ប្រឡង​បាក់ឌុប​ចប់​ហើយ!!!!


រយៈ​ពេល​ពីរ​ថ្ងៃ​កន្លះ​នេះ​គឺ​ពិត​ជា​មួយ​ប៉ព្រិច​ភ្នែក​មែន ដេក​ងើប ដេកងើប ឥឡូវ​ក៏ផុត​ទៅ​ហើយ។ ពិត​ជា​គួរ​ឲ្យ​សប្បាយ​រីករាយ​មែន​ពេល​ដែលបាន​ប្រឡង​ចប់​បែប​នេះ តែ​ក៏​នៅ​មិន​ទាន់​មាន​អារម្មណ៍​ល្អ​ពេញ​លេញ​នោះទេ ព្រោះ​នៅ​ចាំ​លទ្ធផល​ចេញ​នៅ​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ២០១៣។ សរសេរ​និង​ធ្វើ​បាន​ពេញៗ​ក្រដាស បើ​គិត​ទៅ​មួយ​មុខ​វិជ្ជា​អាច​ធ្វើ​ត្រូវ​ពី ៧០% ទៅ ៨៥% អី​ដែរ។ សង្ឃឹម​ថា​ជាប់ បាន​ចូល​ទៅរៀន​នៅ​មហាវិទ្យាល័យ ក្លាយ​ទៅជា​និស្សិត​នឹង​គេ ហើយ​អាច​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ដែលមាន​ជា​យូរ​មក​ហើយ។ 🙂

ប្រលង​ចប់​ហើយ!


អ៊‍ីយូយ អ៊‍ីយូយ អ៊‍ីយូយ! ប្រលង​ចប់​ហើយ! ធ្វើ​បាន​ពេញៗ​តា៎ហ្មង តែ​មិន​ដឹង​ជាប់​រឺ​ធ្លាក់ទេ។ លទ្ធផល​នឹង​ប្រកាស​នៅ​ថ្ងៃ ១៧ នេះ។ អូយ ធូរ​ទ្រូង​ណាស់។ ថ្ងៃ​នេះ​មើល​បាល់​ហើយ​ចាំ​ដេក 😀

ប្រលងចប់ថ្ងៃទីមួយ​ហើយ


វ៉ោវ! ថ្ងៃ​ទីមួយ​ប្រលង​ចង់ហើយ ប្រលង​នៅ​មណ្ឌល អនុវិទ្យាល័យ​ទឹក​ល្អក់។ សង្ឃឹម​ថា​ថ្ងៃស្អែក​នេះ​ការ​ប្រលង​នឹង​ស្រួល​ដូច​ថ្ងៃ​នេះ​ទៅ​ចុះ។ ខ្ញុំ​យក​ទៅ​ហើយ ក្រដាស​ស្អីៗនឹង តែ​គ្មាន​ត្រូវ​បាន​អី​តិច។ ហើយ​លេងសុទ្ធ​តែ​ប៉េអ៊ិមឆែក ខ្ញុំ​ស្រៀវ​មិន​ស្ទើរ។ ឲ្យ​តែ​បាន​ចូលដ​ល់​ក្នុង​គឺ​ស្រួល​ខ្លួន​ហើយ។ 😀 :S 🙂 😦

កៀក​ថ្ងៃ​ប្រលង​មែន​ទែន​ហើយ!


ភ័យអរ ភ័យអរ! ខាន​ស្អែក​នេះ(០៥.០៧.២០១០) ជា​ថ្ងៃ​ឡើង​ជ្រុញ​ធំ​ហើយ(ប្រលង​ឌីប្លូម)។ មិន​ដឹង​ធ្វើ​ម៉េច​ខ្លះ​ទេ មាន​តែ​សូត្រ​បាលី​ដែល​លោក​គ្រូ​ខ្ញុំ​អឲ្យ និង​បន់​ទេវតា​ជួយ​ឲ្យ​តែជាប់​ទៅ (មើល​តា៎​រត់​គេច​ពី​សង្រ្គាម)។ ឲ្យ​ប្រលង​ជាប់​ចាំ​ខ្ញុំ​ប៉ាវ​អ្នក​ប្លុក​វើតប្រេស ទាំង​អស់គ្នានូវ​អំពៅ​សាង​ម្នាក់​មួយ​កំណាត់។ 😀 😀 😀 ថ្ងៃ​ប្រលង​ត្រូវ​ទៅ​មុន ២ម៉ោង។ ប្រលង​ម៉ោង​៧​ត្រូវ​ទៅ​សាលា​តាំង​ពី​ម៉ោង ៥។ ដើម្បី​រៀប​ចំ​ក្រដាស​ចំលង និង​ផ្សេងៗ​ទៀត។ តើ​បងៗ​ណា​ធ្លាប់​ប្រលង​ស្រួលខ្លះ? ប្រាប់​ពី​ល្បិច​តិច​មើរ?

ជិត​ដល់​ថ្ងៃ​ប្រលង​ហើយ


ជិត​ដល់​ថ្ងៃ​ប្រឡង​ឆមាស​ទី២​ហើយ មិន​ដឹង​ថា​ជាប់​រឺ​ធ្លាក់​ទេ។ (តែ​ខ្ញុំ​គិត​ថា​ជាប់​រឺ​ធ្លាក់ ព្រហ្មលិខិត, វាសនា​បាន​កំណត់​មក​ហើយ តែ​យើង​ក៏​មិន​ត្រូវ​សម្រប​តាម​វាសនា​ទាំង​អស់​នោះ​ដែរ។) កាល​ពី​ព្រឹក​មិញ​នេះ (ថ្ងៃ៥ ខែមិថុនា ឆ្នាំ​២០១០) ​ថ្នាក់​ខ្ញុំ​បាន​នាំ​គ្នា​ទៅ​បន់​ស្រន់ ព្រះ​នៅ​ឯសាលា​របស់​ខ្ញុំ (វិទ្យាល័យ ជាស៊ីម​សន្ធរម៉ុក)។ មិន​ត្រឹម​តែ​ថ្នាក់​ខ្ញុំ​ទេ​គឺ​ទូទាំង​សាលា តែ​ព្រឹក​នេះ​មិន​សូវ​មាន​មនុស្ស​ទេ ប្រហែល​ជា​ស្អែក​ទើប​មាន​ច្រើន ព្រោះ​ស្អែក (ថ្ងៃ៦ ខែ​មិថុនា ឆ្នាំ​២០១០) ជា​ថ្ងៃ​មើល​ឈ្មោះ ថ្នាក់ លេខ​រៀង ប្រឡង។ នេះ​ជា​សកម្មភាព​របស់​ថ្នាក់​ខ្ញុំ៖