ក្ដី​សង្ឃឹម…


ក្ដី​សង្ឃឹម… នរណា​ក៏​មាន​វា​ដែរ ហើយ​ខ្ញុំ​ក៏​មាន​ដែរ។

ពេល​ខ្លះ ខ្ញុំ​តែង​សង្ឃឹម តែង​ស្រមៃ តែ​ប្រាថ្នា ថា​នឹង​ធ្វើ​អ្វី​មួយ​ឲ្យ​បាន។ ប៉ុន្តែ​ការ​ធ្វើ​អ្វី​មួយ​ឲ្យ​សម្រេច​បាន វា​រមែង​ប្រទះ​នឹង​ឧបសគ្គ​មួយ​ចំនួន ចួន​ធំ ចួនតូច ទៅ​តាម​ទំហំ​នៃ​អ្វី​ដែល​យើង​ចង់​ធ្វើ។ មាន​រឿង​ច្រើន​ណាស់ ដែល​ខ្ញុំ​ចង់​ធ្វើ ចង់​សម្រេច ដើម្បី​ជា​ប្រយោជន៍​ខ្លួន​ឯង​ផង និង​មនុស្ស​ជុំវិញ​ខ្លួន​ផង។ ពេល​ខ្លះ​ខ្ញុំ​ខក​ចិត្ត ពេល​ខ្លះ​ខ្ញុំ​សប្បាយ​ចិត្ត ពេល​ខ្លះ​ខ្ញុំ​គិត​មិន​ចេញ… ខ្ញុំ​តែង​ព្យាយាម​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​កុំ​ឲ្យ​សប្បាយ​ជ្រុល​ជាមួយ​នឹង​អ្វី​ពេក កុំ​ឲ្យ​បាក់​ទឹក​ចិត្ត​ជាមួយ​នឹង​អ្វី​ពេក។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខ្ញុំ​សង្កេត​មើល​ឃើញ​ថា ខ្លួន​ខ្ញុំ​កំពុង​ផ្លាស់​ប្ដូរ​បន្តិច​ម្ដងៗ ទាំង​ចិត្ត គំនិត។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​នៅ​តែ​ជា​ខ្ញុំ​ដដែល។ ពេល​ខ្ញុំ​ធ្វើ​អ្វី ខ្ញុំ​តែង​ដឹង​ជានិច្ច​ថា​រឿង​ហ្នឹង​ខុស​ឬ​ក៏​ត្រូវ តែ​មិន​មែន​គ្រប់​ពេល​នោះ​ទេ ព្រោះ​ចួន​កាល​អាច​ភ្លេច​ក៏​ថា​បាន។ មាន​មនុស្ស​ជា​ច្រើន​ធ្លាប់​និយាយ​ពី​រឿង​ដែល​ថា មនុស្ស​នេះ​ពីមុន​អ៊ីចេះ ដល់​ឥឡូវ​ក្លាយ​ជា​អ៊ីចុះ។ ខ្ញុំ​មិន​ចង់​ក្លាយ​ទៅ​ជា​មនុស្ស​បែប​នេះទេ ខ្ញុំ​នៅ​តែ​ព្យាយាម​ឲ្យ​នៅ​តែ​ជា​ខ្ញុំ​ដដែល។ ដដែល​នោះ​គឺ អាកប្បកិរិយា ចិត្ត​គំនិត ដែល​ចង់​ធ្វើ​អ្វី​មួយ​បាន​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​ទូទៅ និង​ធ្វើ​ជា​មនុស្ស​ដែល​អ្នក​ផង​ស្រលាញ់​រាប់​អាន។

ក្ដី​សង្ឃឹម​របស់​ខ្ញុំ​គ្មាន​ព្រំដែន ខ្ញុំ​តែង​ចង់​បាន​អ្វីៗ​ជា​ច្រើន… សំលៀក​បំពាក់ វត្ថុ​ប្រើ​ប្រាស់ ចំណេះ​ដឹង ។ល។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​សល់​ពេល​វេលា​ច្រើន​ក្នុង​ជីវិត​របស់​ខ្ញុំ, ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច​ធ្វើ​រឿង​ទាំង​អស់​នោះ​បាន នៅ​ពេល​ខ្ញុំ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​អនាគត ហើយ​ខ្ញុំ​រឹត​ទាំង​ដឹង​ថា​ខ្ញុំ​នឹង​អាច​រក​លុយ​ដើម្បី​ទិញ​អ្វី​ដែល​ខ្ញុំ​ចង់​បាន ក្នុង​ពេល​អនាគត។

ក្ដី​សង្ឃឹម​របស់​ខ្ញុំ​វា​តែង​កើត​ឡើង​សម្រាប់​អនាគត​ច្រើន​ជាង​ពេល​បច្ចុប្បន្ន ជា​ហេតុ​ធ្វើ​ឲ្យ​ពេល​ខ្លះ​ខ្ញុំ​អាក់​អន់​ចិត្ត​ដែរ តែ​ខ្ញុំ​ព្យាយាម​និយាយ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​តាម​តែ​អាច​ធ្វើ​ទៅ​បាន។🙂

អរគុណ​សម្រាប់​ការ​អាន​របស់​អ្នក។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s