ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ៖ «មិត្ត​សាលាបាលី»


ជម្រាប​សួរ​បង​ប្អូន​រួម​ភូមិ WordPress ជា​ទី​នឹក​រឭក។ តើ​បង​ប្អូន ពុក​ម៉ែ មាមីង ទាំង​អស់​គ្នា​សុខ​សប្បាយ​ដែរ​ឬទេ? សម្រាប់​ខ្ញុំ គឺ​សុខ​រាល់​តែ​ថ្ងៃ​ហ្នឹង ^_^ ។ ឥឡូវ​ខ្ញុំ​មិន​សូវ​មាន​ពេល (ព្រោះ​ខ្ជិល) ហើយ​ម្យ៉ាង​ទៀត​ជាប់​រវល់​ធ្វើ​កិច្ច​ការ​ផ្សេងៗ​ទៀត ដូច​ជា​ការ​សិក្សា ជាដើម។ តែ​កាល​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១២ នេះ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​មួយ​ទៀត ដែល​មាន​ឈ្មោះ​ថា «មិត្ត​សាលាបាលី» ។ ម្ដេច​ក៏​ខ្ញុំ​ដាក់​ឈ្មោះ​ដូច្នេះ? បាទ! មិត្ត​សាលាបាលី គឺ​ជា​ឈ្មោះ​សៀវភៅ​ទស្សនាវដ្ដី​មួយ ដែល​មាន​ការ​ផ្សព្វផ្សាយ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៥០ មក​ម្ល៉េះ។ ទស្សនាវដ្ដី​នេះ មាន​សរសេរ​អំពី​វប្បធម៌ អរិយធម៌ ប្រពៃណី សាសនា និង​អក្សរ​សាស្ត្រ​ខ្មែរ។ ដោយ​សារ​តែ​ខ្ញុំ​ពេញ​ចិត្ត ទៅ​នឹង​អក្សរ​លើ​ក្រប​សៀវភៅ​នេះ ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ចង់​ធ្វើ​ពុម្ព​អក្សរ​នេះ​ឡើង។ ការ​ដាក់​ឈ្មោះ​បែប​នេះ ក៏​ព្រោះ​ខ្ញុំ​ចង់​រំឭក​នូវ​ការ​ចំណាយពេល និង​កម្លាំង​របស់​បុព្វបុរស​យើង ក្នុង​ការ​លើក​តម្កើង​អក្សរ​សាស្ត្រ ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី បាន​យ៉ាង​ទូលំទូលាយ និង​សុះសាយ។ សម្រាប់​សមិទ្ធិផល​នេះ ខ្ញុំ​សូម​ឧទ្ទិស​ជូន​ដល់​ក្រុម​គណៈកម្មការ​រៀប​ចំ ព្រម​ទាំង​សមាជិក​នៃ ទស្សនាវដ្ដី​មិត្ត​សាលាបាលី​ទាំង​អស់ ដែល​បាន​ចែក​ឋាន​ទៅ​ឆ្ងាយ​ហើយ​នោះ។ ពុម្ព​អក្សរ​នេះ​ខ្ញុំ​ចំណាយ​ពេល​ធ្វើ​ប្រហែល ១ សប្ដាហ៍ ដោយ​ផ្អែក​ទៅ​លើ​តួ​អក្សរ​បួន​ដប់​តួ … Continue reading ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ៖ «មិត្ត​សាលាបាលី»

ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​ឈ្មោះ៖ ខ្មែរ​ទូរគមនាគមន៍


កាល​ពី​លើក​មុន​ខ្ញុំ​បាន​ដាក់​ផ្សាយ​អំពី​ពុម្ព​អក្សរ​មួយ​ឈ្មោះ​ថា ខ្មែរនាគរី ដែល​ខ្ញុំ​បាន​យក​មក​ធ្វើ​បន្ត​ពី​ពូ ដាញ់ ហុង។ ចំណែក​នៅ​ថ្ងៃ​នេះ​វិញ ខ្ញុំ​សុំ​ណែនាំ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​មួយ​ទៀត ដែល​ខ្ញុំ​បាន​ធ្វើ​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​តែ​ម្ដង។ ពុម្ព​អក្សរ​នេះ​ខ្ញុំ​ចំណាយ​ពេល​ជាង​១សប្ដាហ៍​ដើម្បី​បញ្ចប់ (ដោយ​មិន​បូក​រួម​ជាមួយ​ពេល​វេលា​ដែល​ខ្ញុំ​ខ្ជិល​មិន​បាន​ធ្វើ) ។ ហើយ​ពុម្ព​អក្សរ​នេះ​សោត ខ្ញុំ​បាន​ប្រើ​កម្មវិធី Font Forge ដើម្បី​គូរ​រាល់​អក្សរ​ទាំង​ឡាយ​ឡើង កម្មវិធី​នោះ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ ហើយ​មាន​ដំណើរ​ការ​បាន​យ៉ាង​ល្អ​នៅ​លើ Linux (រាល់​ថ្ងៃ​ខ្ញុំ​ប្រើលើ moonOS) ។ ដូច្នេះ​អក្សរ​នេះ​ជា​អក្សរ​ចែក​ជូន​ដោយ​ឥត​គិត​ប្រាក់ ចឹង​ប្រើ​កម្មវិធី​ឥត​គិត​ប្រាក់​ថែម​ទៀត​ទៅ រឹត​តែ​ប្រសើរ។ 😉 មូល​ហេតុ​ដែល​ខ្ញុំ​ធ្វើ និង​ដាក់​ឈ្មោះ ពុម្ព​អក្សរ​មួយ​នេះ រូបរាង​នៃ​អក្សរ​នេះ​ខ្ញុំ​បាន​ប្រទះ​ឃើញ​ដំបូង​នៅ​ក្នុង​ខិតប័ណ្ណ​មួយ កាល​ពី​ឆ្នាំ​១៩៦៣ ស្ដី​ពី​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។ ដោយ​ហេតុ​ឃើញ​ថា​អក្សរ​នោះ​ងាយ​ស្រួល​ធ្វើ ហើយ​មាន​រូប​រាង​ស្អាត​ផង​នោះ ខ្ញូំ​ក៏​បាន​សម្រេច​ចិត្ត​ថា​ត្រូវ​ធ្វើ​អក្សរ​នេះ​ឲ្យ​បាន​រួច។ ចំណែក​ឈ្មោះ​វិញ​នោះ ខ្ញុំ​គិត​ថា​ខ្ញូំ​យក​ចេញ​ពី​ខិត​ប័ណ្ណ​នោះ ដូច្នេះ​ដាក់​ថា ខ្មែរ​ទូរគមនាគមន៍ បែប​នេះ​តែ​ម្ដង​ទៅ ឈ្មោះ​នេះ​ក៏​ល្អ​ម្យ៉ាង​ដែរ។ ដំណើរ​ការ​បង្កើត ដូច​ខ្ញុំ​ប្រាប់​ពី​លើ​ហើយ​ថា បើ​រាប់​តែ​ថ្ងៃ​ធ្វើ​នោះ ខ្ញុំ​ចំណាយ​ពេល​ប្រហែល​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ក្នុង​ការ​បង្កើត​ពុម្ព​អក្សរ​នេះ។ តែ​បើ​រាប់​ទាំង​ថ្ងៃ​ខ្ជិល​មិន​ធ្វើ​ថែម​ទៀត​នោះ ចូល​ជាង​២សប្ដាហ៍​ហើយ។ ហើយ​ការ​ធ្វើ​ក្នុង​រយៈ​ពេល​ជាង​១សប្ដាហ៍​នោះ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​ពេញៗ​មួយ​ថ្ងៃ​ដែរ ធ្វើ​ពេល​ខ្លះ​បាន ២ម៉ោង ពេល​ខ្លះ​បាន ៤ ទៅ ៦ … Continue reading ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​ឈ្មោះ៖ ខ្មែរ​ទូរគមនាគមន៍

ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​ឈ្មោះ Khmer Nagari (ខ្មែរ នាគរី)


ពុម្ព​អក្សរ​នេះ​មាន​ផ្សាយ​រូបរាង​ដំបូង​នៅ​កាល​ពី​ខែ​មករា ឆ្នាំ​២០១០ នៅ​ឯ​ប្លក់​របស់​លោក​ពូ ដាញ់ ហុង (អាន​ទីនេះ)។ ចាប់​ពី​ពេល​នោះមក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ទាន់​ឃើញ​មាន​ការ​ចេញ​ផ្សាយ​ឲ្យ​ប្រើ​ជា​សាធារណៈ​ឡើយ ដ្បិត​គាត់​រវល់​ជាមួយ​ការ​ងារ​ខ្លាំង​ណាស់។ តែ​កាល​ពី​សប្ដាហ៍​មុន​នេះ ខ្ញុំ​បាន​ជួប​ជាមួយ​ពូហុង និយាយ​ពី​រឿង​ផ្សេងៗ ហើយ​ខ្ញុំ​ក៏​នឹក​ឃើញ​ពុម្ព​អក្សរ​មួយ​នេះ។ ខ្ញុំ​ក៏​សាក​សួរ​គាត់ ដើម្បី​សុំ​មក​ធ្វើ​បន្ត។ គាត់​បាន​ផ្ដល់​មក​ឲ្យ​ខ្ញុំ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០១១ នេះ ហើយ​ខ្ញុំ​បាន​បញ្ចប់ជា​ស្ថាបពរ​នៅ​យប់ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០១១។ ដំបូង​ឡើង នៅ​ពេល​ដែល​ខ្ញុំ​ទទួល​បាន​នោះ ពុម្ព​អក្សរ​នេះត្រូវ​បាន​ធ្វើ​រួច​តែ​តួ​ព្យញ្ជនៈ ៣១តួ, ស្រៈ ៣តួ, ជើង​ព្យញ្ជនៈ ៤តួ, តែ​បុណ្ណោះ។ ខ្ញុំ​ក៏​បាន​ចំណាយ​ពេល​ចំនួន​៨ថ្ងៃ ដើម្បី​ធ្វើ​ពុម្ព​អក្សរ​នេះ​ឲ្យ​បាន​សម្រេច។ នៅ​ពេល​នេះ ពុម្ព​អក្សរ​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាបពរ និង​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ភ្លាមៗ​នៅ​ថ្ងៃ​នេះ។ ពុម្ព​អក្សរ​នេះ​អាច​ប្រើ​បាន​ទាំង​នៅ​ក្នុង​កម្មវិធី​រដ្ឋបាល (Office), កម្មវិធីរចនា​រូបភាព Photoshop។ រក្សា​សិទ្ធិ​ដោយ ទេព សុវិចិត្រ និង ដាញ់ ហុង ទាញ​យក ជា​ឯកសារ .zip ជា​ឯកសារ .tar.gz

ពុម្ព​អក្សរ Hanuman ធ្វើ​ឲ្យ​អក្សរ​យូនីកូដ​ខ្មែរ​លើ Mac OS X បង្ហាញ​បាន​យ៉ាង​ត្រឹម​ត្រូវ


[...]ពុម្ព​អក្សរប្រភេទ Kh និង Khmer OS ដើរ​មិន​ល្អ​ទាល់​តែ​សោះ​នៅ​លើ Mac OS X ក៏ប៉ុន្តែ​ចំពោះ Hanuman វិញ​គឺ​បង្ហាញ​អក្សរ​ខ្មែរ​លើ Mac OS X បាន​យ៉ាង​ល្អ។ សូម​មើល​រូប​ខាង​ក្រោម៖ អាន​បន្ថែម៖ http://it4ug.net/2011/05/16/hanuman-font-work-very-well-on-macosx/

ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មីដោយ សុខ ចំរើន


អរគុណ​បង​ប្រុស សុខ ចំរើន ដែល​បាន​ផ្ដល់​ពុម្ព​អក្សរ​យូនីកូដខ្មែរ​ថ្មីនេះ មក​ដាក់​ផ្សាយ​ចែករំលែក​ដល់​ប្រជាជន​ខ្មែរ​ទាំង​អស់។ ពុម្ព​អក្សរ​ដែល​បង​ប្រុស​បាន​ធ្វើ​មាន​ដូច​ជា៖ Khmer Music (ផ្គុំ​ឡើង​ដោយ​សញ្ញា​ភ្លេង) Khmer Arrow (មាន​នូវ​គំនូស​ព្រួញ បង្ហាញ​អំពី​របៀប​នៃ​ការ​សរសេរ​អក្សរ​ខ្មែរ) Khmer Dotted (ជា​ពុម្ព​អក្សរ​មាន​សណ្ឋាន​ចុចៗ​មូលៗ) Khmer Eng (ជា​ពុម្ព​អក្សរ​ដែល​ផ្គុំ​ឡើង​ដោយ​តួ​អក្សរ​អង់គ្លេស) ពុម្ព​អក្សរ​ទាំង​អម្បាល​ម៉ាន​នេះ អាច​ប្រើ​ស្រួល​ជាមួយ​កម្មវិធី​ការិយាល័យ (Microsoft Office, LibreOffice. OpenOffice.org)។ សម្រាប់ Photoshop វិញ​អាច​នឹង​មាន​នៅ​ពេល​ខាង​មុខ។ សូម​មើល​ទៅ​រូប​ខាង​ក្រោម​នេះ៖ លោក​អ្នក​អាច​ទាញ​យក​បាន​តាម ទីនេះ។

Google Translate ស្គាល់​ភាសា​ខ្មែរ


អម្បាញ់​មិញ​នេះ សាក​ចុច​លេងៗ​ទៅ ស្រាប់​តែ​ឃើញ​ថា ឥឡូវ Google Translate ក៏​ស្គាល់​ភាសា​ខ្មែរ​ដែរ។ មើល​រូបខាង​ក្រោម​នេះ។ វា​ដឹង​ថា​ជា​ភាសា​ខ្មែរ​ទៀត 😀 គ្រាន់​តែ​វា​មិន​ទាន់​អាច​បក​ប្រែ​បាន ហេសហេស

គ្រោង​បន្ទះ​វាយ​អក្សរ​ថ្មី​របស់ NIDA និង គ្រោង​របស់​លោក​ពូ​ដាញ់ហុង


បាន​កែប្រែ៖ គ្រោង​របស់​ពូ ដាញ់ ហុង បាន​បន្ថែម​ចន្លោះ​មើល​មិន​ឃើញ ហើយ។ កាល​ពី​រសៀល​ថ្ងៃ​មិញ (ថ្ងៃ​ទី២៦ ខែធ្នូ ឆ្នាំ​២០១០) ខ្ញុំ​បាន​ជួប​ជាមួយ​លោក​ពូ ដាញ់ ហុង ដែល​គាត់​ជា​អ្នក​បង្កើត​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ។ គាត់​បាន​លើក​ឡើង​អំពី​បញ្ហា​អក្សរ​ខ្មែរ​យូនីកូដ ដែល​មាន​បញ្ហា​ជាមួយ​កម្មវិធី​ភាគ​ច្រើន គឺ​បញ្ហា​អំពី គ្រោង​បន្ទះ​វាយ​អក្សរ​របស់ NIDA ដែល​មាន​បញ្ហា​ជាមួយ Shortcut របស់​កម្មវិធី​មួយ​ចំនួន ដែល​ជា​បញ្ហា​ដល់​អ្នក​ប្រើ​មួយ​ចំនួន, ហើយ​គ្រោង​ដដែល​នេះ​មាន គ្រាប់ចុច (Key) សម្រាប់​អក្សរ​ខ្មែរ​ច្រើន​ពេក, តាំង​ពីស្រៈ (ុំ), (ោះ), (ុះ), (េះ) ហើយ​តួ​អក្សរ​មួយ​ចំនួន​គឺ​ប្រើ Ctrl + lAlt ឬ rAlt, ដែល​នេះ​ហើយ​ជា​បញ្ហា។ នៅ​ពេល​នេះ NIDA បាន​បង្កើត​គ្រោង​ថ្មី​មួយ ដែល​លែង​ប្រើ Ctrl + lAlt ឬ rAlt ច្រើន​ទៀត​ហើយ គឺ​ប្រើ​តែ​មួយ​ចំនួន​តូច​ទេ។ ទោះបី​ជា​វា​ថ្មី​មែន អាច​និយាយ​ថា​ពិបាក​ប្រើ ព្រោះ​យើង​ទម្លាប់​ប្រើ​អា​របស់​ចាស់ៗ អីចឹង​ពេល​ប្រើ​អាថ្មី មុខ​ជា​រអ៊ូថា​ពិបាក​ប្រើ។ តែ​បើ​យើង​រៀន​ប្រើ​វា​នោះ … Continue reading គ្រោង​បន្ទះ​វាយ​អក្សរ​ថ្មី​របស់ NIDA និង គ្រោង​របស់​លោក​ពូ​ដាញ់ហុង

អត្ថបទ​បង្ហាញ​របស់ខ្ញុំ​នៅ​ក្នុង​ជំនួប​ក្រុម pyKhmer


របៀប​បក​ប្រែ​កម្មវិធី ចុច​តំណ​ខាង​លើ​នេះ​ដើម្បី​ទាញ​យក 🙂 នៅ​ទំព័រ​ទី​១​ទី២និង​ទី៣ ខ្ញុំ​សរសេរ​វែង​បន្ដិច​ហើយ ព្រោះ​ខ្ញុំ​ត្រូវ​ការ​រៀប​រាប់​សម្រាប់​អ្នក​ទាញ​យក​ទៅ​មើល... អរគុណ! 🙂

សទ្ទានុក្រមខ្មែរ​អូអេស ជំនាន់​៤.២


នេះ​ជា​សទ្ទានុក្រម​ខ្មែរ​អូអេស អង់គ្លេស-ខ្មែរ ដែល​បក​ប្រែ​ពាក្យ​ពី​ភាសា​អង់គ្លេស ក្នុង​កុំព្យូទ័រ ទៅ​ជា​ភាសាខ្មែរ។ នេះ​ជា​តំណ​ភ្ជាប់​ចូល​ទៅ​ទាញ​យក​មក​ប្រើ៖ http://www.4shared.com/document/FbkfOXFt/Glossary-42.html

តើ​នេះ​ជា​ចេតនា រឺ អចេតនា?


សូម​អ្នក​ទាំងអស់​គ្នា​ជួយ​គិត​មើល​មើរ៎! តើ​នេះ​ចេតនា​រឺ អចេតនា? ពាក្យ​គេ​ប៉ុណ្ណា​អី​ហើយ នៅ​តែ​បក​ថា "វា" ទៀត។ រឺ​អ្នក​បក​ហ្នឹង​អត់​ចេះ​ខ្មែរ ឬ អត់​ចេះ​អង់គ្លេស? ហើយ​បក​ប្រែ​ក៏​ខុសដែរ។ ពិបាក​យល់​ន័យ​មែនទែន........តើ​អ្នក​ណា​ទៅនរ៎? ជួយ​មើល​រូប​មួយ​នេះទៀត៖