អំពី​ខ្ញុំ

ឈ្មោះ៖ ទេព​សុវិចិត្រ (ឈ្មោះក្រៅ៖ វិចូច)
ស្រុក​កំណើត៖ ភ្នំពេញ
ថ្ងៃ​កំណើត៖ ១៦/មិនា/១៩៩៥
សាសនា៖ ព្រះពុទ្ធ​សាសនា
កម្រិត​វប្បធម៌៖ ថ្នាក់ទី ១២
បំណង​នា​ពេល​អនាគត៖ ចង់​ក្លាយ​ជា Programmer និង Web Developer
គម្រោង​នា​ពេល​អនាគត៖ ចង់​បង្កើត CMS និង កម្មវិធី​ជា​ភាសា​ខ្មែរ និង​ដោយ​ស្នាដៃ​ខ្មែរ អោយ​បាន​ល្បី​ទូទាំង​ពិភព​លោក (កំពុង​ស្រមើ​ស្រម៉ៃ 😀 )
ចំណង់​ចំណូល​ចិត្ត៖ ចូល​ចិត្ត​លេង​សើច, ចូល​ចិត្ត​និយាយ​អ្វី​ដែល​ពិត

Advertisements

126 thoughts on “អំពី​ខ្ញុំ

  1. នៅស្រុកខ្មែរនេះ ម្នាក់ៗរវល់តែចឹងណ៎

  2. បាទ​ខ្ញុំ​រៀននៅ​ឯ វិទ្យាល័យ​សន្ធរម៉ុក

  3. ពិត​ជា​ល្អ​ដែល​យក​ពេល​ទំនេ សិក្សា​ស្រាវ​ជ្រា វត្ថុ​មាន​ប្រយោជន៍ ក្មួយ​ពិត​ជាមាន​អនាគត រុងរឿង ។ សូម​ក្មួយ​ខិត​ខំ និង រក្សា​ការ​តាំង​ចិត្ត​នេះ​អោយ​បាន ក្មួយ​នឹង​ទទួល​ជោគ​ជ័យ​ជាក់​ជា​ពុំ​ខាន​ណា!

  4. បាទ​សួស្ដី ពូ​រតនា! សុខ​សប្បាយ​ជា​ទេ?

  5. ចុះ​បើ​មុខ​មិន​ច្បាស់​ផង! ឃើញ​មាឌ​រាង​ធំៗ​ហៅ​ពូ​តា៎​ទាំង​អស់​នឹង បើ​មុខ​ចាស់​ទៀត​អាច​នឹង​ហៅថា លោក​តា ផង​ក៏មិន​ដឹង 😀

  6. កុំហៅពូៗចឹង ដូចវិសាលអី ហៅពួកម៉ាកៗទៅ ហេហេហេហេ

  7. ចេះ​នាំ​ញ៉ុម​ខូច​ហើយ បង​រតនា! បើ​គាត់​ឲ្យ​ហៅ ញ៉ុម​ហៅ​មែន​ណឹង​ហា! 😀

  8. ហៅទៅគាត់មិនថាអីទេ ហេហេហេ បើគាត់រករឿង អោយគាត់ពីររយចាយទៅលែងអីហើយ 😀

  9. អត់​ទេ​ខ្លាច​គាត់​វ៉ៃ! វ៉ៃ​ងាប់​ហា៎! មាឌ​គាត់​ធំ​ណាស់! អត់​លេង​ចូល​ទេ ហេង​ស៊យ​នៅ​មិន​ទាន់​ដល់​ចាស់​ផង​ត្រូវ​គាត់​វ៉ៃ​ចេត​បាត់​ហើយ! 😀 B-)

  10. ខ្ញុំ​ឯណេះ​ខំ​តែ​ភ័យ! អត់​ដែល​ទៅ​លក់​ខ្លួន​ផង ម៉េច​ក្លាយ​ទៅ​ជា​ប្រុស​ខូច? លើក​ក្រោយ​បង​ឯង​សរសេរ​មក ធ្វើ​ម៉េច​កុំ​ឲ្យ​ដៃ​នឹង​វាក្បត់ តា៎ដៃ​នឹង​វា​ក្បត់​ធ្វើ​អី​ក៏​ចេញ​ដែរ 😀

  11. តា៎​មាន​លើក​ក្រោយ ប្រយ័ត្ន​ខ្ញុំ​ធ្វើ​ឲ្យ​ដៃ​ក្បត់​ដែរណា៎ ពេល​នោះ​កុំប្រកាន់! 😀 B-)
    នា​ពេល​ខាង​មុខ​នេះ​ខ្ញុំ​នឹង​ប្រកាស ឲ្យ​ប្រើ​អូប៉េរ៉ាជា​ភាសា​ខ្មែរ ក្នុង​ការ​សាក​ល្បង! ចាំ​ជួយ​សាក​ណា​បង​វិសាល

  12. បងវិសាល៖ យីរតនានេះកំពុងនាំក្មេងខូចហើយនៀក គ្នាកំពុងតែប្រុសខូចផង 😀
    សុវិចិត្រ៖ ប្រុស​ខូច​រឿង​អី? ហ្សីន ១០០០% ស្មោះ!
    បងវិសាលវិសាល ៖ សរសេរខុស ចង់និយាយថា “ ប្រុងខូច”
    សុវិចិត្រ៖ ខ្ញុំ​ឯណេះ​ខំ​តែ​ភ័យ! អត់​ដែល​ទៅ​លក់​ខ្លួន​ផង ម៉េច​ក្លាយ​ទៅ​ជា​ប្រុស​ខូច? លើក​ក្រោយ​បង​ឯង​សរសេរ​មក ធ្វើ​ម៉េច​កុំ​ឲ្យ​ដៃ​នឹង​វាក្បត់ តា៎ដៃ​នឹង​វា​ក្បត់​ធ្វើ​អី​ក៏​ចេញ​ដែរ 😀
    ប្រុសខូច!!! និយាយពីប្រុសខូចនេះ (ចង់និយាយពីខ្ទើយ ដែលនៅម្តុំផ្ទះខ្ញុំ ថ្ងៃណាក៏លឺថា អូបងៗៗ!! នាំមនុស្សប្លែកៗចូលបន្ទប់ ខ្ញុំស្តាប់ឡើងព្រឺសម្បុរទៅហើយ!! ឲ្យតែម៉ោង១១យប់មិនទាន់ ចាំម៉ូយ ពី ណាមិនដឹង!! តែងខ្លួនធ្វើមើលតែស្រី(តាមពិតប្រុសហ្នឹង :)) ខ្ញុំអត់ចូលចិត្តសោះអាពួកចឹង!!! ( មិនមែនរើសអើងទេ តែក៏មិនចង់រាប់អានដែល ព្រោះខ្ញុំគិតថា ខុសគេ) (នេះជាសំដីក្នុងរឿង ” សមរភូមិក្តៅ ” មិនដឹងបានរឿងមកពីណា ចេះតែនិយាយៗទៅ ក្រែងលគេប្រតិកម្ម) :mrgreen:

    សុវិចិត្រ សូមឈប់រាប់អានខ្ញុំតទៅទៀតទៅ ខ្ញុំគិតថាមិនសមនឹងរាប់អានខ្ញុំដែលជាមនុស្សមិនបានការនេះទេ វិចិត្រឯងជាអ្នកពូកែ សូមរាប់អានអ្នកពូកែៗដទៃៗទៀតចុះ ចំនែកខ្ញុំអ្នកអន់ សូមបែកសិនហើយ!!

  13. នឹកឃើញអាចំលើយតប លេខទី២៣ ខ្ញុំចង់តែសើចខ្លួនឯងទេនៀក!!!
    ចិត្តក្បក់ដៃ ក្បត់ទាំងភ្នែកទៀត!!! :mrgreen:
    ចាំបង្កើត website មួយហ្នឹងគេដែរ ទុកពេលអផ្សុក ដាក់មួយលេង!!!!

  14. អី​គេ​????? ទើប​ថ្នាក់​ទី​៩ទេ​? អី​ក៏​ដល់​ម្លឹង​? ដាច់​ខ្យល់​ខ្ញុំ​ហើយ​!! វ៉ា​… លេង​កុំ​ព្យូទ័រ​តាំង​ពី​អាយុ​ប៉ុន្មាន​? ហើយ​មាន​រៀន​ HTML អត់​នឹង​? បើ​រៀន​ រៀន​តាំង​ពី​ថ្នាក់​ទី​ប៉ុន្មាន​ដែរ​? តាម​មើល​អាយុ​ប្រហែល​១៥ឆ្នាំ​ទេ​ អញ្ចឹង​ការ​ដែល​ហៅ​ខ្ញុំ​ថា​ បង​នោះ​បែប​ត្រូវ​ហើយ​ ㅠㅠ ឈឺ​ចិត្ត​ណាស់​! ព្រោះ​ការ​ខ្ញុំ​ថ្នាក់​ទី​៩ ដូច​មិន​ទាន់​ស្គាល់​កុំព្យូទ័រ​ច្បាស់​ផង​ ㅠㅠ

  15. បាទ​សព្វ​ថ្ងៃ​កំពុង​រៀន​ខ្លួន​ឯង​ខ្លះ រៀន​ពី​បងៗ ពូៗ ចេះ​ប៉ុន្មាន​អ្នក! ហើយ​ថ្នាក់​ទី​១០​នេះ​បើ​មាន​ឱកាស​ខ្ញុំ​នឹង​ចូល​រៀនខាង PHP ឲ្យ​បាន​ច្បាស់។ ព្រោះ​រៀន​ដោយ​ខ្លួន​ឯង​មិន​សូវ​ចេះ​ទេ។

  16. អ្នកពូកែចឹង មិនសូវមានទេឥឡូវនេះ បានសុវិចិត្រធ្វើបាន!! ខ្ញុំជួយអរ!!!

  17. រួចចុះប្តូរដាក់ថា ខេមរៈបុត្រតាំងពីពេលណា!!! ? ឈ្មោះមុនមិនពេញចិត្តរឺ បានជាប្តូរបែបនេះ!?

    • ចង់​ប្ដូរ​ឲ្យ​វា​ឡូយ​តិច​នឹងណា៎! អាឈ្មោះ​មុន​មិន​មែន​ថា​មិន​ពេញ​ចិត្ត​ទេ មក​ពី​វា​ស្ដាប់​ទៅ​ដូចជា​រៀង​ឆ្គង​បន្តិច។

  18. សួស្តីវិចិត្រ! កុំចង់ធ្វើ Web Developer អី! ឈឺក្បាលវិលមុខឥឡូវហើយ! ហេ ហេ!
    ព្រោះបងជា Web Developer ចឹងបងដឹង! ឈាងចូលលេងបន្ទិចទៅវិញហើយ!!! រីករាយដែលបានស្គាល់!

    • ​បាទ​រីករាយ​ដែល​បានស្គាល់​បង​ភារម្យដែរ។
      នោះ​គ្រាន់​តែ​បំណង និង​ជា​គម្រោង​តែប៉ុណ្ណោះ មិន​ទាន់​ជា​ពិត​ទេ។ ទម្រាំ​ដល់​ពេល​នោះ​មិន​ដឹង​ជា​ធ្វើ​អីទេ តែ​ខ្ញុំ​នៅ​តែ​ចង់​រៀនផ្នែក IT ជានិច្ច ទោះបី​រៀន​ខាង​ជួសជុល, បណ្ដាញ, សរសេរកម្មវិធី ក៏ដោយ។

  19. ពូកែណាស់ណរប្អូនប្រុស… ទើបតែថ្នាក់ទី៩​សោះចេះកុំព្យូទ័របានច្រើនទៅហើយ ។ កាលខ្ញុំរៀននៅថ្នាក់ហ្នឹង មិនទាន់ស្គាល់កុំព្យូទ័រផង… Keep up the good work bro! 🙂

  20. បាទ​អរគុណ​ដែល​បាន​ចូលលេង និង​សរសើរ​ខ្ញុំ។ មិន​សូវ​ជា​ច្រើនទេ​បង គ្រាន់​តែ​ម៉ាចេះ​ប្រើ​គួរសម។
    ខ្ញុំ​នឹង​ប្រឹង​ប្រែង អរគុណ។

  21. យាយចឹង បងក៏មាននាមត្រកូល ទេព ដែរ!!!! តិចវិចិត្តជាប់សែស្រលាយជាមួយបងដែរទៅ! 😀

  22. ហ្នឹង​ហើយ! យើង​បងប្អូនគ្នា​តា៎? lolz 😀

    • បងឈ្មោះ ទេព ពុទ្ធីរម្យ ហើយបងមានជីដូន១ម្នាក់ឈ្មោះដូចប្អូនប្រុសឯងដែរ គឺ ទេព វិចិត្រ នៅកំពង់ឆ្នាំង

    • ហា ហា 😀 មិនអីទេ! ការពិតនៅតែជាការពិត!!!!!

      • ភារម្យ​តាំង​ពី​មាន​ស្រី​ក្មេង​មក​ ភ្លេច​អស់​ហើយ​មិត្ត​ភក្តិ 😦

      • ចុម!ទើបឃើញខំមិនមួយនេះទេ! មិននណាមាននណាអត់រ៉េ! 😀

  23. ចង់ធ្វើ Programmer ផង, អស្ចារ្យហើយ ។ បងរៀនបួនឆ្នាំអត់ចេះអីសោះ ។ ហាហា

  24. តើបងអាចសុំដាក់ banner បងមួយបានទេ? ពីព្រោះប្លុកបងគឺបម្រើការស្រាវជ្រាវរបស់សិស្សនិងនិស្សិតទាំងអស់។
    ផាន់ណារិទ្ធ (phannarith.com)

  25. សួស្តីប្រុសក្មេងវិចិត្រ ហៅវិចូច ហេហេហេ ខ្ញុំជាសមាជិកថ្មីសុំស្គាល់ប្រុសក្មេងមុខមិនសូវជាក្មេងផងចា៎ 😛

  26. មាន​ឆ្លៀត​មកឌឺ​ដល់​ក្នុង​នឹង​ទៀត បង​ឯង? ចាំពេលណា​បានជួប​មុខ​នៅក្រៅ ខ្ញុំ​នឹងសម្លាប់​បងឯង​ហ្មង 😀

    • បានទៅ​ញ៉ាំ​ការ​ប៉ូលិស​គឺ សំណាង​ហើយ​បង​អើយ។ 😀

  27. អូយ អូយ បងភ័យណាស់អូនអើយ ហេហេហេ សម្លាប់បង អត់ស្តាយនារីដែលគួរឲ្យស្រលាញ់ដូចជាបងទេហ៎ អូនវិចូច? :p

  28. នឹង​រឺ? នារី​គួរ​អោយស្រលាញ់? អត់​ជឿ​សោះ ចេះ​មក​អួត​ទៅកើត​បង​អើយ។។។។

  29. បងមិនបានអួតថាបងស្អាតឯណា? ថ្វីត្បិតតែជាមនុស្សមិនសូវស្អាតមែន តែបងគួរឲ្យស្រលាញ់ណាស់ណា ហេហេហេ អត់បានអួតទេ គ្រាន់តែនិយាយលើកទឹកចិត្តខ្លួនឯងបន្តិចតើ 😀

    • ញ៉ុម​គាំ​ទ្រ បើ​បានជួប​បងឯង​នៅ​ក្រៅ​ទៀត មិនដឹង​ជា​គួរ​អោយ​ស្រលាញ់​ប៉ុណ្ណា​ទៅ​ណ៎?

  30. មិនចាំបាច់មកគាំទ្រហេ វាយក្បាលហើយ វាយក្បាលហើយចង់មកអង្អែលខ្នងហេ? ង​ ហើយ មិនបាច់មកជួបងហេ 😛

  31. រក​ចឹង​យូរ​ហើយ! មិន​បាច់ជួប​ក៏​បាន ស្មាន​តែ​ញ៉ុម​ចង់​ជួប​ណាស់​ហើយ​មើល​ទៅ 😀

  32. អូហូ ចេញកន្ទុយហើយតើនេះ? មិនចង់ជួបក៏ហ៊ីទៅ ធ្វើម៉េចបងមិនមែនស្រីស្អាត ធ្វើម៉េចជួបប្រុសក្មេងដូចអូនបាន? ហេហេហេ

  33. ហាហាហាហា វ៉ៃសុទ្ធ​តែប្រុស​ក្មេង? ហាហាហា ចេះ​តែ​មាន​ហ្មង។ បើ​ថា​សុំ​ជួបៗ​ហ្មង​ប្រហែល​ជា​មិន​បានជួប​ទេ តែ​បើ​ថា​ជួប​ដោយ​ចៃដន្យ​អាច​ដែរ 😀

  34. ចៃដន្យអី មិនដែលសូម្បីគិតសោះអារឿងសុំជួបនឹង​ ហេហេហេ

  35. មានអី! ជជែក​មក ខ្ញុំ​មាន​ថា​អី។ 😀 មាន​រឿង​អីចង់​និយាយ​រឺ?

  36. ក្មេងពាលចូលមកជជែកដែរមក បានគ្នាច្រើនរឹតតែសប្បាយ ហេហេហេ

  37. សួរស្តីក្មេងពាល មិនដឹងថាអាយុប៉ុន្នានហេ ចឹងហៅរហ័សនាមតែម្តងហូវ ចូលមកនិយាយលេងនឹងគេឯងមក ខ្ញុំអ្នកចំណូលថ្មីអត់សូវមានគេនិយាយរកដែរនឹង ហេហេហេ

  38. ល្អ​ណាស់​ដែល​មាន​គោល​ដៅ​តាំង​តែក្មេង​វ័យ ខ្ញុំ​គិត​ថាមនុស្ស​គ្រប់​រូប​គួរ​តែ​មាន​គោល​ដៅ​របស់​​ខ្លួន​ទើប​ធ្វើ​​អ្វី​​ៗ​ក៏​សំរេច​

  39. ចិត្រ​អើយ​បង​ចូល​មក​លេង​ផ្ទះ​ហើយ បាត់​ម្ចាស់​ទៅ​ណា​ហើយ? មិន​ដឹង​រវល់​ទៅ​រៀន HTML អត់​ទេ​នែក? អើយ​វិចិត្រ? យី​ហៅ​ម៉ា​ព្រឹក​ហើយ​បាត់​មុខ​សឹង​ហ្មង។

    • អូ​! បង​ពិសិដ្ឋ​ទេ​អី​ នេះ​បង​មក​រក​ក្មេង​ឈ្មោះ​ចិត្រ​ណឹង​មែន​ មិន​បាច់​រក​ទេ លឺ​ថា​ចិត្រ​ណឹង​ គេ​ទៅ​​ណា​បាត់​តាំ​ង​ពី ព្រឹក​ម៉្លេះ​ ហើយ​ដូច​ជា​ទៅជាមួយស្រី​ស្អាត​ម្នាក់​ទៀត​ផង! ស្អែក​បាន​ចិត្រ​មក​វិញ!

  40. អីយ៉ាស់! ខ្ញុំ​នៅ​នឹង​ទេ​ណា៎ គ្រាន់​តែ​អត់​មាន​អ៊ីនធើនិត​លេងហ្នឹង​ណា៎៎៎៎។។។ មាន​ការអី​រឺ​បង?

    បងឌីយ៉ា​អើយ កុំ​ចេះ​តែ​មក​បង្ខូច​កេរ្តិ៍គេ អត់​ទាន់​មាន​ស្រី​ស្នេហ៍​រឺ​សង្សារ​ទេ​បាទ 😀

  41. សួស្តី!​ សុវិចិត្រ រីករាយណាស់ដែលបានស្គាល់!
    សូមទោសផង ថ្ងៃមុនប្អូនទៅលេងផ្ទះបងអត់បានទទួល ព្រោះមួយរយះនេះរវង់ខ្លាំងពេក
    ពេលមកដល់ផ្ទះអស់កំលាំងក៏គេងបាត់ មិនសូវបានប្រើInternet ដូចពីមុន។

  42. បាទ ខ្ញុំ​ក៏​រីក​រាយ​ដែល​បាន​ស្គាល់​បង​ដែរ!

    មិនអីទេ​បើ​ថា​រវល់​នោះ ធ្វើ​ការ​រវល់​សិនទៅ​ណា៎ 😀

  43. គ្រប់កម្មវិធី លើអិនរើណែត ជាពិសេសពាក្យពត៌មានវិទ្យា ត្រូវបានដាក់សំរាប់ មនុស្ស របស់ប្រទេសនីមួយ ប្រែសំរួល ចឹងគួរតែរាល់គ្នា ចូលរួមប្រែសំរួលទៅ នៅ Facebook ឬ នៅ វិគីភីឌា ក៍ដោយ។ មានអ្នកខ្លះ ប្រែសំរួល បានពីរបីពាក្យ នៅ Facebook បញ្ចេញអំនួត ដូចបានគ្រប់គ្រងពិភពលោកទាំងមូលចឹង។ បំភ្លេចចរិកបែបហ្នុងទៅ ប៉ុន្តែខំបន្ថែមទៀត ប្រែសំរួលអោយបានគ្រប់ពាក្យទៅ កុំអោយខ្មាសពួកប្រទេសជិតខាង និង បំបាត់ចេញចរិកអួត ខ្វះការអនុវត្ត បែបចឹង!

    ដើមត្នោតមួយ បានដាក់ច្រើនណាស់ ប្រកាសចំណេះល្អៗ លើ ប្លក http://deumtnout.wordpress.com សំរាប់កូនខ្មែរ និង មានមិនតិចកូនខ្មែរ បង្កើបានកើន ចំណេះពត៌មានវិទ្យា តាមហ្នុងដែរ។ មានកូនខ្មែរខ្លះ បញ្ញាខ្ពស់ ក៏បានចេះបង្កើតវចនានុក្រម ចឹងដែរ តាមប្រកាសណែនាំ របស់ដើមត្នោតមួយ ជាពិសេស វចនានុក្រមបរិថាន និង វចនានុក្រមគណិត។

    ដើមត្នោតមួយ មិនប្រកាសអួត ដូចអ្នកខ្លះនោះទេ ប៉ុន្តែត្រូវតែដឹងថា ដើមត្នោតមួយ ធ្វើអ្វីសុទ្ធតែមានហេតុនិងផល ហើយបើឃើញ ឈ្មោះដើមត្នោតមួយ មានឈ្មោះប្រែសំរួល បែរជាថាមិនមែនប្រែសំរួល, អ្នកដែលថាចឹង មានតែជាមនុស្សគ្មានចេះវិភាគ។

    សូមបំបាត់អារម្មណ៍ចង្អៀតចង្អល់ និងកុំភ្លេច ដើមត្នោតមួយ ធ្វើសំរាប់គ្រប់កូនខ្មែរ សំរាប់សង្គមខ្មែរ មិនសំរាប់ពួកអ្នកចង្អៀតចង្អល់គំនិត។ សូមពួគអ្នកទាំងនោះ បញ្ចេញសកម្មភាពប្រែសំរួល អោយខ្លាំងឡើង បើអ្នកចង់និយាយងាយយល់គ្នា ជាមួយដើមត្នោតមួយ ទាល់តែអ្នកបានធ្វើអ្វីមួយ ជាសមិទ្ធិផលពត៌មានវិទ្យា សំរាប់សង្គមខ្មែរ

    លើសហ្នឹង ដើមត្នោតមួយ អោយតំលៃខ្លាំង ចំពោះ “ អ្នកប្រើប្រាស់បច្ចេកវិទ្យា សំរាប់សំរប ខ្មែរយូនីកូដនីដា ជាមួយខំព្យូរើ” ។ គាត់ឈ្មោះ Javier Sola នៅ KhmerOS ព្រោះ បើគ្មានគាត់ ស្មានតែ កូនខ្មែរអាចប្រើប្រាស់ ខ្មែរយូនីកូដនីដា ដូចបច្ចុប្បន្ន ឬ?

    ថ្វីបើចឹង ក្រមអក្សរខ្មែរយូនីកូដ-នីដា គ្មានទាន់បាន គ្រប់ជ្រុងជ្រោយទេ ព្រោះនៅខ្វះច្រើនណាស់ និមិត្តសញ្ញា (ប៉ុន្តែពេញដោយស្រះយួន អក្សរយួនក្នុងនោះ គួរចំលែក បើប្រៀបធៀប ជាមួយ ក្រមអក្សរដទៃ) បង្កការលំបាកខ្លះ សំរាប់ដើមត្នោតមួយ ក្នុងការបង្កើតវចនានុក្រម ហើយ បើពួកអ្នករចនាក្រមអក្សរយូនីកូដ-នីដា (ដាញ់ហុង) មិនដោះស្រាយបញ្ហាហ្នុង, ដើមត្នោតមួយ នឹងបង្កើតក្រមអក្សរខ្មែរយូនីកូដ ដោយលែក សំរាប់វចនានុក្រម ត្រូវចេញ របស់ដើមត្នោតមួយ។

    ដើមត្នោតមួយ ត្រូវការគ្រប់កូនខ្មែរ រួមគ្នាអនុវត្តបង្កើត សមិទ្ធិផលពត៌មានវិទ្យា អោយបានច្រើន មិនមែនអង្គុយអួត ចង្អុលទេ

    • អត់​អីទេ​ពូ, ចូល​មក ខ្ញុំ​រីក​រាយ​ក្នុង​ការ​ស្គាល់​គ្នា 😀

  44. សួស្តីសុវិចិត្រ ។ ប្អូនពិតជាកំពុងរៀងថ្នាក់ទី ១០នៃវិទ្យាល័យសន្ធរម៉ុក​មែនរឺ? ប្អូនត្រូវជាមិត្តរបស់ នីវ៉ាន់ណេតមែនទេ?

    • បាទ​ខ្ញុំ​រៀន​ថ្នាក់​ទី​១០​នៅ វិទ្យាល័យ​សន្ធរម៉ុក។ ហើយ​ជា​បង​វ៉ាន់ណេត និង​ខ្ញុំ​គឺ​ជា​អ្នក​ស្គាល់​គ្នា​តាម Facebook. 😀

  45. អូហ៎ចឹងទេ បងស្មានតែត្រូវជាបងប្អូនសាច់ឆ្ងាយ 🙂 វ៉ាន់ណេតគឺជាសិស្សពូកែប្រចាំសាលាបង ណា 🙂 រៀនខ្លាំងណាស់តាប៉ិហ្នឹង ចឹងវិចិត្រមានចំងល់អី សួរគេទៅពិតជាមិនខុសបំណងទេ !

    • អីយ៉ាស់! ពិត​មែនរឺ? ហេហេ ចឹង​ឡូយ​ហើយ…ចឹង​បាន​ឈែត​ទៅ​គាត់​លើក​ណា ក៏​ថា​រវល់ៗៗៗៗ 😀

  46. ពិតជាចឹងមែន តែឥឡូវបែបរវល់មែន ព្រោះគេឡូវកំពុងរៀននៅម៉ាលេចឹងមិនសូវមានពេលទំនេរច្រើនទេ ។ វ៉ាន់ណេតខ្លាំងជាងគេគឺគណិតវិទ្យា ធ្លាប់ជាសិស្សពូកែខេត្តកណ្តាលចំណាត់ថ្នាក់លេខ បីណា 🙂

  47. សួស្តី​អូនសំឡាញ់! មកផ្ទះលេង​ប៉ុន្មានដងដែរ​ អត់ដែលបានចូល​មើល​ឲ្យ​ពេញ​ទី​ម្តង​ណា​សោះ​… សុខសប្បាយ អូនសំឡាញ់!!! ហិហិ…

  48. អេ ប្អូនប្រុស! រូបថតខាងលើនិង ជារូបរបស់ប្អូនមែនទេ? ម៉េចក៏មុខដូចស្វាម៉េះប្អូន។ ហីចុះ អាកញ្ចាញ់ចេក ដែលប្អូនចញ្ចឹមនិង បានស្អីអោយវាឆាន់ប្អូន?

    • រូប​នឹង​ដាក់​លេងៗ​នឹង​ណា៎ រូប​ពិត​មួយ​សន្ទុះ​ទៀត​បាន​ដាក់ 😀 ហើយ​អារូប​ខាង​លើ​នឹង គឺ​រូប​ស្វា​នឹង​ហើយ :D។ ហើយ​កញ្ចាញ់​ចេក​ខ្ញុំនឹង ល្អណាស់ វា​អត់​ចេះ​ឃ្លាន​ទេ 😀

    • គឺ​ថា​នៅ​ក្នង widget របស់ wordpress គឺ​មានស្រាប់​ហើយ​បង។ សាក​រក​មើល widget ដែល​មាន​ឈ្មោះ​ថា Box.Net មើរ៎…

  49. អេ លោកប្អូន បងដាក់ Box Sharing តាម add widget ហើយ។ ហេតុអ្វបានជាមិនចេញសោះអញ្ចឹង? ជួយប្រាប់បន្តិចទៀតមក!

    • ពេល​ដែល​បង​បាន​ចុះ​ឈ្មោះ​ប្រើ Box.net ហើយ​នោះ។ សូម​បង​រក​មើល​កន្លែង​កូពី​កូដ ដែល​ផ្ដើម​ដោយ​កូដ embed បន្ទាប់​មក​កូពី​កូដដែល​វែបសាយ box.net អោយ​នោះ ទៅ​ក្នុង​ប្រឡោះ​មួយ​ដែល​មាន​នៅ​ក្នុង widget ឈ្មោះ box.net file sharing បន្ទាប់​មក​កំណត់​ទំហំ​វា​នៅ​ប្រឡោះ​តូច​ពីរទៀត,,, បន្ទាប់​មក​ចុច save. ហើយ​ចូល​ទៅ​មើល​ក្នុងប្លុក​បង​ម្ដង​ទៀត តើ​វា​មាន​ដំណើរ​ការរឺនៅ?

  50. បងបានធ្វើដូចនេះហើយតាំងពីម្សិលមិញ។ តែវាមិនដើរ។ បងក៏ប្តូរtheme ខ្លាចមកពីTheme។ តែនៅតែមិនដើរ។ ចឹងហើយបានដាច់ចិត្តមកសួរវិញ។

    • មិន​ដឹង​ដែរ​អីចឹង បងឯង​សាក​ស្រាវ​ជ្រាវ​បន្តទៀត​ទៅ….បើ​នៅ​ជិត​គ្នា ខ្ញុំ​នឹង​ជួយ តែ​នៅ​ឆ្ងាយ​ពី​គ្នា​ណាស់ អីចឹង​ទោះ​បី​សរសេរ​មក​ក៏​ពិបាក​យល់​ដែរ,,,បងឯង​សាក​ចុច​នេះ ចុច​នោះ​មើរ៎ ក្រែង​ល៎​វា​ចេញ

  51. មានឆ្លៀតថែមវិចូចទៀត ហេហេ នេះណាគួរបង់ថ្លៃរកឈ្មោះដ៏ល្បីឲ្យហើយចូចអូន 😀

    • បងឯង​អត់​មាន​ប្រាប់មុន​នឹង​រក​អោយ​ផង, អាឡូវ​រក​អោយ​ហើយ ចង់យក​លុយទៀត?

    • ចុះបងខំដាក់ឲ្យឡើងល្បីហើយតើ ? មិនយកលុយទេ តែបើមានចិត្តគួរតែ ឲ្យថ្លៃគំនិតគេខ្លះណា? ហេហេ

      • ចាំ​មើលសិន! ពេល​ណា​ពេល​នឹង​ហើយ, បងឯង​ចាំ​តែ​ទទួល​ចម្លើយ​ទៅបាន​ហើយ 😀

  52. សួស្តីវិចិត្រ​សុំទោសដែលខ្ញុំហៅអ្នកដូចច្នេះខ្ញុំមិនដឹងថា​ អ្នកអាយុបងខ្ញុំឬមិនមែន សួស្តីម្តងទៀតខ្ញុំមានបំណងចង់ស្គាល់អ្នក​ ក៏ដូចជាមិត្តរបស់អ្នកផងដែរតើវាអាចបានទេ? ខ្ញុំរងចាំចម្លើយពីអ្នក។​ អ្នកអាចផ្តល់ចម្លើយតាមគេហទំព័ររបស់ខ្ញុំក៏បានគឺ http://www.sovannhelp.blogspot.com ឬ​ ទូរស័ព្ទរបស់ 076​​ 530 73 76

    • ហៅ​ខ្ញុំ​ប្អូន​ទៅ ព្រោះ​ខ្ញុំ​ទើប​តែ​១៥ឆ្នាំ​ទេ តែ​ឆ្នាំ​ថ្មី​នេះ​ជិត​ចូល ១៦ ហើយ ហេសហេសហេស។ មិនអីទេ បង​អាច​រាប់​អាន​ខ្ញុំ​បាន ស្វាគមន៍​គ្រប់​ពេល​វេលា 😉

  53. វ៉ាក់អ៊ើវិចូច!! 😛 រកគ្នាឃើញទៀតហើយយើង! 😀

  54. I was suggested this blog via my cousin. I’m now not positive whether or not this post is written by way of him as no one else recognize such unique about my trouble. You’re amazing!
    Thanks!

  55. សួស្តី វិចិត្រ
    សូមសរសើរស្នាដៃរបស់ប្អូនដែលបាន ចែករំលែកចំណេះដឹងតាម ប្រព័ន្ធអនឡាញ https://sovichetlife.wordpress.com/ និង http://it4ug.net/about​
    សូមអរគុណ ដល់ប្អូន ណាស់
    សូមជូនពរដល់ប្អូន សុខភាពល្អ និង ជ័យជំនះគ្រប់ភារកិច្ច ។​

  56. I do accept as true with all the ideas you have presented for your post.
    They’re really convincing and will definitely work.

    Still, the posts are very brief for novices. May you please lengthen them a bit from subsequent time?
    Thanks for the post.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s