បាតុកម្ម​និង​ឥទ្ធិពល​បណ្ដាញ​សង្គម


បាតុកម្ម… គ្រាន់​តែ​ឮ​ពាក្យ​នេះ មាន​មនុស្ស​មួយ​ចំនួន​បាន​លើក​ឡើង​ថា បាតុកម្ម​ហ្នឹង​ហើយ​ជា​មុខ​របរ​បន្ថែម​របស់​បក្ស​ជំទាស់។ តែ​មាន​ខ្លះ​វិញ​ថា បាតុកម្ម​ហ្នឹង​ហើយ​ជា​មូលហេតុ​ធ្វើ​ឲ្យ​មាន​អសន្តិសុខ​សង្គម។ ហើយ​ក៏​មាន​ខ្លះ​ទៀត​គាត់​បញ្ចេញ​យោបល់​ថា បាតុកម្ម​ហ្នឹង​គឺ​មក​ពី​គេ​មិន​សុខ​ចិត្ត។

បើ​តាម​ខ្ញុំ​ចាំ ចាប់​តាំង​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៣ មក បាតុកម្ម​ត្រូវ​បាន​ធ្វើ​ជា​បន្ត​បន្ទាប់​ដូច​ជា​បាតុកម្ម​របស់​បក្ស​ជំទាស់ បាតុកម្ម​របស់​កម្មករ​ទាមទារ​ប្រាក់​ខែ​គោល​ខ្ពស់​ដល់ ១៦០ដុល្លារ និង​បាតុកម្ម​របស់​សមាគម​ផ្សេងៗ​ទៀត។ វា​ជា​ការ​ពិត​ដែល​ថា​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ រាស្ត្រ​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​តវ៉ា​លើ​បញ្ហា​ដែល​ខ្លួន​មិន​សុខ​ចិត្ត ប៉ុន្តែ​វា​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ទៅ​វិញ​នៅ​ពេល​ដែល​បាតុកម្ម​អហិង្សា​ទាំង​នោះ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ហិង្សា (កុប្បកម្ម)។

ចាប់​តាំង​ពី​បាតុកម្ម​បាន​កើត​ឡើង ព័ត៌មាន​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​រហ័ស​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ជា​ពិសេស​នៅ​ក្នុង​បណ្ដាញ​សង្គម Facebook និង Twitter ។ តួ​យ៉ាង​នៅ​ក្នុង​ព្រឹត្តិការណ៍​ម្សិល​មិញ និង​ថ្ងៃ​នេះ​គឺ​ជា​រឿង​ដែល​កំពុង​ឆេះ​ក្ដៅ​គគុក​នៅ​ក្នុង​បណ្ដាញ​សង្គម ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​លើ​ការ​បង្ក្រាប​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច​នៅ​ផ្លូវ​វ៉េងស្រេង។

បណ្ដាញ​សង្គម​ទាំង​ពីរ​នេះ​បាន​ប្រែ​ខ្លួន​ជា​ឧបករណ៍​យ៉ាង​សំខាន់​សម្រាប់​ផ្សាយ​ដំណឹង​បាន​យ៉ាង​រហ័ស មិន​ថា​មនុស្ស​សាមញ្ញ ឬ​អ្នក​នយោបាយ ឬ​ជន​ល្បីល្បាញ​សុទ្ធ​តែ​ប្រើ​វា​ដើម្បី​ផ្សព្វផ្សាយ ហើយ​ដំណឹង​មួយ​ចំនួន​នោះ​ពុំ​មាន​ផ្សាយ​នៅ​ក្នុង​ទូរទស្សន៍​នោះ​ឡើយ។

Photo by: John Vink

Photo by: John Vink

នៅ​ថ្ងែ​នេះ​ជា​ថ្ងៃ​គួរ​ឲ្យ​សោកសៅ​នៅ​ពេល​ដែល​ការ​បង្ក្រាប​ក្រុម​បាតុករ​ឈាន​ដល់​មាន​អ្នក​ស្លាប់ និង​របួស​ច្រើន​នាក់។ អ្វី​ដែល​យើង​ចង់​ឃើញ​គឺ​បាតុកម្ម​អហិង្សា ដែល​គ្មាន​អ្នក​ស្លាប់ គ្មាន​អ្នក​របួស ហើយ​ទទួល​បាន​ការ​ដោះស្រាយ​ដ៏​សមរម្យ​មួយ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​លើ​អ្វី​ដែល​រាស្ត្រ​ចង់​បាន។

ខ្ញុំ​គិត​ថា​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង ឃើញ និង​ឮ​អំពី​ព័ត៌មាន​ទាំង​នេះ​ហើយ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ព្រឹត្តិការណ៍​នេះ​នឹង​ស្រាកស្រាន្ត​ជា​បន្តបន្ទាប់ ហើយ​រដ្ឋាភិបាល​អាច​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ដើម្បី​ស្រាយ​ចំណង​បញ្ហា​នេះ។ ដោយ​ឡែក នៅ​រឿង​មួយ​ទៀត​ដែល​មក​ដល់​ថ្ងៃ​នេះ​ហើយ ខ្ញុំ​ហាក់​មិន​ទទួល​បាន​ព័ត៌មាន​បន្ថែម​សោះអំពី​ការ​បាត់បង់​ព្រះ​សារីរិកធាតុ។ តើ​ការ​ស្វែង​រក​ដល់​ណា​ហើយ? តើ​ព្រះសារីរិកធាតុ​ត្រូវ​បាន​គេ​លួច​ទៅ​លក់​នៅឯណា? ឬ​ក៏​ត្រូវ​គេ​យក​ទៅ​ទុក​នៅ​ឯណា?

រដ្ឋាភិបាល អ្នក​គឺ​ជា​ឪពុក​ម្ដាយ​របស់​ប្រជារាស្ត្រ
សូម​អ្នក​ស្រលាញ់​រាស្ត្រ​ឲ្យ​ដូច​ជា​បុត្រ​របស់​អ្នក
សូម​កុំ​ធ្វើ​បាប​រាស្ត្រ​អី។ …

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s