អត្ថបទ​កាព្យ៖ ទិញ​ស្ករ​ជួប​ស្នេហ៍


មិន​មែន​ជា​រឿង​ពិត​ទេ តែ​គ្រាន់​តែ​ជា​អត្ថបទ​កាព្យ​ដែល​ខ្ញុំ​ប្រឌិត​ឡើង ក្នុង​គោល​បំណង​បំបាត់​ភាព​អផ្សុក។ កាល​ល្ងាច​ថ្ងៃ​នោះ​ម៉ាក់​ខ្ញុំ​ប្រើឲ្យ​ទៅ​ទិញ​ស្ករ​ស ស្រាប់​តែ​មក​ផ្ទះ​វិញ ក៏​នឹក​តែង​កំណាព្យ​មួយ​បទ ក៏​ចេះ​តែ​អង្គុយៗ​តែង​បាន​៣ល្បះ តែ​មិន​ទាន់​ចប់។ ពីរ​បីថ្ងៃ​ក្រោយ​មក​ទើប​នឹក​ឃើញ យក​មក​កតែង​បញ្ចប់។ ហើយ​នៅ​ពេល​នេះ​តែង​ចប់​ហើយ។ សូម​អាន​ដោយ​ក្ដី​រីករាយ។ នេះ​ជា​ការ​តែង​កម្សាន្ត​បន្តិច​បន្តួច បើ​មាន​ខុស​ឆ្គង​អ្វី ជួយ​ណែនាំ​ផង។ 🙂 ១. ទៅ​ទិញ​ស្ករ​ស ឃើញ​ស្រស់​បវរ នារី​ឆើត​ឆោម ពេល​បង​ឃើញ​ភ្លាម ចង់​តែ​ប្រលោម លួង​លោម​ស្នេហ៍​ស្នោម អស់​ពី​ហឫទ័យ។ ២. បង​សែន​ខ្វាយ​ខ្វល់ អារម្មណ៍​កង្វល់ ដ្បិត​បង​គ្មាន​អ្វី រូបរាង​ក៏​អន់ មិន​បាន​សម្ដី ល្អ​ដូច​កវី តែង​កាព្យ​ស្នេហា។ ៣. ទិញ​ស្ករ​ហើយ​ភ្លាម ចិត្ត​បង​មិន​ស្ងៀម ដ្បិត​ចង់​ប្រាថ្នា ចង់​ឲ្យ​រូប​ស្រី ផ្ដល់​ក្ដី​មេត្តា ឲ្យ​បង​នេះ​ណា ចូល​ប្រលោម​ស្នេហ៍។ ៤.  បើ​អូន​ស្នេហ៍​បង បង​ថ្នាក់​បង​ថ្នម បី​បង​ថ្នម​ថែ ឲ្យ​តែ​រូប​ស្រី ប្រគល់​ក្ដី​ស្នេហ៍ ជូន​រូប​បង​ថែ មិន​បែក​បែរ​ឡើយ។ ៥. តែ​នៅ​ពេល​នេះ បង​ទ័ល​តម្រិះ សួរ​រក​ពាក្យ​ឆ្លើយ ព្រោះ​បង​ឃើញ​ស្រី ហាក់​ដូច​កន្តើយ ទាំង​មិន​ចង់​ឡើយ … Continue reading អត្ថបទ​កាព្យ៖ ទិញ​ស្ករ​ជួប​ស្នេហ៍

ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​ឈ្មោះ៖ ខ្មែរ​ទូរគមនាគមន៍


កាល​ពី​លើក​មុន​ខ្ញុំ​បាន​ដាក់​ផ្សាយ​អំពី​ពុម្ព​អក្សរ​មួយ​ឈ្មោះ​ថា ខ្មែរនាគរី ដែល​ខ្ញុំ​បាន​យក​មក​ធ្វើ​បន្ត​ពី​ពូ ដាញ់ ហុង។ ចំណែក​នៅ​ថ្ងៃ​នេះ​វិញ ខ្ញុំ​សុំ​ណែនាំ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​មួយ​ទៀត ដែល​ខ្ញុំ​បាន​ធ្វើ​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​តែ​ម្ដង។ ពុម្ព​អក្សរ​នេះ​ខ្ញុំ​ចំណាយ​ពេល​ជាង​១សប្ដាហ៍​ដើម្បី​បញ្ចប់ (ដោយ​មិន​បូក​រួម​ជាមួយ​ពេល​វេលា​ដែល​ខ្ញុំ​ខ្ជិល​មិន​បាន​ធ្វើ) ។ ហើយ​ពុម្ព​អក្សរ​នេះ​សោត ខ្ញុំ​បាន​ប្រើ​កម្មវិធី Font Forge ដើម្បី​គូរ​រាល់​អក្សរ​ទាំង​ឡាយ​ឡើង កម្មវិធី​នោះ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ ហើយ​មាន​ដំណើរ​ការ​បាន​យ៉ាង​ល្អ​នៅ​លើ Linux (រាល់​ថ្ងៃ​ខ្ញុំ​ប្រើលើ moonOS) ។ ដូច្នេះ​អក្សរ​នេះ​ជា​អក្សរ​ចែក​ជូន​ដោយ​ឥត​គិត​ប្រាក់ ចឹង​ប្រើ​កម្មវិធី​ឥត​គិត​ប្រាក់​ថែម​ទៀត​ទៅ រឹត​តែ​ប្រសើរ។ 😉 មូល​ហេតុ​ដែល​ខ្ញុំ​ធ្វើ និង​ដាក់​ឈ្មោះ ពុម្ព​អក្សរ​មួយ​នេះ រូបរាង​នៃ​អក្សរ​នេះ​ខ្ញុំ​បាន​ប្រទះ​ឃើញ​ដំបូង​នៅ​ក្នុង​ខិតប័ណ្ណ​មួយ កាល​ពី​ឆ្នាំ​១៩៦៣ ស្ដី​ពី​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។ ដោយ​ហេតុ​ឃើញ​ថា​អក្សរ​នោះ​ងាយ​ស្រួល​ធ្វើ ហើយ​មាន​រូប​រាង​ស្អាត​ផង​នោះ ខ្ញូំ​ក៏​បាន​សម្រេច​ចិត្ត​ថា​ត្រូវ​ធ្វើ​អក្សរ​នេះ​ឲ្យ​បាន​រួច។ ចំណែក​ឈ្មោះ​វិញ​នោះ ខ្ញុំ​គិត​ថា​ខ្ញូំ​យក​ចេញ​ពី​ខិត​ប័ណ្ណ​នោះ ដូច្នេះ​ដាក់​ថា ខ្មែរ​ទូរគមនាគមន៍ បែប​នេះ​តែ​ម្ដង​ទៅ ឈ្មោះ​នេះ​ក៏​ល្អ​ម្យ៉ាង​ដែរ។ ដំណើរ​ការ​បង្កើត ដូច​ខ្ញុំ​ប្រាប់​ពី​លើ​ហើយ​ថា បើ​រាប់​តែ​ថ្ងៃ​ធ្វើ​នោះ ខ្ញុំ​ចំណាយ​ពេល​ប្រហែល​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ក្នុង​ការ​បង្កើត​ពុម្ព​អក្សរ​នេះ។ តែ​បើ​រាប់​ទាំង​ថ្ងៃ​ខ្ជិល​មិន​ធ្វើ​ថែម​ទៀត​នោះ ចូល​ជាង​២សប្ដាហ៍​ហើយ។ ហើយ​ការ​ធ្វើ​ក្នុង​រយៈ​ពេល​ជាង​១សប្ដាហ៍​នោះ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​ពេញៗ​មួយ​ថ្ងៃ​ដែរ ធ្វើ​ពេល​ខ្លះ​បាន ២ម៉ោង ពេល​ខ្លះ​បាន ៤ ទៅ ៦ … Continue reading ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​ឈ្មោះ៖ ខ្មែរ​ទូរគមនាគមន៍

រឿង គ្រូ​ដក​ធ្មេញ


មាន​បុរស​ម្នាក់​ឈ្មោះ​ម៉ុក ប្រពន្ធ​ឈ្មោះ​នាង​ម៉ី មាន​កូន​ប្រុស​តែ​១ អាយុ​ប្រហែល ៥-៦ឆ្នាំ ឈ្មោះ​ចៅ​ម៉េង។ គាត់​អាស្រ័យ​នៅ​ទី​ផ្សារ​នៃ​ជនបទ​១។ ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់ ប្រកប​ការ​ងារ​ចិញ្ចឹម​ដោយ​របរ​លក់​ដូរ​បន្លែ​បង្កា​បន្តិច​បន្តួច​ជា​ធម្មតា, តែ​ការ​រក​មុខ​រប​រ​នេះ​មិន​សូវ​ប្រកប​បាន​ចំណេញ​ច្រើន​ទេ គ្រាន់​តែ​ទប់​ទល់ៗ ស្ទើរ​តែ​មិន​បាន​ផង, យូរៗ​ទៅ កាន់​តែ​ចុះ​ដុប​ដាប​ជា​លំដាប់។ ថ្ងៃ​មួយ នាយម៉ុក និយាយ​ទៅ​កាន់​នាង​ម៉ី​ជា​ប្រពន្ធ​ថា "យើង​សព្វ​ថ្ងៃ​នេះ​កាន់​តែ​យ៉ាប់​ទៅៗ ងាក​ទៅ​ឯណោះ​ផុត មក​ឯណេះ​ផុត មិន​ដឹង​ជា​នឹង​រក​របរ​អី​វិញ គ្រាន់​នឹង​បាន​ចិញ្ចឹម​ជីវិត​ឲ្យ​បាន​ធូរ​ស្រួល​គ្រាន់​បើ​នឹង​គេ មើល​ទៅ​ដូច​ជា​ទាល់​ច្រក​អស់​ទៅ​ហើយ, នេះ​មក​ពី​ព្រេង​សំណាង​យើង​វា​គ្មាន​តែ​ម្ដង" ។ នាង​ម៉ី​ក៏​តប​ថា "មែន​ហើយ ប៉ុន្តែ​យើង​កុំ​អាល​អស់​សង្ឃឹម ក្រែង​លោ​ព្រេង​សំណាង​យើង​មិន​ទាន់​ដល់ ខ្ញុំ​គិត​ថា​យប់​នេះ យើង​នឹង​រៀប​បួង​សួង​បន់​ស្រន់​ទេព្ដា​ផ្សេង​សំណាង​ល្បង​មើល សុំ​ឲ្យ​លោក​ជួយ​ណែនាំ​ប្រាប់​ផ្លូវ​ណា​មួយ​ក្នុង​រឿង​នេះ"។ ប្ដី​បាន​ស្ដាប់​ពាក្យ​ប្រពន្ធ​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេកអរ​ណាស់​ថា ទំនង​នេះ​ស្រួល​ហើយ ទើប​នាំ​គ្នា​រៀប​ចំ​ធ្វើ​ស្លាធ័រ ទៀន៥, ធូប៥ ទឹក​អប់ ភ្ញីផ្កា​ផ្សេងៗ ដាក់​ដំកល់​លើ​ហ៊ឹង​ក្បាល​ដំណេក​រួច​ជា​ស្រេច។ ដល់​ពេល​យប់​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​តាំង​ប្រតិស្ឋ​អធិស្ឋាន​តាម​ទំនង​ដែល​ខ្លួន​បាន​គិត​ទុក​មក​នោះ រួច​ហើយ​ក៏​អាស្រ័យ​ដំណេក​លក់​ទៅ​តាម​ធម្មតា។ « មាន​យាយ​ចាស់​ម្នាក់ ខ្នង​កោងៗ កាន់​ឈើ​ច្រត់​ដើរ​ចូល​មក​ក្នុង​ផ្ទះ​ហើយ​ប្រាប់​ថា "ណ្ហើយ​ចុះ, ចៅ​ឯង​កុំ​ព្រួយ​បារម្ភ​អី តាំង​ពី​ថ្ងៃ​នេះ​ទៅ​ចាំ​យាយ​ជួយ, ថា​តែ​ប៉ុណ្ណេះ​ហើយ យាយ​ចាស់​ក៏​ចាប់​ដៃ​ស្ដាំ​នាយ​ម៉ុក​យក​មក​ផ្លុំ​ស្ដោះៗ គំរប់​៣ដង រួច​ហើយ​គាត់​ប្រាប់​ទៀត​ថា តាំង​ពី​ពេល​នេះ​ត​ទៅ … Continue reading រឿង គ្រូ​ដក​ធ្មេញ

អត្ថបទ​កាព្យ៖ រាត្រី​ចតុម្មុខ


ទិនករ​គោចរ​ចុះ​ទន់​ទាប ទេរ​តាម​សភាព​លោក​ធម្មតា បន្លឹម​លាក់​ខ្លួន​ពួន​អាត្មា នាទិស​បច្ឆិមា​ចោល​រស្មី។ ក្រហម​ព្រឿងៗ​លឿង​ច្រមុះ ចែង​ចាំង​ឆ្លាស់​ឆ្លុះ​លើ​ផែន​ដី ក្រាល​ពាស​ធម្មជាតិ​ស្រទន់​ខ្ចី ព័ណ៌​ឆ្នូត​ពិសី​កាត់​ជើង​មេឃ។ លាលិប​លិច​ចុះ​សន្សឹម​ទៅ មនុស្ស​សត្វ​ដែល​នៅ​ពេញ​តម្រេក ស្រងូត​ស្រងាត់​ស្ងប់​ស្ងាត់​ពេក វិវេក​តឹង​តុះ​ស្អុះ​ស្អាប់​ប្រាណ។ រីកាល​ដាល​ខ្មៅ​ងងឹត​ឈ្លប់ បិទ​បាំង​ពិភព​គ្រប់​ដែនដាន ដល់​វេន​រាត្រី​ដណ្ដើម​ឋាន តាម​ដោយ​លំអាន​ជា​លំដាប់។ ព្រះពាយ​ផាយ​ផាត់​កាត់​ទៅ​មក បុក​រុញ​ពពក​ពពូន​អ័ព្ទ ខ្មៅ​កក​ងងឹត​ជិត​ខាន់​ខាប់ ច្រាន​ចេញ​ប្រញាប់​ឲ្យ​ឃ្លាត​ឆ្ងាយ។ អាកាស​ស្រឡះ​ស្អាត​សំខាន់ ព្រះ​ច័ន្ទ​រះ​ភ្លែត​ភ្លឺ​ត្រឆាយ រស្មី​ស្រអែត​ចាំង​សព្វ​សាយ ឯ​ផ្កាយ​ក៏​រះ​បន្ត​គ្នា។ ចោម​ជា​បរិវារ​ការ​ពារ​ពិត ខ្លះ​នៅ​នែប​និត្យ​ជិត​ចន្ទ្រា ខ្លះ​នៅ​ឃ្លាត​ឆ្ងាយ​ផ្សាយ​អាភា ព្រោង​ព្រាយ​លាយ​គ្នា​ចម្រុះ​ញឹក។ អ្នក​ដែល​ស្ងួត​ស្ងប់​ថប់​ធុញ​ណាយ បែរ​ជា​សប្បាយ​យ៉ាង​ពន្លឹក ដោយ​សារ​ពន្លឺ​ភ្លឺ​អធិក ផ្ដួច​នឹក​ចេញ​ចរ​កែ​កំសាន្ត។ គន់​ផ្ទៃ​ទន្លេ​ចតុម្មុខ ទឹក​ពេញ​បន្ទុក​ពន់​ប្រមាណ លិច​អស់​កោះ​ត្រើយ​ឥត​សល់​ខាន ហូរ​ច្រាន​កួច​ច្រាល់​កាល់​មាត់​ច្រាំង។ ត្រូវ​ខ្យល់​ជំនោរ​ជោរ​បក់​មក កើត​ជា​រលក​រំជួយ​ខ្លាំង ទូក​តូច​ផ្លេង​ផ្លោង​អ៊ំ​ប្រឆាំង តតាំង​កាត់​ទឹក​នឹក​ភ័យ​ក្រែល។ ផ្នែក​ផ្នត់​រលក​ដូច​ព័ណ៌​ប្រាក់ ផ្លេកៗ​ឥត​អាក់​ហាក់​ផេល​ផែល ដោយ​ប៉ះ​ពន្លឺ​ព្រះ​ចន្ទ​ដែល ចែង​ចាំង​ឆ្វាត់​ឆ្វែល​ស្រស់​ស្រទន់។ ខាង​ឯ​អរិយ៍ក្សត្រ​ទិស​បូព៌ា ប្រទីប​ជ្វា​លា​លន្លោច​លន់ ហែ​តាម​មាត់​ច្រាំង​ច្រើន​ពេក​ពន់ គយ​គន់​គឺ​ពួក​នេសាទ​ត្រី។ ងាក​ទៅ​ខាង​ត្រើយ​ជ្រោយ​ចង្វា ព្រោង​ព្រាត​ភ្លឺ​ថ្លា​ដោយ​រស្មី ចង្កៀង​រៀង​រាយ​តាម​វិថី ប្រុស​ស្រី​ដើរ​លេង​លំហែ​កាយ។ នៅ​ខាង​មាត់​ច្រាំង​ដំណាក់​ផែ នំនែក​ហូរហែ​លក់​ចែក​ចាយ ស្រី​យួន​ខ្លួន​ស្អាត​ឡក​នាយ​អាយ … Continue reading អត្ថបទ​កាព្យ៖ រាត្រី​ចតុម្មុខ

អំពី អក្សរ​អង្គុលីលេខ


អក្សរ​អង្គុលីលេខ មិន​មែន​ជា​អក្សរ​បង្កើត​ឡើង​ថ្មី​សុទ្ធ និង​មិន​មែន​ជា​អក្សរ​ស្រង់​យក​ពី​អក្សរ​នានាជាតិ​មក​បង្កើត​ទេ ជា​អក្សរ​ដែល​គណៈ​កម្មការ​វប្បធម៌​បាន​បង្កើត​តាម​បែប​អក្សរ​ខ្មែរ​យើង​មុន ដែលកំពុង​ប្រើ​ក្នុង​សម័យ​បច្ចុប្បន្ន ដោយ​ការ​រិះរក​ទៅ​ឃើញ​ថា​ត្រូវ​កែ​តួ​ខ្លះ នឹង​កែ​របៀប​សរសេរ​ខ្លះ ទើប​ស្រួល​ក្នុង​ការ​យក​ទៅ​ប្រើ ដើម្បី​ញ៉ាំង​កិច្ច​ការ​ឲ្យ​អនុវត្ត​ទៅ​រហ័ស​ទាន់​កាលៈទេសៈ។ អក្សរ​នេះ​កាល​ក្នុង​គ.ស. ១៩៤៩ ផ្លូវ​ការ​បាន​ប្រកាស​ឲ្យ​ប្រើ​ម្ដង ប្រជាជន​ជា​ច្រើន​ក៏​បាន​ដឹង​ហើយ សឹង​មាន​ប្រកាស​លេខ ៥២៥ N. S. ចុះ​ថ្ងៃ៣ ខែ​សីហា គ.ស. ១៩៤៩ ជា​តាង​ស្រាប់។ រាជរដ្ឋាភិបាល​សម័យ​នោះ​ចាត់​ការ​ប្រមូល​គ្រឿង​ទព្វ​សម្ភារៈ តែ​មិន​ទាន់​បាន​គ្រប់​គ្រាន់​នៅ​ឡើយ​ទទួល​កើត​មាន​ឧបសគ្គ ក៏​អាក់​ខាន​មិន​បាន​ចាប់​ប្រើ​តាំង​ពី​កាល​នោះ​មក។ លុះ​ដល់​ក្នុង​គ.ស. ១៩៥២ នេះ រដ្ឋសភា​នឹង​រាជ​រដ្ឋាភិបាល​បាន​សើរើ​ចាត់​ការ ប្រើ​អក្សរ​អង្គុលីលេខ​នោះ​ទៀត បាន​បញ្ចេញ​មតិ​ស្រប​គ្នា ថា​ត្រូវ​តែ​យក​បែប​អក្សរ​អង្គុលីលេខ ដែល​បាន​បង្កើត​ហើយ​នោះ​មក​ប្រើ, កាល​បើ​បាន​គ្រប់​គ្រាន់​ក្នុង​ពេល​ណា នឹង​ចាត់​ការ​ប្រើ​ភ្លាម​នៅ​ពេល​នោះ មិន​បង្អង់​ឡើយ។ [...] បើ​អ្នក​ចង់​អាន​រឿង​ពេញ សូម​ទាញ​យក​ឯកសារ​ខាង​ក្រោម​នេះ ដែល​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ទស្សនាវដ្ដី មិត្ត​សាលា​បាលី ឆ្នាំ​ទី៣ លេខ​ទី ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩, ១០, ១១, ១២ … Continue reading អំពី អក្សរ​អង្គុលីលេខ

ការ​ប្រលង​ប្រជែង​អក្សរ​សាស្ត្រ​រង្វាន់ ឥន្ទ្រទេវី សម្រាប់​ឆ្នាំ ១៩៦០-១៩៦១


អំពី​ប្រលង​ប្រជែង​ទូទៅ ខាង​អក្សរ​សាស្ត្រ - ប្រលោម​លោក - កវីនិពន្ធ រឿង​ល្ខោន សម្ដេច​ព្រះនរោត្តម-សីហនុ ឧបយុវរាជ​បាន​ទ្រង់​ទទួល​ព្រះរាជឋានៈ ជា​ឯកអត្ត​និពន្ធ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​សតវត្ស​ទី ២០ និង​ជា​បិតា អក្សរ​សាស្ត្រ​ជាតិ ក្នុង​ឆ្នាំ ១៩៦១ សមាគម​អ្នក​និពន្ធ​ខ្មែរ បាន​បើក​ធ្វើ​ជា​ដំបូង​បំផុត នូវ​ការ​ប្រលង​ប្រជែង​អក្សរ​សាស្ត្រ​។ ការ​ប្រលង​ប្រជែង​នឹង​ត្រូវ​ធ្វើ​ក្នុង​រយៈ​ពេល​២ឆ្នាំ​ម្ដង។ ការ​ប្រលង​ប្រជែង​លើក​ទី ១ សមាគម​បាន​ដាក់​នាម​ថា ការ​ប្រលង​ប្រជែង​អក្សរសាស្ត្រ​រង្វាន់ ឥន្ទ្រទេវី សម្រាប់​ឆ្នាំ ១៩៦០ - ១៩៦១ មាន​ចែក​ជា ៣ ផ្នែក៖ ក. ផ្នែក​ប្រលោម​លោក ដែល​មាន​បេក្ខជន​៨៨នាក់ បាន​ដាក់​រឿង​ប្រលង ខ. ផ្នែក​កវីនិពន្ធ ដែល​មាន​បេក្ខជន​៨៧នាក់ បាន​ដាក់​កំណាព្យ​ប្រលង គ. ផ្នែក​រឿង​ល្ខោន ដែល​មាន​បេក្ខជន​២០នាក់ បាន​ដាក់​រឿង​ប្រលង [...] សូម​ចុច​លើ​រូប​ខាង​ក្រោម ដើម្បី​មើល​អត្ថបទ​ពេញ​លេញ។ ទាញ​យក​រូប រូប​ទី ១ រូប​ទី ២ រូប​ទី ៣ រូប​ទី … Continue reading ការ​ប្រលង​ប្រជែង​អក្សរ​សាស្ត្រ​រង្វាន់ ឥន្ទ្រទេវី សម្រាប់​ឆ្នាំ ១៩៦០-១៩៦១

អត្ថបទ​កាព្យ​តែង​ដោយ​លោក ពេជ្រ ម្កុដ ជនជាតិ​ខ្មែរ​សុរិន្ទ្រ


កាល​ពី​ថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ​២០១១ នេះ ខ្ញុំ​បាន​ចូលរួម​ក្នុង​កម្មវិធី​សិក្ខាសាលា​ស្ដី​អំពី ធម្មជាតិ​កវីនិព្ធ ដែល​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​អ្នក​កវីនិពន្ធ​នានា ទាំង​ជើង​ចាស់ ជើង​ថ្មី ជាដើម ព្រម​ទាំង​បងៗ សិស្សានុសិស្ស​ផ្សេងៗ​ដែល​បាន​ចូលរួម​ជា​សិក្ខាកាម។ ក្នុង​នោះ​យើង​ក៏​មាន​បង​ប្អូន​ខ្មែរ​សុរិន្ទ​ចូលរួម​ផង​ដែរ។ លោក ជ័យ មង្គល គឺ​ជា​ប្រធាន​សមាគម​ខ្មែរ​ស្រិន្ទ្រ (សុរិន្ទ) បាន​ចូលរួម​ធ្វើ​ជា​វាគ្មិន ហើយ​លោក​បាន​លើក​លើក​ឡើង​អំពី វប្បធម៌​ខ្មែរ​នៅ​ឯ​សុរិន្ទ។ ក្រៅ​ពី​លោក ក៏​មាន​លោក​តា ជុំ សែន​ចាន់ ដែល​ជា​អ្នក​ចម្រៀង​ចាប៉ី នៅ​ឯ ស៊ីសាកេត (ស្រ៊ីសះកេត) ឡើង​មក​បរិយាយ​ទឹក​ដម​សំនៀង​របស់​គាត់។ បន្ទាប់​មក​ទៀត​លោក ជ័យ មង្គល ក៏​បាន​លើក​ឡើង​ពី​លោក​គ្រូ​ម្នាក់​ឈ្មោះ មកុដ កែន​ឌៀវ (ពេជ្រ ម្កុដ) ដែល​ជា​អ្នក​ខ្មែរ​សុរិន្ទ ហើយ​គាត់​គឺ​ជា​មិត្ត​សម្លាញ់​របស់​លោក​គ្រូ មីហ្សែល ត្រាណេ ។ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ គាត់​បាន​ធ្វើ​អត្តឃាត​កាល​ពី​ឆ្នាំ ២០០៦(?) ។ គាត់​បាន​ធ្វើ​ការ​ងារ​ខាង​អក្សរ​សាស្ត្រ​ខ្មែរ ជាមួយ​លោក​គ្រូ​មីហ្សែល ហើយ​បាន​បង្កើត​ស្នាដៃ​ជា​ច្រើន ជា​ពិសេស​គម្ពីរ​សាត្រា​រឿង​ទុំទាវ ដែល​អ្នក​សុរិន្ទ​តែង​តែ​ស្គាល់​យ៉ាង​ច្បាស់។ បើ​និយាយ​អំពី​អត្ថបទ​កាព្យ​ដែល​គាត់ (លោក ពេជ្រ ម្កុដ) … Continue reading អត្ថបទ​កាព្យ​តែង​ដោយ​លោក ពេជ្រ ម្កុដ ជនជាតិ​ខ្មែរ​សុរិន្ទ្រ

តោះ! ទៅ​មើល​រឿង​ពី​ដើម​នៅ មជ្ឈមណ្ឌល​បុប្ផាណា


ចង់​ដឹង​ព័ត៌មាន​បន្ថែម​ពី បុប្ផាណា សូម​ចូល​ទៅ​កាន់​អាសយដ្ឋាន​ទាំង​បី​ខាង​ក្រោម៖ http://bophana.org/ http://bophana.org/site/index.php?option=com_content&task=view&id=13&Itemid=57 http://bophana.org/site/index.php?option=com_content&task=view&id=15&Itemid=58 មជ្ឈមណ្ឌល​បុប្ផាណា ជា​រៀង​រាល់​ថ្ងៃសៅរ៍ តែង​តែ​ចាក់​បញ្ចាំង​រឿង​ភាពយន្ត​កាល​ពី​ដើមៗ ដូច​ជា​នៅ​ទសវត្សន៍​៦០ ជា​ដើម។ ក្រៅ​ពី​នេះ​ក៏​មាន​ចាក់​បញ្ចាំង​ជូន​ដូច​ជា ភាពយន្ត​ឯកសារ​ផ្សេងៗ​ផង​ដែរ។ នៅ​ទីនោះ មាន​កុំព្យូទ័រ​ប្រមាណ​ជា​១០​គ្រឿង​ជាង ដែល​អាច​ឲ្យ​អ្នក​ទៅ​ទីនោះ បាន​មើល​រឿង​ផ្សេងៗ​ជា​ច្រើន​ទៀត (ច្រើន​ពេក ខ្ញុំ​ទៅ​មើល​មិន​អស់​ទេ 😀 ) ។ យើង​អាច​ចូល​ទៅ​មើល​បាន​ដោយ​ឥត​គិត​ថ្លៃ។ មជ្ឈមណ្ឌល​នេះ មាន​ទីតាំង​ស្ថិត​នៅ​ឯ៖ ផ្ទះលេខ៦៤ ផ្លូវលេខ២០០ ឧកញ៉ាម៉ែន (ក្រោយ​សាលា អាល្លឺយ៉ង់ ឬ មជ្ឈមណ្ឌល​វប្បធម៌​បារាំង) ក្រុងភ្នំពេញ ប្រទេសកម្ពុជា ទូរស័ព្ទ ៖ ៨៥៥ (០) ២៣.៩៩.២១.៧៤ ។។។។។។។។។។។។។។។។។។។។។។។។។។។។ នៅ​ក្នុង​ខែ​មិថុនា​នេះ មាន​ការ​ចាក់​បញ្ចាំង​រឿង​ដូចជា៖ ថ្ងៃសៅរ៍ ទី៤ មិថុនា ម៉ោង៤រសៀល ក្រពើភ្នំ | ផលិតដោយលោក គ្រីសស្តុប ហ្គាហ្គីឡូ រយៈពេល២៤នាទី ២០១០ ភាសាខ្មែរ ក្រពើភ្នំ មាននៅអាស៊ីអាគ្នេយ៍ដូចជា … Continue reading តោះ! ទៅ​មើល​រឿង​ពី​ដើម​នៅ មជ្ឈមណ្ឌល​បុប្ផាណា

ពុម្ព​អក្សរ Hanuman ធ្វើ​ឲ្យ​អក្សរ​យូនីកូដ​ខ្មែរ​លើ Mac OS X បង្ហាញ​បាន​យ៉ាង​ត្រឹម​ត្រូវ


[...]ពុម្ព​អក្សរប្រភេទ Kh និង Khmer OS ដើរ​មិន​ល្អ​ទាល់​តែ​សោះ​នៅ​លើ Mac OS X ក៏ប៉ុន្តែ​ចំពោះ Hanuman វិញ​គឺ​បង្ហាញ​អក្សរ​ខ្មែរ​លើ Mac OS X បាន​យ៉ាង​ល្អ។ សូម​មើល​រូប​ខាង​ក្រោម៖ អាន​បន្ថែម៖ http://it4ug.net/2011/05/16/hanuman-font-work-very-well-on-macosx/

អនាគត​នៃ​ភាសា​ខ្មែរ នៅ​លើ​អ៊ីនធើណិត


នេះ​ជា​អត្ថបទ​ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​ណា និង គួរ​ចែក​រំលែក​បន្ត៖ The Internet – specially the two Social Networks of Facebook (more here) and Twitter(more here) – brought hundreds of millions of people world-wide in new ways into special relations of – mostly public group – communication. Both networks have also thousand of active participants in Cambodia. Recently, there was also a discussion started about the fact that … Continue reading អនាគត​នៃ​ភាសា​ខ្មែរ នៅ​លើ​អ៊ីនធើណិត