាគ​ឈាម (លោហិត​សង្គហទាន) ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដើម្បី​ទុក​ជួយ​សង្គ្រោះ​ដល់​កុមារ​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំបាច់​ក្នុង​ការ​ព្យាបាល។

ខ្ញុំ​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ហើយ​នា​ពេល​កន្លង​មក​ខ្ញុំ​ធ្លាប់​បាន​បរិច្ចាគ​ឈាម​ចំនួន​២​ដង​រួច​មក​ហើយ ដែល​លើក​ទី១ គឺ​នៅ​ព្រឹត្តិការណ៍​ដែល​រៀប​ចំ​ដោយ​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា និង​លើក​ទី២ គឺ​នៅ​ពេល​ដែល​រថយន្ត​ចល័ត​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ទៅ​ដល់​សាលា​របស់​ខ្ញុំ។ ដូច្នេះ​ នេះ​នឹង​ក្លាយ​ជា​លើក​ទី៣​សម្រាប់​ខ្ញុំ​ក្នុង​ការ​បរិច្ចាគ​ឈាម។ 🙂

ប្រសិន​បើ​បង​ប្អូន​ចង់​ចូលរួម​បរិច្ចាគ​ឈាម​ដែរ​នោះ សូម​ទាក់​ទង​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​នៅ​ក្នុង​រូប​ខាង​ក្រោម និង​សូម​ជួយ​ផ្សព្វផ្សាយ​ដំណឹង​នេះ​ទៅ​ដល់​អ្នក​ដទៃ​ផង។ 🙂

fourth blood donation for Kanthabopha

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s