ព្រឹត្តិការណ៍ បារខែម​កំពង់ចាម ឆ្នាំ២០១៣


កាល​ពី​សប្ដាហ៍​មុន​នេះ ខ្ញុំ​បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍ បារខែម​កំពង់ចាម ចាប់​ពី​ថ្ងៃ​ទី២៤ ដល់ ២៥ ខែ​សីហា​ឆ្នាំ២០១៣ នៅ​សាកលវិទ្យាល័យ​ជាស៊ីម កំចាយមារ ខេត្ត​កំពង់ចាម។ សរុបរយៈ​ពេល​ពីរ​ថ្ងៃ​នេះ មាន​ប្រធាន​បទ​ច្រើន​ជាង​៥០ បាន​ដាក់ឲ្យ​ចូលរួម និង​មាន​អ្នក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទាំង​មូល​ជាង ៦០០ នាក់។ ប្រធាន​បទ​ទាំង​នោះ​សុទ្ធ​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដូច​ជា ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង, របៀប​ថត​រូប, ចំណេះ​ដឹង​បច្ចេកវិទ្យា​ថ្មីៗ និង​ប្រធាន​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​មិន​អាច​ចាំ​បាន។ ក្រៅ​ពីនេះ ខ្ញុំ​ក៏​បាន​ចូលរួម​ចែក​រំលែក​បាន​ពីរ​ប្រធាន​បទ​ដែរ​គឺ វិគីភីឌា​ខ្មែរ និង ចលនា​ចំណេះ​ដឹង​សេរី (ធ្វើ​ជាមួយ​បង វណ្ណថារិទ្ធិ) គន្លឹះ​ក្នុង​ការ​បង្កើត​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ ក្នុង​ថ្ងៃ​ទីមួយ​មាន​មនុស្ស​ច្រើន តែ​ថ្ងៃ​ទីពីរ​ហាក់​ខ្សត់​មនុស្ស​បន្តិច ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ល្អ។ ព្រឹត្តិការណ៍​នេះ​បាន​បញ្ចប់​នៅ​ថ្ងៃទី២ ម៉ោង​១២ថ្ងៃត្រង់ ហើយ​អ្នក​ចូលរួម​ទាំង​អស់ ជា​ពិសេស​អ្នក​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ផ្សេងៗ បាន​បែក​ផ្លូវ​ទៅផ្ទះរៀងៗ​ខ្លួន។ ខ្ញុំ​វិញ ពេល​ទៅ​ជិះ​ឡាន​ក្រុង​ទិញសំបុត្រ, ដល់​ទៅ​វិញ សុំ​តោង​ឡាន​ក្រុង​គេ​មក​វិញ (ឡាន​ដែល​គេ​ជួល​សម្រាប់​ទៅចូលរួម​កម្មវិធី) 😆 ។ ក្នុង​ឆ្នាំ​នេះ ព្រឹត្តិការណ៍​បារខែម​នៅ​ប្រទេស​កម្ពុជា​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ខាង USAID ដូច្នេះ​គេ​បាន​រៀប​ចំ​នៅ​តាម​បណ្ដាល​ខេត្ត​ក្រុង​មួយ​ចំនួន៖ ខេត្តសៀមរាប : បារខែម​អង្គរ (លើកទី២), ចាប់​ពី​ថ្ងៃ​ទី២៣ - ២៤ … Continue reading ព្រឹត្តិការណ៍ បារខែម​កំពង់ចាម ឆ្នាំ២០១៣

The Indochina Project (គម្រោង​ឥណ្ឌូ​ចិន)


មុន​នេះ​ខ្ញុំ​ទទួល​បាន​សារ​ពី​បង​គូនីឡា (Blue Lady Blog) អំពី​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា The Indochina Project ឬ គម្រោង​ឥណ្ឌូចិន ។ កម្មវិធី​នេះ​គឺ​គេ​ចង់​ឲ្យ​មនុស្ស​បង្ហាញ​សមត្ថភាព​ឬ​មតិ​យោបល់​របស់​ពួកគេ​អំពី​តំបន់​ឥណ្ឌូចិន តាម​រយៈ​វីដេអូ រូបថត រូប​គំនូរ (ដៃ និង ឌីជីថល) សំឡេង អត្ថបទ​រឿង ឬអ្វី​ផ្សេងៗ​ទៀត​ដែល​​គិត​ថា​វា​អាច​បង្ហាញ​ចំណាប់​របស់​អ្នក​អំពី​តំបន់​ឥណ្ឌូចិន។ កម្មវិធី​នេះ​នឹង​ត្រូវ​រៀប​ចំ​ជា​ពិព័រណ៍​សកល (world exhibition) នៅ​ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ហើយ​រាល់​អ្វី​ដែល​យើង​បាន​បញ្ជូន​ទៅ​កាន់​កម្មវិធី​មួយ​នេះ នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ក្នុងពិព័រណ៍​សកល​មួយ​នោះ។ ម្យ៉ាង​វិញ​ទៀត គេ​នឹង​រើស​យក​អ្នក​ចូលរួម​ដែល​សំណាង​ម្នាក់​ទៅ​កាន់​ទីក្រុង​ហូជីមិញ ដើម្បី​បង្កើត​សិប្បកម្ម (artwork) របស់​គេ​ដោយ​ផ្ទាល់​នៅ​ក្នុងពិព័រណ៍។ កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ riverorchid ។ តើ​អ្នក​មាន​អ្វី​ចង់​បង្ហាញ​ទៅ​កាន់​ពិភពលោក​អំពី​តំបន់​ឥណ្ឌូចិន​ដែរ​ឬទេ? ដូច​ជា​ប្រទេស​កម្ពុជា ឬ ភូមា ឬ ឡាវ ឬ ថៃ ឬ វៀតណាម? ប្រសិន​បើ​អ្នក​មាន សូម​ចូល​ទៅ​កាន់​គេហទំព័រ http://theindochinaproject.com ដើម្បី​ចុះ​ឈ្មោះ​និង​មើល​ព័ត៌មាន​បន្ថែម។ ចំណែក​ខ្ញុំ​? ខ្ញុំ​ឥត​មាន​អ្វី​ផ្ញើ​ទៅទេ តែ​ខ្ញុំ​សរសេរ​អត្ថបទ​នេះ​ដើម្បី​ឲ្យ​អ្នក​ចូលរួម មិន​ថា​ជា​វិចិត្រករ សិល្បករ … Continue reading The Indochina Project (គម្រោង​ឥណ្ឌូ​ចិន)

រដ្ឋ​មន្ត្រី​ម៉ាំល្ហុង


នេះ​គឺ​ជា​ខ្សែ​វីដេអូ​ខ្លី​មួយ​ស្ដី​អំពី​ជីវភាព​មួយ​របស់​លោក ម៉ៅ បូរ៉ា ដែល​បាន​មាន​គំនិត​ច្នៃ​ប្រឌិត​ក្នុង​ការ​ប្រកប​របរ​រកស៊ី​លក់​ម៉ាំល្ហុង​ដោយ​ស្លៀក​ពាក់​ខោអាវ​ដូច​អ្នក​ធំ តុប​តែង​លម្អ​ម៉ូតូ​មាន​បំពាក់​ផ្កា។ សូម​ទស្សនា​វីដេអូ​នៅ​ខាង​ក្រោម​នេះ។ [vimeo http://vimeo.com/55341360 ]

យុវជន​ខ្មែរ​និង​ហ្វេសប៊ុក


ថ្ងៃ​នេះ​ខ្ញុំ​ចង់​និយាយ​បន្តិច​អំពី​រឿង​រ៉ាវ​កើត​ឡើង​នៅ​ក្នុង​បណ្ដាញ​ហ្វេសប៊ុក។ បច្ចុប្បន្ន​នេះ​ការ​ប្រើ​ប្រាស់​កំពុង​តែ​កើន​ឡើង​យ៉ាង​សន្ធឹក ជា​ពិសេស​គឺ​យុវជន​ជា​អ្នក​សកម្មជាង​គេ​នៅ​ក្នុង​បណ្ដាញ​សង្គម​មួយ​នេះ។ វា​ជា​រឿង​ប្រសើរ​ដែល​មាន​យុវជន (និង​ប្រជាជន​ខ្មែរ) ជា​ច្រើន​ដែល​បាន​ប្រើ​បណ្ដាញ​មួយ​នេះ ក៏​ប៉ុន្តែ​សំណួរ​មួយ​ត្រូវ​បាន​ចោទ​ឡើង​ថា «តើ​គេ​ប្រើ​ក្នុង​គោល​បំណង​អ្វី?» ទំព័រ Troll ជា​ច្រើន​ត្រូវ​បាន​រីក​ដុះដាល​ដូច​ផ្សិត, ការ​និយម​ថត​វីដេអូ​និយាយ​នេះ​និយាយ​នោះ កំពុង​កើត​ឡើង​ជា​បន្ត​បន្ទាប់​ដែរ។ អ្នក​ខ្លះ​តាម​ខ្ញុំ​មើល​ទៅ​ចំណាយ​ពេល​ជា​ច្រើន​ក្នុង​ការ​ធ្វើ​សកម្មភាព​ទាំង​នោះ ដោយ​មាន​ពេល​ខ្លះ​វា​ហាក់​ដូច​ជា​ជ្រុល​ហួស​យ៉ាង​ខ្លាំង ជា​ពិសេស​គឺ​ទំព័រ Troll ។ វា​ជា​ការ​ប្រសើរ​ដែល​​គេ​បាន​បញ្ចេញ​មតិ​រិះគន់​លើ​សកម្មភាព​ណា​មួយ​មិន​ត្រឹម​ត្រូវ មិន​សមរម្យ ក៏​ប៉ុន្តែ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ​មាន​ពេល​ខ្លះ​ជ្រុល​ហួស​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​អ្នក​ដទៃ និង​បង្ក​ជា​បញ្ហា​មួយ​ចំនួន​កើត​ឡើង។ ដោយ​ឡែក​ការ​ថត​វីដេអូ​និយាយ​ពី​នេះ​ពីនោះ ឌឺដង​គ្នា​ទៅ​វិញ​មក​ដែល​កំពុង​តែ​មាន​នៅ​ពេល​ឥឡូវៗ​នេះ​ឃើញ​ថា​កំពុង​តែ​កើត​មាន​ដែរ​រវាង Peypey Ly និង Peypey Dy ។ ខ្ញុំ​ដឹង​ថា​នេះ​ជា​ការ​លេង​ដើម្បី​ឲ្យ​អ្នក​ដែល​នៅ​ក្នុង​ហ្វេសប៊ុក​ទទួល​បាន​ភាព​ប្លែក ចម្លែក​អារម្មណ៍​និង​កម្សាន្ត​អារម្មណ៍ ខ្ញុំ​ក៏​បាន​មើល​ហើយ​ក៏​បាន​សើច​ដែរ ប៉ុន្តែ​សកម្មភាព​មួយ​នេះ​ពុំ​បាន​ផ្ដល់​អ្វី​ជា​ដុំកំភួន​ច្រើន​នោះ​ទេ។ ដោយឡែក​បែរ​ជា​មាន​អ្នក​ដាក់​មតិ (comment) ជេរ​គ្នា​ទៅ​វិញ​ដោយ​ប្រើ​ពាក្យ​អសុរស​នានា តើមាន​ប្រយោជន៍​អ្វី​ខ្លះ​ដល់​ខ្លួន​និង​សង្គម? ក៏​ប៉ុន្តែ​ក្រៅ​ពី​នេះ​ក៏​ឃើញ​មាន​ប្រជាជន​ខ្មែរ​ជា​ពិសេស​គឺ​យុវជន​ខ្មែរ បាន​ផ្សព្វផ្សាយ​អំពី​សមត្ថភាព​របស់​ខ្លួន​ទៅ​វិញ ដែល​វា​ជា​ការ​បង្ហាញ​មួយ​រឹត​តែ​ប្រសើរ​ដល់​កម្ពុជា​ក្នុង​ស្ថានភាព​មួយ​ដែល​មនុស្ស​មាន​ការ​ច្នៃ​ប្រឌិត​និង​ព្យាយាម​តាម​ឲ្យ​ទាន់​ភាព​ទាន់​សម័យ​របស់​ពិភព​លោក ក្នុង​នោះ​រួម​មាន៖ Cambodia Beatboxer, Osja Studio (បង្ហាញ​សម្ថភាព​ខ្លួន​តាម​រយៈការ​បង្កើត​ហ្គេម), ការ​ចែក​រំលែក​ឯកសារ​មាន​សារប្រយោជន៍​ដល់​សាធារណៈ, ការ​បង្កើត​ជា​សកម្មភាព​សប្បុរសធម៌, មាន​បង្កើត​ជា​កម្មវិធី​ចែក​រំលែក​ចំណេះ​ដឹង និង​សកម្មភាព​ជា​ច្រើន​ទៀត​ដែល​យើង​អាច​មើល​ឃើញ​បាន។ អ្វីៗ​កាន់​តែ​សំបូរ​បែប មនុស្ស​កាន់​តែ​មាន​គំនិត​ច្រើន ប៉ុន្តែ​ចូរ​ឲ្យ​កើត​ជា​គំនិត​មាន​ប្រយោជន៍​ច្រើន​ជាង​គ្មាន​ប្រយោជន៍។ ម្យ៉ាង​វិញ​ទៀត​បើ​ចេះ​អ្វី​ហើយ … Continue reading យុវជន​ខ្មែរ​និង​ហ្វេសប៊ុក

ទស្សនៈ​ខ្ញុំ៖ ការ​ផ្លាស់​ប្ដូរ​ក្នុង​សង្គម​ខ្មែរ​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ


ថ្ងៃ​នេះ​ខ្ញុំ​ចង់​បញ្ចេញ​ទស្សនៈ​ពី​ក្នុង​បាត​ជម្រៅ​នៃ​បេះដូង​របស់​ខ្ញុំ គឺ​ថា​សង្គម​ខ្មែរ​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ពិត​ជា​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​មែន​ទែន ហើយ​មាន​ការ​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ​ទាំង​អស់។ តើ​ការ​ផ្លាស់​ប្ដូរ​នេះ​មាន​ទៅ​លើ​អ្វី​ខ្លះទៅ? ជា​ដំបូង​ខ្ញុំ​ចង់​រៀប​រាប់​បន្តិច​អំពី​ប្រវត្តិ​នៃ​ការ​ប្រើ​កុំព្យូទ័រ​និង​អ៊ីនធឺណិត​របស់​ខ្ញុំ។ ខ្ញុំ​ចាប់​ប្រើ​កុំព្យូទ័រ​ដំបូង​កាល​ពី​អាយុ​ប្រហែល​៧-៨​ឆ្នាំ (ខ្ទង់​ឆ្នាំ២០០៤) ដែល​កាល​នោះ​ខ្ញុំ​គ្រាន់​តែ​ជា​ក្មេង​ម្នាក់​មិន​ទាន់​ដឹង​អ្វី​ច្រើន​នោះ​ឡើយ​ក្រៅ​អំពី​ទៅ​រៀន មក​ផ្ទះ បើក​កុំព្យូទ័រ (របស់​ពូ) ដើម្បី​លេង​ហ្គេម​និង​រៀន​វាយ​អក្សរ​អង់គ្លេស។ រហូត​មក​ដល់​ពេល​ខ្ញុំ​រៀន​ថ្នាក់​ទី៦ (ខ្ទង់​ឆ្នាំ​២០០៧) ខ្ញុំ​ក៏​ចាប់​ផ្ដើម​ដឹង​ឮ​អំពី​អ៊ីនធឺណិត ហើយ​ក៏​សួរ​នាំ​បង​ស្រី​អំពី​ការ​ប្រើ​វា រួច​បាន​ទៅ​រៀន​ប្រើ​វា​ដំបូង​នៅ​ក្នុង​ហាង​អ៊ីនធឺណិត​ខាង​មុខ​ផ្ទះ។ ការ​បន្ត​សួរ​នាំ​និង​ស្ដាប់​ឮ​តាម​បងៗ​និយាយ​អំពី​វា ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ដឹង​ចង់​ចេះ​បន្ថែម​លើ​នេះ ហើយ​ក៏​ចេះ​តែ​ឆ្លៀត​ទៅ​ហាង​អ៊ីនធឺណិត​ប្រើ​ក្នុង​កំឡុង​ពេល​រៀន​ថ្នាក់​ទី៩​និង​ទី១០។ នៅ​ពេល​នោះ​អក្សរ​យូនីកូដ​ខ្មែរ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ច្រើន ដូច្នេះ​ខ្ញុំ​ក៏​បាន​ប្រើ​វា​ដែរ ហើយ​ក៏​វាយ​ស្រាវ​ជ្រាវ​ក្នុង​អ៊ីនធឺណិត​ដើម្បី​រក​អត្ថបទ​ជា​ភាសា​ខ្មែរ ហើយ​ក៏​ប្រទះ​ប្លក់​ខ្មែរ​ក្នុង WordPress ហើយ​ខ្ញុំ​ក៏​ស្វែង​យល់​អំពី WordPress បន្ត​ទៀត​ទើប​ខ្ញុំ​សម្រេច​ចិត្ត​បង្កើត​ប្លក់​មួយ​ទុក​ប្រើ​ផ្ទាល់ខ្លួន កាល​ពី​ដើម​ឆ្នាំ២០១០។ ដំបូង​ឡើង ខ្ញុំ​បាន​បង្កើត​ប្លក់​ឈ្មោះ sovichet.wordpress.com តែ​ក្រោយ​មក​មិន​ដឹង​យ៉ាង​ម៉េច​ខ្ញុំក៏​លុប​វា​ចេញ ហើយ​ចុះ​ឈ្មោះ​ប្រើ​វា​លែង​បាន ខ្ញុំ​ក៏​បង្កើត​ថ្មី​មួយ​ទៀត​គឺ sovichetlife.wordpress.com នេះ​ឯង។ ក្រោយ​ពេល​ដែល​ខ្ញុំ​ប្រឡូក​ក្នុង​ការ​សរសេរ​ប្លក់ មាន​អ៊ីនធឺណិត​ប្រើ​នៅ​ផ្ទះ ចុះ​ឈ្មោះ​ប្រើ​ហ្វេសប៊ុក និង​អាន​ព័ត៌មាន​តាម​សារ​ព័ត៌មាន​នានា ធ្វើ​ឲ្យ​ខ្ញុំ​សង្កេត​ឃើញ​បាន​ថា​សង្គម​ខ្មែរ​កំពុង​ផ្លាស់​ប្ដូរ​យ៉ាង​លឿន​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​អ៊ូ វីរៈ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​ធ្លាប់​បាន​និយាយ​កន្លង​មក​ដែរ​អំពី​ការ​ផ្លាស់​ប្ដូរ​យ៉ាង​លឿន​នេះ នៅ​ក្នុង​កិច្ច​ពិភាក្សា​តុមូល​កាល​ពី​សប្ដាហ៍មុន (ថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១៣) ។ បើ​យើង​លើក​យក​រឿង​ជាក់​ស្ដែង​មក​និយាយ៖ យុវជន​ចាប់​អារម្មណ៍​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ច្រើន (ហ្វេសប៊ុគ, កុំព្យូទ័រ) … Continue reading ទស្សនៈ​ខ្ញុំ៖ ការ​ផ្លាស់​ប្ដូរ​ក្នុង​សង្គម​ខ្មែរ​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ

កិច្ច​ពិភាក្សា​តុមូល​ស្ដី​អំពី “សេរីភាព​បញ្ចេញ​មតិ លើ​ប្រព័ន្ធ​អ៊ីនធើណេត”


កាល​ពី​ព្រឹក​មិញ (២៧-កុម្ភៈ-២០១៣) ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ធ្វើ​ជា​វាគ្មិន​មួយ​រូប​ក្នុង​កិច្ច​ពិភាក្សា​តុមូល​ស្ដី​អំពី "សេរីភាព​បញ្ចេញមតិ លើ​ប្រព័ន្ធ​អ៊ីនធើណេត" ដែល​បាន​រៀប​ចំ​ដោយ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស (CCHR) ។ គិត​ទៅ នេះ​គឺ​ជា​លើក​ទី​មួយ​សម្រាប់​ខ្ញុំ​ដែល​ត្រូវ​បាន​គេ​ហៅ​ឲ្យ​ធ្វើ​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​ដែល​ទាក់​ទង​ទៅ​នឹង​បញ្ហា​សិទ្ធិ​សេរីភាព។ បញ្ហា​ដែល​ត្រូវ​បាន​លើក​ឡើង​ធំៗ​គឺ​ផ្ដោត​សំខាន់​លើ​បញ្ហា​សិទ្ធិ​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត មាន​ដូច​ជា​បណ្ដាញ​សង្គម (Facebook, Twitter, ...) និង​ប្លក់​ជា​ដើម ក្រៅ​ពីនេះ Cyber Law ក៏​ជា​អ្វី​ដែល​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ។ អ្នក​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ ភាគ​ច្រើន​គឺ​ជា​អ្នក​សារព័ត៌មាន​និង​អ្នក​ប្រើ​ប្រាស់​ប្លក់ ហើយ​អ្នក​ទាំង​អស់​គ្នា​បាន​លើក​យក​បញ្ហា​ទាំង​នោះ​មក​ដេញ​ដោល​សួរ​គ្នា​និង​បញ្ចេញ​មតិ​យ៉ាង​សកម្ម​បំផុត។ បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ទាំង​អស់​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​កិច្ចពិភាក្សា​នា​ព្រឹក​នេះ គឺ​ទាក់​ទង​ទៅ​នឹង​បញ្ហា​របស់​បង​ប្រុស "ភែល ភារុណ" (ប្រហែល​អ្នក​ទាំង​អស់​គ្នា​ស្គាល់​គាត់​ហើយ) ដែល​គាត់​បាន​សរសេរ​អំពី​រឿង​រ៉ាវ​ដែល​ប៉ូលីស​នៅ​ខណ្ឌ​ចំការ​មន​ឃាត់​ម៉ូតូ​គាត់​ទុក ហើយ​ក្រោយ​ពី​ពេល​ដែល​គាត់​បាន​ផ្សាយ​រឿង​នេះ​ក្នុង​បណ្ដាញ​សង្គម ហើយ​សារព័ត៌មាន​ផ្សេងៗ​យក​ទៅ​សរសេរ​ចុះ​ផ្សាយនោះ ក្នុង​ចុង​ខែ​នេះ​គាត់​ក៏​ត្រូវ​ប៉ូលីស​ខណ្ឌ​កោះ​ហៅ​ទៅ​សាក​សួរ (អំពី​បទ​បរិហារ​កេរ្តិ៍)។ លោកអ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​ឡើង​ថា "បញ្ហា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត នឹង​ក្លាយ​ជា​បញ្ហា​ដែល​ត្រូវ​បាន​កើត​ឡើង​ជា​ច្រើន" នេះ​ក៏​ដោយ​សារ​ចំនួន​នៃ​អ្នក​ប្រើ​អ៊ីនធឺណិត​កំពុង​កើន​ឡើង ហើយ​ការ​ព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល​កំពុង​បង្ហាញ​បណ្ដើរៗ។ ដូច្នេះ​ចំពោះ​កិច្ច​ពិភាក្សា​តុមូល​នៅ​ថ្ងៃ​នេះ គឺ​ជា​សកម្មភាព​ដ៏​ប្រសើរ​មួយ​ក្នុង​ការ​ឲ្យ​ប្រជាជន​បញ្ចេញ​មតិ​របស់​ខ្លួន​លើ​បញ្ហា​មួយ​នេះ ហើយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​យក​ការ​ពិភាក្សា​ចាក់​ផ្សាយ​ក្នុង​វិទ្យុ ព្រម​ទាំង​រៀប​ចំ​ជា​គោល​នយោបាយ​សង្ខេប​ផ្ញើ​ជូន​ទៅ​ខាន​ស្ថាប័ន​រដ្ឋ​ដែល​ពាក់​ព័ន្ធ។ អត្ថបទ​ទាក់​ទង នឹង​លែង​មាន​ហាង​អ៊ីនធឺណិត​នៅ​កណ្ដាល​ក្រុង សំឡេង​ប្រជាធិបតេយ្យ : អ្នក​​ស​សេរ​ប្លុក​​ ចង់ឲ្យ​រដ្ឋាភិបាល ​អនុញ្ញាត​ឲ្យមាន​ហាង​អ៊ីន​ធើ​ណេ​តជិត​សាលារៀន​​

នឹង​លែង​មាន​ហាង​អ៊ីនធឺណិត​នៅ​កណ្ដាល​ក្រុង


ថ្មីៗនេះ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍បាន​ចេញ​សរាចរណ៍​ថ្មី​មួយ​ស្ដី​អំពី​ការ​បិទ​ហាង​អ៊ីនធឺណិត​កាហ្វេ​ទាំង​ឡាយ​ណា​ដែល​ស្ថិត​ក្នុង​រយៈ​ចម្ងាយ ៥០០ម ពី​សាលារៀន។ សរាចរណ៍​មួយ​នេះ​ត្រូវ​បាន​ខាង​សង្គមស៊ីវិល​និង​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​មួយ​ចំនួន​មិន​បាន​គាំទ្រ​ឡើយ។ សរាចរណ៍​បាន​ផ្ដោត​ចំបង​លើ​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត ព្រម​ទាំង​បង្ការ​សិស្ស​គេច​សាលា​មិន​ចូលរៀន​បែរ​ជា​ទៅ​លេង​ហ្គេម​និង​មើល​វីដេអូ​អាសអាភាស​ផ្សេងៗ។ ឯកសារ​សរាចរណ៍​ណែ​នាំ​ជា​ទម្រង់ PDF: http://licadho-cambodia.org/press/files/MoPT-Circular1815-InternetCafe.pdf ចំពោះ​គំនិត​របស់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គាំទ្រ​តិច​តួច​ណាស់ ព្រោះ​ថា​មិន​ប្រាកដ​ហាង​ទាំង​អស់ សុទ្ធ​តែ​បើក​ជា​កន្លែង​ហ្គេម​ទាំង​អស់​នោះ​ឡើយ ហើយ​ម្យ៉ាង​វិញ​ទៀត​ការ​ធ្វើ​ឧក្រិដ្ឋកម្ម​គេ​មិន​ងាយ​នឹង​ប្រើ​ហាង​អ៊ីនធឺណិត​សាធារណៈ​បែប​នេះ​ក្នុង​ការ​ប្រព្រឹត្តិ​ឡើយ។ ដោយឡែក រាល់​ហាង​ទាំង​អស់​ក៏​មិន​សុទ្ធ​តែ​សិស្ស​សាលា​ដែល​ត្រូវ​តែ​ចូល​លេង​ហ្គេម​ដែរ អាច​មាន​ជា​សិស្ស​និស្សិត​ឬ​មនុស្ស​គ្រប់​វ័យដែល​ចង់​សិក្សា​ស្រាវជ្រាវ​លើ​កិច្ចការ​និង​ការ​ងារ​របស់​ខ្លួន, ស្វែង​យល់​អំពី​ចំណេះ​ដឹង​ផ្សេងៗ​ដែល​ខ្លួន​ចង់​បាន, ទទួល​យក​ព័ត៌មាន​ពី​គ្រប់​មជ្ឈដ្ឋាន។  ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ធ្វើ​បែប​នេះ​ក៏​បាន​កាត់​បន្ថយ​ចំនួន​សិស្ស​គេច​សាលា​បាន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ព្រោះ​នៅ​មាន​បារ, ក្លឹប, មជ្ឈមណ្ឌល​កម្សាន្ត​នានា​ដែល​កំពុង​បម្រើ​នា​ពេល​បច្ចុប្បន្ន។ ដើម្បី​បង្ក្រាប​ការ​គេច​សាលា​ទាំង​នេះ តាម​ទស្សនៈ​ផ្ទាល់​របស់​ខ្ញុំ អាជ្ញាធរ​គួរ​តែ​ដាក់​វិធានការណ៍​ទៅ​លើ​ហាង​អ៊ីនធឺណិត​ដែល​សង្ស័យ​ថា​មាន​បម្រើ​សេវាកម្ម​ហ្គេម ព្រម​ទាំង​អភិវឌ្ឍ​បន្ថែម​ទៅ​លើ​វិន័យ​និង​ការ​អប់រំ​នៅ​ឯ​សាលា​រៀន​និមួយៗ ក្រៅ​ពីនេះ​ក៏​គិត​ពិចារណា​ទៅ​លើ​ផ្នែក​ផ្ដល់​សេវាកម្ម​នានា​ដែល​ប៉ះពាល់​ដល់​សិស្សានុសិស្ស ព្រម​ទាំង​គេហទំព័រ​ដែល​ផ្ដល់​វប្បធម៌​មិន​ល្អ​សម្រាប់​ពួក​គេ។ អត្ថបទ​នៅ​ប្លក់​ដទៃ​ទៀត៖ Has Law in Cambodia Gone Insane? [Khmerbird] Internet Cafe Ban Worries Bloggers [Blog - VOA News]

ខ្ញុំ​បរិច្ចាគ​ឈាម​លើក​ទី​មួយ…..


នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​បាន​បរិច្ចាគ​ឈាម។ ការ​បរិច្ចាគ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី៤ (ស្ថិត​នៅ​ខាង​ជើង​វត្តភ្នំ) ហើយ​ទៅ​ជា​ក្រុម។ គ្រាន់​តែ​ឃើញ​ដំបូង​គួរ​ឲ្យ​ខ្លាច​ណាស់ តែ​ដល់​ពេល​វេន​ខ្ញុំ​ម្ដង គឺ​ថា​ឥត​ឈឺ​អ្វី​ច្រើន​នោះ​ទេ ហេហេហេ ។ តែ​រមួល​ពេញ​គ្រែ​ពេល​ដក​ម្ជុល​វិញ 😀 ក្រោយ​ពី​ចប់​សព្វ​គ្រប់​ហើយ គ្រូពេទ្យ​បាន​ឲ្យ​ទៅ​អង្គុយ​ថត​រូប​ដាក់​ចូល​កាត ខ្ញុំ​សើច​ឡើង​ដូច​គ្រាន់​បើ​ណាស់​អ៊ីចឹង តែ​មាន​អី​ដល់​ពេល​បាយ​ថ្ងៃ​ត្រង់​ចាប់​ផ្ដើម​មាន​សញ្ញា​បណ្ដើរៗ​ហើយ (ខ្សោះ​កម្លាំង ណា​មួយ​ជិះ​ហាល​ថ្ងៃ​ផង​នាំ​ឲ្យ​កើត​ខ្យល់​បន្តិច​បន្តួច ហើយ​ណា​មួយ​មិន​ស្រួល​ពោះ​តាំង​ពី​ព្រឹក) ។ ការ​បរិច្ចាគ​នេះ​គឺ​ក្នុង​គោល​បំណង​ជួយ​ដល់​កុមារ​ដែល​ទទួល​រង​គ្រោះ​ហើយ​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់​នៅក្នុង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​បាន​បរិច្ចាគ​បែប​នេះ ណា​មួយ​បាន​ដឹង​អំពី​លទ្ធផល​ពិនិត្យ​ឈាម ប្រភេទ​ឈាម​និង​បញ្ចេញ​ឈាម​ខ្លះ​ចេញ​ពី​ខ្លួន​ក្រែង​លោ​បាន​ស្គម​ខ្លះ​ដែរ ហេហេហេ តែ​ឥឡូវ​នៅ​មាន​អារម្មណ៍​ខ្សោះ​កម្លាំង​បន្តិច​បន្តួច​ដែរ។ សរសេរ​ទាំង​នៅ​ខ្សោះ​កម្លាំង~~

បទ៖ Take me to your heart (ច្រៀង​ដោយ​កុមារា​ពិការ​ភ្នែក​ម្នាក់)


កុមារ​ពិការ​ភ្នែក​ម្នាក់​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភ​អំពី​លោក ឡារី ដែល​រស់​នៅ​សហរដ្ឋអាមេរិក។ លោក​បាន​ឧបត្ថម្ភ​ឲ្យ​ក្មេង​ម្នាក់​នេះ បាន​ចូលរៀន​នៅ​សាលា​ដូរ្យ​តន្ត្រី​មួយ​នៅ​ខេត្ត​សៀមរាប។ ការ​ឧបត្ថម្ភ​តាម​រយៈ ក្រុម​ខ្មែរ​ដើម្បី​ខ្មែរ និង ក្រុម​យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា។ ដូច្នេះប្រសិន​បើ​ឯកឧត្តម-លោកជំទាវ អស់​លោក-លោកស្រី អ្នក​នាង​កញ្ញា ដែល​ចង់​ឧបត្ថម្ភ​ដល់​កុមារា​ម្នាក់​នេះ សូម​ទាក់​ទង​ទៅ​កាន់​លេខ​ទូរស័ព្ទ៖ លោក សារិ ប៊ុនធឿន (ហៅ អាចារ្យទុយ) : 012 556 098 លោក សុរិយា វង្ស ទេវ័ន្ត : 012 764 476 អ្នកស្រី ឈិន សុភី : 012 992 397

កម្មវិធី Mini KhmerTalks Phnom Penh លើក​ទី៣


ជា​រៀង​រាល់​ខែ​អ្នក​រៀប​ចំ​កម្មវិធី KhmerTalks Phnom Penh បាន​បង្កើត​កម្មវិធី KhmerTalks តូចៗ​ដើម្បី​ឲ្យ​មាន​ការ​ចែក​រំលែក​ជា​ប្រចាំ។ កម្មវិធី​នេះ​ត្រូវ​បាន​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​៣ម៉ោង ចាប់​ពី​ម៉ោង ២រសៀល ដល់ម៉ោង ៥ល្ងាច ហើយ​មាន​វាគ្មិន​ចំនួន​បីរូប​ដែល​នឹង​ឡើង​មក​ចែក​រំលែក​បទ​ពិសោធន៍​របស់​ពួក​គាត់ ទាក់​ទង​នឹង​ជិវិត ការងារ គំនិត​ច្នៃប្រឌិត និង​ចំណេះ​ដឹង​ផ្សេងៗ​ទៀត។ នៅ​ក្នុង​កម្មវិធី​លើក​ទីបី​នេះ មាន​វាគ្មិន​ដូច​ជា៖ កញ្ញា ចាប សុពណ៌នេត្រា, ប្រធានបទ៖ "Going Green for Beginners" លោក ហោ សុផាន់ណា, ប្រធានបទ៖ "វិទ្យាសាស្ត្រ និង ការ​ច្នៃ​ប្រឌិត" លោក សរ ឧត្តម, ប្រធានបទ៖ "វិន័យ​ខ្លួន​ឯង" សូម​ចូលរួម​ទាំង​អស់​គ្នា​នៅ SmallWorld Cambodia (ផ្ទះលេខ១៧, ផ្លូវ ៦០៤, ខណ្ឌ​ទួល​គោក, ភ្នំពេញ) នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០១២។ (ព័ត៌មាន​បន្ថែម៖ រូប​ខាង​ក្រោម និង​គេហទំព័រ http://khmertalks.com/mini/speakers)