ទៅ​សាលា​ក្រុង


កាល​ពី​ម្សិល​មិញ​មាន​តែ​ស្រីៗ​ប៉ុណ្ណោះ​ដែល​អាច​ដក​វិញ្ញាបនបត្រ​បណ្ដោះ​អាសន្ន​បាន តែ​ថ្ងៃ​នេះ​គឺ​ដល់​វេន​សម្រាប់​ប្រុសៗ។ ខ្ញុំ​ព្យាយាម​ក្រោក​ឲ្យ​បាន​លឿន ដើម្បី​ឆាប់​ទៅ​ដក​បាន រួច​នឹង​អាល​យក​ទៅ​ថត​ចម្លង​និង​ដាក់​បញ្ជាក់​នៅ​សាលា​ក្រុង​ឲ្យ​បាន​រហ័ស។ ប៉ុន្តែ​ពេល​ទៅ​ដល់​សាលា​ក្រុងម៉ោង​ប្រហែល​៩កន្លះ គឺ​មនុស្ស​ច្រើន​ណាស់ ហើយ​ខ្ញុំ​ត្រូវ​ទិញ​តែមប្រិ៍​ដើម្បី​បិទ​​លើ​សន្លឹក​ថត​ចម្លង​និមួយៗ​ឲ្យ​រួច​ជា​ស្រេច​ថែម​ទៀត​ផង រហូត​ដល់​ម៉ោង​ជាង​១០​ទើប​រួច​រាល់។ បន្ទាប់​មក​ក៏​នាំ​គ្នា​ដើរ​ទៅ​ចូល​ទៅ​ក្នុង​សាលា​ក្រុង តែ​គេ​បាន​បិទ​លែង​ឲ្យ​ចូល​ហើយ ព្រោះ​មាន​មនុស្ស​នៅ​ក្នុង​ច្រើន​ណាស់ ទម្រាំ​តែ​រួច​ដល់​ម៉ោង​សម្រាក​តែម្ដង។

ពេល​ថ្ងៃ​ម៉ោង​២​ទៅ​ម្ដង​ទៀត​ទើប​បាន​ចូល ប៉ុន្តែ​លើក​នេះ​ត្រូវ​ឈរ​ប្រជ្រៀត​ជាមួយ​គេ​ដើម្បី​រង់​ចាំ​គេ​បើក​ឲ្យ​ចូល​ជួរ​ម្ដង​បន្តិចៗ។ ខ្ញុំ​ត្រូវ​ទៅឈរ​តាំង​ពីម៉ោង​២កន្លះ រហូត​ដល់​ម៉ោងជិត៤ ទើប​បាន​ចូល​ជួរ។ ហើយ​នៅ​ឈរ​ក្នុង​ជួរ​ប្រមាណ​ជិតកន្លះម៉ោង​ទៀត​ទើប​បាន​ដាក់​រួច។

នេះ​សំណាងហើយ​ដែល​ថ្ងៃ​មិញ​មិន​ជា​ក្ដៅ​ណាស់​ណា បើ​មិន​អ៊ីចឹង​ទេ​ប្រាកដ​ជា​មិន​ស្រួល​ហើយ​ខ្ញុំ។😉 ការ​បញ្ជាក់​នឹង​រួច​រាល់​ក្នុង​រយៈ​ពេល​បួន​ថ្ងៃ​បន្ទាប់​ពី​ដាក់​នៅ​កន្លែង​កិត្យានុកូលកម្ម​ឯ​សាលា​ក្រុង ហើយ​ពុំ​មាន​គិត​ថ្លៃ​សេវាកម្ម​នោះ​ឡើយ ប៉ុន្តែ​ការ​ទិញ​តែមប្រិ៍​ជា​បន្ទុក​ផ្ទាល់​ខ្លួន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s