អំពី​ក្រុម «យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា»


«យើងរួមគ្នាដើម្បីគន្ធបុប្ជា» រួមចំណែកថែទាំសុខភាពកុមារ ក្រុម «យើងរួមគ្នាដើម្បីគន្ធបុប្ជា» ជា​ស្ពាន​ថ្មី​មួយ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត ដែល​អាច​ជួយ​ចម្លង​នូវ​ទឹក​ចិត្ត​សប្បុរស​របស់​លោក​អ្នក​ទៅ​កាន់​មន្ទីរ​ពេទ្យ​គន្ធបុប្ជា ជាទី​ស្ថាន​សក្តិ​សិទ្ធិ​ជួយ​ប្រោស​ប្រស់ អាយុ​ជីវិត​កុមារ​នៅ​កម្ពុជា ដែល​កំពុង​ប្រឈម​មុខនឹង​ជំងឺ​ដង្កាត់​នានា ឲ្យ​បាន​ជា​សះស្បើយ មាន​សុខ​ភាព​ល្អ​ព្រម​ទាំង​មាន​ក្តីសង្ឃឹម។ គោល​បំណង (បឋម) របស់​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ជា ៖- បរិច្ចាគ ជា​ប្រាក់​វិភាគ​ទាន​ផ្ទាល់​ខ្លួន ដើម្បី​ជួយ​ទ្រទ្រង់ មន្ទីរ​ពេទ្យ​គន្ធបុប្ជា។ - លើក​ទឹក​ចិត្ត​កៀងគរ​និង​ជួយ​សម្រួល ប្រមែ​ប្រមូល​ថវិកា​ពី​មិត្តភក្តិ​រួម​ក្រុម​និង​សប្បុស​ជន ដែល​មាន​លទ្ធភាព និង​មាន​ឆន្ទៈ ចង់​ចូល​រួម អំពើ​ជាកុសល តែ​គ្មាន​ពេល​គ្រប់​គ្រាន់ ទៅ​ដោយ​ផ្ទាល់​ខ្លួន​បាន ដើម្បី​ឲ្យ​ពួក​គាត់​អាច​បរិច្ចាគ​តាម​រយៈ​ក្រុម​យើង​ខ្ញុំ ដែល​មានអ្នក​ស្ម័គ្រ​ចិត្ត ជួយ​ការងារ​ដោយ​មិន​គិត​កម្រៃ មិន​ឆ្លៀត​ឱកាស យក​មុខ​យក​មាត់ កេង​ប្រវញ្ចន៍ ឬ​ស្វែង​រក​ផល​ប្រយោជន៍។ - ផ្សព្វ​ផ្សាយ​ពី​ភាព​ចាំ​បាច់ កត្តា​ប្រឈម​និង​តម្រូវ​ការ នៃ​មន្ទីរ​ពេទ្យ​គន្ធបុប្ជា លើក​ទឹក​ចិត្ត ចំពោះ​មិត្ត​ភក្តិ​រួម​ក្រុម​និង​សប្បុរស​ជន ដែល​មាន​លទ្ធភាព​និង​មាន​ឆន្ទៈ ចង់​ចូល​រួម​អំពើ​ជា​កុសល អាច​អញ្ជើញ​ទៅ​កាន់ មន្ទីរ​ពេទ្យ​គន្ធបុប្ជា ដើម្បី​ផ្តល់​ការ​ឧបត្ថម្ភ របស់​ខ្លួន​ដោយ​ផ្ទាល់ ដោយ​មិន​ចាំ​បាច់​តាម​រយៈ​ក្រុម។ សូម​មេត្តា​ចែក​រំលែក សេចក្តី​សុខ​របស់​លោក​អ្នក ជូន​មាតា​បិតា​និង​កុមារ ដោយ​ជួយ​ផ្តល់​ប្រាក់​វិភាគ​ទាន តាម​សទ្ធា​ប្រចាំ​ខែ ឬ ម្តង​ម្កាល ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ជា​តាម​រយៈ «ស្ពាន​នៃ​មេត្តាធម៌» នេះ។ យើង​ខ្ញុំ​ធានា … Continue reading អំពី​ក្រុម «យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា»

កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌ រៀប​ចំ​ដោយ​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា


កាល​ពី​លើក​មុន​នោះ​ក្រុម​យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប​ដើម្បី​ប្រគល់​ថវិកា​បរិច្ចាគ​ជិត ៤០០០ដុល្លារ​សហរដ្ឋអាមេរិក ទៅ​កាន់​លោកវេជ្ជបណ្ឌិត Beat Richner។ ហើយ​គម្រោង​ធ្វើ​ដំណើរ​នោះ​ទទួល​បាន​ជោគជ័យ​គួរ​ជា​ទីពេញ​ចិត្ត ព្រម​ទាំង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សប្បុរសជន​នានា។ ក្រោយ​ពី​ពេល​នោះ​មក​ក៏​មាន​សប្បុរសជន​ម្នាក់ ហើយ​ក៏​ជា​អ្នក​ចេះ​លេង​ភ្លេង​ដែរ បាន​ឲ្យ​យោបល់​ក្នុង​ការ​បង្កើត​កម្មវិធី​ប្រគុំ​តន្ត្រីសប្បុរសធម៌ នោះ​គឺ​លោកភក្ដី។ គំនិត​របស់​លោក​បាន​ធ្វើ​ឲ្យ​អភិបាល​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា សម្រេច​ចិត្ត​រៀប​ចំ​កម្មវិធី​នេះ​ឡើយ ហើយ​មាន​ក្រុម​តន្ត្រី​របស់​លោក​ភក្ដី​ជា​អ្នក​លេង​ភ្លេង (ក្រុម​ឈ្មោះ Mon Amour) ។ ការ​ប្រគុំ​តន្ត្រី​មួយ​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃអាទិត្យ ទី០២ ខែ​កញ្ញា ឆ្នាំ​២០១២ វេលា​ម៉ោង​៣ល្ងាច នៅ​ភូមិ​ព្រែក​ឡុង សង្កាត់​តាក្ដុល ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ ដោយ​ហេតុ​កន្លែង​ប្រគុំ​តន្ត្រី​នៅ​ជ្រៅ​ដែរ​នោះ ទើប​មិន​សូវ​មាន​មនុស្ស​ចូលរួម​ច្រើន​កុះករ​ឡើយ។ កម្មវិធី​ចាប់​ផ្ដើម​ឡើង​ដោយ​មាន​ការ​ណែនាំ​អំពី​ការ​រៀប​ចំ​ក្រុម និង​ការ​បង្កើត​ក្រុម​ដោយ​មាន​លោក​ពូ​សុរិយវង្ស ទេវ័ន្ត និង​បង​អ៊ាង​គារវៈ ជា​អ្នក​រៀប​ចំ​បើក ហើយ​មាន​បង​កណ្ដូប (ណារិទ្ធិ) និង​បង​ស្រី​សុលីនណា ជា​ពិធីករ។ ការ​ប្រគុំ​តន្ត្រី​បាន​ប្រព្រឹត្តិ​ទៅ​ជា​បន្តបន្ទាប់​ដោយ​មាន​ចម្រៀង​ជា​លំដាប់ ក្រៅ​ពីនោះ​ក៏​មាន​វគ្គ​និយាយ​អំពី​រឿង​រ៉ាវ​ដែល​ខ្លួន​បាន​ជួប​ប្រទះ​និង​ឆ្លងកាត់​ជាមួយ​នឹង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ការ​ប្រគុំតន្ត្រី​សប្បុរសធម៌​មួយ​នេះ ត្រូវ​បាន​ខាង​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី (RFA) ចុះ​មក​ថត​យក​ព័ត៌មានផ្សាយ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ផង​ដែរ (ចុច​អាន​ទីនេះ) និង ខាង​ទស្សនាវដ្ដី CM (ចុច​អានទីនេះ) ។ កម្មវិធី​នេះ​ពុំ​មែន​ជា​កម្មវិធី​ធំ​ណាស់​ណា​ឡើយ តែ​ជា​លើក​ដំបូង​ដែល​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា … Continue reading កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌ រៀប​ចំ​ដោយ​ក្រុម យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា

ទៅចូលរួម​កម្មវិធី ការ​ប្រគុំតន្ត្រី​សប្បុរសធម៌ រៀប​ចំ​ដោយ​ក្រុម យើ់ង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា


ថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​២០១២ ជា​វេលា​ដ៏​ពិសេស​សម្រាប់​ក្រុម «យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា» ដែល​បាន​រៀប​ចំ​ការ​ប្រគុំ​តន្ត្រី​សប្បុរសធម៌​ឡើង ក្នុង​គោល​បំណង​ប្រមូល​ថវិកា​ចូល​ជា​ជំនួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ឯ​ឃុំ​ព្រែកឡុង សង្កាត់​តាក្ដុល ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ ការ​ប្រគុំ​តន្ត្រី​នេះ​ត្រូវ​បាន​ផ្ដួច​ផ្ដើម​គំនិត​ឡើង​ដោយ​លោក ភក្ដី ដែល​ជា​មនុស្ស​ម្នាក់​សំខាន់​ក្នុង​ក្រុម​តន្ត្រី Mon Amour ។ កម្មវិធី​នេះ​អាច​សម្រេច​ដោយ​ជោគជ័យ​ទៅ​បាន​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​អ្នក​ភូមិ​អ្នក​ស្រុក​នៅ​ទីនោះ ព្រម​ទាំង​ក្រុម​តន្ត្រីករ​និង​សមាជិក​ក្រុម យើង​រួមគ្នា​ដើម្បី​គន្ធបុប្ផា ទាំង​អស់។ ប្រាក់​ដែល​ទទួល​បាន​ក្នុង​ការ​ប្រគុំ​តន្ត្រី​នេះ (ទិន្នន័យ​មិន​ទាន់​ច្បាស់​លាស់) ទទួល​បាន​ប្រមាណ​ជាង ១,០០០ដុល្លារ​សហរដ្ឋអាមេរិក។ អូ៎! ម្យ៉ាង​ទៀត​នោះ ក៏​សូម​អរគុណ​ដល់​ខាង​អាជ្ញាធរ និង​ខាង​សង្កាត់​ដែល​បាន​ផ្ដល់​ច្បាប់​ដល់​ក្រុម​យើង​ខ្ញុំ​បាន​រៀប​ចំ​កម្មវិធី​នេះ​ឡើង តាំង​ពីដើម​រហូត​ដល់​ចប់​ផង​ដែរ។ កំណត់​ហេតុ​ពិស្ដារ​នឹង​សរសេរ​នៅ​ថ្ងៃ​ស្អែក 🙂

អនាគត​នៃ​ភាសា​ខ្មែរ នៅ​លើ​អ៊ីនធើណិត


នេះ​ជា​អត្ថបទ​ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​ណា និង គួរ​ចែក​រំលែក​បន្ត៖ The Internet – specially the two Social Networks of Facebook (more here) and Twitter(more here) – brought hundreds of millions of people world-wide in new ways into special relations of – mostly public group – communication. Both networks have also thousand of active participants in Cambodia. Recently, there was also a discussion started about the fact that … Continue reading អនាគត​នៃ​ភាសា​ខ្មែរ នៅ​លើ​អ៊ីនធើណិត

សាសនា​ព្រះពុទ្ធ អាច​នឹង​បាត់​បង់បានទេ?


នេះ​បើ​តាម​ខ្ញុំ​ដឹង​តាម​គ្រូ(គ្រូទាយ​ដែល​ដឹងញ្ញាណ) ហើយ​និង​ឃើញ​នូវ​សភាព​ពិតបច្ចុប្បន្ន​នេះ បាន​ធ្វើ​អោយ​ខ្ញុំ​គិត​ថា ​សាសនា​ព្រះពុទ្ធ​អាច​នឹង​បាត់បង់។ ហេតុ​អ្វី​បានជា​ខ្ញុំ​គិត​ដូចនេះ? ព្រោះ​មើលឃើញ​ថាមាន ព្រះសង្ឃ​​ជា​ច្រើន​ដែល​ធ្វើ​ខុស នឹង​វិន័យ​សង្ឃ ដោយ​ធ្វើ​រឿង​អាក្រក់​ជាច្រើន ដូចជា៖ សេព​កាមគុណ, ឆក់​ប្លន់, សម្លាប់, និង​ធ្វើ​អំពើ​ផ្សេងៗ​ទៀត ដែល​ខុស​នឹង​វិន័យ​សង្ឃ។ ដែល​ទង្វើ​ទាំងនេះ​ធ្វើ​អោយ អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ទាំង​ឡាយ លែងមាន​ជំនឿ​ចិត្ត​លើ ហើយ​អាច​នឹង​ងាក​រ៉េ​ទៅ​រក​សាសនា​ថ្មីទៀត។ តើ​យើង​ពិតជា​ចង់អោយ​សាសនា​ល្អ​មួយ នេះ​បាត់​បង់​មែនទេ? តើ​អ្នក​មានវិធី​ដើម្បី​រក្សា​បានទេ? ធ្វើ​អំពើ​ល្អ នៅជាតិ​នេះ នឹងឃើញ​ផល​តបសង​វិញភ្លាមៗ មិនចាំបាច់​ជាតិ​ក្រោយទេ។ បើ​ខ្ញុំ​និយាយ​ត្រង់ណា​មិនសមរម្យ សូម​ខន្តី​អភ័យ​ទោស ដល់​ខ្ញុំ​ព្រះករុណា ខ្ញុំបាទ។

ឥទ្ធិពល​អាក្រក់​នៃ​ហ្គេម!


ក្នុង​នេះ​ខ្ញុំ​ចង់​និយាយ​ពី​ហ្គេម​មួយ​ចំនួន​ដែល​ជះ​ឥទ្ធិពល​អាក្រក់​នៃ​អ្នក​លេង ដូច​ជា​ហ្គេម​ខ្នាត​ធំៗ(Game Online) ដែល​នៅ​ស្រុក​ខ្មែរ​មាន​(ប្រហែល​ជា​អ្នក​ដឹង​ហើយ)។ អ្នក​ដែល​បាន​លេង​ហ្គេម​ទាំង​នោះ​ហើយ គឺ​ភ្លេច​អស់​ហើយ​រៀន​សូត្រ ប្រហែល​ជា​បាយ និង​ទឹក​ក៏​ភ្លេច​ដែរ​ហើយ​មើល​ទៅ។ ខ្ញុំ​សូម​លើក​យក​មិត្ត​ខ្ញុំ​ប៉ុន្មាន​នាក់​ដែល​លេង៖ រាល់​ថ្ងៃ​លេង​នោះ​លេង មិន​រៀន​សូត្រ​គិត​តែ​ពី​លេង។ មក​ដល់​សាលា​ក៏​និយាយ​ពី​រឿង​ហ្គេម ទៅ​ញ៉ាំ​អី​ក៏​និយាយ​ពី​ហ្គេម។ ប៉ូលិស​ខំ​បិទ​ហ្គេម​ប៉ិន​នឹង​ដែរ តែ​នៅ​តែ​ពួកវា(មិត្ត​ខ្ញុំ) មាន​កន្លែង​លេង​ទៀត។ ឯម្ដាយ​រក​លុយ​ឲ្យ​រៀន​តែ​យក​ទៅ​លេង​ទាល់​តែ​អស់ ជួន​កាល​បោក​ម្ដាយ​ថា​យក​លុយ​មក​បង់​គ្រូ តែ​យក​ទៅ​លេង​អស់។ ជួនកាល​លេង​រហូត​ទាល់​តែ​មិន​ទៅ​ផ្ទះ​សំបែង​ដល់​ថ្នាក់​ឪពុក​ម្ដាយ​បារម្ភ ភ័យ​ពី​រឿង​បាត់​កូន។ នេះ​ជា​រឿង​មិត្ត​ខ្ញុំ(នៅ​មាន​ទៀត​តែ​សូម​លើក​យក​មក​តែ​ប៉ុណ្ណឹង​ទេ...) ហ្គេម​ទាំង​នោះ​មិន​ត្រឹម​តែ​ជះ​ឥទ្ធិពល​លើ​ខ្លួន​ឯង​ទេ សូម្បី​តែ​គ្រូ​ក៏​ដល់​ដែរ ដូច​លោក​គ្រូ​ខ្ញុំ មិន​មាន​សិស្ស​ទៅ​រៀន​ទេ (ម៉ោង​គួរ) ពី​ព្រោះ​រវល់​ទៅ​លេង​ហ្គេម ដល់​ថ្នាក់​កាល​ពី​ដើម​ឆ្នាំ​មាន​សិស្ស​ចូល​រៀន ១០-២០​នាក់ ឥឡូវ​សល់​តែ ៧​នាក់?:( ឥឡូវ​គាត់​ឈប់​បង្រៀន​ទៀត ខ្ញុំ​មិនដឹង​ជា​ទៅ​រៀន​នៅ​ឯណា​ទៀត​ទេ។ សែន​ខ្វល់។ សូម​សិស្សា​នុសិស្ស​ទាំង​អស់ នៅ​ឆ្ងាយ​ពី​ហ្គេម​ដែល​មិន​បាន​ការ ដូច​ជា​ការ​នៅ​ឲ្យ​ឆ្ងាយ ពី​គ្រឿង​ញៀន​ដែរ។  😦 😦 😦 😦 ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​នឹង​យល់​ពី​រឿង​នេះ...

ចាក់​ធុង​បាស់​ស្ទាក់​យក​លុយ!


ពិត​ជា​ម្យ៉ាង​ដែរ! បង​បង​នៅ​តាម​ស្រែ​ចំការ ស្រុក ភូមិ ឃុំ នាំ​គ្នា ចាក់​ធុង​បាស់​ស្ទាក់​យក​លុយ ទាំង​ហ្វូងៗ ជួនកាល​មួយ​ផ្លូវ​មាន​ដល់​ទៅ ៥-៦ កន្លែង ហើយ​មាន​គម្លាត​គ្នា​ខ្លីៗ សំណាង​ហើយ​ដែល​ខ្ញុំ​ជិះឡាន បើ​ជិះ​ម៉ូតូ​វិញ​មិន​ដឹង​ជា​ម៉េច​ទេ? ថ្ងៃ​មិញ​នេះ​ក្រោយ​ពី​ចេញ​ពី​ចម្ការ(នៅ អង្គ​ស្នួល) វិញ​ក៏​បែក​មក​តាមផ្លូវ​មួយ​ដែល​គេ​ប្រហែល​ជា​មាន​គម្រោង​ធ្វើ​ជា​ផ្លូវ​ ហាយ​វេយ ហើយ​ផ្លូវ​នោះ​បើ​ជិះ​ត្រង់​ទៅ​ទៅដល់ វត្ត​ស្លែង (ម្ដុំ ពងទឹក) តាម​ផ្លូវ​នឹង​មាន​ជាង ៦ កន្លែង​អ្នក​ខ្លះ​បើ​មិន​ឲ្យ​លុយ​ទេ​មិន​បើ​ផ្លូវ​ឲ្យ​ទេ ហើយ​មនុស្ស​មិន​មែន​តិច​ទេ មួយ​ហ្វូងៗ​ជិត ២០នាក់(តាម​កន្លែង)។ ខ្ញុំ​គិត​ថា​ធ្វើ​ចឹង វា​ដូច​ជា​មិន​ល្អ​មើល​សោះ ស្ទាក់​យក​លុយ​ចឹង បើ​អ្នក​ទេសចរណ៍​គេ​ជិះ​តាម​ផ្លូវ​នោះ​លេង អី​បើ​ធ្វើ​ចឹង គេ​មិន​ដឹង​ជា​និយាយ​អី​ខ្លះ​ទេ 🙂 មួយ​ទៀត​ពួក​គាត់​នឹង ស្អាតៗ សង្ហាៗ តែ​ទៅ​ជា​មក​ធ្វើ​ចឹង!......