Cambodia’s Got Talent ?


ប្រហែល​ជា​អ្នក​ធ្លាប់​ឮ​និង​ធ្លាប់​ឃើញ​ហើយ​ពី​កម្មវិធី America’s Got Talent , Britain’s Got Talent, Thailand’s Got Talent និង​​ផ្សេងៗ​ទៀត។ មុន​នេះ​ខ្ញុំ​ឃើញ​ព័ត៌មាន​គេ​ចែកចាយ​នៅ​ក្នុង Facebook ទាក់​ទង​នឹង​កម្មវិធី Cambodia’s Got Talent និង Cambodian Idol ។

បើ​តាម​វេបសាយ​ព័ត៌មាន Khmer Note បាន​សរសេរ​ថា

[…] ក្រុមហ៊ុន FremantleMedia International បានផ្តល់សិទ្ធិអោយ ប្រទេសកម្ពុជា និង​ប្រទេស​ភូមា​ជា​លើក​ដំបូង​នូវ​កម្មវិធី Cambodian Idol និង​កម្មវិធី Cambodia’s Got Talent […] កម្មវិធី​ទាំង​២​នេះ​នឹង​ចាប់​ដំណើរ​ការ​នៅ​ឆ្នាំ ២០១៤ ដោយ​សហការជាមួយក្រុមហ៊ុន Hang Meas Group ដែល​ចាក់​ផ្សាយ​នៅ​លើ​ទូរទស្សន៍ ហង្សមាស HDTV […]

នេះ​ជា​ព័ត៌មាន​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ។ ជា​រៀងរាល់​ឆ្នាំ ខ្ញុំ​តែង​តាម​ដាន​កម្មវិធី​ទាំង​នេះ​តាម​រយៈ Youtube ព្រោះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ហើយ​ល្អ​មើល​ថែម​ទៀត។ បើ​តាម​អត្ថបទ​ក្នុង វិគីភីឌា បាន​សរសេរ​ថា កម្មវិធី Got Talent នា​ពេល​បច្ចុប្បន្ន​នេះ​មាន​វត្តមាន​ជាង​៥០​ប្រទេស​ទូទាំង​ពិភពលោក។ ក្រៅ​ពី​កម្មវិធី Got Talent ខ្ញុំ​ចូល​ចិត្ត​មើល​កម្មវិធី X Factor ដែល​ជា​កម្មវិធី​ប្រកួត​ប្រជែង​ច្រៀង ហើយ​ពោរពេញ​ទៅ​ដោយ​អ្នក​មាន​ទេពកោសល្យ​ច្រៀង​ច្រើន​ណាស់។

រង់​ចាំ​មើល​ទាំង​អស់​គ្នា​ថា តើ​នឹង​យ៉ាង​ណា…😉

One thought on “Cambodia’s Got Talent ?

  1. វណ្ណដេត

    សុំបញ្ចេញមតិរឿងបាតុកម្ម
    ធ្វើបាតុកម្មដើម្បីដំឡើងប្រាក់ខែពី៨០ទៅ១៦០ដូល្លា ស្មើរនឹងឡើង១០០% សួរថាវាទៅរួចក៏អី? ក្រុមហ៊ុនរកស៊ីមានកុងត្រាណា សុខៗឡើង១០០%វាទៅម៉េចរួច ម្យ៉ាងទៀតធ្វើការគ្មានទស្សនវិស័យច្បាស់លាស់សោះធ្វើតាមតែនឹកឃើញវាមិនអាចជោគជ័យទេ
    ហើយរឿងបាតុកម្មហឹង្សា អ្នកទាំងអស់គ្នាមើលទៅបើម្ខាងគិតតែពីញោះញុងឲក្ដៅទាំងដឹងហើយថាវាទៅមិនរួចគិតតែពីជេរ ដាក់ទំនាយ បន់ព្រះ សរុបមកសុទ្ធតែរឿងឆ្កួត វាមានហេតុចឹងហើយបានកើតហឹង្សា
    មួយវិញទៀតរឿងថាពលរដ្ឋមានសិទ្ធបាតុកម្ម វាត្រឹមត្រូវណាស់តែត្រូវមានអំនាចផងបើអំនាចប្រមូលផ្ដុំលើមនុស្សម្នាក់ចឹងតែទៅគេវាយហើយ ហើយកុំស្រែករកយុត្តិធម៌ក្នុងសង្គមមួយដែលគ្មានយុត្តិធម៌វាជារឿងល្ងង់មួយ។
    រឿងថារដ្ឋាភិបាលជាឪពុកម្ដាយខ្ញុំថាអ្នកយល់ច្រលំហើយ រដ្ឋាភិបាលជាតំនាងឆន្ទ;របស់ពលរដ្ឋតែដោយសារតែរាល់ថ្ងៃអំនាចវាប្រមូលផ្ដុំលើមនុស្សម្នាក់ចឹងហើយធ្វើឲច្បាប់មិនមានតម្លៃជាច្បាប់ដោយក្លាយទៅជាត្រឹមតែជាឆន្ទ;របស់មេដឹកនាំបានជាយើងធ្វើអីអត់បានត្រូងនឹងចរិកខ្មែរចាំតែឲគេជួយផងវាទៅជាចឹងសមរម្យហើយ វាត្រូមានមូលហេតុខាងដើមរបស់វា
    វិធីដោះស្រាយគឺត្រូវកែប្រែផ្នត់គំនិតរាស្ត្រខ្មែរ ពន្យល់ឲយល់ពីតួនាទីនិងការទទួលខុសត្រូវរបស់ពលរដ្ឋក្នុងប្រទេសប្រជាធិប្បតេយ្យ​ ឲដឹងថាប្រជាធិប្បតេយ្យគឺរាស្ត្រធំ(មិនបាច់អ្នកណាយកទេវាធំហ្មង)។​ ពេលរាស្ត្រឈប់ល្ងង់បានរកអ្នកដឹកនាំល្អបាន បើដូចរាល់ថ្ងៃបានតែអាខូចនឹងអាបោកចឹងវាសមមុខហើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s