ដើរ​ជិត​៧​គីឡូម៉ែត​នៅ​ភ្នំពេញ


ល្ងាច​មិញ​ក្រោយ​ពី​ចុះ​ទៅ​តំបន់​ច្រាំង​ចំរេះ​ទី១ ដើម្បី​បំពេញ​ការងារ​ក្នុង​គម្រោង​ស្ម័គ្រ​ចិត្ត​មួយ​របស់ UNICEF កម្ពុជា ស្ដី​អំពីជីវភាព​ប្រជាពលរដ្ឋ​ជា​ពិសេស​កុមារ​នៅ​ទីនោះ​មក ក្រុម​ការ​ងារ​ក៏​បាន​មក​ដល់​ទីតាំង​វិញ​នៅ​ប្រមាណ​ម៉ោង​៥​កន្លះ​ល្ងាច (ខ្ញុំ​នឹង​សរសេរ​អត្ថបទ​ទាក់​ទង​នឹង​គម្រោង​នេះ​នៅពេល​ក្រោយ) ។ ពេល​មក​ដល់​វិញ ខ្ញុំ​និង​បង​តាម៉ាប់ ក៏​សម្រេច​ចិត្ត​ថា​ដើរ​មក​ផ្ទះ​វិញ។

វា​ជា​រឿង​កម្រ​មួយ​សម្រាប់​ខ្ញុំ​ដែល​ដើរ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ពេល​ល្ងាច​បែប​នេះ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ចេញ​ពី​ទីតាំង UNICEF រួច​បន្ត​ដំណើរ​តាម​មាត់ទន្លេ​វិញ។ ដំណើរ​ជិត​៧គីឡូម៉ែត​នេះ ហាក់​ដូច​ជា​ពុំ​មាន​អ្វី​ត្រូវ​និយាយ​ច្រើន​នោះ​ទេ ព្រោះ​ស្ថានភាព​នៅ​ទីក្រុង​ភ្នំពេញ​ពេល​ល្ងាច ជា​ទូទៅ​ភាគ​ច្រើន​អ៊ូអរ​តែ​នៅ​តំបន់​មួយ​ចំនួន​ដូច​ជា​មាត់​ទន្លេ សួន​បុទុម កោះពេជ្រ ផ្សារ​ទំនើប និង​នៅ​ផ្សារ​មួយ​ចំនួន​ទៀត​មាន​ផ្សារកណ្ដាល ផ្សារ​ចាស់ ជាដើម​តែ​ប៉ុណ្ណោះ ដោយ​ឡែក​ផ្លូវ​ផ្សេងៗ​ទៀត​ដែល​ខ្ញុំ​ដើរ​កាត់​ហាក់​មាន​សភាព​ស្ងាត់ តែ​មិន​មែន​ស្ងាត់​ពេក​នោះទេ ហើយ​ផ្លូវ​ខ្លះ (ផ្លូវ​ក្នុងៗ) ពុំ​មាន​ភ្លើង​បំភ្លឺ​គ្រប់​គ្រាន់​ដែរ។

សរុប​រយៈ​ពេល​ធ្វើ​ដំណើរ​ជិត​៧​គីឡូម៉ែត​នេះ ប្រហែល​ជា​២ម៉ោង​កន្លះ​បើ​តាម​ខ្ញុំ​ចាំ។ នេះ​ក៏​អាច​ថា​ជា​បទ​ពិសោធន៍​ថ្មី​មួយ​សម្រាប់​ខ្ញុំ​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​នៅ​ពេល​ល្ងាចៗ​ងងឹតៗ​បែប​នេះ​ទៀត ដែល​អាច​មើល​ឃើញ​កាន់​តែ​ច្បាស់​អំពី​ស្ថានភាព​ទីក្រុង​ភ្នំពេញ ខុស​ពី​ការ​ធ្វើ​ដំណើរ​តាម​ម៉ូតូ កង់ ឬ ឡាន។🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s