ទស្សនៈ​ខ្ញុំ៖ ការ​ផ្លាស់​ប្ដូរ​ក្នុង​សង្គម​ខ្មែរ​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ


ថ្ងៃ​នេះ​ខ្ញុំ​ចង់​បញ្ចេញ​ទស្សនៈ​ពី​ក្នុង​បាត​ជម្រៅ​នៃ​បេះដូង​របស់​ខ្ញុំ គឺ​ថា​សង្គម​ខ្មែរ​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ពិត​ជា​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​មែន​ទែន ហើយ​មាន​ការ​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ​ទាំង​អស់។ តើ​ការ​ផ្លាស់​ប្ដូរ​នេះ​មាន​ទៅ​លើ​អ្វី​ខ្លះទៅ? ជា​ដំបូង​ខ្ញុំ​ចង់​រៀប​រាប់​បន្តិច​អំពី​ប្រវត្តិ​នៃ​ការ​ប្រើ​កុំព្យូទ័រ​និង​អ៊ីនធឺណិត​របស់​ខ្ញុំ។ ខ្ញុំ​ចាប់​ប្រើ​កុំព្យូទ័រ​ដំបូង​កាល​ពី​អាយុ​ប្រហែល​៧-៨​ឆ្នាំ (ខ្ទង់​ឆ្នាំ២០០៤) ដែល​កាល​នោះ​ខ្ញុំ​គ្រាន់​តែ​ជា​ក្មេង​ម្នាក់​មិន​ទាន់​ដឹង​អ្វី​ច្រើន​នោះ​ឡើយ​ក្រៅ​អំពី​ទៅ​រៀន មក​ផ្ទះ បើក​កុំព្យូទ័រ (របស់​ពូ) ដើម្បី​លេង​ហ្គេម​និង​រៀន​វាយ​អក្សរ​អង់គ្លេស។ រហូត​មក​ដល់​ពេល​ខ្ញុំ​រៀន​ថ្នាក់​ទី៦ (ខ្ទង់​ឆ្នាំ​២០០៧) ខ្ញុំ​ក៏​ចាប់​ផ្ដើម​ដឹង​ឮ​អំពី​អ៊ីនធឺណិត ហើយ​ក៏​សួរ​នាំ​បង​ស្រី​អំពី​ការ​ប្រើ​វា រួច​បាន​ទៅ​រៀន​ប្រើ​វា​ដំបូង​នៅ​ក្នុង​ហាង​អ៊ីនធឺណិត​ខាង​មុខ​ផ្ទះ។ ការ​បន្ត​សួរ​នាំ​និង​ស្ដាប់​ឮ​តាម​បងៗ​និយាយ​អំពី​វា ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ដឹង​ចង់​ចេះ​បន្ថែម​លើ​នេះ ហើយ​ក៏​ចេះ​តែ​ឆ្លៀត​ទៅ​ហាង​អ៊ីនធឺណិត​ប្រើ​ក្នុង​កំឡុង​ពេល​រៀន​ថ្នាក់​ទី៩​និង​ទី១០។ នៅ​ពេល​នោះ​អក្សរ​យូនីកូដ​ខ្មែរ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ច្រើន ដូច្នេះ​ខ្ញុំ​ក៏​បាន​ប្រើ​វា​ដែរ ហើយ​ក៏​វាយ​ស្រាវ​ជ្រាវ​ក្នុង​អ៊ីនធឺណិត​ដើម្បី​រក​អត្ថបទ​ជា​ភាសា​ខ្មែរ ហើយ​ក៏​ប្រទះ​ប្លក់​ខ្មែរ​ក្នុង WordPress ហើយ​ខ្ញុំ​ក៏​ស្វែង​យល់​អំពី WordPress បន្ត​ទៀត​ទើប​ខ្ញុំ​សម្រេច​ចិត្ត​បង្កើត​ប្លក់​មួយ​ទុក​ប្រើ​ផ្ទាល់ខ្លួន កាល​ពី​ដើម​ឆ្នាំ២០១០។ ដំបូង​ឡើង ខ្ញុំ​បាន​បង្កើត​ប្លក់​ឈ្មោះ sovichet.wordpress.com តែ​ក្រោយ​មក​មិន​ដឹង​យ៉ាង​ម៉េច​ខ្ញុំក៏​លុប​វា​ចេញ ហើយ​ចុះ​ឈ្មោះ​ប្រើ​វា​លែង​បាន ខ្ញុំ​ក៏​បង្កើត​ថ្មី​មួយ​ទៀត​គឺ sovichetlife.wordpress.com នេះ​ឯង។ ក្រោយ​ពេល​ដែល​ខ្ញុំ​ប្រឡូក​ក្នុង​ការ​សរសេរ​ប្លក់ មាន​អ៊ីនធឺណិត​ប្រើ​នៅ​ផ្ទះ ចុះ​ឈ្មោះ​ប្រើ​ហ្វេសប៊ុក និង​អាន​ព័ត៌មាន​តាម​សារ​ព័ត៌មាន​នានា ធ្វើ​ឲ្យ​ខ្ញុំ​សង្កេត​ឃើញ​បាន​ថា​សង្គម​ខ្មែរ​កំពុង​ផ្លាស់​ប្ដូរ​យ៉ាង​លឿន​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​អ៊ូ វីរៈ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​ធ្លាប់​បាន​និយាយ​កន្លង​មក​ដែរ​អំពី​ការ​ផ្លាស់​ប្ដូរ​យ៉ាង​លឿន​នេះ នៅ​ក្នុង​កិច្ច​ពិភាក្សា​តុមូល​កាល​ពី​សប្ដាហ៍មុន (ថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១៣) ។ បើ​យើង​លើក​យក​រឿង​ជាក់​ស្ដែង​មក​និយាយ៖ យុវជន​ចាប់​អារម្មណ៍​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ច្រើន (ហ្វេសប៊ុគ, កុំព្យូទ័រ) … Continue reading ទស្សនៈ​ខ្ញុំ៖ ការ​ផ្លាស់​ប្ដូរ​ក្នុង​សង្គម​ខ្មែរ​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ