ឆ្នាំ​ចាស់​ផុត​ទៅ ​បន្សល់​ទុក​នូវ…


2014

មួយ​ឆ្នាំៗ​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​រហ័ស… ហើយ​ក្នុង​មួយ​ឆ្នាំៗ យើង​ប្រាកដ​ជា​បាន​ធ្វើ​អ្វី​មួយ ឬ​ច្រើន​ជាក់ជា​មិន​ខាន។ ចំណែក​ខ្ញុំ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​បាន​ធ្វើ​អ្វី​នោះ​ទេ។ អាច​ថា​មិន​ច្បាស់ ក៏​ថា​បាន។

ខ្ញុំ​គ្រាន់​តែ​ចាំ​បាន​ថា ខ្ញុំ​បាន​សម្រេច​រឿង​បី​សំខាន់ៗ​បំផុត​នោះ​គឺ៖

  1. ខ្ញុំ​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ ជាមួយ​នឹង​លទ្ធផល​ល្អ​ប្រសើរ។
  2. ខ្ញុំ​បាន​ចាប់​ផ្ដើម​ជីវិត​មហាវិទ្យាល័យ​ក្នុង​មុខ​ជំនាញ​ដែល​ខ្ញុំ​ចូល​ចិត្ត។
  3. ខ្ញុំ​ទទួល​បាន​ការងារ​ធ្វើ។

ហើយ… ក្រៅ​អំពី​រឿង​ផ្ទាល់​ខ្លួន​នោះ គឺ​ព្រឹត្តិការណ៍​សង្គម​វិញ​ម្ដង។ ឆ្នាំ ២០១៣ ជិត​កន្លង​ផុត​ទៅ​ហើយ ប៉ុន្តែ​បញ្ហា​ដែល​កើត​មាន​ឡើង​គឺ​ស្ទើរ​តែ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ បាតុកម្ម​ស្ទើរ​រាល់​ថ្ងៃ ដូច​ជា​បាតុកម្ម​ទម្លាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាតុកម្ម​ទាមទារ​ការ​បោះឆ្នោត​ឡើង​វិញ បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល​សម្រាប់​កម្មករ ហើយ​បញ្ហា​ដែល​នៅ​ក្ដៅ​នោះ គឺ​បញ្ហា​ដីធ្លី (ព្រៃឈើ ដី​សម្បទាន ផ្ទះ​សំបែង)។ ខ្ញុំ​រំពឹង​ថា ឆ្នាំ​ថ្មី​ខាង​មុខ​នេះ មេ​ដឹកនាំ​នយោបាយ​អាច​ស្វែងរក​មធ្យោបាយ​ដើម្បី​បន្ថយ​កម្ដៅ​បញ្ហា​ទាំង​នេះ។

អ្វីៗ​តែង​មាន​ការ​ផ្លាស់​ប្ដូរ ទោះ​តិច​ក្ដី ច្រើន​ក្ដី។ ខ្ញុំ​សូម​ជូន​ពរ​ឲ្យ​អ្នក​ទាំង​អស់​គ្នា ទទួល​បាន​ភាព​សប្បាយ​រីករាយ​សម្រាប់​បុគ្គល​ខ្លួន​ផ្ទាល់ និង​ក្រុម​គ្រួសារ។ 🙂

សួស្ដី​ឆ្នាំ​ថ្មី!

Advertisements

One thought on “ឆ្នាំ​ចាស់​ផុត​ទៅ ​បន្សល់​ទុក​នូវ…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s