ចូល​រៀន​និង​ចូល​ធ្វើ​ការ


ពេល​វេលា​ដែល​ទន្ទឹង​រង់ចាំ​យ៉ាង​យូរ បាន​មក​ដល់​ហើយ។ សាលា​បាន​ចាប់​ផ្ដើម​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ តែ​ខ្ញុំ​ត្រូវ​ទៅ​រៀន​នៅ​សាល​ធំ​អំពី​វិន័យ​និង​មេរៀន​មួយ​ចំនួន​ទាក់​ទង​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក គ្រឿងញៀន និង​ជំងឺ​អេដស៍ ហើយ​ចុង​ក្រោយ​នោះ​គឺ​ទាក់ទង​នឹង​ការ​ស្រាវ​ជ្រាវ​ឯកសារ​នៅ​បណ្ណាល័យ។ លុះ​សប្ដាហ៍​ក្រោយ​ទើប​ចាប់​ផ្ដើម​ចូលរៀន​តាម​បន្ទប់​វិញ។ ខ្ញុំ​បាន​ជ្រើស​រើស​យក​មុខ​វិជ្ជា វិទ្យាសាស្ត្រ​កុំព្យូទ័រ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)។

រឿង​មួយ​ទៀត​ដែល​គួរ​ឲ្យ​រីករាយ​សម្រាប់​ខ្ញុំ​នោះ គឺ​ខ្ញុំ​ត្រូវ​បាន​ហៅ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​គម្រោង SPICE ឯ​អង្គការ វិទ្យាស្ថាន​បើក​ទូលាយ (Open Institute) កាល​ពី​មុន​ថ្ងៃ​ចូលរៀន​ម្ល៉េះ។ ហើយ​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ទីមួយ​ដែល​ខ្ញុំ​បាន​ចូល​ធ្វើ​ការ។ ខ្ញុំ​ធ្លាប់​គិត​ស្រមៃ​ចង់​ធ្វើ​ការ​នៅទីនោះ​ជា​យូរ​មក​ហើយ ហើយ​ឥឡូវ​នេះ​ក្ដីស្រមៃ​របស់​ខ្ញុំ​បាន​ក្លាយ​ជា​ការ​ពិត។ 🙂

នៅ​ពេល​នេះ​ជីវិត​ខ្ញុំ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ជា​បណ្ដើរៗ​ហើយ សភាព​ខ្ជិល​ច្រអូស​ទាំង​ឡាយ​ត្រូវ​តែ​ជម្រះ​វា​ចេញ​ឲ្យ​បាន។ ដោយ​ហេតុ​ខ្ញុំ​ជាប់​អាហារូបករណ៍​នៅ​សាកល​ផង ដូច្នេះ​ត្រូវ​ខំប្រឹង​រៀន​ឲ្យ​បាន​ច្រើន ហើយ​បាន​ចូល​ធ្វើ​ការ​ថែម​ទៀត​នោះ ដូច្នេះ​លែង​មាន​ពេល​ទំនេរ​អង្គុយ​ដក​ដង្ហើម​លេង​បាន​ដូច​មុន​ទៀត​ទេ។ ក្រៅ​ពីនេះ​ខ្ញុំ​នៅ​មាន​ក្ដីស្រមៃ​និង​គម្រោង​ផ្ទាល់​ខ្លួន​ជា​ច្រើន​ដែល​មិន​ទាន់​បាន​ធ្វើ និង​មិ​នទាន់​ធ្វើ​រួច។ ដូច្នេះ​ខ្ញុំ​នឹង​ចំណាយ​ពេល​ដែល​មាន​ទាំង​ប៉ុន្មាន​ដើម្បី​សម្រេច​គម្រោង​ទាំង​ឡាយ​នោះ ឲ្យ​វា​ចេញ​ជា​រូបរាង​ឡើង ព្រោះ​គម្រោង​ទាំង​នោះ​សុទ្ធ​តែ​ផ្ដល់​ប្រយោជន៍​ដល់​សង្គម, តិច​តួច​ប៉ុណ្ណោះ។ 😉

Advertisements

9 thoughts on “ចូល​រៀន​និង​ចូល​ធ្វើ​ការ

  1. ខំឡើងណា៎ ខ្ញុំជូនពរប្អូនឱយសមបំណងដែលបានប្រាថ្នា និងប្រឹងប្រែងថែមទៀតដើម្បីសម្រេចក្តីស្រមៃ! (Y)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s