សាសនា​ព្រះពុទ្ធ អាច​នឹង​បាត់​បង់បានទេ?


នេះ​បើ​តាម​ខ្ញុំ​ដឹង​តាម​គ្រូ(គ្រូទាយ​ដែល​ដឹងញ្ញាណ) ហើយ​និង​ឃើញ​នូវ​សភាព​ពិតបច្ចុប្បន្ន​នេះ បាន​ធ្វើ​អោយ​ខ្ញុំ​គិត​ថា ​សាសនា​ព្រះពុទ្ធ​អាច​នឹង​បាត់បង់។ ហេតុ​អ្វី​បានជា​ខ្ញុំ​គិត​ដូចនេះ? ព្រោះ​មើលឃើញ​ថាមាន ព្រះសង្ឃ​​ជា​ច្រើន​ដែល​ធ្វើ​ខុស នឹង​វិន័យ​សង្ឃ ដោយ​ធ្វើ​រឿង​អាក្រក់​ជាច្រើន ដូចជា៖ សេព​កាមគុណ, ឆក់​ប្លន់, សម្លាប់, និង​ធ្វើ​អំពើ​ផ្សេងៗ​ទៀត ដែល​ខុស​នឹង​វិន័យ​សង្ឃ។ ដែល​ទង្វើ​ទាំងនេះ​ធ្វើ​អោយ អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ទាំង​ឡាយ លែងមាន​ជំនឿ​ចិត្ត​លើ ហើយ​អាច​នឹង​ងាក​រ៉េ​ទៅ​រក​សាសនា​ថ្មីទៀត។ តើ​យើង​ពិតជា​ចង់អោយ​សាសនា​ល្អ​មួយ នេះ​បាត់​បង់​មែនទេ? តើ​អ្នក​មានវិធី​ដើម្បី​រក្សា​បានទេ? ធ្វើ​អំពើ​ល្អ នៅជាតិ​នេះ នឹងឃើញ​ផល​តបសង​វិញភ្លាមៗ មិនចាំបាច់​ជាតិ​ក្រោយទេ។ បើ​ខ្ញុំ​និយាយ​ត្រង់ណា​មិនសមរម្យ សូម​ខន្តី​អភ័យ​ទោស ដល់​ខ្ញុំ​ព្រះករុណា ខ្ញុំបាទ។

បុត្រី​កបិល​មហាព្រហ្ម ទាំង​៧


កបិលមហាព្រហ្ម ជាអ្នកត្រួតត្រាអស់ពួកទេវតា។ តែបានស្លាប់ដោយសារតែចាញ់ ធម្មបាលកុមារ(រឿងនេះប្រហែលជាអ្នកដឹងមកពីអ្វីហើយ!)។ គាត់បានកាត់ក្បាលរបស់គាត់ដើម្បី គោរពទៅនឹងពាក្យសន្យា។ ទោះបីគាត់ស្លាប់ទៅហើយក្ដី តែគាត់បានបន្សល់ទុក នូវបុត្រី ៧ នាក់ ដែលមានទាក់ទងនឹង ពិធីបុណ្យចូលឆ្នាំខ្មែររបស់យើង។ តើទាក់ទងរឿងចូលឆ្នាំខ្មែរ ក្នុងផ្នែកណា? ដូចនេះខ្ញុំនឹងបង្ហាញដូចខាងក្រោយនេះ៖ ១. ថ្ងៃអាទិត្យ ទង្សាទេវី (ប្រកាន់យកព៌ណ ក្រហម) ២.ថ្ងៃច័ន្ទ គោរាគៈទេវី (ប្រកាន់យកព៌ណ លឿងទុំ) ៣.ថ្ងៃអង្គារ រាក្យសារទេវី (រា-ក្យៈ-សា ទេវី) (ប្រកាន់យកពណ៌ ស្វាយ) ៤.ថ្ងៃពុធ មណ្ឌាទេវី (ប្រកាន់យកពណ៌ ស៊ីលាប) ៥.ថ្ងៃព្រហស្បតិ៍ កិរិណីទេវី (ប្រកាន់យកពណ៌ បៃតង) ៦.ថ្ងៃសុក្រ កិមិរាទេវី (ប្រកាន់យកពណ៌ ខៀវ) ៧.ថ្ងៃសៅរ៍ មហោទរាទេវី (ប្រកាន់យកពណ៌ ព្រីងទុំ) (គ=គ ; ត=ត) ឈ្មោះបុត្រី កបិលមហាព្រហ្មទាំង៧ ខាងលើ ទាក់ទងទៅនឹង បុណ្យចូលឆ្នាំខ្មែរ … Continue reading បុត្រី​កបិល​មហាព្រហ្ម ទាំង​៧