កំណាព្យ៖ «រាត្រី… ឆ្កែ… ហូប… ទឹក…»


រាត្រី​ងងឹត​តែងឥត​ពន្លឺ ឆ្កែ​ព្រូស​ឮៗ​តែងដេក​មិន​លក់ ហូប​មិន​ទំពារ​វា​តែង​តែឈ្លក់ ទឹក​គ្រឿង​អន្លក់​វា​តែង​តែឆ្ងាញ់។ ប្រុសៗ​សង្ហា​ស្រី​តែង​ចូល​ចិត្ត ស្រីៗ​ស្គម​ល្អិត​តែង​មាន​ប្ដី​ខ្លាញ់ ស្រី​ស្រស់​ស្អាត​ល្អ​តែង​​គេ​ស្រលាញ់ អាយុ​មិន​ចាញ់​នឹង​ចិត្ត​ស្នេហា។ តាៗ​ចាស់​ខ្លះតែង​មាន​លុយ​ច្រើន តា​អាយុ​ច្រើន​តែង​មាន​កញ្ញា នៅ​ថ្នាក់​ថ្នម​កាយ​តែង​ចាយ​ដុល្លារ កញ្ញា​នោះ​ណា​ដេក​ស៊ី​រំភើយ។ កំលោះ​ៗចង់​បាន​ប្រពន្ធ ខ្លះ​សែន​ស៊យស៊ុន​ផុត​ចុង​ផុត​ត្រើយ ប៉ះ​ម៉ែ​ប្រពន្ធ​កាច​គ្មាន​សោះ​ស្បើយ ឱ​ណា​អ្នក​អើយ​ទ្រាំ​ទៅ​កម្ម​យើង។ កំលោះ​ខ្លះ​ទៀត​តែង​មាន​សំណាង បែប​បុណ្យ​បាន​សាង​នាំ​ហេតុ​ឲ្យ​ឡើង ជួប​ក្រមុំ​ល្អ​ស្រស់​ស្អាត​គួរ​ថ្កើង ធ្វើ​បុណ្យច្រើន​ឡើង​តែង​ជួប​រឿង​ល្អ។ ក្រមុំ​ស្រុក​យើង​មិន​មែន​អន់​ទេ កម្លោះ​គ្នាន់​គ្នេរ​ស្រវា​ជាន់​ក ចង់​បាន​រូប​នាង​ស្រស់​សែន​បវរ ជា​គូ​កំដរ​ជីវិត​លុះ​ក្ស័យ។ ពេល​នេះ​ទំនេរ​ចង់​តែង​កាព្យ​ល្បែង គ្រាន់​បាន​បន្លែង​ដួង​ចិត្ត​និស្ស័យ ឲ្យ​ផុត​ក្ដី​ទុក្ខ​អស់​ព្រួយ​អស់​ភ័យ តែង​ស្រប​តាម​វ័យ​សម័យ​ថ្មី​នេះ។ អស់​អី​និយាយ​ហើយ 😀 ភ្នំពេញ ថ្ងៃទី១៧ ខែ​មីនា ឆ្នាំ២០១៣, ម៉ោង១៧:២៧

យសាភិវឌ្ឍកជន «ជន​អ្នក​ចម្រុង​ចម្រើន​ដោយ​យស»


ឧដ្ឋានវតោ សតីមតោ សុចិកម្មស្ស និសកម្មការិនោ សញ្ញតស្សច ធម្មជីវិនោ អប្បមត្តស្ស យសោកិវឌ្ឍតិ! យសតែងចម្រើនដល់ជន៖ អ្នកមានព្យាយាមរឹងប៉ឹងម៉ឺងម៉ាត់ អ្នកមានស្មារតីខ្ជាប់ខ្លួនមិនភ្លេចភ្លាត់ អ្នកមានការងារស្អាតហ្មត់ហ្មង អ្នករិះរេពិចារណាត្រាតែយល់, សព្វគ្រប់សិនហើយទើបធ្វើអ្វីៗ អ្នកសង្រួមឥន្ទ្រិយស្រគត់ស្រគំសមរម្យមិនឆ្គង អ្នកចិញ្ចឹមជីវិតត្រឹមត្រូវតាមគន្លងធម៌ អ្នកមិនប្រមាទ គឺប្រុងប្រយ័ត្នស្មារតីជានិច្ច មិនលុះលង់ក្នុងការធ្វេសប្រហែស (ដោយបរិយាយថា "អ្នកមានសតិសម្បជញ្ញៈជានិច្ច" ) អត្ថន័យពាក្យថា យស ឥស្សរិយៈ គឺភាវៈជាធំ ឬមានបុណ្យស័ក្តិ ភោគទ្រព្យ គឺមានទ្រព្យធនច្រើន សម្មានៈ គឺមានអ្នកដទៃរាប់អានច្រើន កិត្តិ មានកេរ្តិ៍ឈ្មោះល្អ គេស្ងើចសរសើរ ទាំង៤នេះហៅថា យស។ ឯឥស្សរិយយស គឺយសនៃអ្នកធំ ឬយសនៃអ្នកមានបុណ្យស័ក្តិ។ គ្រឿងឥស្សរិយយស គឺវត្ថុឬរបស់ជាគ្រឿង លើកតម្កើងអ្នកមានឥស្សរិយៈ។ ពាក្យកាព្យឲ្យងាយចាំ ពាក្យ ៩ រីជនណា មានព្យាយាម ដ៏ម៉ឺងម៉ាត់, ប្រុងប្រយ័ត្ន តាំងស្មារតី ខ្មីរក្សា, មានការស្អាត មិនគ្រោតគ្រាត មិនខ្ជីខ្ជា, ពិចារណា ឲ្យឃើញសិន … Continue reading យសាភិវឌ្ឍកជន «ជន​អ្នក​ចម្រុង​ចម្រើន​ដោយ​យស»

អត្ថបទ​កាព្យ៖ ទិញ​ស្ករ​ជួប​ស្នេហ៍


មិន​មែន​ជា​រឿង​ពិត​ទេ តែ​គ្រាន់​តែ​ជា​អត្ថបទ​កាព្យ​ដែល​ខ្ញុំ​ប្រឌិត​ឡើង ក្នុង​គោល​បំណង​បំបាត់​ភាព​អផ្សុក។ កាល​ល្ងាច​ថ្ងៃ​នោះ​ម៉ាក់​ខ្ញុំ​ប្រើឲ្យ​ទៅ​ទិញ​ស្ករ​ស ស្រាប់​តែ​មក​ផ្ទះ​វិញ ក៏​នឹក​តែង​កំណាព្យ​មួយ​បទ ក៏​ចេះ​តែ​អង្គុយៗ​តែង​បាន​៣ល្បះ តែ​មិន​ទាន់​ចប់។ ពីរ​បីថ្ងៃ​ក្រោយ​មក​ទើប​នឹក​ឃើញ យក​មក​កតែង​បញ្ចប់។ ហើយ​នៅ​ពេល​នេះ​តែង​ចប់​ហើយ។ សូម​អាន​ដោយ​ក្ដី​រីករាយ។ នេះ​ជា​ការ​តែង​កម្សាន្ត​បន្តិច​បន្តួច បើ​មាន​ខុស​ឆ្គង​អ្វី ជួយ​ណែនាំ​ផង។ 🙂 ១. ទៅ​ទិញ​ស្ករ​ស ឃើញ​ស្រស់​បវរ នារី​ឆើត​ឆោម ពេល​បង​ឃើញ​ភ្លាម ចង់​តែ​ប្រលោម លួង​លោម​ស្នេហ៍​ស្នោម អស់​ពី​ហឫទ័យ។ ២. បង​សែន​ខ្វាយ​ខ្វល់ អារម្មណ៍​កង្វល់ ដ្បិត​បង​គ្មាន​អ្វី រូបរាង​ក៏​អន់ មិន​បាន​សម្ដី ល្អ​ដូច​កវី តែង​កាព្យ​ស្នេហា។ ៣. ទិញ​ស្ករ​ហើយ​ភ្លាម ចិត្ត​បង​មិន​ស្ងៀម ដ្បិត​ចង់​ប្រាថ្នា ចង់​ឲ្យ​រូប​ស្រី ផ្ដល់​ក្ដី​មេត្តា ឲ្យ​បង​នេះ​ណា ចូល​ប្រលោម​ស្នេហ៍។ ៤.  បើ​អូន​ស្នេហ៍​បង បង​ថ្នាក់​បង​ថ្នម បី​បង​ថ្នម​ថែ ឲ្យ​តែ​រូប​ស្រី ប្រគល់​ក្ដី​ស្នេហ៍ ជូន​រូប​បង​ថែ មិន​បែក​បែរ​ឡើយ។ ៥. តែ​នៅ​ពេល​នេះ បង​ទ័ល​តម្រិះ សួរ​រក​ពាក្យ​ឆ្លើយ ព្រោះ​បង​ឃើញ​ស្រី ហាក់​ដូច​កន្តើយ ទាំង​មិន​ចង់​ឡើយ … Continue reading អត្ថបទ​កាព្យ៖ ទិញ​ស្ករ​ជួប​ស្នេហ៍

ម្ដាយ​និង​កូន


ម្ដាយ គឺ​ជា​ស្ត្រី​អ្នក​មាន​គុណ​ជា​អនេក​លើ​កូន។ ក្នុង ១ ជាតិ​របស់​លោក ដែល​លោក​ខំ​ប្រកប​ការ​ងារ​ផ្សេងៗ​នោះ ក៏​ដើម្បី​ជា​ប្រយោជន៍​ដល់​កូន​ប៉ុណ្ណោះ។ បើ​កូន​បាន​ខ្ពស់​មុខ​ប្រកប​តាម​ដំបូន្មាន លោក​រមែង​រីករាយ​ចិត្ត ត្រជាក់​ចិត្ត​យ៉ាង​ក្រៃ​លែង។ បើ​កូន​អាប់​មុខ បាន​ទទួល​សេចក្ដី​ទុក្ខ លោក​រមែង​ទទួល​ទុក្ខ​ជាមួយ។ បើ​កូន​ខិល​ខូច ដើរ​ប្រឡែ​ប្រកោ​ប្រព្រឹត្ត​អាក្រក់​ផ្សេងៗ មិន​ស្ដាប់​បង្គាប់ លោក​រមែង​តែ​មាន​សេចក្ដី​ទុក្ខ​យ៉ាង​ធ្ងន់​បំផុត។ សេចក្ដី​ស្រលាញ់​របស់​លោក​ចំពោះ​កូន ជា​សេចក្ដី​ស្រលាញ់​យ៉ាង​ពិត​ប្រាកដ។ លោក​តែង​សន្ដោស​ដល់​កូន​ជា​និច្ច ទុក​ជា​កូន​ខុស​យ៉ាង​ណា ក៏​មិន​ហ៊ាន​សម្លាប់​កូន​ដែរ។ សូរ​សម្លេង​ដែល​កូន​ហៅ​ថា "ម៉ែៗ ម៉ាក់ៗ ....." រមែង​ធ្វើ​ឲ្យ​ចិត្ត​របស់​លោក​ទន់​ភ្លន់។ សេចក្ដី​សុខ​របស់​លោក តែង​នៅ​ត្រង់​សេចក្ដី​ខុស​របស់​កូន ទុក​ជា​នឿយ​ហត់យ៉ាង​ណា ក៏​ចេះ​តែ​ទ្រាំ​ទ្រ​បាន​ទាំង​អស់ ឲ្យ​តែ​កូន​បាន​សេចក្ដី​សុខ។ ពាក្យ​កាព្យ​ខាង​មុខ​នេះ ជា​ពាក្យ​ថ្ងូរ​របស់​មាតា​ដែល​ទុក្ខ​យ៉ាង​ធ្ងន់​ចូល​មកគ្រប​សង្កត់​សន្ដាត​ចិត្ត​របស់​លោក ក្នុង​កាល​ដែល​លោក​ឃើញ​កូន​ប្រព្រឹត្ត​អាក្រក់​ពេក៖ ពាក្យ​កាព្យ​បទ​ពាក្យ ៩ កូន​អើយ​កូន! នាង​បង្ក តែ​គ្រឿង​ក្ដៅ ម៉ែ​ប្រដៅ ទូន្មាន​នាង យ៉ាង​នេះ​ឬ? ម្ដេច​វង្វេង ស្រវឹង​យស គោះ​លែង​ឮ វាយ​ឫក​ហ៊ឺ ធឺ​ខាង​ចាយ គ្មាន​សំចៃ។ មាន​ប៉ុន្មាន ចាយ​ទាល់​អស់ លក់​ខោអាវ យក​លុយ​ប៉ាវ ភឿន​មិត្ត​ភក្ដិ គ្រប់​យប់-ថ្ងៃ … Continue reading ម្ដាយ​និង​កូន

អត្ថបទ​កាព្យ៖ រាត្រី​ចតុម្មុខ


ទិនករ​គោចរ​ចុះ​ទន់​ទាប ទេរ​តាម​សភាព​លោក​ធម្មតា បន្លឹម​លាក់​ខ្លួន​ពួន​អាត្មា នាទិស​បច្ឆិមា​ចោល​រស្មី។ ក្រហម​ព្រឿងៗ​លឿង​ច្រមុះ ចែង​ចាំង​ឆ្លាស់​ឆ្លុះ​លើ​ផែន​ដី ក្រាល​ពាស​ធម្មជាតិ​ស្រទន់​ខ្ចី ព័ណ៌​ឆ្នូត​ពិសី​កាត់​ជើង​មេឃ។ លាលិប​លិច​ចុះ​សន្សឹម​ទៅ មនុស្ស​សត្វ​ដែល​នៅ​ពេញ​តម្រេក ស្រងូត​ស្រងាត់​ស្ងប់​ស្ងាត់​ពេក វិវេក​តឹង​តុះ​ស្អុះ​ស្អាប់​ប្រាណ។ រីកាល​ដាល​ខ្មៅ​ងងឹត​ឈ្លប់ បិទ​បាំង​ពិភព​គ្រប់​ដែនដាន ដល់​វេន​រាត្រី​ដណ្ដើម​ឋាន តាម​ដោយ​លំអាន​ជា​លំដាប់។ ព្រះពាយ​ផាយ​ផាត់​កាត់​ទៅ​មក បុក​រុញ​ពពក​ពពូន​អ័ព្ទ ខ្មៅ​កក​ងងឹត​ជិត​ខាន់​ខាប់ ច្រាន​ចេញ​ប្រញាប់​ឲ្យ​ឃ្លាត​ឆ្ងាយ។ អាកាស​ស្រឡះ​ស្អាត​សំខាន់ ព្រះ​ច័ន្ទ​រះ​ភ្លែត​ភ្លឺ​ត្រឆាយ រស្មី​ស្រអែត​ចាំង​សព្វ​សាយ ឯ​ផ្កាយ​ក៏​រះ​បន្ត​គ្នា។ ចោម​ជា​បរិវារ​ការ​ពារ​ពិត ខ្លះ​នៅ​នែប​និត្យ​ជិត​ចន្ទ្រា ខ្លះ​នៅ​ឃ្លាត​ឆ្ងាយ​ផ្សាយ​អាភា ព្រោង​ព្រាយ​លាយ​គ្នា​ចម្រុះ​ញឹក។ អ្នក​ដែល​ស្ងួត​ស្ងប់​ថប់​ធុញ​ណាយ បែរ​ជា​សប្បាយ​យ៉ាង​ពន្លឹក ដោយ​សារ​ពន្លឺ​ភ្លឺ​អធិក ផ្ដួច​នឹក​ចេញ​ចរ​កែ​កំសាន្ត។ គន់​ផ្ទៃ​ទន្លេ​ចតុម្មុខ ទឹក​ពេញ​បន្ទុក​ពន់​ប្រមាណ លិច​អស់​កោះ​ត្រើយ​ឥត​សល់​ខាន ហូរ​ច្រាន​កួច​ច្រាល់​កាល់​មាត់​ច្រាំង។ ត្រូវ​ខ្យល់​ជំនោរ​ជោរ​បក់​មក កើត​ជា​រលក​រំជួយ​ខ្លាំង ទូក​តូច​ផ្លេង​ផ្លោង​អ៊ំ​ប្រឆាំង តតាំង​កាត់​ទឹក​នឹក​ភ័យ​ក្រែល។ ផ្នែក​ផ្នត់​រលក​ដូច​ព័ណ៌​ប្រាក់ ផ្លេកៗ​ឥត​អាក់​ហាក់​ផេល​ផែល ដោយ​ប៉ះ​ពន្លឺ​ព្រះ​ចន្ទ​ដែល ចែង​ចាំង​ឆ្វាត់​ឆ្វែល​ស្រស់​ស្រទន់។ ខាង​ឯ​អរិយ៍ក្សត្រ​ទិស​បូព៌ា ប្រទីប​ជ្វា​លា​លន្លោច​លន់ ហែ​តាម​មាត់​ច្រាំង​ច្រើន​ពេក​ពន់ គយ​គន់​គឺ​ពួក​នេសាទ​ត្រី។ ងាក​ទៅ​ខាង​ត្រើយ​ជ្រោយ​ចង្វា ព្រោង​ព្រាត​ភ្លឺ​ថ្លា​ដោយ​រស្មី ចង្កៀង​រៀង​រាយ​តាម​វិថី ប្រុស​ស្រី​ដើរ​លេង​លំហែ​កាយ។ នៅ​ខាង​មាត់​ច្រាំង​ដំណាក់​ផែ នំនែក​ហូរហែ​លក់​ចែក​ចាយ ស្រី​យួន​ខ្លួន​ស្អាត​ឡក​នាយ​អាយ … Continue reading អត្ថបទ​កាព្យ៖ រាត្រី​ចតុម្មុខ