កំណាព្យ៖ «រាត្រី… ឆ្កែ… ហូប… ទឹក…»


រាត្រី​ងងឹត​តែងឥត​ពន្លឺ ឆ្កែ​ព្រូស​ឮៗ​តែងដេក​មិន​លក់ ហូប​មិន​ទំពារ​វា​តែង​តែឈ្លក់ ទឹក​គ្រឿង​អន្លក់​វា​តែង​តែឆ្ងាញ់។ ប្រុសៗ​សង្ហា​ស្រី​តែង​ចូល​ចិត្ត ស្រីៗ​ស្គម​ល្អិត​តែង​មាន​ប្ដី​ខ្លាញ់ ស្រី​ស្រស់​ស្អាត​ល្អ​តែង​​គេ​ស្រលាញ់ អាយុ​មិន​ចាញ់​នឹង​ចិត្ត​ស្នេហា។ តាៗ​ចាស់​ខ្លះតែង​មាន​លុយ​ច្រើន តា​អាយុ​ច្រើន​តែង​មាន​កញ្ញា នៅ​ថ្នាក់​ថ្នម​កាយ​តែង​ចាយ​ដុល្លារ កញ្ញា​នោះ​ណា​ដេក​ស៊ី​រំភើយ។ កំលោះ​ៗចង់​បាន​ប្រពន្ធ ខ្លះ​សែន​ស៊យស៊ុន​ផុត​ចុង​ផុត​ត្រើយ ប៉ះ​ម៉ែ​ប្រពន្ធ​កាច​គ្មាន​សោះ​ស្បើយ ឱ​ណា​អ្នក​អើយ​ទ្រាំ​ទៅ​កម្ម​យើង។ កំលោះ​ខ្លះ​ទៀត​តែង​មាន​សំណាង បែប​បុណ្យ​បាន​សាង​នាំ​ហេតុ​ឲ្យ​ឡើង ជួប​ក្រមុំ​ល្អ​ស្រស់​ស្អាត​គួរ​ថ្កើង ធ្វើ​បុណ្យច្រើន​ឡើង​តែង​ជួប​រឿង​ល្អ។ ក្រមុំ​ស្រុក​យើង​មិន​មែន​អន់​ទេ កម្លោះ​គ្នាន់​គ្នេរ​ស្រវា​ជាន់​ក ចង់​បាន​រូប​នាង​ស្រស់​សែន​បវរ ជា​គូ​កំដរ​ជីវិត​លុះ​ក្ស័យ។ ពេល​នេះ​ទំនេរ​ចង់​តែង​កាព្យ​ល្បែង គ្រាន់​បាន​បន្លែង​ដួង​ចិត្ត​និស្ស័យ ឲ្យ​ផុត​ក្ដី​ទុក្ខ​អស់​ព្រួយ​អស់​ភ័យ តែង​ស្រប​តាម​វ័យ​សម័យ​ថ្មី​នេះ។ អស់​អី​និយាយ​ហើយ 😀 ភ្នំពេញ ថ្ងៃទី១៧ ខែ​មីនា ឆ្នាំ២០១៣, ម៉ោង១៧:២៧


ជិត​ដល់​រដូវ​ភ្ជុំ និង ថ្ងៃ​កាន់​បិណ្ឌ​ទី១​ហើយ។ អ៊ីចឹង​ខ្ញុំ​សុំ​ចែក​រំលែក​ឡើង​វិញ​នូវ​អត្ថបទ ល្បើក​ប្រេត រៀប​រៀង​ដោយ សុង ស៊ីវ ។

ទេព សុវិចិត្រ

បើ​អ្នក​ចង់​អាន​អត្ថបទ​ពេញ​ស្ដី​អំពី ប្រេត​ទាំង​១២​ពួក សូម​ចុច តំណ​នេះ ដើម្បី​ទាញ​យក។

ល្បើក​ប្រេត
ដោយ៖ សុង ស៊ីវ
ពាក្យ ៤
បទ​កាកគតិ​ក្លាយ

ក្នុង​គម្ពីរ​បេត​វត្ថុ​សំដែង​អំពី​ប្រេត ១២ ពួក កំពុង​សោយ​ផល​នៃ​បាប​កម្ម​ផ្សេងៗ​គ្នា

ឥ.ស្វា.សុសូម បង្គំ​រួប​រួម ចំពោះ​រ័ត្ន​បី ព្រះ​ពុទ្ធ​ព្រះ​ធម៌ ព្រះ​សង្ឃ​ចាស់​ខ្ចី សូម​មាន​សួស្ដី
សព្វ​គ្រប់​ប្រការ។

ឥតោបរំ ទើប​ខ្ញុំ​ផ្ដើម​តាំង ចាប់​លើក​សាស្ត្រា បេត​វត្ថុ បាលី​ភាសា ហើយ​កាន់​ប៉ាកកា ចារ​ចួន​ជា​ខ្មែរ។

មុន​អភិប្រាយ សូម​ញាតិ​ទាំង​ឡាយ អ្នក​ក្រុង​អ្នក​ស្រែ បើ​បាន​ជ្រាប​រឿង ប្រេត​នេះ​ខំ​កែ គំនិត​ឱ្យ​ប្រែ បែរ​ចាក​កំហុស។

ប្រេត​មាន​ច្រើន​ក្រុម មាន​តូច​មាន​ធំ មាន​ស្រី​មាន​ប្រុស គ្រប់​សាស្ត្រ​ទាំង​អស់ លាយ​ឡំ​ចំរុះ កើត​តាម​កំហុស ដែល​ខ្លួន​បាន​ធ្វើ។

ប្រេត​ខ្លះ​ដើរ​បាន ដើរ​សព្វ​ភូមិ​ឋាន ស្រុក​ក្រោម​ស្រុក​លើ ដើរ​គ្រប់​ប្រទេស ឥត​មាន​ទើស​ទើរ ដើរ​រុះ​ដើរ​រើ រើស​រក​អាហារ។

ពួក​ប្រេត​ធុន​ហ្នឹង ច្រើន​នឹក​រំពឹង រក​ញាតិកា បង​ប្អូន​កូន​ចៅ ជីដូន​ជីតា ព្រោះ​ឃ្លាន​អាហារ ខ្លោច​ផ្សា​ពេក​ក្រៃ។

ខ្លះ​អត់​អាហារ ដប់​ពាន់​ឆ្នាំ​ណា ព្រោះ​ខ្លួន​ចង្រៃ ញាតិ​មិត្ត​ផ្សាយ​ឱ្យ បញ្ជូន​រាល់​ថ្ងៃ តែ​គ្មាន​និស្ស័យ អាស្រ័យ​ផល​បាន។

ប្រេត​ខ្លះ​កម្ម​ស្រាល ផល​មិន​បណ្ដាល ឱ្យ​ហួស​ប្រមាណ បើ​ញាតិ​ផ្សាយ​ឱ្យ ទទួល​ផល​បាន ទើប​ប្រាជ្ញ​បុរាណ គិត​អាន​ភ្ជុំបិណ្ឌ។

ពួក​ប្រាជ្ញ​ព្រឹទ្ធា បបួល​គ្នីគ្នា អ្នក​ប្រាជ្ញា​ប៉ិន នាំ​គ្នា​និពន្ធ អានិសង្ស​បិណ្ឌ រៀប​រាប់​យ៉ាង​ឆ្អិន សង្កិន​រឿង​ប្រេត។

គម្ពីរ​នោះ​ថា បើ​ជន​រូប​ណា មិន​នឹក​ដល់​ប្រេត ក្នុង​ពេល​ភ្ជុំបិណ្ឌ នឹង​បុណ្យ​ចូល​ចែត្រ ជន​នោះ​ត្រូវ​ប្រេត ប្រទេស​ផ្ដាសា។

ព្រោះ​កើត​ច្រើន​ជាតិ សំបូរ​ពួក​ញាតិ ព្រោង​ព្រាត​ត្រៀប​ត្រា ខ្លះ​ជា​ញាតិ​មិត្រ មាតា​បិតា ជា​បុត្រ​ភរិយា រាប់​រយ​កោដិ​នាក់។

លែង​អ្វី​មាន​ញាតិ ដែល​ភ្លាត់​មារយាទ ឃ្លៀង​ឃ្លាត​ជ្រុល​ធ្លាក់ កើត​ជា​ពួក​ប្រេត ពិត​ជា​មាន​ជាក់ យ៉ាង​តិច​១០​នាក់ មាន​ប្រាកដ​ណាស់។

ក្នុង​ធម៌​តិរោក ថា​ប្រេត​គរគោក ដើរ​ឈរ​ពាស​ដាស ពេញ​ភូមិ​ពេញ​ស្រុក ពេញ​ទី​អាវាស ខ្លះ​នៅ​អាកាស តែ​មើល​មិន​យល់។

ប្រេត​មួយ​ក្រុម​ទៀត ផល​កម្ម​ចង្អៀត ទៅ​ណា​ពុំ​ដល់ ព្រោះ​មាន​កម្ម​ក្រាស់ ឋិត​នៅ​ហ្នឹង​ថ្កល់ ឬ​ក៏​វិល​វល់ នៅ​មួយ​កន្លែង។

ពួក​ប្រេត​ក្រុម​នេះ សូម​លើក​ទុក​ស្លេះ ពុំ​ទាន់​ថ្លា​ថ្លែង នឹង​ទាញ​ពួក​ប្រេត ១២​កន្លែង យក​មក​ចារ​ចែង ជូន​ជា​សណ្ដាប់។

សូម​លោក​អ្នក​ប្រុង ស្មារតី​ឱ្យ​ស្លុង ពិនិត្យ​ហើយ​ស្ដាប់ បើ​បាន​ជ្រាប​ហើយ សូម​ប្រែ​ក្រឡាប់ ចៀស​ខុស​ឱ្យ​ឆាប់ ចាប់​យក​ខាង​ត្រូវ។

បើ​ដឹង​ជា​ខុស កុំ​ថប់​ទញ់​តុះ នាំ​ឱ្យ​ទាស​ផ្លូវ កុំ​គិត​កុំ​នឹក ខំ​ធ្វើ​បុណ្យ​ទៅ បុណ្យ​ឈ្នះ​សត្រូវ ទៀង​តែ​បាន​សួគ៌។

បាប​ទាំង​ប៉ុន្មាន ដែល​ខ្លួន​បាន​សាង វិនាស​បាត់​តួ ឱ្យ​ផល​មិន​បាន ចាញ់​បុណ្យ​ឋាន​សួគ៌ បើ​ជ្រាប​ហើយ​គួរ ធ្វើ​បុណ្យ​ឆាប់ៗ។

ខំ​ធ្វើ​បុណ្យ​ច្រើន បញ្ញា​ចំរើន យល់​ធម៌​កើត​ស្លាប់ អនិច្ចំ​ទុក្ខំ អនត្តា​ច្បាប់ ជា​ធម៌​ចំណាប់ វិសេស​ក្នុង​លោក។

ធ្វើ​បុណ្យ​ច្រើន​ជាតិ ផល​បុណ្យ​ជា​ញាតិ តាម​ឱ្យ​ជ័យ​ជោគ ឱ្យ​ច្រើនៗ​ដង ផល​កើន​គគោក មាន​ជ័យ​ក្នុង​លោក បាប​ចាញ់​លែង​ឈ្នះ។

ក្នុង​ពុទ្ធុប្បាទ ផល​បុណ្យ​ល្អ​ស្អាត នាំ​ជួប​នឹង​ព្រះ បាន​ស្ដាប់​សព្ទ​ធម៌ ចិត្ត​ផុត​មានះ បុណ្យ​លាង​បាប​ជ្រះ បាន​ដល់​និព្វាន។

View original post

វីដេអូ៖ ខ្ញុំ​ជា​ប្រធាន​អាស៊ាន


វីដេអូ​នេះ​ត្រូវ​បាន​ថត​ដោយ​ក្រុម I DO U DO ដើម្បី​អបអរ​ដែល​កម្ពុជា​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន និង​សហការ​ផលិត​ដោយ អគ្គនាយកដ្ឋាន​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន និង សមាគម​យុវជន​ខ្មែរ។ [youtube http://www.youtube.com/watch?v=Tv4VoqX5Ukk ] ខ្ញុំ និង អ្នក​ទាំង​អស់​គ្នា គឺ​ជា​ប្រធាន​អាស៊ាន។ ^____^

LEGO The Great Ball Contraption


LEGO ជា​ប្រដាប់​សង់​ម្យ៉ាង​ដែល​មាន​ប្រវត្តិ​យូរ​យារ​ណាស់​មក​ហើយ វា​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង។ ប្រដាប់​សង់​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​អនុញ្ញាត​ឲ្យ​យើង​អាច​សាង​សង់​នូវ​របស់​ភាគ​ច្រើន​បាន​ដូច​ជា ឡាន, ឧទ្ធម្ភាគចក្រ, នាវា, ផ្ទះ, សំណង់​ផ្សេងៗ, ទីក្រុង, យន្តហោះ, រថក្រោះ, មនុស្សយន្ត និង​អ្វី​ផ្សេងៗ​ទៀត។ កាល​ពី​នៅ​ក្មេង​ខ្ញុំ​ធ្លាប់​បាន​លេង​វា​ដែរ ^__^ យប់​មិញ​ហ្នឹង​ខ្ញុំ​ក៏​បើក​មើល Google+ លេងៗ​ក៏​ស្រាប់​តែ​ឃើញ​វីដេអូ​មួយ​គេ​ដាក់​ក្នុង​នោះ​ទាក់​ទង​នឹង LEGO គឺ​ការ​សាងសង់​ប្រព័ន្ធ​ចក្រ​ម្យ៉ាង​សម្រាប់​បញ្ជូន​គ្រាប់​បាល់ ដោយ​ប្រើ​ប្រាស់​ប្រដាប់​សង់​របស់ LEGO ។ ខ្ញុំ​បាន​មើល​ហើយ​គឺ​ថា​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់។ ខាង​ក្រោម​នេះ​គឺ​វីដេអូ​មួយ​ប៉ុណ្ណោះ តែ​វា​នៅ​មាន​វីដេអូ​ជា​ច្រើន​ទៀត។ អាច​រក​មើល​បាន​ក្នុង Youtube ដោយ​វាយ​ពាក្យ LEGO Great Ball Contraption នោះ​នឹង​ឃើញ។ [youtube http://www.youtube.com/watch?v=sUtS52lqL5w ] ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ដែល​បង្ហាញ​អំពី​ប្រព័ន្ធ​ចក្រ​ដ៏​ធំ​ជាង​គេ​ប្រចាំ​ឆ្នាំ​២០១១ [youtube http://www.youtube.com/watch?v=N9VBQ3hW6t8 ]

បទ៖ លា​ហើយ​រាជធានី [ឈុន វណ្ណា]


[youtube http://www.youtube.com/watch?v=yedQsSVZG7s ] ១. ឮ​សូរ​សញ្ញា​នាវា​លា​ផែ លា​ផែ​ភ្នំពេញ ទាំង​ទុក្ខ​ទោម្នេញ​ចរចេញ​យាត្រា ខ្ញុំ​លា​កន្លែង​ធ្លាប់​ថ្លែង​ស្នេហា លា​ម្ចាស់​ចិន្ដា សង​វាសនា​ទុក្ខា។ ២. មើល​ទឹក​រលក់​បក់​បោក​នាវា ចង​ពារ​អាល័យ ដូច​ខ្ញុំ​ជា​ស្រី​ចាញ់​ដៃ​ប្រុស​ព្រាន ស្បថ​ស្បែឲ្យ​ស្នេហ៍ ស្នេហ៍​ហើយ​ដោះ​ប្រាណ រក​ជឿ​ម្ដេច​បាន ឋាន​ផ្លូវ​ស្នេហ៍​ប្រែ​ឋាន​វេរា។ R. លា​ហើយៗៗៗៗៗ ភ្នំពេញ​អើយ​លា​ទាំង​គ្រាំ​គ្រា រៀង​ហើយ​ខ្លាច​ហើយ កុំ​តាម​ផ្ដន្ទា បច្ចាមិត្រ​ស្នេហ៍​ខ្ញុំ​អើយ។ ៣. តស៊ូ​ធ្វើ​អ្វី​គ្មាន​ក្ដី​មេត្តា ស្នេហា​ភក្ដី វប្បដិសារី​ជេរ​ស្ដី​គ្មាន​ស្បើយ តស៊ូ​ដល់​ណា​នរណា​ឆ្លង​ឆ្លើយ មាន​តែ​លា​ហើយ​ធ្មេច​សាង​ត្រើយ​ជា​ស្រី​ជរា។ ភ្លេង -> ៣ --------- បទ​ចម្រៀង​នេះ​ស្ដាប់​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​អាណិត​ដល់​តួ​ស្រី ដែល​ត្រូវ​ខាង​ប្រុស​បោះ​បង់​ចោល។ បទ​នេះ​ប្រកប​ទៅ​ដោយ​ទឹក​ដម​ដ៏​គ្រលួច​ពីរោះ​របស់​អ្នក​ស្រី ឈុន វណ្ណា និង​អត្ថន័យ​បទ​ចម្រៀង​នៃ​អ្នក​និពន្ធ​ខ្មែរ​យើង​ពី​មុន។ មនោសញ្ចេតនា... កម្សត់... ពីរោះ...

[រំឭក​អតីតកាល] បទ៖ កាល​ពី​ខ្ញុំ​នៅ​ក្មេង


បទ​នេះ ពេល​ខ្ញុំ​ស្ដាប់​កាល​ណា ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​រឿង​រ៉ាវ​ផ្សេងៗ​កាល​ពី​នៅ​ក្មេង ទោះ​បទ​ចម្រៀង​នេះ​មិន​បាន​បក​ស្រាយ​យ៉ាង​ណា​ក្ដី។ ម្យ៉ាង​ទៀត មាន​អារម្មណ៍​ដ៏​ចម្លែក​មួយ​បាន​កើត​ក្នុង​ចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​និយាយបក​ស្រាយ​វា​មក​ក្រៅ​មិន​កើត​សោះ តែ​អាច​ដឹង​ថា​​ជា​អារម្មណ៍​សប្បាយ កម្សត់ ដែល​កើត​ឡើង​ចំពោះ​ខ្ញុំ​ក្នុង​សង្គម​គ្រួសារ មិត្តភក្តិ។ ស្រណោះ​ណាស់! ស្រណោះ​អតីតកាល តែ​មិន​អាច​ត្រឡប់​ក្រោយ​បាន​ឡើយ ទោះ​យ៉ាង​ណា​ក៏​ត្រូវ​តែ​ខំ​ប្រឹង​ដើម្បី​អនាគត​ដែរ។ 🙂 សូម​អរគុណ​ចំពោះ​បងទាំង​បី​នាក់ (Sun LaySkit, Kimik Samiko, Seyha Ha) ដែល​បាន​និពន្ធ​បទ​ចម្រៀង​នេះ​ឡើង ដោយ​ប្រើ​ពេល​អស់ ៦ម៉ោង និង ១៥នាទី។ ខ្ញុំ​ចូល​ចិត្ត​បទ​នេះ​ណាស់! ទំនុក​ច្រៀង I. កាលដែលពីខ្ញុំនៅក្មេង ខ្ញុំរត់លេងទាំងទទេកាយា កាលពេលណុងមិនចេះខ្មាសនរណា បើសិនជាឥឡូវ អូយខ្មាស់គេងាប់អ្ហើយ ។ ពេលមានភ្លៀងធ្លាក់ម្តងៗ មិនរំលងខ្ញុំតែងតែរត់លេង អត់ស្លៀកខោរត់តែពេញហ្នឹងឯង មិនដែលក្រែងពីចិត្តអ្នកណា ។ II. ពេលចូលបឋមសិក្សាមានសង្សារតាំងពីថ្នាក់ទី១ កាលពេលណុងគឺមិនដែលចេះព្រួយ ព្រោះមិនស្គាល់អ្វីថាស្រលាញ់ កាលដែលពីខ្ញុំនៅក្មេងស្អីក៏លេងមិនដែលចេះកំណាញ់ ឈូសស៊ីរូប លោតកៅស៊ូ ឃ្លីក៏បាញ់ លេងចូលទាំងអស់ទាំងប្រុសទាំងស្រី។ III. រឿងដែលចូលចិត្តទស្សនាគឺតុក្កតានិង PowerRanger ពេលធំឡើងមើល … Continue reading [រំឭក​អតីតកាល] បទ៖ កាល​ពី​ខ្ញុំ​នៅ​ក្មេង

តោះ! ស្ដាប់​បទ អារ៉ាបពីយ៉ា ដោយ​ប្រើ​ឧបករណ៍ ឃឹម


ឧបករណ៍​តន្ត្រី​ខ្មែរ ជា​របស់​ដែល​ខ្ញុំ​ចូល​ចិត្ត​ស្ដាប់ មិន​ថា​ខ្លុយ តាខេ ឃឹម ខ្សែមួយ ឬ​ក៏ ទ្រ គឺ​ថា​ខ្ញុំ​ចូល​ចិត្ត​ស្ដាប់​ទាំង​អស់។ ហើយ​ឧបករណ៍​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ​នោះ​គឺ ខ្សែមួយ និង ទ្រ តែ​មិន​ទាន់​បាន​រៀន​ទេ 😀 ។ ដោយ​សារ​តែ​ថ្ងៃ​មុន​ទំនេរ​ពេក មិន​ដឹង​ថា​ត្រូវ​ធ្វើ​អី​សោះ អង្គុយ​រាវ​ចុះ​រាវ​ឡើង​បាន​ស្គាល់​គេហទំព័រ​មួយ គេ​ផ្ដល់​សំឡេង​នៃ​ឧបករណ៍​តន្ត្រី​ខ្មែរ​មួយៗ​ទុក​ស្ដាប់ តែ​មិន​សំណាង​សោះ ព្រោះ​មាន​ឧបករណ៍​ខ្លះ​មាន​តំណ​ឲ្យ​ចុច​ស្ដាប់ តែ​អត់​មាន (ប្រហែល​គេ​លុប​ចោល​បាត់​ហើយ​ក៏​មិន​ដឹង)។ ពេល​ខ្ញុំ​ចូល​ទៅ​មើល​ក្នុង​ទំព័រ ឃឹម ឃើញ​បទ​ភ្លេង​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​បទ​អារ៉ាបពីយ៉ា ដែល​គេ​លេង​ដោយ​ប្រើ​ឧបករណ៍ ឃឹម។ អ៊ីចឹង បើ​ចង់​ដឹង​ថា​មាន​សំឡេង​យ៉ាង​នោះ​ស្ដាប់​សំឡេង​ខាង​ក្រោម​នេះ៖ សម្រាប់​សំឡេងបទ​ឧបករណ៍​តន្ត្រី​ដទៃ​ទៀត​សូម​ចូល៖ soundofcambodianmusic.com

ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ៖ «មិត្ត​សាលាបាលី»


ជម្រាប​សួរ​បង​ប្អូន​រួម​ភូមិ WordPress ជា​ទី​នឹក​រឭក។ តើ​បង​ប្អូន ពុក​ម៉ែ មាមីង ទាំង​អស់​គ្នា​សុខ​សប្បាយ​ដែរ​ឬទេ? សម្រាប់​ខ្ញុំ គឺ​សុខ​រាល់​តែ​ថ្ងៃ​ហ្នឹង ^_^ ។ ឥឡូវ​ខ្ញុំ​មិន​សូវ​មាន​ពេល (ព្រោះ​ខ្ជិល) ហើយ​ម្យ៉ាង​ទៀត​ជាប់​រវល់​ធ្វើ​កិច្ច​ការ​ផ្សេងៗ​ទៀត ដូច​ជា​ការ​សិក្សា ជាដើម។ តែ​កាល​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១២ នេះ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​មួយ​ទៀត ដែល​មាន​ឈ្មោះ​ថា «មិត្ត​សាលាបាលី» ។ ម្ដេច​ក៏​ខ្ញុំ​ដាក់​ឈ្មោះ​ដូច្នេះ? បាទ! មិត្ត​សាលាបាលី គឺ​ជា​ឈ្មោះ​សៀវភៅ​ទស្សនាវដ្ដី​មួយ ដែល​មាន​ការ​ផ្សព្វផ្សាយ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៥០ មក​ម្ល៉េះ។ ទស្សនាវដ្ដី​នេះ មាន​សរសេរ​អំពី​វប្បធម៌ អរិយធម៌ ប្រពៃណី សាសនា និង​អក្សរ​សាស្ត្រ​ខ្មែរ។ ដោយ​សារ​តែ​ខ្ញុំ​ពេញ​ចិត្ត ទៅ​នឹង​អក្សរ​លើ​ក្រប​សៀវភៅ​នេះ ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ចង់​ធ្វើ​ពុម្ព​អក្សរ​នេះ​ឡើង។ ការ​ដាក់​ឈ្មោះ​បែប​នេះ ក៏​ព្រោះ​ខ្ញុំ​ចង់​រំឭក​នូវ​ការ​ចំណាយពេល និង​កម្លាំង​របស់​បុព្វបុរស​យើង ក្នុង​ការ​លើក​តម្កើង​អក្សរ​សាស្ត្រ ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី បាន​យ៉ាង​ទូលំទូលាយ និង​សុះសាយ។ សម្រាប់​សមិទ្ធិផល​នេះ ខ្ញុំ​សូម​ឧទ្ទិស​ជូន​ដល់​ក្រុម​គណៈកម្មការ​រៀប​ចំ ព្រម​ទាំង​សមាជិក​នៃ ទស្សនាវដ្ដី​មិត្ត​សាលាបាលី​ទាំង​អស់ ដែល​បាន​ចែក​ឋាន​ទៅ​ឆ្ងាយ​ហើយ​នោះ។ ពុម្ព​អក្សរ​នេះ​ខ្ញុំ​ចំណាយ​ពេល​ធ្វើ​ប្រហែល ១ សប្ដាហ៍ ដោយ​ផ្អែក​ទៅ​លើ​តួ​អក្សរ​បួន​ដប់​តួ … Continue reading ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ៖ «មិត្ត​សាលាបាលី»

អត្ថបទ​កាព្យ៖ ទិញ​ស្ករ​ជួប​ស្នេហ៍


មិន​មែន​ជា​រឿង​ពិត​ទេ តែ​គ្រាន់​តែ​ជា​អត្ថបទ​កាព្យ​ដែល​ខ្ញុំ​ប្រឌិត​ឡើង ក្នុង​គោល​បំណង​បំបាត់​ភាព​អផ្សុក។ កាល​ល្ងាច​ថ្ងៃ​នោះ​ម៉ាក់​ខ្ញុំ​ប្រើឲ្យ​ទៅ​ទិញ​ស្ករ​ស ស្រាប់​តែ​មក​ផ្ទះ​វិញ ក៏​នឹក​តែង​កំណាព្យ​មួយ​បទ ក៏​ចេះ​តែ​អង្គុយៗ​តែង​បាន​៣ល្បះ តែ​មិន​ទាន់​ចប់។ ពីរ​បីថ្ងៃ​ក្រោយ​មក​ទើប​នឹក​ឃើញ យក​មក​កតែង​បញ្ចប់។ ហើយ​នៅ​ពេល​នេះ​តែង​ចប់​ហើយ។ សូម​អាន​ដោយ​ក្ដី​រីករាយ។ នេះ​ជា​ការ​តែង​កម្សាន្ត​បន្តិច​បន្តួច បើ​មាន​ខុស​ឆ្គង​អ្វី ជួយ​ណែនាំ​ផង។ 🙂 ១. ទៅ​ទិញ​ស្ករ​ស ឃើញ​ស្រស់​បវរ នារី​ឆើត​ឆោម ពេល​បង​ឃើញ​ភ្លាម ចង់​តែ​ប្រលោម លួង​លោម​ស្នេហ៍​ស្នោម អស់​ពី​ហឫទ័យ។ ២. បង​សែន​ខ្វាយ​ខ្វល់ អារម្មណ៍​កង្វល់ ដ្បិត​បង​គ្មាន​អ្វី រូបរាង​ក៏​អន់ មិន​បាន​សម្ដី ល្អ​ដូច​កវី តែង​កាព្យ​ស្នេហា។ ៣. ទិញ​ស្ករ​ហើយ​ភ្លាម ចិត្ត​បង​មិន​ស្ងៀម ដ្បិត​ចង់​ប្រាថ្នា ចង់​ឲ្យ​រូប​ស្រី ផ្ដល់​ក្ដី​មេត្តា ឲ្យ​បង​នេះ​ណា ចូល​ប្រលោម​ស្នេហ៍។ ៤.  បើ​អូន​ស្នេហ៍​បង បង​ថ្នាក់​បង​ថ្នម បី​បង​ថ្នម​ថែ ឲ្យ​តែ​រូប​ស្រី ប្រគល់​ក្ដី​ស្នេហ៍ ជូន​រូប​បង​ថែ មិន​បែក​បែរ​ឡើយ។ ៥. តែ​នៅ​ពេល​នេះ បង​ទ័ល​តម្រិះ សួរ​រក​ពាក្យ​ឆ្លើយ ព្រោះ​បង​ឃើញ​ស្រី ហាក់​ដូច​កន្តើយ ទាំង​មិន​ចង់​ឡើយ … Continue reading អត្ថបទ​កាព្យ៖ ទិញ​ស្ករ​ជួប​ស្នេហ៍