ខ្ញុំមិនមែនជាអ្នកនិយមភេសជ្ជៈតែគជ់ទេ ប៉ុន្តែម្ដងម្កាល ចូលចិត្តវាដែរ។ បើតាមខ្ញុំចាំ ចាប់តាំងពីដើមឆ្នាំ ២០១២ មក មានកំណើនហាងកាហ្វេយ៉ាងច្រើនលេចចេញព្រោងព្រាតពេញទីក្រុងភ្នំពេញ ជាពិសេសនៅតាមតំបន់ពាណិជ្ជកម្មមួយចំនួន និងក្បែរៗគ្រឹះស្ថានសិក្សានានា។ ស្របពេលនោះដែរ ហាងភេសជ្ជៈតែគជ់ [និងកាហ្វេ] ក៏ចាប់ផ្ដើមដុះឡើងម្ដងមួយៗ ហើយរីករាលដាលទៅជាច្រើនកន្លែង មិនថាតូច ឬធំឡើយ។ បើនិយាយពីនៅក្បែរគ្រឹះស្ថានសិក្សាវិញនោះ ស្ទើរតែនិយាយថា មិនអាចគ្មានហាងតែគជ់ [និងកាហ្វេ] បានឡើយ។
បើយើងនិយាយអំពីហាងកាហ្វេ [និងនំប៉័ង] រួមមាន៖ Brown, TOUS les JOURS, Gloria Jean’s, Costa និងផ្សេងៗទៀត។ ខ្ញុំមិនទាន់បានចូលភ្លក់អស់ទេ។ 😀
ហើយបើយើងនិយាយអំពីហាងតែគជ់ [និងកាហ្វេ] រួមមាន៖ Gong Cha, Chatime, Babo, KOI (ទើបបើក) និងហាងតូចៗជាច្រើនថែមទៀត។ ហើយយុវជនជាច្រើនចូលចិត្តទៅហាងតែគជ់ទាំងនោះ ប៉ុន្តែខ្ញុំចូលចិត្តទៅហាងកាហ្វេ [និងនំប៉័ង] ច្រើនជាង។
ហាងតែគជ់ទាំងនោះ បានបង្កើតការផ្សព្វផ្សាយជាច្រើនតាមវិធី និងការចំណាយរៀងៗខ្លួនដើម្បីទាក់ទាញអតិថិជន។ ឃើញថា ការផ្សាយរបស់គេមានលក្ខណៈគួរឲ្យទាក់ទាញមែន ជាពិសេស Chatime ។ គិតទៅម្យ៉ាងដែរ…
កាលពីឆ្នាំទៅ នៅប្រទេសសឹង្ហបុរី គេបានរកឃើញថាគ្រាប់គជ់មានសារជាតិគីមី ដែលអាចប៉ះពាល់ដល់សុខភាព។ ហើយក៏មានព័ត៌មានផ្សេងៗចេញផ្សាយដែរទាក់ទងនឹងគ្រាប់គជ់ទាំងអស់ហ្នឹង។ ខ្ញុំសុំឥតមានយោបល់។
តើអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរចំពោះភេសជ្ជៈតែគជ់នេះ?
ធ្លាប់ឮគេនិយាយពីរឿងជាតិគីមីអីហ្នឹងដែរ ហើយក៏មិនមែនជាអ្នកគាំទ្រតែគុជអីហ្នឹងដែរ ព្រោះរសជាតិមិនជាអស្ចារ្យអី បើនិយាយពីគុណប្រយោជន៍ក៏ដូចជាសឹងតែគ្មានអ្វីល្អសម្រាប់សុខភាពផងទេ បើដូចតែបៃតងរបស់ជប៉ុនអីទៅ ឮថាមានគុណប្រយោជន៍សម្រាប់សុខភាព ម្យ៉ាងវាជារបស់ធម្មជាតិផង