អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​កីឡា​បាល់ទាត់​កម្ពុជា


ពេលខ្លះ វា​ជា​រឿង​ល្អ​ដែល​យើង​អាច​អង្គុយ​នៅ​មួយ​កន្លែង ហើយ​សើរើ​រឿងរ៉ាវ​នានា​ដែល​ជួប​ប្រទះ មក​សិក្សា​អំពី​វា ហើយ​ស្វែងរក​គុណប្រយោជន៍​ចេញ​ពី​រឿង​ទាំងអស់​នោះ។ ការ​ដែល​យើង​ដឹង​ច្រើន​រឿង វា​នាំ​ឲ្យ​យើង​អាច​គិត​បាន​ច្រើន​ផ្លូវ ច្រើន​យ៉ាង ហើយ​អាច​ផ្សែផ្សំ​ព្រឹត្តិការណ៍​នានា​ក្នុង​ជីវិត ឲ្យ​ក្លាយ​ទៅ​ជា​បទពិសោធន៍​ជីវិត​ថ្មី​មួយ។ ព្រឹត្តិការណ៍​កើត​មាន​ជុំវិញ​ខ្លួន​យើង គឺ​ជា​ទុន​ដ៏​សំខាន់ ពោល​គឺ​វា​ប្រៀប​បាន​ដូច​ជា​ជី​សម្រាប់​បំប៉ន​ជីវិត។ នៅ​ថ្ងៃ​មួយ​នោះ ខ្ញុំ​អង្គុយ​តែ​ម្នាក់​ឯង (ហើយ​ការ​ពិត​ទៅ ខ្ញុំ​ក៏​ចូលចិត្ត​នៅ​តែ​ម្នាក់ៗ​ឯង​ដែរ) ហើយ​លើក​យក​ព្រឹត្តិការណ៍​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន មក​រក​មើល​គុណប្រយោជន៍​របស់​វា ហើយ​ចំណុច​សំខាន់ៗ​ដែល​ជា​ចលករ​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នោះ​កើត​មាន​ឡើង។ កីឡា​បាល់ទាត់ គឺ​ជា​ប្រធានបទ​ដ៏​ធំ​មួយ​ក្នុង​រយៈពេល​បីបួន​ឆ្នាំ​ចុងក្រោយ​នេះ។ បើ​ក្រឡេក​មើល​ទៅ​ដប់​ឆ្នាំ​មុន ទំនង​ជា​គ្មាន​ការ​ជជែក​ដេញដោល​ដូច​ពេល​បច្ចុប្បន្ន​នោះ​ទេ។ ខ្ញុំ​ចូលចិត្ត​ស្វែងយល់​អំពី​អ្វី​មួយ លើស​ពី​ត្រឹម​រូបរាង​ពិត​របស់​វា។ ពាក្យ​ថា កីឡា​បាល់​ទាត់ ទំនង​ជា​នឹក​ឃើញ​ត្រឹម​ការណ៍​ដែល​មាន​មនុស្ស​ដប់​ម្ភៃ​នាក់ រត់​ប្រដេញ​ពេញ​តារាង​ដណ្ដើម​យក​ដុំ​មូល​មួយ។ ប៉ុន្តែ​ខ្ញុំ​គិត​ផ្សេង​ពី​នេះ។ សមិទ្ធផល​ដែល​យើង​បាន​ឃើញ​សព្វថ្ងៃ​នេះ ប្រាកដ​ណាស់ គឺ​វា​មាន​ចំណុច​មួយ​ចំនួន​ដែល​យើង​ត្រូវ​លើក​យក​មក​សិក្សា ហើយ​ច្រោះ​យក​ចំណុច​សំខាន់ៗ ដែល​ជា​ចំណុច​រួម​អាច​យក​ទៅ​អនុវត្ត​បាន​នៅ​គ្រប់​ទីកន្លែង​ផ្សេងៗ​ទៀត។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​ធ្វើ។ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​និយាយ​តែ​អំពី​កីឡា​បាល់​ទាត់? អ្ហឹម... មិនមែន​ខ្ញុំ​លម្អៀង​នោះ​ទេ ប៉ុន្តែ​ត្រង់​ថា កីឡា​មួយ​នេះ​មាន​ការ​ផ្សព្វផ្សាយ​ច្រើន ហើយ​ក៏​មាន​សមិទ្ធផល​ច្រើន ដែល​ខ្ញុំ​បាន​សង្កេត​ឃើញ​ពី​ពេល​កន្លង​មក។ ខ្ញុំ​មិនមែន​ជា​អ្នក​ចេះ​លេង​កីឡា​បាល់​ទាត់​ទេ ហើយ​ទាំង​នេះ​គ្រាន់តែ​ជា​ចំណុច​ដែល​ខ្ញុំ​អាច​លើក​យក​មក​បង្ហាញ​ក្រោម​ពាក្យ បទពិសោធន៍​ជីវិត តែ​ប៉ុណ្ណោះ។ ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ស្រលាញ់​ពេញ​ចិត្ត ពាក្យ​នេះ ទំនង​ជា​អ្នក​ធ្លាប់​បាន​ឮ​ឡើង​ស៊ាំ​ត្រចៀក​ទៅ​ហើយ។ ប្រាកដ​ហើយ ដែល​ប៉ុន្មាន​ពាក្យ​នេះ​ក្លាយ​ជា​ពាក្យ​យ៉ាង​សាមញ្ញ ងាយ​ស្រួល​និយាយ​ជា​ទី​បំផុត។ … Continue reading អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​កីឡា​បាល់ទាត់​កម្ពុជា

បាតុកម្ម​និង​ឥទ្ធិពល​បណ្ដាញ​សង្គម


បាតុកម្ម... គ្រាន់​តែ​ឮ​ពាក្យ​នេះ មាន​មនុស្ស​មួយ​ចំនួន​បាន​លើក​ឡើង​ថា បាតុកម្ម​ហ្នឹង​ហើយ​ជា​មុខ​របរ​បន្ថែម​របស់​បក្ស​ជំទាស់។ តែ​មាន​ខ្លះ​វិញ​ថា បាតុកម្ម​ហ្នឹង​ហើយ​ជា​មូលហេតុ​ធ្វើ​ឲ្យ​មាន​អសន្តិសុខ​សង្គម។ ហើយ​ក៏​មាន​ខ្លះ​ទៀត​គាត់​បញ្ចេញ​យោបល់​ថា បាតុកម្ម​ហ្នឹង​គឺ​មក​ពី​គេ​មិន​សុខ​ចិត្ត។ បើ​តាម​ខ្ញុំ​ចាំ ចាប់​តាំង​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៣ មក បាតុកម្ម​ត្រូវ​បាន​ធ្វើ​ជា​បន្ត​បន្ទាប់​ដូច​ជា​បាតុកម្ម​របស់​បក្ស​ជំទាស់ បាតុកម្ម​របស់​កម្មករ​ទាមទារ​ប្រាក់​ខែ​គោល​ខ្ពស់​ដល់ ១៦០ដុល្លារ និង​បាតុកម្ម​របស់​សមាគម​ផ្សេងៗ​ទៀត។ វា​ជា​ការ​ពិត​ដែល​ថា​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ រាស្ត្រ​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​តវ៉ា​លើ​បញ្ហា​ដែល​ខ្លួន​មិន​សុខ​ចិត្ត ប៉ុន្តែ​វា​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ទៅ​វិញ​នៅ​ពេល​ដែល​បាតុកម្ម​អហិង្សា​ទាំង​នោះ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ហិង្សា (កុប្បកម្ម)។ ចាប់​តាំង​ពី​បាតុកម្ម​បាន​កើត​ឡើង ព័ត៌មាន​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​រហ័ស​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ជា​ពិសេស​នៅ​ក្នុង​បណ្ដាញ​សង្គម Facebook និង Twitter ។ តួ​យ៉ាង​នៅ​ក្នុង​ព្រឹត្តិការណ៍​ម្សិល​មិញ និង​ថ្ងៃ​នេះ​គឺ​ជា​រឿង​ដែល​កំពុង​ឆេះ​ក្ដៅ​គគុក​នៅ​ក្នុង​បណ្ដាញ​សង្គម ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​លើ​ការ​បង្ក្រាប​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច​នៅ​ផ្លូវ​វ៉េងស្រេង។ បណ្ដាញ​សង្គម​ទាំង​ពីរ​នេះ​បាន​ប្រែ​ខ្លួន​ជា​ឧបករណ៍​យ៉ាង​សំខាន់​សម្រាប់​ផ្សាយ​ដំណឹង​បាន​យ៉ាង​រហ័ស មិន​ថា​មនុស្ស​សាមញ្ញ ឬ​អ្នក​នយោបាយ ឬ​ជន​ល្បីល្បាញ​សុទ្ធ​តែ​ប្រើ​វា​ដើម្បី​ផ្សព្វផ្សាយ ហើយ​ដំណឹង​មួយ​ចំនួន​នោះ​ពុំ​មាន​ផ្សាយ​នៅ​ក្នុង​ទូរទស្សន៍​នោះ​ឡើយ។ នៅ​ថ្ងែ​នេះ​ជា​ថ្ងៃ​គួរ​ឲ្យ​សោកសៅ​នៅ​ពេល​ដែល​ការ​បង្ក្រាប​ក្រុម​បាតុករ​ឈាន​ដល់​មាន​អ្នក​ស្លាប់ និង​របួស​ច្រើន​នាក់។ អ្វី​ដែល​យើង​ចង់​ឃើញ​គឺ​បាតុកម្ម​អហិង្សា ដែល​គ្មាន​អ្នក​ស្លាប់ គ្មាន​អ្នក​របួស ហើយ​ទទួល​បាន​ការ​ដោះស្រាយ​ដ៏​សមរម្យ​មួយ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​លើ​អ្វី​ដែល​រាស្ត្រ​ចង់​បាន។ ខ្ញុំ​គិត​ថា​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង ឃើញ និង​ឮ​អំពី​ព័ត៌មាន​ទាំង​នេះ​ហើយ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ព្រឹត្តិការណ៍​នេះ​នឹង​ស្រាកស្រាន្ត​ជា​បន្តបន្ទាប់ ហើយ​រដ្ឋាភិបាល​អាច​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ដើម្បី​ស្រាយ​ចំណង​បញ្ហា​នេះ។ ដោយ​ឡែក នៅ​រឿង​មួយ​ទៀត​ដែល​មក​ដល់​ថ្ងៃ​នេះ​ហើយ ខ្ញុំ​ហាក់​មិន​ទទួល​បាន​ព័ត៌មាន​បន្ថែម​សោះអំពី​ការ​បាត់បង់​ព្រះ​សារីរិកធាតុ។ តើ​ការ​ស្វែង​រក​ដល់​ណា​ហើយ? តើ​ព្រះសារីរិកធាតុ​ត្រូវ​បាន​គេ​លួច​ទៅ​លក់​នៅឯណា? ឬ​ក៏​ត្រូវ​គេ​យក​ទៅ​ទុក​នៅ​ឯណា? រដ្ឋាភិបាល អ្នក​គឺ​ជា​ឪពុក​ម្ដាយ​របស់​ប្រជារាស្ត្រ សូម​អ្នក​ស្រលាញ់​រាស្ត្រ​ឲ្យ​ដូច​ជា​បុត្រ​របស់​អ្នក … Continue reading បាតុកម្ម​និង​ឥទ្ធិពល​បណ្ដាញ​សង្គម

វីដេអូ៖ ខ្ញុំ​ជា​ប្រធាន​អាស៊ាន


វីដេអូ​នេះ​ត្រូវ​បាន​ថត​ដោយ​ក្រុម I DO U DO ដើម្បី​អបអរ​ដែល​កម្ពុជា​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន និង​សហការ​ផលិត​ដោយ អគ្គនាយកដ្ឋាន​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន និង សមាគម​យុវជន​ខ្មែរ។ [youtube http://www.youtube.com/watch?v=Tv4VoqX5Ukk ] ខ្ញុំ និង អ្នក​ទាំង​អស់​គ្នា គឺ​ជា​ប្រធាន​អាស៊ាន។ ^____^

Love Story: Letters from the Past ហ្គេម​ដែល​ទាក់​ទង​នឹង​កម្ពុជា


Love Story: Letters from the Past គឺ​ជា​ហ្គេម​មួយ​ដែល​និយាយ​ពី ប្រវត្តិ​ស្នេហា​របស់​គូ​ស្នេហ៍​មួយ​គូ​ដែល​តែង​ស្រលាញ់​គ្នា។ តែ​កាល​ណោះ​ខាង​បុរស​ត្រូវ​បាន​គេ​ប្រាប់​ថា បាន​បាត់​ខ្លួន​នៅ​ប្រទេស​កម្ពុជា។។ រឿង​រ៉ាវ​យ៉ាង​ណា សូម​អ្នក​ទាញ​យក​ទៅ​លេង​ទៅ​ចុះ។ នេះ​ជា​រូប​ខ្លះៗ៖ តំណ​ភ្ជាប់​ទៅ​កាន់​វែបសាយ Bigfishgames: - http://www.bigfishgames.com/download-games/7358/love-story-letters-from-the-past/index.html - http://www.bigfishgames.com/blog/love-story-letters-from-the-past-walkthrough/ តំណ​ទាញ​យក៖ - http://hotfile.com/get/28538544/4c7cf0ed/53f4d98/Love_Story_-_Letters_from_the_Past.exe - http://hotfile.com/dl/28538544/3322f62/Love_Story_-_Letters_from_the_Past.exe.html ពេល​លេង​ហើយ ជួយ​ប្រាប់​គេ​ឯង​ផង, ថា​តើ​សប្បាយ​រឺ​ក៏​អត់?