ប៉ីអ និង ប៉ីពក


ខ្ញុំ​ជឿ​ថា​អ្នក​ទាំង​អស់​គ្នា​ភាគ​ច្រើន​ពិត​ជា​បាន​ធ្លាប់​ឮ​ឈ្មោះ​ឧបករណ៍​តន្ត្រី​បុរាណ​ទាំង​ពីរ​នេះ។ ឧបករណ៍​ទាំង​ពីរ​នេះ​មាន​អាយុ​កាល​ជា​យូរ​មក​ហើយ ដែល​បុព្វបុរស​ខ្មែរ​បាន​ប្រើ​សម្រាប់​ប្រគុំ​ក្នុង​វង់​ភ្លេងៗ​នានា​តាម​តួនាទី​របស់​ឧបករណ៍​នេះ ដូចជា​វង់ភ្លេង​អារក្ស វង់ភ្លេង​ការ ជាដើម។សូម​អាន​អត្ថបទ​ទាំង​ពីរ​ខាង​ក្រោម​នេះ ដែល​មាន​នៅ​ក្នុង​សារព័ត៌មាន​កោះសន្តិភាព៖អំពី ប៉ីពក៖ http://kohsantepheapdaily.com.kh/article/2860.htmlអំពី ប៉ីអ៖ http://kohsantepheapdaily.com.kh/article/10918.htmlកាល​ពី​ម្សិល​មិញ​នេះ ខ្ញុំ​បាន​ទៅ​ផ្ទះ​លោក​គ្រូ​ឧបករណ៍​ផ្លុំ ហើយ​បាន​ថត​រូប​​ឧបករណ៍​តន្ត្រី​ទាំង​ពីរ​នេះ ជា​ពិសេស​ត្រង់​រូបរាង​អណ្ដាត (កន្លែង​ផ្លុំ) របស់​វា។បទ​ដែល​ប្រើ​ឧបករណ៍ ប៉ីពកបទ​ដែល​ប្រើ​ឧបករណ៍ ប៉ីអ

The Indochina Project (គម្រោង​ឥណ្ឌូ​ចិន)


មុន​នេះ​ខ្ញុំ​ទទួល​បាន​សារ​ពី​បង​គូនីឡា (Blue Lady Blog) អំពី​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា The Indochina Project ឬ គម្រោង​ឥណ្ឌូចិន ។ កម្មវិធី​នេះ​គឺ​គេ​ចង់​ឲ្យ​មនុស្ស​បង្ហាញ​សមត្ថភាព​ឬ​មតិ​យោបល់​របស់​ពួកគេ​អំពី​តំបន់​ឥណ្ឌូចិន តាម​រយៈ​វីដេអូ រូបថត រូប​គំនូរ (ដៃ និង ឌីជីថល) សំឡេង អត្ថបទ​រឿង ឬអ្វី​ផ្សេងៗ​ទៀត​ដែល​​គិត​ថា​វា​អាច​បង្ហាញ​ចំណាប់​របស់​អ្នក​អំពី​តំបន់​ឥណ្ឌូចិន។ កម្មវិធី​នេះ​នឹង​ត្រូវ​រៀប​ចំ​ជា​ពិព័រណ៍​សកល (world exhibition) នៅ​ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ហើយ​រាល់​អ្វី​ដែល​យើង​បាន​បញ្ជូន​ទៅ​កាន់​កម្មវិធី​មួយ​នេះ នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ក្នុងពិព័រណ៍​សកល​មួយ​នោះ។ ម្យ៉ាង​វិញ​ទៀត គេ​នឹង​រើស​យក​អ្នក​ចូលរួម​ដែល​សំណាង​ម្នាក់​ទៅ​កាន់​ទីក្រុង​ហូជីមិញ ដើម្បី​បង្កើត​សិប្បកម្ម (artwork) របស់​គេ​ដោយ​ផ្ទាល់​នៅ​ក្នុងពិព័រណ៍។ កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ riverorchid ។ តើ​អ្នក​មាន​អ្វី​ចង់​បង្ហាញ​ទៅ​កាន់​ពិភពលោក​អំពី​តំបន់​ឥណ្ឌូចិន​ដែរ​ឬទេ? ដូច​ជា​ប្រទេស​កម្ពុជា ឬ ភូមា ឬ ឡាវ ឬ ថៃ ឬ វៀតណាម? ប្រសិន​បើ​អ្នក​មាន សូម​ចូល​ទៅ​កាន់​គេហទំព័រ http://theindochinaproject.com ដើម្បី​ចុះ​ឈ្មោះ​និង​មើល​ព័ត៌មាន​បន្ថែម។ ចំណែក​ខ្ញុំ​? ខ្ញុំ​ឥត​មាន​អ្វី​ផ្ញើ​ទៅទេ តែ​ខ្ញុំ​សរសេរ​អត្ថបទ​នេះ​ដើម្បី​ឲ្យ​អ្នក​ចូលរួម មិន​ថា​ជា​វិចិត្រករ សិល្បករ … Continue reading The Indochina Project (គម្រោង​ឥណ្ឌូ​ចិន)

របាយការណ៍​ប្លក់​ឆ្នាំ២០១២


របាយការណ៍​ឆ្នាំ២០១២ រៀប​ចំ​ដោយ WordPress.com សម្រាប់​ប្លក់​របិលរប៉ូច​របស់​ខ្ញុំ​មួយ​នេះ។ 😉 Here's an excerpt: 4,329 films were submitted to the 2012 Cannes Film Festival. This blog had 25,000 views in 2012. If each view were a film, this blog would power 6 Film Festivals Click here to see the complete report.

ថ្ងៃ​ភ្ជុំ​មែនទេ?


ភ្ជុំ​ជួប​ជុំ​ញាតិ​មិត្ត​បង​ប្អូន! ខ្ញុំ​កម្រ​ណាស់​រឿង​ដែល​ថា​ថ្ងៃ​ភ្ជុំ​ឬ​ថ្ងៃ​បុណ្យ​សម្រាក​អី ទៅ​ដើរ​លេង​តាម​ខេត្ត តាម​រមណីយដ្ឋាន។ ភាគ​ច្រើន​គឺ​នៅ​ផ្ទះ​អង្គុយ​ចុច​កុំព្យូទ័រៗៗៗៗៗៗៗៗ ។ ទើប​តែ​ភ្ជូំ​ឆ្នាំ​នេះ​ទេ ដែល​ខ្ញុំ​បាន​ទៅ​ធ្វើ​បុណ្យ​បាន​មួយ​វត្ត​ដែរ​ជាមួយ​បង​ប្អូន​ពូ​មីង​ក្នុង​ក្រុម យើងរួម​គ្នា​ដើម្បី​គន្ធបុប្ផា។ ព្រឹក​មិញ​មាន​បងៗ (អ្នក​ស្គាល់​គ្នា) បបួល​ទៅ​វត្ត​មួយ​ទៀត​ដែរ តែ​ខក 😆 ឆ្នាំ​នេះ​បាន​តែ​មួយ​វត្ត ឆ្នាំ​ក្រោយ​ចាំ​ទៅ​ឲ្យ​ច្រើន​វត្ត​ម្ដង។ ចូរ​គុណ​បុណ្យ​ទេសកាល​ភ្ជុំបិណ្ឌ​ផ្ដល់​នូវ​សេចក្ដី​សុខ​សប្បាយ សុភមង្គល ដល់​អ្នក​និង​គ្រួសារ​អ្នក កុំ​បី​ឃ្លាត​ឃ្លា​ឡើយ។ ^___^

និស្សិត​កម្ពុជា​បង្កើត​គ្រឿង​យន្ត ដែល​បញ្ជា​ដោយ​ទូរស័ព្ទ


ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ BarCamp 2012 ដែល​បាន​ប្រព្រឹត្តិ​ទៅកាល​ពី​ថ្ងៃ​ទី២២ និង ២៣ ខែ​កញ្ញា ឆ្នាំ២០១២ នេះ ប្រាកដ​ជា​មួយ​ចំនួន​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ពិព័រណ៌​របស់ SmallWorld ។ ក្នុង​នោះ​អ្នក​នឹង​ឃើញ​អ្វីៗ​ជា​ច្រើន ដែល​ប្លែក តែ​អ្វី​ដែល​ប្លែកពិសេស​ជាងគេ​នោះ គឺ​ជា​ការ​បង្ហាញ​របស់​ក្រុម ArrowDot ពួក​គាត់​បាន​ដាក់​ប​ង្ហាញ​នូវ​គ្រឿង​យន្ត (តុក្កតាយន្ត, និង បញ្ជា​បិទ​បើក​ភ្លើង​ផ្ទះ​ដោយ​ប្រើ​ទូរស័ព្ទ, និង​គ្រឿងយន្ត​មួយ​ទៀត​ដែល​ដើរ​ដោយ Chip ពណ៌) ។ គំនិត​ឆ្នៃ​ប្រឌិត​របស់​ពួក​គាត់ ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន​អំពី​សំណាក់​អ្នក​ចូលរួម​ព្រឹត្តិការណ៍ BarCamp និង​ខាង​សារព័ត៌មាន។ បងៗ​ក្នុង​ក្រុម ArrowDot ជានិស្សិត​រៀន​នៅ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ហៅកាត់ តិចណូ) ។ គ្រឿង​យន្ត​នោះ​ត្រូវ​បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ Bluetooth ដើម្បី​បញ្ជា។ [youtube http://www.youtube.com/watch?v=VmjvHWGx480 ] ខ្ញុំ​សង្ឃឹម​ថា​រាល់​គំនិត​របស់​ពួក​គាត់ នឹង​ត្រូវ​បាន​ទទួល​ស្គាល់​និង​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​រដ្ឋ​និង​ឯកជន។ យឹម ប៊ុនឆាត [ប្រធាន​ក្រុម]៖ «កាល​ណា​ប្រទេស​យើង​អត់​មាន​បច្ចេកវិទ្យា​អី​សោះ យើង​ដូច​ជា​រស់​នៅ​ក្នុង​សម័យ​កាល​មួយ​ដែល​មនុស្ស​អត់​ទាន់​ចេះ​អី​សោះ និង​រក​ភ្លើង​ប្រើ​មិន​បាន ចឹង​ម៉េច​នឹង​យើង​អាច​ទៅ​តាម​ទាន់​គេ ដែល​គេ​ដល់​មេឃ​ដល់​ផ្កាយដល់​ភព​ព្រះចន្ទ ចឹង​យើង​គិត​ថា​តិចណូឡូជីហ្នឹង​ក៏​អាចជួយ​ពង្រឹង​ប្រទេស​យើង អាច​នាំ​មុខ​មាត់​ជូន​ប្រទេស​យើង... » អត្ថបទ​មួយ​ទៀត​នៅ​ក្នុង​គេហទំព័រ … Continue reading និស្សិត​កម្ពុជា​បង្កើត​គ្រឿង​យន្ត ដែល​បញ្ជា​ដោយ​ទូរស័ព្ទ

ទឹក​ប្រាក់​សរុប នៃ​ពិធី​រៀប​អភិសេក​នៃ​រាជវង្ស​ព្រះ​មហាក្សត្រ


អ្នក​ប្រាកដ​ជា​ដឹង​ថាពិធី​រៀប​អភិសេក​របស់ ព្រះ​អង្គម្ចាស់ William បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​២៩​នេះ យ៉ាង​អធិកធម។ ហើយ​មាន​មនុស្ស​ស្ទើរ​តែ​ទាំង​អស់​គ្នា​ចង់​ដឹង​នូវ​ទឹក​ប្រាក់​ដែល​បាន​ចំណាយ​សម្រាប់​ពិធី​នេះ។ សូម​ចុច​រូប​ខាង​ក្រោម​ដើម្បី​អាន​លម្អិត៖

ជិត​ដល់​ថ្ងៃ​ប្រលង​ហើយ


ជិត​ដល់​ថ្ងៃ​ប្រឡង​ឆមាស​ទី២​ហើយ មិន​ដឹង​ថា​ជាប់​រឺ​ធ្លាក់​ទេ។ (តែ​ខ្ញុំ​គិត​ថា​ជាប់​រឺ​ធ្លាក់ ព្រហ្មលិខិត, វាសនា​បាន​កំណត់​មក​ហើយ តែ​យើង​ក៏​មិន​ត្រូវ​សម្រប​តាម​វាសនា​ទាំង​អស់​នោះ​ដែរ។) កាល​ពី​ព្រឹក​មិញ​នេះ (ថ្ងៃ៥ ខែមិថុនា ឆ្នាំ​២០១០) ​ថ្នាក់​ខ្ញុំ​បាន​នាំ​គ្នា​ទៅ​បន់​ស្រន់ ព្រះ​នៅ​ឯសាលា​របស់​ខ្ញុំ (វិទ្យាល័យ ជាស៊ីម​សន្ធរម៉ុក)។ មិន​ត្រឹម​តែ​ថ្នាក់​ខ្ញុំ​ទេ​គឺ​ទូទាំង​សាលា តែ​ព្រឹក​នេះ​មិន​សូវ​មាន​មនុស្ស​ទេ ប្រហែល​ជា​ស្អែក​ទើប​មាន​ច្រើន ព្រោះ​ស្អែក (ថ្ងៃ៦ ខែ​មិថុនា ឆ្នាំ​២០១០) ជា​ថ្ងៃ​មើល​ឈ្មោះ ថ្នាក់ លេខ​រៀង ប្រឡង។ នេះ​ជា​សកម្មភាព​របស់​ថ្នាក់​ខ្ញុំ៖

កណ្ដុរ​ឆាឆៅ​សន្និសីទ​លោក​អូបាម៉ា


មានប្រសាសន៍នៅក្នុងសន្និសីទកាសែត មួយនៅឯសេតវិមាន ស្រាប់តែមានកណ្ដុរ មួយក្បាលរត់ចុះរត់ឡើងនៅមុខវេទិកាសន្និ សីទរបស់លោក អូបាម៉ា។ កណ្ដុរមិនអញ្ជើញបានបង្ហាញមុខទីសួន ច្បារនៅខាងស្ដាំប្រធានាធិបតី ហើយវារត់ ចុះរត់ឡើងជាច្រើនសារកាត់មុខវេទិកាធ្វើ ហាក់ដូចជាមិនមានអ្វីសោះ។ ដោយសារតែ ជក់ចិត្ដក្នុងសុន្ទរកថាស្វាគមន៍ រដ្ឋសភាអនុម័តច្បាប់កែប្រែប្រព័ន្ធសេដ្ឋកិច្ច ធនាគារ បានជា លោក អូបាម៉ា មិនចាប់អារម្មណ៍ទៅលើ កណ្ដុរមួយក្បាលនេះ។ ក្រោយពីថ្លែងទៅ កាន់អ្នកសារព័ត៌មានរួច លោក អូបាម៉ា ក៏ បានចាកចេញភ្លាម ដោយមិនបានឆ្លើយនូវ សំណួររបស់អ្នកសារព័ត៌មាននោះទេ។ ក៏ប៉ុន្ដែ ក្រោយសុន្ទរកថា អ្នកសារព័ត៌មាន អ្នកថត រូបទាំងអស់ មិនបានពិភាក្សាគ្នាផ្ដោតទៅលើ បញ្ហាសេដ្ឋកិច្ចដែលលោក អូបាម៉ា បានថ្លែង នោះទេ បែរជានាំគ្នាចាប់អារម្មណ៍លើ សត្វកណ្ដុរមួយក្បាលដែលរត់ចុះឡើងនោះទៅវិញ។ ពេលកន្លងមក ក៏មានការក៏មាន ហេតុការណ៍កើតឡើងស្រដៀងគ្នាផង ដែរ នៅពេលលោក អូបាម៉ា កំពុងធ្វើ សន្និសីទកាសែត ក៏មានសត្វរុយមួយ ក្បាលមកឆាឆៅទំត្រង់នេះបន្ដិច ត្រង់ នោះបន្ដិចនៅលើខ្លួនប្រាណ ធ្វើឱ្យ លោក អូបាម៉ា … Continue reading កណ្ដុរ​ឆាឆៅ​សន្និសីទ​លោក​អូបាម៉ា

Hollywood story: Siam, Khmer, Tony Jaa and Jackie Chan


It sounds too good to be true - Tony Jaa and Jackie Chan in the same movie? But what of the set, the plot and the characters? But then Jaa is a Thai super-hero, but Thailand, a joke? That is right, Chan just said if not because Tony had other commitments, the latest Rush Hour … Continue reading Hollywood story: Siam, Khmer, Tony Jaa and Jackie Chan