ប្រវត្តិឧកញ៉ាវង្សាសារពេជ្ញ នង


ថ្ងៃ ខែ ឆ្នាំកំណើត, ស្រុក​កំណើត​និង​នាម​បិតា​មិតា​នៃ​នៃ​ឧកញ៉ា​វង្សា​សារ​ពេជ្ញ នង យើង​មិន​អាច​ដឹង​បាន ទាំង​កាល​ដែល​លោក​នៅ​ពី​កុមារ​បាន​សិក្សា​អក្សរ​សាស្ត្រ​និង​បួស​នៅ​វត្ត​ណា ក៏​មិន​ប្រាកដ​ដែរ​ព្រោះ​ស្រាវ​ជ្រាវ​រក​ពុំ​ទាន់​ឃើញ។ យើង​ដឹង​បាន​តែ​ត្ង់​វេលា​ដែល​បួស ហើយ​បាន​រៀន​ភាសា​បាលី​ព្រះ​ត្រៃបិដក ចេះ​ដឹង​ជ្រៅ​ជ្រះ ហើយ​បាន​ចូល​ប្រឡង​បាលី​ក្រុង​បាងកក​ជាប់​បាន​ទី​ជា​មហា​ផង, មាន​កិត្តិ​សព្ទ​ល្បី​ល្បាញ​ថា​ជា​អ្នក​ប្រាជ្ញ​យ៉ាង​ជំនាញ ១ រូប​ក្នុង​សម័យ​នោះ។ ក្រោយ​នោះ លោក​បាន​ជា​ចៅ​អធិការ​វត្ត​ចតុទិស នៅ​ក្រុង​ឧដុង្គ និង​បាន​ទទួល​សមណសក្ដិ​ជា​ទី មហាព្រហ្មមុនី បាន​ជា​គ្រូ​ព្រះ​រាជ​បុត្រ ព្រះ​បាទ​សម្ដេច​ព្រះ​នារាយណ៍​រាមា​ធិបតី​ទាំង ៤ ព្រះ​អង្គ​គឺ៖ ព្រះ​អង្គ​ចន្ទ, ព្រះ​អង្គ​ស្ងួន, ព្រះ​អង្គ​អិម និង​ព្រះ​អង្គ​ដួង ហើយ​ជា​ឧបជ្ឈាយ៍​បំបួស​ព្រះ​អង្គ​ដួង​ជា​សាមណេរ​ផង។ កាល​ឆ្នាំ​វក​ចត្វាស័ក ពុទ្ធ​សករាជ ២៣៥៥ ព្រះ​អង្គ​អិម​ទី​ជា​សម្ដេច​ព្រះ​ស្រី​ជ័យ​ជេដ្ឋា​មហា​ឧបរាជ និង​ព្រះ​អង្គ​ដួង ស្ដេច​ទៅ​ក្រុង​បាងកក, មហា​ព្រហ្មមុនី នង ក៏​បាន​តាម​ហែ​ស្ដេច​ទៅ​ផង។ ចំណេរ​យូរ​មក ព្រះ​អង្គ​ដួង​ស្ដេច​ត្រឡប់​មក​ព្រះ​នគរ​វិញ គង់​នៅ​ស្រុក​មង្គល​បុរី ខែត្រ​បាត់​ដំបង ព្រះ​មហា​ព្រហ្មមុនី​នង ក៏​ត្រឡប់​មក​វិញ​ដែរ នៅ​ជាមួយ​ព្រះ​អង្គ​ដួង ហើយ​ចាក​សិក្ខាបទ​មាន​ភរិយា​នៅ​ទីនោះ។ ភរិយា​ដំបូង​ឈ្មោះ​នាង​មាស។ ក្រោយ​មក ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្សរាមា កាល​មុន​សោយរាជ្យ បាន​ព្រះ​រាជ​ទាន​អ្នក​ម្នាង ១ នាក់​ឈ្មោះ តូច ឲ្យ​ជា​ភរិយា​ទៀត … Continue reading ប្រវត្តិឧកញ៉ាវង្សាសារពេជ្ញ នង

តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​ហើយ?


អត្ថបទ​នេះ ខ្ញុំ​គ្រាន់​ចង់​ចង​ក្រង​ប័ណ្ណសារ​ដែល​ខ្ញុំ​បាន​ធ្វើ សម្រាប់​ការ​ចង​ចាំ​ទៅ​ថ្ងៃ​មុខ និង​ដើម្បី​ងាយ​ស្រួល​រក​ដែរ។ ខ្ញុំ​គិត​ថា អ្វី​ដែលខ្ញុំ​កំពុង​ធ្វើ​សព្វ​ថ្ងៃ​នេះ កំពុង​តែ​មាន​ភាព​រីក​ចម្រើន​ត​ទៅ​មុខ​ហើយ។ សង្ឃឹម​ថា​នៅ​ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​សម្រេច​បាន​នូវ​គោល​បំណង​ដ៏ធំ​មួយ​របស់​ខ្ញុំ។ ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​កន្លង​មក។ ហើយ​ខ្ញុំ​នឹង​ចង​ក្រង​ជា​លំដាប់​ត​ទៅ​នេះ៖ ១. ខ្ញុំ​បាន​ចេញ​មុខ​ដំបូង នៅ​ក្នុង​សារព័ត៌មាន LIFT (របស់​ភ្នំ​ពេញ​ប៉ុស្តិ៍) ក្នុង​ផ្នែក យុវជន​ប្រចាំ​សប្ដាហ៍ ដែល​បាន​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៦ ខែ​មករា ឆ្នាំ​២០១១។ (សូម​អាន​នៅ​ទីនេះ) ២. ខ្ញុំ​បាន​ចេញ​មុខ​បន្ទាប់​មក​ទៀត​នៅ​ក្នុង គេហទំព័រ​សប្បាយ ដែល​និយាយ​អំពី​ជីវ​ប្រវត្តិ, ស្នាដៃ និង​កិច្ច​ការ​សង្គម​ដែល​ខ្ញុំ​បាន​ចូលរួម។ (សូម​អាន​នៅ​ទីនេះ) ៣. ខ្ញុំ​ត្រូវ​បាន​សម្ភាស​ដោយ​សារព័ត៌មាន The Cambodia Daily ស្ដី​អំពី វិគីភីឌា​ភាសា​ខ្មែរ។ ៤. ខ្ញុំ​ត្រូវ​បាន​សម្ភាស​ដោយ​វិទ្យុ​អូស្ត្រាលី​ជា​លើក​ទី១ ស្ដី​អំពី​គេហទំព័រ it4ug.net កាល​ពី​ថ្ងៃ​ទី២៣ ខែ​មិថុនា ឆ្នាំ​២០១១។ សូម​ស្ដាប់​សម្លេង​ខាង​ក្រោម (ខា​ទៅ​មុខ​បន្តិច​ទៅ នឹង​ឮ)។ ៥. ខ្ញុំ​ត្រូវ​បាន​សម្ភាស​ដោយ​វិទ្យុ​អូស្ត្រាលី​ជា​លើក​ទី២ ស្ដី​អំពី Google+ កាល​ពី​ថ្ងៃ​ទី​​២៨ ខែ​កក្កដា ឆ្នាំ​២០១១។ សូម​ស្ដាប់​សម្លេង​ខាង​ក្រោម (ខា​ទៅមុខ​បន្តិច​ទៅ … Continue reading តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​ហើយ?

អត្ថបទ​កាព្យ៖ រាត្រី​ចតុម្មុខ


ទិនករ​គោចរ​ចុះ​ទន់​ទាប ទេរ​តាម​សភាព​លោក​ធម្មតា បន្លឹម​លាក់​ខ្លួន​ពួន​អាត្មា នាទិស​បច្ឆិមា​ចោល​រស្មី។ ក្រហម​ព្រឿងៗ​លឿង​ច្រមុះ ចែង​ចាំង​ឆ្លាស់​ឆ្លុះ​លើ​ផែន​ដី ក្រាល​ពាស​ធម្មជាតិ​ស្រទន់​ខ្ចី ព័ណ៌​ឆ្នូត​ពិសី​កាត់​ជើង​មេឃ។ លាលិប​លិច​ចុះ​សន្សឹម​ទៅ មនុស្ស​សត្វ​ដែល​នៅ​ពេញ​តម្រេក ស្រងូត​ស្រងាត់​ស្ងប់​ស្ងាត់​ពេក វិវេក​តឹង​តុះ​ស្អុះ​ស្អាប់​ប្រាណ។ រីកាល​ដាល​ខ្មៅ​ងងឹត​ឈ្លប់ បិទ​បាំង​ពិភព​គ្រប់​ដែនដាន ដល់​វេន​រាត្រី​ដណ្ដើម​ឋាន តាម​ដោយ​លំអាន​ជា​លំដាប់។ ព្រះពាយ​ផាយ​ផាត់​កាត់​ទៅ​មក បុក​រុញ​ពពក​ពពូន​អ័ព្ទ ខ្មៅ​កក​ងងឹត​ជិត​ខាន់​ខាប់ ច្រាន​ចេញ​ប្រញាប់​ឲ្យ​ឃ្លាត​ឆ្ងាយ។ អាកាស​ស្រឡះ​ស្អាត​សំខាន់ ព្រះ​ច័ន្ទ​រះ​ភ្លែត​ភ្លឺ​ត្រឆាយ រស្មី​ស្រអែត​ចាំង​សព្វ​សាយ ឯ​ផ្កាយ​ក៏​រះ​បន្ត​គ្នា។ ចោម​ជា​បរិវារ​ការ​ពារ​ពិត ខ្លះ​នៅ​នែប​និត្យ​ជិត​ចន្ទ្រា ខ្លះ​នៅ​ឃ្លាត​ឆ្ងាយ​ផ្សាយ​អាភា ព្រោង​ព្រាយ​លាយ​គ្នា​ចម្រុះ​ញឹក។ អ្នក​ដែល​ស្ងួត​ស្ងប់​ថប់​ធុញ​ណាយ បែរ​ជា​សប្បាយ​យ៉ាង​ពន្លឹក ដោយ​សារ​ពន្លឺ​ភ្លឺ​អធិក ផ្ដួច​នឹក​ចេញ​ចរ​កែ​កំសាន្ត។ គន់​ផ្ទៃ​ទន្លេ​ចតុម្មុខ ទឹក​ពេញ​បន្ទុក​ពន់​ប្រមាណ លិច​អស់​កោះ​ត្រើយ​ឥត​សល់​ខាន ហូរ​ច្រាន​កួច​ច្រាល់​កាល់​មាត់​ច្រាំង។ ត្រូវ​ខ្យល់​ជំនោរ​ជោរ​បក់​មក កើត​ជា​រលក​រំជួយ​ខ្លាំង ទូក​តូច​ផ្លេង​ផ្លោង​អ៊ំ​ប្រឆាំង តតាំង​កាត់​ទឹក​នឹក​ភ័យ​ក្រែល។ ផ្នែក​ផ្នត់​រលក​ដូច​ព័ណ៌​ប្រាក់ ផ្លេកៗ​ឥត​អាក់​ហាក់​ផេល​ផែល ដោយ​ប៉ះ​ពន្លឺ​ព្រះ​ចន្ទ​ដែល ចែង​ចាំង​ឆ្វាត់​ឆ្វែល​ស្រស់​ស្រទន់។ ខាង​ឯ​អរិយ៍ក្សត្រ​ទិស​បូព៌ា ប្រទីប​ជ្វា​លា​លន្លោច​លន់ ហែ​តាម​មាត់​ច្រាំង​ច្រើន​ពេក​ពន់ គយ​គន់​គឺ​ពួក​នេសាទ​ត្រី។ ងាក​ទៅ​ខាង​ត្រើយ​ជ្រោយ​ចង្វា ព្រោង​ព្រាត​ភ្លឺ​ថ្លា​ដោយ​រស្មី ចង្កៀង​រៀង​រាយ​តាម​វិថី ប្រុស​ស្រី​ដើរ​លេង​លំហែ​កាយ។ នៅ​ខាង​មាត់​ច្រាំង​ដំណាក់​ផែ នំនែក​ហូរហែ​លក់​ចែក​ចាយ ស្រី​យួន​ខ្លួន​ស្អាត​ឡក​នាយ​អាយ … Continue reading អត្ថបទ​កាព្យ៖ រាត្រី​ចតុម្មុខ

រឿង ជំទាវ​យូ


ថ្ងៃ​មួយ វេលា​ដែល​ខ្ញុំ​កំពុង​អង្គុយ​នៅ​កំពង់​កន្ទួត រង់​ចាំ​ជិះឡាន​មក​ភ្នំពេញ​វិញ គឺ​ជា​ពេល​រសៀល​ម៉ោង​មួយ, មេឃ​មីរ​ស្រទុំ​ពពក​ខ្មៅ​ងងឹត​ឈ្លប់​បាំង​ជិត​ព្រះ​សុរិយា, អាកាស​ត្រជាក់, ខ្យល់​ផាត់​រំភើយ​ល្ហើយ សព្វ​សាព៌ាង្គកាយ។ នៅ​ផ្លូវ ឥត​សូវ​មាន​មនុស្ស​ដើរ ឮ​តែ​សូរ​ទឹក​ហូរ​ក្នុង​ដង​ស្ទឹង គួរ​ឲ្យ​ស្រងេះ​ស្រងោច​លន្លង់​លន្លោច​ខ្លោច​ផ្សា​នឹក​រឭក​ដល់​ខ្មោច​មាតា​ខ្ញុំ ដែល​ទើប​នឹង​ចាក​ស្ថាន​ទៅ​ប៉ុន្មាន​ខែ​មុន​នេះ។ ខ្ញុំ​ក្រឡេក​មើល​ឃើញ​គេ​ហែខ្មោច​យក​ទៅ​បូជា​នៅ​វត្ត​ជិត​នោះ។ ក្បួន​ដែល​គេ​ហែ​បុគ្គល​ស្ងាត់​ណាស់, ឥត​ឃើញ​មាន​ភ្លេង​សោះ, អ្នក​ប្រាយ​លាជ​ អ្នក​បួស​មុខ​ភ្លើង​ក៏​គ្មាន, មាន​តែ​លោក​សង្ឃ​មួយ​អង្គ​និមន្ត​ព្រះ​បាទ​ទទេ ពី​ខាង​មុខ​សូត្រ​ធម៌​ខ្សិបៗ។ មនុស្ស​ដើរ​តាម​បុគ្គល​ប្រាំ​នាក់៖ ម្នាក់​ប្រុស​យំ​សោក​អាឡោះ​អាល័យ មាន​ទំនួញ​ទួញ​សព្វ​គ្រប់, បួន​នាក់​ទៀត ដើរ​ស្ងៀម​ស្ងាត់​ក្បែរ​គ្នា។ ខ្ញុំ​គិត​ថា "ខ្មោច​នេះ​គួរ​ឲ្យ​អនិច្ចា​ណាស់ ឥឡូវ​នៅ​ជិត​មួយ​ម៉ោង​ទៀត ទើប​បាន​រថយន្ត​មក​ដល់ គួរ​ណាស់​តែ​សន្សំ​កុសល ជួយ​ហែ​ខ្មោច​នេះ​បន្តិច​ចុះ"។ លុះ​គិត​ដូច្នោះ​ហើយ ខ្ញុំ​ខំ​ស្រូត​រូត​យ៉ាង​ប្រញាប់ ដើរ​ឲ្យ​បាន​ទាន់​ក្បួន​ដង្ហែ។ សេចក្ដី​ប៉ុន​ប៉ង​របស់​ខ្ញុំ​ក៏​បាន​សម្រេច។ ខ្ញុំ​ចូល​ទៅ​ជិត​អ្នក​ទាំង​បួន​នាក់​ដែល​ដើរ​ក្រោយ​ក្បួន។ អ្នក​ទាំង​បួន​ក្រឡេក​មើល​មក​ខ្ញុំ ដោយ​មាន​ទឹក​មុខ​ងឿង​ឆ្ងល់​ណាស់។ ខ្ញុំ​ក៏​កេះ​អ្នក​មួយ​សួរ​ភ្លាម​ថា "អ្នក, ខ្មោច​នេះ​ខ្មោច​អ្នក​ណា?"។ អ្នក​នោះ​ងាក​មក​ប្រាប់​ខ្ញុំ​ថា «ខ្មោច​នេះ​ជា​ខ្មោច​មនុស្ស​ស្រី​ឈ្មោះ​នាង "កណិការ" អាយុ​ម្ភៃ​មួយ​ឆ្នាំ អ្នក​ដែល​ដើរ​ក្រោយ​បុគ្គល​ផ្ទាប់​ជាប់​ជិត​ក្ដារមឈូស យំ​សោក​អមោក្ខ​អធម្ម​នោះ​គឺ ប្ដី​នាង។ អ្នក​អើយ, រឿង​ស្រី​នោះ​គួរ​ឲ្យ​អាណិត​ណាស់, កាល​ពី​ក្មេង​អាយុ​ដប់​ពី​រ​ឆ្នាំ ម្ដាយ​មេម៉ាយ​ប្រើ​ឲ្យ​ទៅ​ទិញ​ក្ដាម​ប្រៃ ស្រាប់​តែ​អាយូ​មេចោរ​ដែល​គេ​កាត់​ក​វា​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ស្ទុះ​មក​ចាប់​កំហែង​នាង ហើយ​អំពើ​ពាល, នាង​យំ​សំពះ​អង្វរ​វា​ដូច​ម្ដេច … Continue reading រឿង ជំទាវ​យូ

ពុម្ព​អក្សរ​នាគរី កំណែ​ថ្មី (២.១០)


មាន​បញ្ហា​គម្លាត​តួ​អក្សរ​មួយចំនួន ដើរ​មិន​ទាន់​ស្រួល​ដូច​ជា​ស្រៈ ុ ូ ួ ដែល​ស្ថិត​នៅ​ផ្នែក​ក្រោម​កម្រិត​​ទី២ ដូច​ជា​នៅ​ក្រោមជើង ្ស ្យ ្ប ជា​ដើម ពេល​យើង​វា​ទៅ​នឹង​ឃើញ​ស្រៈ ុ ូ ួ អត់​ខិត​ចូល​ក្នុង​ស្មើ​ទេ គឺ​នៅ​ក្រៅ ហើយ​មិន​ស្មើ។ ហើយ​មួយ​វិញ​ទៀត​គឺស្រៈនិង​សញ្ញា ិ ី ឹ ឺ ំ ័ ៎ ដែល​ស្ថិត​នៅ​ពី​លើត្រី​សព្ទ ពេល​យើង​វាយ​គឺ​វា​នៅ​ជាប់​ត្រសព្ទ។ ដូច្នេះ​ខ្ញុំ​បាន​កែ​សម្រួល​ឲ្យ​វា​ខ្ពស់​ដាច់​ពី​គ្នា។ សូម​ទាញ​យក​កំណែ​ថ្មី (២.១០) តាម​តំណ​ខាង​ក្រោម​នេះ។ ទាញយក ជា​ឯកសារ .zip ជា​ឯកសារ .tar.gz

ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​ឈ្មោះ Khmer Nagari (ខ្មែរ នាគរី)


ពុម្ព​អក្សរ​នេះ​មាន​ផ្សាយ​រូបរាង​ដំបូង​នៅ​កាល​ពី​ខែ​មករា ឆ្នាំ​២០១០ នៅ​ឯ​ប្លក់​របស់​លោក​ពូ ដាញ់ ហុង (អាន​ទីនេះ)។ ចាប់​ពី​ពេល​នោះមក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ទាន់​ឃើញ​មាន​ការ​ចេញ​ផ្សាយ​ឲ្យ​ប្រើ​ជា​សាធារណៈ​ឡើយ ដ្បិត​គាត់​រវល់​ជាមួយ​ការ​ងារ​ខ្លាំង​ណាស់។ តែ​កាល​ពី​សប្ដាហ៍​មុន​នេះ ខ្ញុំ​បាន​ជួប​ជាមួយ​ពូហុង និយាយ​ពី​រឿង​ផ្សេងៗ ហើយ​ខ្ញុំ​ក៏​នឹក​ឃើញ​ពុម្ព​អក្សរ​មួយ​នេះ។ ខ្ញុំ​ក៏​សាក​សួរ​គាត់ ដើម្បី​សុំ​មក​ធ្វើ​បន្ត។ គាត់​បាន​ផ្ដល់​មក​ឲ្យ​ខ្ញុំ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០១១ នេះ ហើយ​ខ្ញុំ​បាន​បញ្ចប់ជា​ស្ថាបពរ​នៅ​យប់ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០១១។ ដំបូង​ឡើង នៅ​ពេល​ដែល​ខ្ញុំ​ទទួល​បាន​នោះ ពុម្ព​អក្សរ​នេះត្រូវ​បាន​ធ្វើ​រួច​តែ​តួ​ព្យញ្ជនៈ ៣១តួ, ស្រៈ ៣តួ, ជើង​ព្យញ្ជនៈ ៤តួ, តែ​បុណ្ណោះ។ ខ្ញុំ​ក៏​បាន​ចំណាយ​ពេល​ចំនួន​៨ថ្ងៃ ដើម្បី​ធ្វើ​ពុម្ព​អក្សរ​នេះ​ឲ្យ​បាន​សម្រេច។ នៅ​ពេល​នេះ ពុម្ព​អក្សរ​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាបពរ និង​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ភ្លាមៗ​នៅ​ថ្ងៃ​នេះ។ ពុម្ព​អក្សរ​នេះ​អាច​ប្រើ​បាន​ទាំង​នៅ​ក្នុង​កម្មវិធី​រដ្ឋបាល (Office), កម្មវិធីរចនា​រូបភាព Photoshop។ រក្សា​សិទ្ធិ​ដោយ ទេព សុវិចិត្រ និង ដាញ់ ហុង ទាញ​យក ជា​ឯកសារ .zip ជា​ឯកសារ .tar.gz

logo BarCamp ២០១១ ដែលខ្ញុំ​បាន​រចនា​ដាក់ប្រកួត


នេះ​គឺ​ជា​លើក​ទី១​ហើយ ដែល​ខ្ញូំ​បាន​ធ្វើ​រូបតំណាង ឬ​ភាសា​អង់គ្លេស​ហៅ​ថា logo ដាក់​ប្រកួត​ប្រជែង​ដើម្បី​រើស​យក​រូប​ណមួយ ដែល​មាន​សម្លេង​ខ្ពស់ ធ្វើ​ជា logo សម្រាប់​ព្រឹត្តិការណ៍ BarCamp ឆ្នាំ​២០១១ នេះ។ ហើយ​ខាង​ក្រោម គឺ​ជា​រូប​តំណាង ដែលខ្ញុំ​បាន​រចនា​ឡើង ដើម្បី​ដាក់​ចូលរួម​ប្រកួត​នឹង​គេ​ដែរ។ ដើម្បី​បោះ​ឆ្នោត​ឲ្យ​រូបតំណាង​ដែល​អ្នក​គិត​ថា​ស្អាត សូមចូល​ទៅ​កាន់ http://2011.barcampphnompenh.org/logo-competition ។ បើ​ពេញ​ចិត្ត​នឹង​របស់​ខ្ញុំ សូម​ចុច​បោះ​ឆ្នោត​ឲ្យ​ផង។ ហើយ​នៅ​ក្នុង​នោះ​ក៏​មាន​រូប logo នានា​ផ្សេងៗ​ទៀត ដែល​អ្នក​បោះ​ឆ្នោត​ឲ្យ​បាន។ 🙂

ការ​ប្រលង​ប្រជែង​អក្សរ​សាស្ត្រ​រង្វាន់ ឥន្ទ្រទេវី សម្រាប់​ឆ្នាំ ១៩៦០-១៩៦១


អំពី​ប្រលង​ប្រជែង​ទូទៅ ខាង​អក្សរ​សាស្ត្រ - ប្រលោម​លោក - កវីនិពន្ធ រឿង​ល្ខោន សម្ដេច​ព្រះនរោត្តម-សីហនុ ឧបយុវរាជ​បាន​ទ្រង់​ទទួល​ព្រះរាជឋានៈ ជា​ឯកអត្ត​និពន្ធ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​សតវត្ស​ទី ២០ និង​ជា​បិតា អក្សរ​សាស្ត្រ​ជាតិ ក្នុង​ឆ្នាំ ១៩៦១ សមាគម​អ្នក​និពន្ធ​ខ្មែរ បាន​បើក​ធ្វើ​ជា​ដំបូង​បំផុត នូវ​ការ​ប្រលង​ប្រជែង​អក្សរ​សាស្ត្រ​។ ការ​ប្រលង​ប្រជែង​នឹង​ត្រូវ​ធ្វើ​ក្នុង​រយៈ​ពេល​២ឆ្នាំ​ម្ដង។ ការ​ប្រលង​ប្រជែង​លើក​ទី ១ សមាគម​បាន​ដាក់​នាម​ថា ការ​ប្រលង​ប្រជែង​អក្សរសាស្ត្រ​រង្វាន់ ឥន្ទ្រទេវី សម្រាប់​ឆ្នាំ ១៩៦០ - ១៩៦១ មាន​ចែក​ជា ៣ ផ្នែក៖ ក. ផ្នែក​ប្រលោម​លោក ដែល​មាន​បេក្ខជន​៨៨នាក់ បាន​ដាក់​រឿង​ប្រលង ខ. ផ្នែក​កវីនិពន្ធ ដែល​មាន​បេក្ខជន​៨៧នាក់ បាន​ដាក់​កំណាព្យ​ប្រលង គ. ផ្នែក​រឿង​ល្ខោន ដែល​មាន​បេក្ខជន​២០នាក់ បាន​ដាក់​រឿង​ប្រលង [...] សូម​ចុច​លើ​រូប​ខាង​ក្រោម ដើម្បី​មើល​អត្ថបទ​ពេញ​លេញ។ ទាញ​យក​រូប រូប​ទី ១ រូប​ទី ២ រូប​ទី ៣ រូប​ទី … Continue reading ការ​ប្រលង​ប្រជែង​អក្សរ​សាស្ត្រ​រង្វាន់ ឥន្ទ្រទេវី សម្រាប់​ឆ្នាំ ១៩៦០-១៩៦១

តោះ! ទៅ​មើល​រឿង​ពី​ដើម​នៅ មជ្ឈមណ្ឌល​បុប្ផាណា


ចង់​ដឹង​ព័ត៌មាន​បន្ថែម​ពី បុប្ផាណា សូម​ចូល​ទៅ​កាន់​អាសយដ្ឋាន​ទាំង​បី​ខាង​ក្រោម៖ http://bophana.org/ http://bophana.org/site/index.php?option=com_content&task=view&id=13&Itemid=57 http://bophana.org/site/index.php?option=com_content&task=view&id=15&Itemid=58 មជ្ឈមណ្ឌល​បុប្ផាណា ជា​រៀង​រាល់​ថ្ងៃសៅរ៍ តែង​តែ​ចាក់​បញ្ចាំង​រឿង​ភាពយន្ត​កាល​ពី​ដើមៗ ដូច​ជា​នៅ​ទសវត្សន៍​៦០ ជា​ដើម។ ក្រៅ​ពី​នេះ​ក៏​មាន​ចាក់​បញ្ចាំង​ជូន​ដូច​ជា ភាពយន្ត​ឯកសារ​ផ្សេងៗ​ផង​ដែរ។ នៅ​ទីនោះ មាន​កុំព្យូទ័រ​ប្រមាណ​ជា​១០​គ្រឿង​ជាង ដែល​អាច​ឲ្យ​អ្នក​ទៅ​ទីនោះ បាន​មើល​រឿង​ផ្សេងៗ​ជា​ច្រើន​ទៀត (ច្រើន​ពេក ខ្ញុំ​ទៅ​មើល​មិន​អស់​ទេ 😀 ) ។ យើង​អាច​ចូល​ទៅ​មើល​បាន​ដោយ​ឥត​គិត​ថ្លៃ។ មជ្ឈមណ្ឌល​នេះ មាន​ទីតាំង​ស្ថិត​នៅ​ឯ៖ ផ្ទះលេខ៦៤ ផ្លូវលេខ២០០ ឧកញ៉ាម៉ែន (ក្រោយ​សាលា អាល្លឺយ៉ង់ ឬ មជ្ឈមណ្ឌល​វប្បធម៌​បារាំង) ក្រុងភ្នំពេញ ប្រទេសកម្ពុជា ទូរស័ព្ទ ៖ ៨៥៥ (០) ២៣.៩៩.២១.៧៤ ។។។។។។។។។។។។។។។។។។។។។។។។។។។។ នៅ​ក្នុង​ខែ​មិថុនា​នេះ មាន​ការ​ចាក់​បញ្ចាំង​រឿង​ដូចជា៖ ថ្ងៃសៅរ៍ ទី៤ មិថុនា ម៉ោង៤រសៀល ក្រពើភ្នំ | ផលិតដោយលោក គ្រីសស្តុប ហ្គាហ្គីឡូ រយៈពេល២៤នាទី ២០១០ ភាសាខ្មែរ ក្រពើភ្នំ មាននៅអាស៊ីអាគ្នេយ៍ដូចជា … Continue reading តោះ! ទៅ​មើល​រឿង​ពី​ដើម​នៅ មជ្ឈមណ្ឌល​បុប្ផាណា

ពុម្ព​អក្សរ Hanuman ធ្វើ​ឲ្យ​អក្សរ​យូនីកូដ​ខ្មែរ​លើ Mac OS X បង្ហាញ​បាន​យ៉ាង​ត្រឹម​ត្រូវ


[...]ពុម្ព​អក្សរប្រភេទ Kh និង Khmer OS ដើរ​មិន​ល្អ​ទាល់​តែ​សោះ​នៅ​លើ Mac OS X ក៏ប៉ុន្តែ​ចំពោះ Hanuman វិញ​គឺ​បង្ហាញ​អក្សរ​ខ្មែរ​លើ Mac OS X បាន​យ៉ាង​ល្អ។ សូម​មើល​រូប​ខាង​ក្រោម៖ អាន​បន្ថែម៖ http://it4ug.net/2011/05/16/hanuman-font-work-very-well-on-macosx/