រឿង «សិស្ស​ច្បង» ឬ «A Senior’s Love»


មុន​នេះ​បន្តិច​ខ្ញុំ​ទើប​បាន​មើល​វីដេអូ​ខ្សែ​រឿង​ខ្នាត​ខ្លី​មួយ​ដែល​ផលិត​និង​ដឹកនាំ​ដោយ​បង​ប្រុស អ៊ុច មករា និង​បង​ប្រុស Chhoy ។ នេះ​ជា​ស្នាដៃ​បន្ទាប់​របស់​ពួក​គាត់ បន្ទាប់​ពី​រឿង​ខ្នាត​ខ្លី​មួយ​ដែរ ដែល​មាន​ចំណង​ជើង​ថា «បេះដូង​ស្រស់​ស្អាត» ។ រឿង​នេះ​ល្អ​មើល​ណាស់​ណា៎ 😀 បើចង់​ដឹង​ថា​រឿងនេះ​ល្អ​មើល​ប៉ុណ្ណា សូម​ចុច​ទស្សនា​ខាង​ក្រោម​នេះ 😉

យំ​អស់​ទឹក​ភ្នែក – ពៅ វណ្ណារី


យប់​នេះ​ខ្ញុំ​គិត​គ្មាន​ចង់​ធ្វើ​អ្វី​ទេ គឺ​ចង់​សម្រាក​មួយ​រាត្រី​ស្ដាប់​ចម្រៀង​រំសាយ​អារម្មណ៍​តានតឹង​នានា។ តាម​ពិត​គ្មាន​តានតឹង​អីទេ តែ​ចង់​រក​ពេល​មួយ​ចំនួន​ឲ្យ​ខ្លួន​ដែល​ធ្វើ​អ្វី​ទៅ​សប្បាយ​ចិត្ត។ យប់​នេះ​ខ្ញុំ​ជាប់​ចិត្ត​លើ​បទ​ចម្រៀង​មួយ​ដែល​ច្រៀង​ដោយ​អ្នក​ស្រី ពៅ វណ្ណារី មាន​ចំណង​ជើង​ថា យំ​អស់​ទឹក​ភ្នែក ។ បទ​នេះ​ពិត​ជា​ពីរោះ​មែន។

កំណាព្យ៖ «រាត្រី… ឆ្កែ… ហូប… ទឹក…»


រាត្រី​ងងឹត​តែងឥត​ពន្លឺ ឆ្កែ​ព្រូស​ឮៗ​តែងដេក​មិន​លក់ ហូប​មិន​ទំពារ​វា​តែង​តែឈ្លក់ ទឹក​គ្រឿង​អន្លក់​វា​តែង​តែឆ្ងាញ់។ ប្រុសៗ​សង្ហា​ស្រី​តែង​ចូល​ចិត្ត ស្រីៗ​ស្គម​ល្អិត​តែង​មាន​ប្ដី​ខ្លាញ់ ស្រី​ស្រស់​ស្អាត​ល្អ​តែង​​គេ​ស្រលាញ់ អាយុ​មិន​ចាញ់​នឹង​ចិត្ត​ស្នេហា។ តាៗ​ចាស់​ខ្លះតែង​មាន​លុយ​ច្រើន តា​អាយុ​ច្រើន​តែង​មាន​កញ្ញា នៅ​ថ្នាក់​ថ្នម​កាយ​តែង​ចាយ​ដុល្លារ កញ្ញា​នោះ​ណា​ដេក​ស៊ី​រំភើយ។ កំលោះ​ៗចង់​បាន​ប្រពន្ធ ខ្លះ​សែន​ស៊យស៊ុន​ផុត​ចុង​ផុត​ត្រើយ ប៉ះ​ម៉ែ​ប្រពន្ធ​កាច​គ្មាន​សោះ​ស្បើយ ឱ​ណា​អ្នក​អើយ​ទ្រាំ​ទៅ​កម្ម​យើង។ កំលោះ​ខ្លះ​ទៀត​តែង​មាន​សំណាង បែប​បុណ្យ​បាន​សាង​នាំ​ហេតុ​ឲ្យ​ឡើង ជួប​ក្រមុំ​ល្អ​ស្រស់​ស្អាត​គួរ​ថ្កើង ធ្វើ​បុណ្យច្រើន​ឡើង​តែង​ជួប​រឿង​ល្អ។ ក្រមុំ​ស្រុក​យើង​មិន​មែន​អន់​ទេ កម្លោះ​គ្នាន់​គ្នេរ​ស្រវា​ជាន់​ក ចង់​បាន​រូប​នាង​ស្រស់​សែន​បវរ ជា​គូ​កំដរ​ជីវិត​លុះ​ក្ស័យ។ ពេល​នេះ​ទំនេរ​ចង់​តែង​កាព្យ​ល្បែង គ្រាន់​បាន​បន្លែង​ដួង​ចិត្ត​និស្ស័យ ឲ្យ​ផុត​ក្ដី​ទុក្ខ​អស់​ព្រួយ​អស់​ភ័យ តែង​ស្រប​តាម​វ័យ​សម័យ​ថ្មី​នេះ។ អស់​អី​និយាយ​ហើយ 😀 ភ្នំពេញ ថ្ងៃទី១៧ ខែ​មីនា ឆ្នាំ២០១៣, ម៉ោង១៧:២៧

លួច​ស្នេហ៍​ដួង​ចន្ទ – ខ្លុយ


ម្សិល​មិញ​អផ្សុក​ពេក នៅ​ផ្ទះ​ម្នាក់​ឯង​ព្រោះ​បងៗ​ចេញ​ទៅ​ក្រៅ​អស់ ក៏​ផ្លុំ​បទ​នេះ​មួយ​តែ​ម្ដង​ទៅ។ 🙂 រីករាយ​ថ្ងៃ​ចុង​សប្ដាហ៍!

ជិះ​កង់​ពី​ភ្នំពេញ​ទៅ​ភ្នំ​តាម៉ៅ ៩០​គ.ម. ទៅមក


ព្រឹក​នេះ​វេលា​ម៉ោង៧ ខ្ញុំ​បាន​ចេញ​ទៅ​ជុំ​គ្នា​ជាមួយ​មិត្ត​ភក្ដិ​បី​នាក់​ផ្សេង​ទៀត​ដូច​ជា កក្កដា, អាហ្វី, សុខលាភ នៅ​ខាង​មុខ​សាលា​រៀន​គួរ។ យើងធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ផ្លូវ​ស្ទឹង​មានជ័យ ហើយ​ក៏​ឆ្លៀត​ចូល​ហូប​បាយ​ព្រឹក​កុំ​ឲ្យ​បាក់​កម្លាំង។ ហាហាហា សុំ​សើច​មួយ​សិន ព្រោះ​នេះ​ជា​រឿង​ហួស​ចិត្ត​ណាស់​ពេល​នឹក​ឃើញ​ម្ដងៗ ព្រោះ​គម្រោង​ដំបូង​ដែល​និយាយ​គ្នា​គឺ​ជិះ​ត្រឹម​ជុំវិញ​ភ្នំពេញ​ប៉ុណ្ណោះ​សរុប​ចម្ងាយ ២២ គីឡូម៉ែត តែ​គេ​ថា​ជិះ​ក្នុង​ក្រុង​វា​មាន​បរិយាកាស​មិន​ល្អ ចឹង​ខ្ញុំ​ក៏​គូរ​ផែន​ទី​ជិះ ៣៥ គីឡូម៉ែត្រ​ទៅ​ក្រៅ​ភ្នំពេញ​វិញ​ម្ដង គេ​ក៏​យល់​ស្រប។ តែ​ពេល​ជិះ​បាន​ពាក់​កណ្ដាល​ផ្លូវ ស្រាប់​តែ​អាកក្កដា​ថា​ចង់​ទៅ​ភ្នំតាម៉ៅ ទម្រាំ​តែ​និយាយ​គ្នា​ត្រូវ​ម៉ោង​ជិត​៩កន្លះ​ទៅ​ហើយ។ ដំណើរ ៣៥​ (ទាំង​ទៅ​ទាំង​មក) គីឡូម៉ែត​នេះ​គឺ​មាន​ទិសដៅ​ជិះ​ទៅ​វត្ត​គោកអំពិល​និង​វត្ត​ត្រពាំង​ថ្លឹង តាម​ផ្លូវ​ចម្ការ​ដូង។ ចូល​ទៅ​វត្ត​គោក​អំពិល​សម្រាក​បាន​បន្តិច យើង​ក៏​ជិះ​ចេញ​ទៅ​វត្ត​ត្រពាំង​ថ្លឹង ហើយ​ក៏​ឆ្លៀត​ចូល​ថ្វាយ​បង្គំ​ព្រះ​នៅ​ទីនោះ​ដើម្បី​សុំ​សេចក្ដី​សុខ​សប្បាយ​តាម​ផ្លូវ។ បន្ទាប់​មក​ដំណើរ​ក៏​បន្ត​តាម​កៀន​របង​វត្ត​ព្រែក​ថ្លឹង​ឆ្ពោះ​ទៅ​ស្ពាន​ព្រែក​កំពឹស (ក្បែរ​ប៉ុស្តិ៍​លេខ​ប្រាំ) នៅ​វេលា​ម៉ោង ៩:១៧។ មក​ដល់​ទីនេះ​ហើយ​ដែល​គម្រោង​ត្រូវ​បាន​ផ្លាស់​ប្ដូរ។ ជជែក​ជាមួយ​គ្នា​ប្រហែល ១៥នាទី ទើប​សម្រេច​ថា​ទៅ​ភ្នំ​តាម៉ៅ។ ខ្ញុំ​ដក​ទូរ​សព្ទ​ឡើង​ហើយ​ចុច​វាស់​ចម្ងាយ​ពី​ស្ពាន​ព្រែក​កំពឹស​ទៅ​ភ្នំតាម៉ៅ​ចម្ងាយ​ប្រហែល ២៨គីឡូម៉ែត។ ខ្ញុំ​ក៏​អូខេ​តាម​គេ​ដែរ។ 😀 យើង​ក៏​ឆ្លង​ស្ពាន​ព្រែក​កំពឹស​ហើយ​ចាក់​ក្រោម​មក​ផ្លូវ​ជាតិ​លេខ២ ឆ្ពោះ​តាម​រង្វង់​មូល​ក្បាល​ថ្នល់ (ដីក្រហម) ហើយ​ក៏​បត់​ឆ្វេង​តាម​ផ្លូវ​ជាតិ​លេខ​២​ឆ្ពោះ​ទៅ​ភ្នំតាម៉ៅ​តែ​ម្ដង។ ពេល​ព្រឹក​ម្នាក់ៗ​ដូច​ជា​កម្លាំង​ពេញ​ប្រិប​តែ​ម្ដង​ម្នាក់ៗ ជិះ​យ៉ាង​សប្បាយ​ថែម​ទៀត​ផង។ ជិះ​មក​ដល់​ការ៉ាស់​សាំង​នៅ​សៀមរាប (ខេត្ត​កណ្ដាល) ក៏​ឈប់​សម្រាក​បន្តិច ព្រោះ​ហត់​ណាស់​ដែរ។ សម្រាក​បាន ៥នាទី​ក៏​ចេញ​ទៅ​ទៀត បាន​ឆ្ងាយ​បន្តិច​ឃើញ​គេ​លក់​ខ្នុរ​មើល​ទៅ​ទំនង​ឆ្ងាញ់​ដល់​ហើយ … Continue reading ជិះ​កង់​ពី​ភ្នំពេញ​ទៅ​ភ្នំ​តាម៉ៅ ៩០​គ.ម. ទៅមក

ម៉ោង​អង់គ្លេស​ថ្ងៃ​នេះ​នៅ​សាលា


ធ្មេច​បើកៗ ឥឡូវ​ចូលរៀន​បាន​ជិត​មួយ​ខែ​ហើយ។ ឆ្នាំ​នេះ​មិន​សូវ​មាន​ពេល​ទំនេរ​ច្រើន​ដូច​មុន​ទៀត​សោះ តែ​ក៏​ប្រឹង​រៀន​តាម​ហ្នឹង​ដែរ មាន​ខ្ជិល​ខ្លះ ឧស្សាហ៍​ខ្លះ​ចឹង​ទៅ 😆 និយាយ​ពី​ថ្ងៃ​រសៀល​មិញ​នេះ ម៉ោង​អង់គ្លេស លោក​គ្រូ​អង់គ្លេស​ថ្នាក់​ទី​១២​របស់​ខ្ញុំ គាត់​និយាយ​អង់គ្លេស​ស្ទើរ​តែ ១០០% ក្នុង​ម៉ោង​និមួយៗ ដល់​ចឹង​ទៅ​ក៏​ល្អ​ម្យ៉ាង​ដែរ។ ការ​បង្រៀន​ឆ្នាំ​នេះ​ប្លែក​ត្រង់​ថា គ្រូ​អង់គ្លេស​ថ្នាក់​ទី​១២​នេះ គាត់​បាន​យក​ពេល​បន្តិច​បន្តួច​ដើម្បី​ច្រៀង​បទ​អង់គ្លេស, ផ្ដល់​អនុសាសន៍​ណែនាំ​ផ្សេង, ពន្យល់​វេយ្យាករណ៍​យ៉ាង​ក្បោះ​ក្បាយ សរុប​ទៅ​សប្បាយ​ម្យ៉ាង​ដែរ។ 😀 បទ​ដែល​ច្រៀង​ល្ងាច​មិញ​នេះ​គឺ​បទ "Say You Will" ។ សប្បាយ​ណាស់​តើ! 🙂 [youtube http://www.youtube.com/watch?v=PsjRYYcNHHI ]

បទ៖ Take me to your heart (ច្រៀង​ដោយ​កុមារា​ពិការ​ភ្នែក​ម្នាក់)


កុមារ​ពិការ​ភ្នែក​ម្នាក់​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភ​អំពី​លោក ឡារី ដែល​រស់​នៅ​សហរដ្ឋអាមេរិក។ លោក​បាន​ឧបត្ថម្ភ​ឲ្យ​ក្មេង​ម្នាក់​នេះ បាន​ចូលរៀន​នៅ​សាលា​ដូរ្យ​តន្ត្រី​មួយ​នៅ​ខេត្ត​សៀមរាប។ ការ​ឧបត្ថម្ភ​តាម​រយៈ ក្រុម​ខ្មែរ​ដើម្បី​ខ្មែរ និង ក្រុម​យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា។ ដូច្នេះប្រសិន​បើ​ឯកឧត្តម-លោកជំទាវ អស់​លោក-លោកស្រី អ្នក​នាង​កញ្ញា ដែល​ចង់​ឧបត្ថម្ភ​ដល់​កុមារា​ម្នាក់​នេះ សូម​ទាក់​ទង​ទៅ​កាន់​លេខ​ទូរស័ព្ទ៖ លោក សារិ ប៊ុនធឿន (ហៅ អាចារ្យទុយ) : 012 556 098 លោក សុរិយា វង្ស ទេវ័ន្ត : 012 764 476 អ្នកស្រី ឈិន សុភី : 012 992 397

វីដេអូ៖ ខ្ញុំ​ជា​ប្រធាន​អាស៊ាន


វីដេអូ​នេះ​ត្រូវ​បាន​ថត​ដោយ​ក្រុម I DO U DO ដើម្បី​អបអរ​ដែល​កម្ពុជា​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន និង​សហការ​ផលិត​ដោយ អគ្គនាយកដ្ឋាន​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន និង សមាគម​យុវជន​ខ្មែរ។ [youtube http://www.youtube.com/watch?v=Tv4VoqX5Ukk ] ខ្ញុំ និង អ្នក​ទាំង​អស់​គ្នា គឺ​ជា​ប្រធាន​អាស៊ាន។ ^____^

LEGO The Great Ball Contraption


LEGO ជា​ប្រដាប់​សង់​ម្យ៉ាង​ដែល​មាន​ប្រវត្តិ​យូរ​យារ​ណាស់​មក​ហើយ វា​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង។ ប្រដាប់​សង់​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​អនុញ្ញាត​ឲ្យ​យើង​អាច​សាង​សង់​នូវ​របស់​ភាគ​ច្រើន​បាន​ដូច​ជា ឡាន, ឧទ្ធម្ភាគចក្រ, នាវា, ផ្ទះ, សំណង់​ផ្សេងៗ, ទីក្រុង, យន្តហោះ, រថក្រោះ, មនុស្សយន្ត និង​អ្វី​ផ្សេងៗ​ទៀត។ កាល​ពី​នៅ​ក្មេង​ខ្ញុំ​ធ្លាប់​បាន​លេង​វា​ដែរ ^__^ យប់​មិញ​ហ្នឹង​ខ្ញុំ​ក៏​បើក​មើល Google+ លេងៗ​ក៏​ស្រាប់​តែ​ឃើញ​វីដេអូ​មួយ​គេ​ដាក់​ក្នុង​នោះ​ទាក់​ទង​នឹង LEGO គឺ​ការ​សាងសង់​ប្រព័ន្ធ​ចក្រ​ម្យ៉ាង​សម្រាប់​បញ្ជូន​គ្រាប់​បាល់ ដោយ​ប្រើ​ប្រាស់​ប្រដាប់​សង់​របស់ LEGO ។ ខ្ញុំ​បាន​មើល​ហើយ​គឺ​ថា​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់។ ខាង​ក្រោម​នេះ​គឺ​វីដេអូ​មួយ​ប៉ុណ្ណោះ តែ​វា​នៅ​មាន​វីដេអូ​ជា​ច្រើន​ទៀត។ អាច​រក​មើល​បាន​ក្នុង Youtube ដោយ​វាយ​ពាក្យ LEGO Great Ball Contraption នោះ​នឹង​ឃើញ។ [youtube http://www.youtube.com/watch?v=sUtS52lqL5w ] ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ដែល​បង្ហាញ​អំពី​ប្រព័ន្ធ​ចក្រ​ដ៏​ធំ​ជាង​គេ​ប្រចាំ​ឆ្នាំ​២០១១ [youtube http://www.youtube.com/watch?v=N9VBQ3hW6t8 ]